• អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Friday, January 22, 2021
-18 °c
modeasia
  • ទំព័រដើម
  • ជីវិត & សង្គម
  • អប់រំ
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
No Result
View All Result
No Result
View All Result
Home ជីវិត & សង្គម

រដូវរំហើយជិតចូលមកដល់ ប្រការមួយចំនួនគួរយល់ដឺងពីបញ្ហាស្បែក

lady in sweater
120
VIEWS
ShareShareshare

តើអ្នកធ្លាប់អាំងភ្លើងទេ?​ តើអ្នកធ្លាប់បែកស្រកាទេ? តើអ្នកធ្លាប់ប្រេះបបូរមាត់ កែងជើងទេ?​ ទាំងអស់នេះសុទ្ធសឹងតែជាផលប៉ះពាល់ដល់ស្បែកយើងទាំងអស់គ្នានាខែកត្កិក​ ជាពិសេសអ្នកដែលមានអាយុចាប់ពី៤០​ ឆ្នាំឡើងទៅសុទ្ធតែធ្លាប់បានឆ្លងកាត់បទពិសោធន៍ទាំងនេះ។​  

ពាក្យចាស់តែងតែនិយាយថា​ ខែកត្តិកធ្លាក់ខ្យល់រាងកាយកង្វល់ កើតកមរមាស់ ព្រោះជាខែមួយដែល​ អាកាសធាតុចុះត្រជាក់ និងមានខ្យល់ស្ងួត​ ហើយមនុស្សម្នាខ្លាចទឹកមិនសូវបានងូតសម្អាតរាងកាយឲ្យបានល្អទើបកើតរោគសើស្បែកទាំងឡាយ។​ ប៉ុន្តែបុរាណខ្មែរយើងពូកែណាស់ ពូកគាត់តែងតែត្រៀម ប្រេងដូង​ ខ្លះលាយជាមួយក្រមួនឃ្មុំទុកសម្រាប់លាបលើរាងកាយដើម្បីការពារស្បែកកុំឲ្យរងនូវប្រតិកម្មអាក្រក់ទាំងឡាយ។​ តែឥឡូវនេះ​ បច្ចេកវិទ្យាទំនើប​​ ហើយមនុស្សជំនាន់ថ្មីរស់នៅបែបស៊ីវិល័យ​ ដូច្នេះពួកគេមិនត្រឹមតែចង់បានស្បែកគ្មានរោគានោះទេ​ ថែមទាំងចង់មានសណ្ឋានរលោងភ្លឺ​ ហើយក្មេងជាងវ័យទៀត​ ជាពិសេសក្លិនក្រអូបជាប់ប្រាណជានិច្ច។ ​

ថ្ងៃនេះ ទស្សនាវដ្តីម៉ូដ សូមណែនាំនូវអត្ថបទស្រាវជ្រាវមួយចំនួនទាក់ទងនឹងវិធីសាស្រ្តខ្លះៗក្នុងការថែរក្សាសុខ​ភាពស្បែករនារដូវរំហើយនេះដូចតទៅ៖​

១.  បន្ថែមសំណើមដល់ស្បែក 

អ្នកត្រូវប្រាកដថា​​ ស្បែករបស់អ្នកមានសំណើមជានិច្ច ព្រោះថា​​ នៅរដូវរំហើយ អាចធ្វើឲ្យស្បែកអ្នកស្ងួត​ ហើយបណ្តាលឲ្យ​ គ្មានសំណើម​ នឹងក្លាយទៅជាអាចម៍រុយ​ និងបង្កឲ្យមានភាពជ្រីវជ្រួញ។​​ លោកអ្នកគួរតែពិចារណាជ្រើសរើសវិធីបែបបុរាណក៏បាន​ ឬក៏ជ្រើសយកផលិតផលថែរក្សាស្បែកដែលមានសំណើម សម្រាប់ប្រើលើផ្ទៃមុខ​ និងដងខ្លួនជាពិសេស​ដៃនិងជើង។​​ លោកអ្នកអាច ជ្រើសរើស គ្រីមណាដែលមានដាក់ថាមានសំណើម (moisturize ) មិនមានជាតិកាត់ និង ធ្វើឲ្យស្បែកទន់រលោង ដូចជា​  Body Lotion Royal White  ដែលផ្សំពីប្រូតេអុីនកូនឃ្មុំ និងផ្កាដាយស៊ី ហើយនិងសារធាតុចិញ្ចឹមល្អៗជាច្រើនមុខទៀត។ 

