• អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Friday, January 22, 2021
-18 °c
modeasia
  • ទំព័រដើម
  • ជីវិត & សង្គម
  • អប់រំ
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
No Result
View All Result
No Result
View All Result
Home ជីវិត & សង្គម

មិនអានមិនដឹង! រៀបការព្រោះអ្វី?

a man wears the ring to his spouse
295
VIEWS
ShareShareshare

ធ្លាប់ឮទេ! ចាស់ៗមួយចំនួនចំណាំចោទសួរថា អាវ៉ា អានាង កូន ឬចៅ ឯងនៅដល់ណាទៀត អាយុម្ភៃសាមអស់​ហើយនៅមិនទាន់គិតគូរប្រពន្ធកូន​ ឬប្ដីសី​ ពេលណាទើបររកអនាគតឃើញ?​ ដូច្នេះ ​តើអ្វីជាអនាគតរបស់ការរៀបការ?​ ធ្លាប់ឮទេ?​ គេថាបើមិនរៀបការថ្ងៃក្រោយច្បាស់ជាពិបាក​ ចាស់ទៅវង្វេងវង្វាន់គ្មានអ្នកណាមើលថែ ពឹងកូនគេ​ សាច់គេមិនដូចសាច់ឯងទេ។​ ធ្លាប់ឮទេ?​ គេថារៀបការទៅ​ មានប្ដីមានប្រពន្ធគ្រាន់នឹងមើលថែគ្នា​ យប់ព្រលប់ឈឺថ្កាត់​ ប្ដីប្រពន្ធវាស្និទ្ធមិន​ ដូចសាច់ញាតិឬឪពុកម្ដាយទេ។​ ធ្លាប់ឮទេ?​ គេថាបើមិនរៀបការ​ បើមិននៅជាមួយគ្នាក៏សាងជាគ្រួសារ​ ធ្វើម្ដេចបានកូនឯណាតពូជពង្ស​ មនុស្សនឹងដាច់ពូជ។​ ឬនិយាយឱ្យអាក្រក់ស្ដាប់ទៅចុះ!​ អ្នកមួយ​ចំនួនគេពោលថា​ បើមិនយកប្រពន្ធប្ដីធ្វើម្ដេចនឹងស្គាល់ជាតិស្អីៗនឹងគេទៅ?​

អូ៎! មានច្រើនឥតគណនាពីមូលហេតុដែលត្រូវរៀបការ​ ហើយមូលហេតុទាំងនោះពេលខ្លះក៏សមប្រកប ពេលខ្លះក៏ខកបំណងធំ​។​ សំណួរសួរថា តើយើងគិត យើងរំពឹងប៉ុន្មានភាគរយថា យើងនឹងមានកូន ហើយកូននោះនឹងជួយយើងវិញទៅថ្ងៃក្រោយ?​ 

តើយើងរំពឹងប៉ុន្មានភាគរយថាចំណងស្នេហានឹងមិនបែកខ្ញែកកណ្ដាលទី ដោយប្រការផិតក្បត់ក្ដី ដោយប្រការមិនចុះសម្រុងគ្នាក្ដីនោះ? តើយើងរំពឹងប៉ុន្មានភាគរយថាស្វាមីភរិយាយើងនឹងរស់នៅជាមួយគ្នាសុខសាន្តដល់ចាស់កោងខ្នង យមរាជមើលរំលងមិនឆក់យកជីវិតនៅពេលណាមួយនោះ? 

យល់ដល់ការរំពឹងទាំងឡាយនេះ ឃើញថាវាមិនប្រាកចាកឆ្ងាយទៅណាតែពីការឈឺចាប់ បែកបាក់និរាស្រ្តព្រាត់ប្រាស់ហ្នឹងឯង។ ផ្ដើមក្ដីស្រឡាញ់ ក៏ផ្ដើមរំពឹងនេះរំពឹងនោះ រំពឹងមួយរយជំពូក រួមក៏សន្មត់យកការរំពឹងនោះថាជាស្រឡាញ់ពិត ហើយបើកាលណាខុសពីការរំពឹងក៏ពោលរំអុករំអួយថា ស្នេហាធ្វើឱ្យឈឺចាប់។ តើស្នេហាជាកត្តាធ្វើឱ្យអ្នកឈឺចាប់មែនឬក៏ការរំពឹងទុកធ្វើឱ្យអ្នកឈឺចាប់? 

