គោលការណ៍​​ឯកជនភាព

គោលការណ៍ឯកជនភាពរបស់ MODEASIA

គោលការណ៍ឯកជនភាពត្រូវបានរៀបរៀងឡើង ដើម្បីសម្រួលដល់លោកអ្នកដែលព្រួយបារម្ភពីព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានប្រើប្រាស់នៅលើអនឡាញ។ ដូចដែលមានចែងក្នុងច្បាប់ឯកជនភាព និងសុវត្ថិភាពព័ត៌មានរបស់សហរដ្ឋអាម៉េរិក ឬហៅកាត់ថា PII គឺជាព័ត៌មានដែលអាចប្រើប្រាស់ ដើម្បីសម្គាល់អត្តសញ្ញាណ ទំនាក់ទំនង ឬទីតាំងរបស់បុគ្គលណាម្នាក់ ឬដើម្បីសម្គាល់អត្តសញ្ញាណនរណាម្នាក់នៅក្នុងបរិបទណាមួយ។ សូមអានគោលការណ៍ឯកជនភាពដោយប្រុងប្រយ័ត្ន ដើម្បីយល់ច្បាស់ពីវិធីប្រមូល ប្រើប្រាស់ និងការពារព័ត៌មានផ្ទាល់ខ្លួន បើមិនដូច្នោះ អ្នកនឹងត្រូវគោរពតាមគោលការណ៍ PII នេះ ដូចបានចែងក្នុងវេបសាយរបស់យើង។

យើងផ្តល់អាទិភាពខ្ពស់លើសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ការប្រើប្រាស់ព័ត៌មានរបស់អ្នក មានសារៈសំខាន់សម្រាប់យើងដូចគោលការណ៍ខាងក្រោម៖

 • ព័ត៌មានអ្វីដែលយើងត្រូវប្រមូលនៅពេលអ្នកប្រើប្រាស់វេបសាយ modeasiaឬ រាល់ទំនាក់ទំនងជាមួយយើង។
 • ពេលណាយើងគួរប្រមូលព័ត៌មានរបស់អ្នក
 • របៀបក្នុងការប្រើប្រាស់ព័ត៌មានរបស់អ្នក
 • វិធីក្នុងការការពារព័ត៌មានរបស់អ្នក
 • Cookies & Flash Cookies
 • សេវាស្វែងរកនៅលើវេបសាយ
 • បណ្តាញសង្គម និងការផ្សាយពាណិជ្ជកម្មលើបច្ចេកវិទ្យាថ្មីៗ
 • ការផ្លាស់ប្តូរគោលការណ៍ឯកជនភាព។

ព័ត៌មានអ្វីដែលយើងប្រមូលនៅពេលអ្នកប្រើប្រាស់វេបសាយ ឬធ្វើទំនាក់ទំនងជាមួយយើងខ្ញុំ

 • ឈ្មោះ
 • អាសយដ្ឋានទទួលទំនិញ
 • អ៊ីមែល
 • ថ្ងៃខែឆ្នាំកំណើត (អាចមិនដាក់)
 • ភេទ (អាចមិនដាក់)
 • នៅពេលដែលអ្នកទិញទំនិញពីហាងម៉ូដស្ទ័រ តាមរយៈវេបសាយ http://mode.asia នោះ ព័ត៌មានផ្ទាល់ខ្លួនបន្ថែមដែលយើងត្រូវប្រមូលរួមមាន៖
  • លេខទូរស័ព្ទដៃ
  • ព័ត៌មានកាតឥណទាន (អាចមិនដាក់) និងមធ្យោបាយទូទាត់ប្រាក់។

ពេលណាដែលយើងប្រមូលព័ត៌មាន

យើងប្រមូលព័ត៌មានពីអ្នក នៅពេលចុះឈ្មោះនៅលើវេបសាយរបស់យើង បញ្ជាទិញ ចុះឈ្មោះដើម្បីទទួលព្រឹត្តិបត្រព័ត៌មាន បំពេញទម្រង់បែបបទ ប្រើឡាយឆាត (Live Chat) ឬបញ្ចូលព័ត៌មាននៅលើវេបសាយយើងខ្ញុំ។