mosbeau body lotion

២.​ កាត់បន្ថយការងូតទឹក និងបន្ថយសីតុណ្ហភាពទឹកក្តៅ 

ក្នុងបរិបទនេះ មិនមែនមានន័យថា​ យើងជំរុញឲ្យលោកអ្នកមិនងូតទឹកសម្អាតខ្លួននោះទេ​ ព្រោះថានារដូវរំហើយ​ មនុស្សភាគច្រើនតែងតែនិយមងូតទឹកក្តៅឧណ្ហ៍ៗ។​ ​ការដែលងូតទឹកជាមួយទឹកក្តៅឧណ្ហ៍ៗច្រើន និងយូរ ធ្វើឲ្យស្បែកលោកអ្នកស្ងួត ឡើងក្រហម ដែលអ្នកគួរតែចៀសវាង។​ ប៉ុន្តែបើលោកអ្នកមានទម្លាប់ងូតទឹកក្តៅឧណ្ហ៍ៗហើយនោះគួរតែចំណាយពេលត្រឹមតែ១០នាទី ប៉ុណ្ណោះ ទើបប្រសើរ។​ 

Showring hot water

៣.​  ទទួលទានទឹកឲ្យបានច្រើន 

នៅពេលអាកាសធាតុត្រជាក់ និងហួតហែងយើងមិនសូវបានគិតគូរ ច្រើនដល់ការទទួលទានទឹកនោះទេ តែវាជាការធ្វេស ប្រហែស ធ្វើឲ្យខ្លួនរាងកាយ បាត់បង់ជាតិទឹក ហើយបណ្តាលឲ្យស្បែកស្ងួត។  

ត្រូវតែទទួលទានទឹក បន្តិចម្តងៗ ជាច្រើនលើកពេញមួយថ្ងៃ ។ អ្នកអាចទទួលទានភេសជ្ជៈផ្សេងៗបានដូចជា តែបៃតង តែខ្ញី តែក្រូចឆ្មា ដែលសុទ្ធតែជួយឲ្យរាងកាយ និងស្បែកមានសំណើមផងដែរ។ 

drinking a glass of water

៤. ជ្រើសរើស សាប៊ូលាងមុខ និងដុសខ្លួនឲ្យបានត្រឹមត្រូវ 

សាប៊ូលាងមុខ និងដុសខ្លួនជាច្រើនផ្ទុកទៅដោយសារធាតុកាត់ ដែលធ្វើឲ្យស្បែកងាយនឹងខូច ។ ធាតុផ្សំពីអាល់កុល និងមេក្លិនបន្ថែម ធ្វើឲ្យស្បែកឆាប់ស្ងួត ស្បែកឆាប់ប្រះ ដែលសារធាតុទាំងនោះ បានលាងសម្អាត ខ្លាញ់ល្អធម្មជាតិចេញពីផ្ទៃមុខ និងស្បែករបស់យើង។ សាប៊ូឡេលាងមុខ Mosbeau Placenta Lotion Soap អាចជួយផ្តល់សំណើមដល់ស្បែក ប្រឆាំងភាពចាស់ និងកម្ចាត់ចោលធូលីកខ្វក់នៅក្នុងស្បែកមុខបានយ៉ាងល្អ ។ ម្យ៉ាងទៀត អ្នកអាចសន្សំសំចៃថវិកា ដោយមួយដុំ អាចប្រើបានយ៉ាងតិចក៏២ ខែដែរ។​ ចំណែក សាប៊ូដុសខ្លួនដែលម៉ូដអាស៊ីសូមណែនាំនោះគឺព្រោះសាប៊ូដុសខ្លួនម៉ូសប្យូ រ៉ូយ៉ាល់ វ៉ាយ អល អុីន វ័ន ផ្តល់អានុភាពដ៏អស្ចារ្យ និងប្រសិទ្ធភាពរួមគ្នានៃសារធាតុផ្សំ ៣ មុខ ពីប្រទេសជប៉ុន ដែលមានសារធាតុចម្រាញ់ចេញពីវត្ថុធាតុដើមផ្តល់សំណើមពីធម្មជាតិ ជួយឲ្យស្បែកមានសុខភាពល្អ និងភ្លឺថ្លា។

