ជប៉ុនមិនត្រឹមតែល្បីល្បាញតែខាងបច្ចេកវិទ្យារីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែប្រទេសដែលមាន ប្រជាជនពេញដោយគុណធម៌និងវិន័យមួយនេះ ក៏មានភាពល្បីល្បាញខ្លាំងមិនធម្មតាពីរឿងថែរក្សា សុខភាពនិងសម្រស់ផងដែរ។ មានវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពជាច្រើនដែលពួកគេបានអនុវត្តដើម្បីទទួលបានសុខភាពល្អ និង សម្រស់កាន់តែក្មេងជាវ័យ។ ទស្សនាវដ្ដីម៉ូដ សូមលើកយកចំនុចសំខាន់ៗមួយចំនួនដែលជា វិធីសាស្រ្តនិងរូបមន្តរបស់ជនជាតិជប៉ុនជូនដល់មិត្តអ្នកអានទាំងអស់គ្នា៖
១. របបអាហារ ៖
ជប៉ុនជាជនជាតិដែលមិននិយមញ៉ាំអាហារកែច្នៃដែលចេញពីរោងចក្រនោះឡើយ ព្រោះតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា អាហារទាំងនោះអាចបង្កទៅជាជំងឺផ្សេងៗដូចជាមហារីកជាដើម។ មូលហេតុនេះហើយ ទើបជនជាតិជប៉ុននិយមញ៉ាំតែបន្លែត្រីសាច់ ផ្លែឈើ បែបធម្មជាតិ ព្រោះវាសម្បូរវីតាមីន ជាតិរ៉ែ និងកាត់បន្ថយសម្ពាធឈាមខ្ពស់។ របបអាហាររបស់ជនជាតិជប៉ុន មានតុល្យភាព ជួយឱ្យសុខភាពល្អ រួមមានគ្រឿងសមុទ្រ ជាពិសេសត្រីស្រស់ៗ សារាយសមុទ្រ គ្រាប់ធញ្ញជាតិ បន្លែ តៅហ៊ូស សណ្ដែកសៀង តែបៃតង និងសារធាតុគជ់ខ្យងជាដើម។
ទស្សនាវដ្ដីម៉ូដ យើងនឹងលំអិតអំពីប្រភេទអាហារ និងគ្រឿងបំប៉នសម្រស់ពិសេសៗមួយៗចំនួនជូនដល់មិត្តអ្នកអានឱ្យបានជ្រាប៖
- ផ្សិត៖
នៅប្រទេសជប៉ុន ផ្សិតត្រូវបានគេចាត់ទុកជាអាហារនិងជាឱសថតាំងពីយូរលង់ណាស់មកហើយ ពីព្រោះវាជួយគាំពារដល់ការពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារស្បែក ប្រឆាំងនឹងរ៉ាឌីកាល់សេរី ជួយពន្យាភាពចាស់និងជួសជុលកោសិកាស្បែកដែលខូច។ មិនតែប៉ុណ្ណោះ វាមានសមត្ថភាពជួយបន្តឹងស្បែក សម្រួលចរន្តឈាមជួយឱ្យស្បែកមុខ ភ្លឺថ្លាទន់រលោងផងដែរ។
- តែបៃតង៖
ស្ត្រីជនជាតិជប៉ុនជាច្រើននិយមទទួលទានតែបៃតងច្រើនពែងជារៀងរាល់ថ្ងៃ។ ការស្រាវជ្រាវបានបង្ហាញថា ការញ៉ាំតែបៃតងអាចជួយកាត់បន្ថយដំណើរនៃភាពចាស់និងជួយឱ្យស្បែកក្មេងជាងវ័យ។ តែបៃតងក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយវាអាចជួយការពារស្បែក ដ្បិតវាសម្បូរទៅដោយសារធាតុ ប៉ូលីហ្វេណុលនិងអាស៊ីតអាមីណូ ដែលជួយធ្វើឱ្យស្បែកតឹងណែន មានសំណើមនិងលុបបំបាត់ស្នាមជាំ។
- សារាយសមុទ្រ
អ្នកវិទ្យាសាស្រ្តបានរកឃើញថា សារាយសមុទ្រមានសមត្ថភាពអាចការពារពីកាំរស្មីយូវីរបស់ព្រះអាទិត្យ ព្រោះវាសម្បូរទៅដោយវីតាមីននិងសារធាតុរ៉ែ។ សារាយសមុទ្រមិនត្រឹមតែជួយផ្តល់សំណើមដល់ស្បែកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយបន្សាបជាតិពុល ជំនួយចរន្ធឈាម ធ្វើឱ្យស្បែកក្មេងជាងវ័យទៀតផង។