របៀបដែលយើងប្រើប្រាស់ព័ត៌មានរបស់អ្នក

យើងអាចប្រើព័ត៌មានដែលយើងប្រមូលបានអំពីអ្នក នៅពេលចុះឈ្មោះ ទិញទំនិញ ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មាន ឆ្លើយតបទៅនឹងការស្រង់មតិ ឬការផ្សាយពាណិជ្ជកម្ម ការស្វែងរកលើវេបសាយ ឬប្រើប្រាស់លក្ខណៈពិសេសដូចខាងក្រោម៖

 • ដើម្បីផ្តល់បទពិសោធ និងអាចឲ្យយើងផ្តល់ប្រភេទព័ត៌មានស្តីពីផលិតផល និងការលក់ជូនជាពិសេសណាមួយដែលលោកអ្នកអាចចាប់អារម្មណ៍បំផុត
 • ដើម្បីអភិវឌ្ឍវេបសាយរបស់យើង ដើម្បីបម្រើសេវាជូនលោកអ្នកឲ្យបានល្អបំផុត
 • ដើម្បីផ្តល់ជូននូវសេវាល្អបំផុត ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់អតិថិជន
 • ដើម្បីផ្តល់ជូននូវការប្រកួតយករង្វាន់ ការផ្តល់ជូនពិសេស ការស្រង់មតិ ឬលក្ខណៈពិសេសផ្សេងទៀត
 • ដើម្បីដំណើរការប្រតិបត្តិការរបស់អ្នកឲ្យបានកាន់តែឆាប់រហ័ស
 • ដើម្បីសុំការដាក់ពិន្ទុ និងមតិយោបល់ទៅលើសេវាកម្ម និងផលិតផលរបស់យើង
 • ដើម្បីតាមផ្តល់ព័ត៌មានដល់អតិថិជន (តាមរយៈឡាយឆាត (Live chat) អ៊ីមែល ឬលេខទូរស័ព្ទ)
 • ការបំពេញលើផលិតផលនិងសេវាកម្ម
 • ប្រតិបត្តិការនៅក្នុងអង្គភាពយើងខ្ញុំ
 • ការពារការលួចបន្លំ ផ្តល់សុវត្ថិភាព និងបំពេញលក្ខខណ្ឌស្របច្បាប់

ព័ត៌មានផ្ទាល់ខ្លួនចាំបាច់ដែលយើងប្រមូលបានពីលោកអ្នកនឹងត្រូវបានប្រើប្រាស់ ឬចែករំលែកជាមួយក្រុមការងាររបស់យើង និងទៅកាន់ភាគីទីបី ក្នុងគោលបំណងដូចខាងក្រោម៖

 • ដើម្បីផ្តល់ជូនផលិតផលដែលអ្នកទិញពីវេបសាយរបស់យើង។ ឧទាហរណ៍៖ យើងបញ្ជូនឈ្មោះ និងអាសយដ្ឋានរបស់អ្នកទៅកាន់ភាគីទីបី ដែលជាម្ចាស់សេវាដឹកជញ្ជូនឲ្យក្រុមហ៊ុនយើងខ្ញុំ ឬ ជាអ្នកផ្គត់ផ្គង់ ដើម្បីផ្តល់ការដឹកជញ្ជូនផលិតផលជូនលោកអ្នក
 • ដើម្បីជូនដំណឹងលោកអ្នកអំពីការដឹកជញ្ជូនផលិតផល និងការផ្គត់ផ្គង់ជូនអតិថិជនជាដើម
 • ដើម្បីផ្តល់ជូននូវព័ត៌មានពាក់ព័ន្ធនឹងផលិតផលដូចជា ចំនួនស្តុកជាដើម
 • ដើម្បីដំណើរការការបញ្ជាទិញរបស់លោកអ្នក និងផ្តល់ជូននូវសេវា ព្រមទាំងព័ត៌មានផ្សេងៗតាមរយៈវេបសាយ និងតាមសំណើរបស់លោកអ្នក
 • ដើម្បីដំណើរការចុះឈ្មោះគណនីរបស់អ្នកជាមួយយើងខ្ញុំ
 • ដើម្បីបញ្ជាក់ និងផ្តល់ការប្រតិបត្តិការហិរញ្ញវត្ថុទាក់ទងទៅនឹងការទូទាត់ប្រាក់ដែលអ្នកបានធ្វើតាមអនឡាញ។ ឧទាហរណ៍៖ ការទូទាត់ដែលអ្នកបានធ្វើតាមរយៈវេបសាយនឹងដំណើរការដោយភ្នាក់ងាររបស់យើងសម្រាប់ប្រតិបត្តិការដែលលោកអ្នកបានជ្រើសរើសយក