Placenta White All In One Premium Cream

PLACENTA WHITE ALL-IN-ONE PREMIUM LOTION SOAP

៥. សាន់គ្រីម មិនមែនប្រើតែក្នុងរដូវក្តៅទេ 

នៅពេលនិយាយដល់ការប្រើសាន់គ្រីម លោកអ្នកនឹងគិតថា សាន់គ្រីមគឺគេប្រើក្នុងរដូវក្តៅប៉ុណ្ណោះ ។ បើអ្នកគិតបែបហ្នឹង លោកអ្នកអាចគិតឡើងសារជាថ្មីបាន ព្រោះថា សាន់គ្រីន គឺប្រើសម្រាប់ការពារកម្តៅថ្ងៃ UV ដែលមិនល្អនៅក្នុងរដូវរំហើយ។ ត្រូវធានាថា លោកអ្នកត្រូវតែលាប សាន់គ្រីនជានិច្ចនៅលើមុខ ក និង​ដៃ ហើយជម្រើសល្អបំផុត គឺ សាន់គ្រីនដែលមានកម្រិត SPF 30 ឡើងទៅ ។ ប្រសិនបើអ្នកមិនមាន សាន់គ្រីមនោះទេ អ្នកអាចប្រើគ្រីម ដែលផ្តល់ជាតិសំណើម និងអាចការពារកាំរស្មី UV ផងដែរ ដូចជា Mosbeau Placenta White Premium Cream ដែលជួយផ្តល់សំណើម ការពារកាំរស្មីយូវី និងជួយប្រឆាំង ភាពចាស់ ជួយឲ្យមុខទន់រលោង។ 

lady applies sunscreen on the face

៦. ស្លៀកបំពាក់ក្រាស់ៗ

លោកអ្នកគួរតែជ្រើសរើសសំលៀកបំពាក់ក្រាស់ៗ ដើម្បីគ្របដណ្តាប់រាងកាយ រក្សាសីតុណ្ហភាពក្នុងរាងកាយ ។ កន្សែងបង់ក និងស្រោមដៃក៏ជាវត្ថុចំបាច់ សម្រាប់ការពារ​ដៃនិង ករបស់លោកអ្នក ។ ជ្រើសរើសសំលៀកបំពាក់ណាដែល មិនធ្វើឲ្យរមាស់ និងទន់​ ហើយអាចការពារ ភាពត្រជាក់បានទៀត។ លោកអ្នកអាចស្វែងរក សំលៀកបំពាក់ និងកន្សែងបង់ក នៅក្នុងប្រទេសកម្ពុជាបានតាមរយៈហាង modestore ដែលនាំចូលទំនិញសុទ្ធ១០០%ពីអឺរ៉ុប និងអាម៉េរិក។

៧. ញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ 

នៅពេលដែលស្បែកយើងចាប់ផ្តើមស្ងួត ការញ៉ាំអាហារ និងអាហារបំប៉ន ឲ្យបានគ្រប់គ្រាន់ពិតជាជួយដល់សុខភាពស្បែក ជាពិសេសអាហារដែលផ្ទុកដល់សារធាតុ អូមេហ្គា អូមេហ្គា ៦ វីតាមីនB12 វីតាមីន C ដូចជា ដែលមាននៅក្នុងខ្លាញ់ត្រី បន្លែបៃតង លឿង និងក្រហមជាដើម ហើយបន្ថែមពីនោះ លោកអ្នកគួរពិសាអាហារ និងបន្លែឲ្យបានច្រើនមុខ ដែលមានផ្ទុកសារធាតុល្អ សម្បូរវីតាមីនសេ ដូចជា ការ៉ុត ប៉េងបោះ ខ្ញីជាដើម ដែលវាមិនត្រឹមតែជួយឲ្យស្បែកភ្លឺរលោង ប៉ុណ្ណោះទេ តែវាថែមទាំងជួយការពារជំងឺផ្តាសាយបានទៀតផង ។​ ហើយប្រសិនបើលោកអ្នក មិនមានពេលគ្រប់គ្រាន់ និងរវល់ខ្លាំងពីការងារ យើងសូមណែនាំបន្លែបំប៉ន Mosbeau Aojiru ដែលជា បន្លែបំប៉នផ្សំពីបន្លែ ១២ មុខ វីតាមីន ៩ ប្រភេទ និងបាក់តេរីល្អ រហូតដល់ ២០០ លាន ដែលផ្តល់ផលល្អសម្រាប់សុខភាពរាងកាយ សុខភាពស្បែក និងអាយុវែង ។​