តាមពុទ្ធឱវាទបានឱ្យនិយមន័យនៃក្ដីស្រឡាញ់ថា

«ក្ដីស្រឡាញ់គឺជា​សេចក្ដី​ជ្រះ​ថ្លា មេត្តា ករុណា ប្រាថ្នា​ឲ្យ​អ្នក​ដទៃ​ដែល​យើង​ស្រឡាញ់​នោះ​បាន​ល្អ មាន​សេចក្ដី​សុខ​ក្នុង​ព្រះធម៌ និង​រួច​ផុត​ចាក​ទុក្ខ​ អំពី​វដ្ដ​សង្សារ។» 

ចំណែកឯព្រះយេស៊ូឯណោះវិញមានព្រះបន្ទូលដូចដែលមានចែងក្នុងព្រះគម្ពីរថា «ឥឡូវនេះ នៅមាន សេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ ទាំង៣មុខនេះ តែសេចក្ដីដែលវិសេសជាងគេ គឺសេចក្ដី ស្រឡាញ់។»

ដូច្នេះ ការរៀបការឬរួមរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ គួរតែមានមូលហេតុតែមួយប៉ុណ្ណោះ គឺក្ដីស្រឡាញ់។​ ហើយក្ដីស្រឡាញ់នោះទៀតសោត ត្រូវយកនិយមន័យពិតប្រាកដមកប្រើ គឺជា ​«សេចក្ដី​ជ្រះ​ថ្លា មេត្តា ករុណា ប្រាថ្នា​ឲ្យ​អ្នក​ដទៃ​ដែល​យើង​ស្រឡាញ់​នោះ​បាន​ល្អ មាន​សេចក្ដី​សុខ​ក្នុង​ព្រះធម៌ និង​រួច​ផុត​ចាក​ទុក្ខ​ អំពី​វដ្ដ​សង្សារ» ប៉ុន្តែបើលោកអ្នកបន្ថែមការរំពឹងទុកគ្រប់បែបយ៉ាងចូលទៅទៀត នោះអត្ថន័យនៃសេចក្ដីស្រឡាញ់នោះនឹងរលាយអសារបង់ ស្គាល់តែទុក្ខដរាបតទៅមិនលែងឡើយ៕

Share41Tweet26Share10
Sokry

Sokry

Related Posts

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង
ជីវិត & សង្គម

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

October 19, 2020
236
លក្ខណៈពិសេសរបស់ទឹកអប់ម៉ាកល្បីរបស់ពិភពលោក
ជីវិត & សង្គម

លក្ខណៈពិសេសរបស់ទឹកអប់ម៉ាកល្បីរបស់ពិភពលោក

October 15, 2020
156
ពិតជាគួរឱ្យសោកស្តាយណាស់! ម្ចាស់ប្រែនដ៏ល្បីម្នាក់ស្លាប់ដោយសារឆ្លងវីរុស COVID-19
ជីវិត & សង្គម

ពិតជាគួរឱ្យសោកស្តាយណាស់! ម្ចាស់ប្រែនដ៏ល្បីម្នាក់ស្លាប់ដោយសារឆ្លងវីរុស COVID-19

October 6, 2020
408
ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…
ជីវិត & សង្គម

ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

October 5, 2020
1.4k
មានធ្លាប់ដឹងពីភាពខុសគ្នានៃប្រភេទផ្សេងៗរបស់ទឹកអប់ឬអត់?
ជីវិត & សង្គម

មានធ្លាប់ដឹងពីភាពខុសគ្នានៃប្រភេទផ្សេងៗរបស់ទឹកអប់ឬអត់?

October 21, 2020
350
សូម្បីកំពូលតារាចម្រៀង​​ Jennifer Lopez​ ក៏គាំទ្រ​ប្រែនសម្លៀកបំពាក់​​ Roberto Cavalli​ ​…​​
ជីវិត & សង្គម

សូម្បីកំពូលតារាចម្រៀង​​ Jennifer Lopez​ ក៏គាំទ្រ​ប្រែនសម្លៀកបំពាក់​​ Roberto Cavalli​ ​…​​

September 15, 2020
188
Load More
  • Trending
  • Comments
  • Latest
តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

August 14, 2020
ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

October 5, 2020
modeasia

របៀបមើលលេខសម្គាល់របស់់កាបូប Chanel សុទ្ធ

February 11, 2020
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

0
modeasia

អាថ៌​កំបាំង ៥ ធ្វើ​ឲ្យ​បុរស​ដក​ចិត្តមិន​រួច

0
modeasia

១២ ចំនុចដើម្បីសុខភាពល្អ និងភាពស្រស់បំព្រង

0
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

October 20, 2020
អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

October 19, 2020
សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

October 19, 2020
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Call us: +855 61657851

Copyright © 2019 Mode.

No Result
View All Result
  • ជីវិត & សង្គម
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព

Copyright © 2019 Mode.

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In