ព័ត៌មានផ្ទាល់ខ្លួនដែលមិនចាំបាច់ដូចជា ថ្ងៃខែឆ្នាំកំណើត ភេទ ប្រវត្តិនៃការទិញ និងអាសយដ្ឋាន គឺត្រូវបានប្រើប្រាស់ដើម្បីស្រាវជ្រាវអំពីភូមិសាស្ត្ររបស់អ្នកប្រើប្រាស់ និងជាជំនួយសម្រាប់យើងខ្ញុំក្នុងការផ្តល់ព័ត៌មានជាប្រភេទអ៊ីមែលប្រម៉ូសិន សារ ឬការជូនដំណឹង ដែលអ្នកអាចគិតថាមានប្រយោជន៍។ យើងខ្ញុំសង្ឃឹមថា អ្នកនឹងទទួលបាននូវបទពិសោធល្អៗក្នុងការចូលមកកាន់វេបសាយយើងខ្ញុំជាមួយនឹងព័ត៌មានទាំងនេះ។

ជាមួយនឹងការផ្តល់ព័ត៌មានផ្ទាល់ខ្លួន ដែលមិនមែនជាលក្ខខណ្ឌតម្រូវចាំបាច់ អ្នកត្រូវបានចាត់ទុកថាយល់ព្រមក្នុងការក្លាយជាផ្នែកមួយនៃការស្រាវជ្រាវ និងដើម្បីទទួលបានមតិយោបល់ ក៏ដូចជាព័ត៌មានផ្សេងៗ ដូចដែលបានរៀបរាប់ខាងលើ។

របៀបដែលយើងការពារព័ត៌មានរបស់អ្នក

វេបសាយរបស់យើងត្រូវបានស្កេនកំចាត់មេរោគជាទៀងទាត់ដើម្បីសុវត្ថិភាព និងការប្រឈមនានា ដើម្បីធ្វើឲ្យការចូលមកកាន់វេបសាយរបស់យើងមានសុវត្ថិភាពបំផុត។ យើងតែងតែស្គេនចាប់មេរោគដែលឆ្លងតាមអិនធើណិតជាទៀងទាត់។

ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកត្រូវបានផ្ទុកនៅលើបណ្តាញដ៏មានសុវត្ថិភាព និងប្រើប្រាស់ដោយមនុស្សដ៏តិចតួចបំផុតដែលមានសិទ្ធិពិសេសក្នុងការប្រើប្រាស់ ឬក៏តម្រូវឲ្យរក្សាព័ត៌មានទាំងនោះយ៉ាងសម្ងាត់បំផុត។ លើសពីនេះទៀត រាល់ព័ត៌មានសំខាន់ៗ និងព័ត៌មានពាក់ព័ន្ធនឹងទឹកប្រាក់ត្រូវបានបិទ ឬចាត់ចូលទៅក្នុងព័ត៌មានសុវត្ថិភាពលើបច្ចេកវិទ្យា ឬហៅកាត់ថា SSL។

យើងអនុវត្តការវាស់វែងសុវត្ថិភាពចម្រុះមួយនៅពេលដែលអ្នកប្រើប្រាស់ធ្វើការបញ្ជាទិញ, ចុចបញ្ចូល ឬយល់ព្រមក្នុងការឲ្យចូលទៅកាន់ព័ត៌មានរបស់លោកអ្នក ដើម្បីធានាបាននូវសុវត្ថិភាពលើព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។