៧ចំណុចខាងលើ គឺជាអាថ៌កំបាំងខ្លះៗ ដែលជួយឲ្យលោកអ្នកអាចថែរក្សាស្បែកអ្នកនារដូវរំហើយ នេះ ។ ប្រសិនជាលោកអ្នកមិនអាចអនុវត្ត បានទាំង ៧​ ចំណុចខាងលើនេះទេ យ៉ាងហោចណាស់ ក៏បាន២ ចំណុចដែរ ដើម្បីសុខភាពស្បែក សុខភាពរាងកាយ និងសម្រស់ស្រស់បំព្រងរបស់លោកអ្នកនាង៕

Share17Tweet11Share4
Sokry

Sokry

Related Posts

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង
ជីវិត & សង្គម

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

October 19, 2020
236
លក្ខណៈពិសេសរបស់ទឹកអប់ម៉ាកល្បីរបស់ពិភពលោក
ជីវិត & សង្គម

លក្ខណៈពិសេសរបស់ទឹកអប់ម៉ាកល្បីរបស់ពិភពលោក

October 15, 2020
156
ពិតជាគួរឱ្យសោកស្តាយណាស់! ម្ចាស់ប្រែនដ៏ល្បីម្នាក់ស្លាប់ដោយសារឆ្លងវីរុស COVID-19
ជីវិត & សង្គម

ពិតជាគួរឱ្យសោកស្តាយណាស់! ម្ចាស់ប្រែនដ៏ល្បីម្នាក់ស្លាប់ដោយសារឆ្លងវីរុស COVID-19

October 6, 2020
408
ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…
ជីវិត & សង្គម

ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

October 5, 2020
1.4k
មានធ្លាប់ដឹងពីភាពខុសគ្នានៃប្រភេទផ្សេងៗរបស់ទឹកអប់ឬអត់?
ជីវិត & សង្គម

មានធ្លាប់ដឹងពីភាពខុសគ្នានៃប្រភេទផ្សេងៗរបស់ទឹកអប់ឬអត់?

October 21, 2020
350
សូម្បីកំពូលតារាចម្រៀង​​ Jennifer Lopez​ ក៏គាំទ្រ​ប្រែនសម្លៀកបំពាក់​​ Roberto Cavalli​ ​…​​
ជីវិត & សង្គម

សូម្បីកំពូលតារាចម្រៀង​​ Jennifer Lopez​ ក៏គាំទ្រ​ប្រែនសម្លៀកបំពាក់​​ Roberto Cavalli​ ​…​​

September 15, 2020
188
Load More
  • Trending
  • Comments
  • Latest
តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

August 14, 2020
ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

October 5, 2020
modeasia

របៀបមើលលេខសម្គាល់របស់់កាបូប Chanel សុទ្ធ

February 11, 2020
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

0
modeasia

អាថ៌​កំបាំង ៥ ធ្វើ​ឲ្យ​បុរស​ដក​ចិត្តមិន​រួច

0
modeasia

១២ ចំនុចដើម្បីសុខភាពល្អ និងភាពស្រស់បំព្រង

0
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

October 20, 2020
អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

October 19, 2020
សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

October 19, 2020
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Call us: +855 61657851

Copyright © 2019 Mode.

No Result
View All Result
  • ជីវិត & សង្គម
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព

Copyright © 2019 Mode.

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In