ការថែរក្សាសុខភាពស្បែក ជាពិសេសស្បែកផ្ទៃមុខឱ្យបានល្អគឺជារឿងសំខាន់ចាំបាច់ដែលត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ មិនថាបុរសឬស្រ្តីនោះទេ។ លោកអ្នកប្រហែលជាធ្លាប់ដឹង ធ្លាប់ឮ ឬក៏ជាបទពិសោធន៍ផ្ទាល់ខ្លួនក៏ថាបានដែរថា គ្រាន់តែលាងមុខនឹងទឹកស្អាតគឺវាគ្រប់គ្រាន់ហើយ។ ប៉ុន្តែបើនិយាយពីក្បួននៃការថែរក្សាស្បែកមុខវិញគឺ ការធ្វើបែបនេះនៅមិនទាន់គ្រប់គ្រាន់នោះទេ ដ្បិតការលាងមុខជាមួយទឹកតែមួយមុខមិនអាចជម្រះភាពកខ្វក់តូចៗដែលនៅកប់យ៉ាងជ្រៅក្នុងស្បែកមុខ ដូចជាធូលី គ្រឿងម៉ាកាយ៉េ (Make-up) បានជ្រះស្អាតល្អនោះទេ។ ប្រការនេះយើងគួរប្រើផលិតផលជំនួយដើម្បីលាងសម្អាតដូចជាទឹកធូន័រដើម្បីជម្រះភាពកខ្វក់ចេញពីផ្ទៃមុខរបស់យើងជាពិសេសនៅពេលយប់មុនពេលចូលគេង។ ទស្សនាវដ្ដីម៉ូដ សូមណែនាំពីហេតុផលចម្បងៗ ៦យ៉ាង ក្នុងការប្រើប្រាស់ទឹកធូន័រសម្រាប់ជូតសម្អាតផ្ទៃមុខ ដែលលោកអ្នកគួរតែយល់ដឹង៖
១. ជួយបង្រួមរន្ឋញើស
នៅពេលដែលយើងលាងសម្អាតផ្ទៃមុខជាមួយទឹកធូន័រដោយបន្តក់វានៅលើសំឡីកប្បាស ឬក៏ក្រណាត់ជូតដែលទន់ស្អាត ហើយយកមកជូតសម្អាតលើផ្ទៃមុខ វានឹងជួយសម្អាតជាតិខ្លាញ់ ធ្វើឲ្យរន្ធញើសលើផ្ទៃមុខមើលទៅរួមតូច។
២. ជួយស្តារឡើវវិញនូវតុល្យភាពនៃកម្រិត PH នៅលើស្បែក
ស្បែករបស់មនុស្សយើងគឺមានជាតិអាសុីតពីធម្មជាតិ តាមធម្មតាមានតុល្យភាពកម្រិត PH ពីចន្លោះ ៤ ទៅ ៦ (ក្នុងកម្រិតខ្នាត ពី០ទៅ ១៤)
៣. ទឹកធូន័រជួយបន្ថែមនូវស្រទាប់ការពារស្បែក
ទឹកធូន័រអាចជួយបិតផ្ចិតរន្ធញើស និង បន្តឹងស្បែកមុខក្រោយពេលលាងសម្អាតមុខ ជួយកាត់បន្ថយការជ្រៀតចូលនៃភាពកខ្វក់ និង ការចម្លងរោគពីបរិស្ថានខាងក្រៅចូលទៅក្នុងស្បែក។ វាអាចជួយការពារ និង ជម្រុះសារធាតុក្លូររ៉ាអ៊ីន និងសារធាតុរ៉ែក្នុងទឹកដែលចេញពីក្បាលម៉ាស៊ីន។
៤. ទឹកធូន័រដើរតួជាអ្នកផ្តល់សំណើម
ទឹកធូន័រខ្លះអាចមានជាតិក្រហាយតិចៗ ដែលមានន័យថាវាកំពុងជួយផ្សារភ្ជាប់សំណើមស្បែក។
៥. ជួយឲ្យស្បែកកាន់តែស្រស់ថ្លា
ទឹកធូន័រក៏អាចប្រើប្រាស់សម្រាប់លាងសម្អាតស្បែកមុខរបស់លោកអ្នកបាននៅពេលដែលវាឡើងជាតិខ្លាញ់ ឬ កខ្វក់។ វានឹងធ្វើឲ្យស្បែករបស់លោកអ្នកនៅតែមានភាពស្រស់ស្អាតនៅពេលដែលអ្នកចេញទៅខាងក្រៅ។
៦. ជួយថែរក្សាការពាររោមចិញ្ជើមរបស់អ្នក
ទឹកធូន័រមានផ្ទុកអាស៊ីតក្លីសូលីក ឬអាស៊ីតអាល់ហ្វាអ៊ីដ្រូស៊ី ដែលអាចជួយការពាររោមចិញ្ជើមដែលងាយជ្រុះបាន ដូច្នេះវាត្រូវបានគេចាត់ទុកថាជាជំនួយការដ៏ល្អ សម្រាប់ការងារសំអិតសំអាងផងដែរ។
ទស្សនាវដ្ដីម៉ូដ សូមណែនាំទឹកធូន័រដែលមានគុណភាពខ្ពស់របស់ប្រទេសជប៉ុនគឺ ទឹកធូន័រជូតមុខ ម៉ូសប្យូ ផ្លាសេនតា វ៉ាយ ( Mosbeau Placenta White Clarifying Toner) ដែលមានប្រសិទ្ធក្នុងការជួយសម្អាតភាពកខ្វក់ចេញពីស្បែកដើម្បីធ្វើឲ្យស្បែកសរលោងស្អាត ការពារកុំឲ្យកើតមុន ធ្វើឲ្យស្បែកភ្លឺថ្លា និងរក្សាសំណើមធម្មជាតិបានយ៉ាងល្អ។
លោកអ្នកអាចរកជាវផលិតផលទឹកធូន័រជូតមុខ ម៉ូសប្យូ ផ្លាសេនតា វ៉ាយ ដែលជាផលិតផលជប៉ុនសុទ្ធ១០០% នេះនៅហាង ម៉ូដស្ទ័រ បាន ដោយហាងនេះទទួលបានសិទ្ធចែកចាយផលិតផលម៉ូសប្យូបន្តពីក្រុមហ៊ុន ម៉ូសប្យូ Mosbeau Inc របស់ជប៉ុន ដើម្បីយកមកចែកចាយនៅកម្ពុជា។ ក្រៅពីនេះលោកអ្នកក៏អាចជាវតាមវេបសាយ ឬទំព័រហ្វេសប៊ុករបស់ម៉ូសប្យូប្រចាំប្រទេសកម្ពុជា Mosbeau Cambodia ឬអាចរកជាវបាននៅផ្សារទំនើបអ៊ីអនម៉លនៅក្នុងផ្នែក Aeon Wellness, AEON MaxValu Cambodia នៅក្នុងផ្សារទំនើប Khalandale Mall និងនៅឱសថស្ថាន ហ៊ែប ផ្លឹស (HELP+ Pharmacy) ពីរសាខាគឺ សាខារ៉េនទ្រី និងសាខា Eden Garden។ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកអាចរកជាវផលិតផលម៉ូសប្យូផ្សេងទៀតពីហាងមួយនេះប្រកបដោយទំនុកចិត្តនិងភាពជឿជាក់ ដ្បិតហាងនេះត្រូវបានមហាជនទទួលស្គាល់ថា ជាហាងដែលផ្តល់នូវទំនិញសុទ្ធនិងគុណភាពខ្ពស់៕