Cookies & Flash Cookies

 • ដើម្បីបិទ cookies ចេញពី http://mode.asia/ សូមចុចប៊ូតុង Help នៅលើ browser របស់អ្នក
 • ដើម្បីគ្រប់គ្រង Flash Cookie settings សូមចុចនៅទីនេះ
 • ចំណាំ៖ ប្រសិនបើអ្នក block cookies ពី http://mode.asia/ អ្នកនឹងមិនអាចធ្វើការបញ្ជាទិញនៅលើវេបសាយរបស់យើងបាននោះឡើយ។

សេវាស្វែងរកនៅលើវេប

 • Google Analytics និង IBM Digital Analytics អាចជួយឲ្យយល់ដឹងកាន់តែច្បាស់អំពីការប្រើប្រាស់វេបសាយរបស់យើង។
 • ដើម្បីគ្រប់គ្រងការកំណត់ដែលគោរពទៅនឹងលក្ខខណ្ឌរបស់ Google Analytics សូមចុចនៅទីនេះ
 • ដើម្បីគ្រប់គ្រងការកំណត់ដែលគោរពទៅនឹងលក្ខខណ្ឌរបស់ IBM Digital Analytics សូមចុចនៅទីនេះ

បណ្តាញសង្គម និងការផ្សាយពាណិជ្ជកម្មតាមរយៈបច្ចេកវិទ្យាថ្មីៗ

 • ម៉ូដស្ទ័រមានទំនាក់ទំនងជិតស្និទ្ធិជាមួយបណ្តាញសង្គម និងក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗជាច្រើនដែលផ្តល់អត្ថប្រយោជន៍ជាច្រើនជូនលោកអ្នក។ អ្នកអាចគ្រប់គ្រងការកំណត់របស់លោកអ្នកសម្រាប់កម្មវិធីជាច្រើនតាមរយៈ

ការផ្លាស់ប្តូរគោលការណ៍ឯកជនភាព

អ្នកអាចផ្លាស់ប្តូរគោលការណ៍ឯកជនភាពនេះបាននៅពេលណាមួយ។ ប្រសិនបើអ្នកធ្វើការផ្លាស់ប្តូរដើម្បីគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន ឬគោលការណ៍ឯកជនភាព យើងនឹងធ្វើវាឲ្យបានច្បាស់លាស់នៅលើវេបសាយម៉ូដស្ទ័រ ឬសេវា ក៏ដូចជាទម្រង់នៃទំនាក់ទំនងផ្សេងទៀតរបស់យើង ដូច្នេះ អ្នកអាចពិនិត្យមើលការផ្លាស់ប្តូរ មុននឹងបន្តប្រើប្រាស់វេបសាយរបស់យើងខ្ញុំ។

ទោះបីជាយ៉ាងណា វាជាការទទួលខុសត្រូវរបស់អ្នក ក្នុងការពិនិត្យមើលគោលការណ៍របស់យើង ដើម្បីធ្វើការកែសម្រួលទៅលើគោលការណ៍ឯកជនភាពរបស់យើង។

ប្រសិនបើអ្នកចង់បិទការទទួលបានអ៊ីមែលក្រោយៗរបស់យើងនៅពេលណាមួយ អ្នកអាចអ៊ីមែលមកកាន់ info@mode.asia យើងនឹងដកអ្នកចេញពីបញ្ជីនៃអ្នកទទួលព័ត៌មានរបស់យើងភ្លាមៗ។

ទាក់ទងមកកាន់យើង

ប្រសិនបើមានសំណួរទាក់ទងនឹងគោលការណ៍ឯកជនភាព អ្នកអាចទាក់ទងមកយើងខ្ញុំតាមរយៈ ៖

ហាងម៉ូដស្ទ័រ៖ ផ្ទះលេខ១៤BC ផ្លូវ ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទទួលគោក រាជធានីភ្នំពេញ

វេបសាយ៍៖ https://mode.asia
លេខទូរស័ព្ទ៖ +855 61657851
អ៊ីមែល៖ info@mode.asia

Login to your account below

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.