- គជ់ខ្យង
សារធាតុគជ់ខ្យងមានតួនាទីប្រឆាំងនឹងអុកស៊ីតកម្មយ៉ាងសកម្មដែលអាចជម្រុញការផលិតអង់ស៊ីមផ្ទាល់ខ្លួននៅក្នុងរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានសមត្ថភាពប្រឆាំងនឹងភាពចាស់ ព្រោះសម្បូរទៅដោយអាស៊ីដអាមីណូនិងប្រូតេអ៊ីនដែលជួយថែរក្សាកូឡាចែនឱ្យមានតុល្យភាពក្នុងរាងកាយទៀតផង។
- កន្ទក់អង្ករ
នៅក្នុងវប្បធម៌ជប៉ុន កន្ទក់អង្ករគឺដើរតួយ៉ាងសំខាន់ក្នុងនាមជាគ្រឿងផ្សំថែរក្សាសម្រស់អស់ជា ច្រើនសតវត្សរ៍មកហើយ។ កន្ទក់អង្ករមានសមត្ថភាពខ្ពស់ជួយផ្តល់សំណើមដល់ស្បែក ដែលបើតាម វិធីសាស្រ្តបុរាណគឺគ្រាន់តែយកទឹកដែលសល់ពីការលាងអង្ករនោះមកលុបលាងមុខប៉ុណ្ណោះ ក៏ទទួល បានស្បែកទន់រលោងនិងភ្លឺថ្លាគួរជាទីគាប់ចិត្ត។ វាក៏សំបូរទៅដោយវីតាមីន B និង E ដែលមាន សមត្ថភាពផ្ដល់ជាតិទឹកនិងបញ្ជ្រាបដល់កោសិកាស្បែកយ៉ាងមានប្រសិទ្ធភាពផងដែរ។
២. ទម្លាប់រស់នៅ
ដូចដែលពាក្យស្លោកមួយបានពោលថា «វិន័យនាំមកនូវសេចក្ដីថ្លៃថ្នូរ» ។ ប្រជាជនជប៉ុន គឺមានទម្លាប់ និងវិន័យក្នុងការរស់នៅដែលប្រកាន់ខ្ជាប់នូវភាពស្អាត និងអនាម័យជាចាំបាច់។ មិនថាតែបរិយាកាសនៅក្នុងផ្ទះ ឬបរិស្ថាននៅជុំវិញ គឺពោរពេញទៅដោយភាពស្អាត មានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ។ ក្រៅពីនោះ ប្រជាជនជប៉ុនក៏និយមក្នុងការហាត់ប្រាណតាំងពីវ័យក្មេង ជាក់ស្ដែង មធ្យោបាយដោយជិះកង់ ឬថ្មើរជើងគឺពេញនិយមបំផុត។ ទម្លាប់ហូបស្អាត រស់នៅស្អាត ហាត់ប្រាណជាប្រចាំបូករួមជាមួយការថែរក្សាសម្រស់តាមបែបធម្មជាតិមួយចំនួនធំខាងលើគឺជាគន្លឹះ ដែលធ្វើឱ្យប្រជាជនជប៉ុនមានអាយុវែង សុខភាព និងសម្រស់កាន់ក្មេងជាងវ័យ។
បច្ចុប្បន្ននេះ ដោយសារបច្ចេកវិទ្យាកាន់តែរីកចម្រើន និងដើម្បីសម្រួលដល់ជីវភាពរស់នៅ ឱ្យកាន់តែប្រសើរ ជប៉ុនក៏បានយករូបមន្ដនិងគ្រឿងផ្សំទាំងនោះមកចម្រាញ់ចេញជាផលិតផលថែរក្សា សុខភាពនិងសម្រស់ដ៏មានគុណភាព នោះគឺផលិតផលម៉ូសប្យូ mosbeau ។ ផលិតផលនេះលេចវត្តមានឡើង ដោយក្រុមអ្នកឯកទេសជំនាញៗព្រមទាំងធនធានមនុស្សដែលមានសមត្ថភាពយ៉ាងពិសេសផ្សេងៗគ្នា ដែលធ្វើការរួមគ្នាដើម្បីផ្តល់នូវផលិតផលថែរក្សាសម្ផស្សយ៉ាងមានប្រសិទ្ធិភាពជាច្រើនប្រភេទរហូតទទួលបានការពេញនិយមពាសពេញប្រទេសជប៉ុននិងបណ្ដាប្រទេសមួយចំនួននៅក្នុងពិភពលោក ដូចជាកម្ពុជាយើងជាដើម។ លោកអ្នកអាចរកជាវផលិតផលម៉ូសប្យូបាននៅលើវេបសាយ ឬនៅ HELP+ Pharmacy សាខារ៉េនទ្រី, HELP+ Pharmacy សាខា Eden Graden, Aeon Wellness ក្នុងផ្សារទំនើបអ៊ីអនទាំងពីរសាខា, និង AEON MaxValu Cambodia នៅក្នុងផ្សារទំនើបខាលែនឌែល ម៉ល (Khalandale Mall) ជាដើម៕