• អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Monday, January 18, 2021
-18 °c
modeasia
  • ទំព័រដើម
  • ជីវិត & សង្គម
  • អប់រំ
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
No Result
View All Result
No Result
View All Result
Home ជីវិត & សង្គម

អ្វីទៅជាអាថ៌កំបាំងនៃជនជាតិជប៉ុនដែលមានសុខភាពល្អនិងអាយុវែង?

an old man drink a glass of aojiru
392
VIEWS
ShareShareshare

ជារឿងដែលមិនអាចបដិសេធបាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងនាពេលបច្ចុប្បន្នគឺ យើងហាក់មិនសូវចូលចិត្តញ៉ាំបន្លែឱ្យបានច្រើននោះទេក្នុងរបបអាហារប្រចាំថ្ងៃ។ ផ្ទុយទៅវិញ យើងចូលចិត្តញ៉ាំអាហារដែលចម្អិនទុកស្រាប់ (Fast food)​ ឬអាហារបែបងាយៗដូចជា Burger, Dougnat, Pizza, និង​ស្លាបមាន់បំពង ដ្បិតអាហារទាំងនោះមានរសជាតិឆ្ងាញ់ ហើយមិនត្រូវចំណាយពេលច្រើន។ អាហារទាំងនោះក៏ជាកត្តារួមផ្សំដែលបង្កឱ្យសុខភាពមិនល្អនាពេលក្រោយ ដ្បិតពពួកអាហារទាំងនោះមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ហើយសម្បូរខ្លាញ់ និងជាតិកាបូអីដ្រាតច្រើនជ្រុល ដែលខុសពី​ បន្លែ ផ្លែឈើ និងជាតិហ្វាយបឺរ (Fiber)។ 

បច្ចេកវិទ្យាកាន់តែជឿនលឿន សង្គមកាន់តែរីកចម្រើន មនុស្សម្នាកាន់តែមានពេលវេលាហាក់តិចតួចទៅៗក្នុងចម្អិនម្ហូបអាហារ​ដែលសម្បូរទៅសារធាតុចិញ្ចឹមហើយមានបន្លែចម្រុះគ្នាច្រើនមុខ​​ណាស់។ យ៉ាងណាម៉ិញ បច្ចេកវិទ្យាជឿនលឿនក៏អនុញ្ញាតឱ្យមនុស្សយកបន្លែទៅកែច្នៃជាអាហារជំនួយសុខភាពដើម្បីបំពេញភាពខ្វះខាតដល់រាងកាយដែលត្រូវការសារធាតុចិញ្ចឹមដែលមាននៅក្នុងបន្លែផ្សេងគ្នាៗ។ តួយ៉ាង អ្នកវិទ្យាសាស្ត្រជប៉ុនបានផលិតអាហារបំប៉នដែលឈ្មោះ អ័រជីរ៉ូ Aojiru ដែលផ្សំឡើងពីបន្លែផ្សេងគ្នាដើម្បីជំនួយនិងព្យាបាលរាងកាយ។ 

អ័រជីរ៉ូ Aojiru ​គឺប្រភេទភេសជ្ជៈដែលមានពណ៌បៃតងរកឃើញដោយលោកវេជ្ជបណ្ឌិត​ Niro Endo កាលពីឆ្នាំ ១៩៤៣។ ក្នុងនាមជាទាហានម្នាក់និងវេជ្ជបណ្ឌិតផ្នែកឱសថម្នាក់ លោក Niro Endo ក៏បានសិក្សាស្រាវជ្រាវដោយយកបន្លែផ្សេងគ្នាៗធ្វើជាសារធាតុផ្សំក្នុងការផលិតអ័រជីរ៉ូ ដើម្បីយកទៅឱ្យក្រុមគ្រួសាររបស់លោកទទួលទានក្នុងកំឡុងប្រទេសកំពុងជួបវិបត្តិសង្គ្រាមហើយគ្មានអាហារទទួលទានគ្រប់គ្រាន់។ លោកក៏ធ្លាប់បានអះអាងដែរថា ភេសជ្ជៈបន្លែបៃតងអ័រជីរ៉ូអាចព្យាបាលជំងឺរលាកសួតកូនប្រុសរបស់លោកបានផងដែរ។ 

អ័រជីរ៉ូចាប់ផ្តើមមានភាពល្បីល្បាញនៅឆ្នាំ១៩៨៣ ហើយទីផ្សារភេជ្ជៈបន្លែបៃតងនេះបានផ្ទុះខ្លាំងនៅប្រទេសជប៉ុនកាលពីឆ្នាំ២០០០ ដ្បិតអ័រជីរ៉ូនេះបានដើរតួជាអាហារជំនួយដល់សុខភាពដ៏សំខាន់ដល់ជនជាតិជប៉ុនឱ្យមានសុខភាពល្អនិងអាយុវែង។ កាលពីដើមឡើយ ភេសជ្ជៈបន្លែបៃតងអ័រជីរ់ូមានរសជាតិល្វីង ហើយពិបាកក្នុងការទទួលទានបន្តិច តែវាមានអត្ថប្រយោជន៍ខ្ពស់សម្រាប់សុខភាពទូទៅរបស់មនុស្ស។

បច្ចុប្បន្ន ក្រុមហ៊ុនម៉ូសប្យូ Mosbeau Inc ដែលប្រមូលផ្តុំទៅដោយក្រុមអ្នកឯកទេសជំនាញព្រមទាំងធនធានមនុស្សដែលមានសមត្ថភាពយ៉ាងពិសេសផ្សេងៗគ្នាបានផលិតអ័រជីរ៉ូជាមួយនឹងរសជាតិថ្មីដោយបានបន្ថែមនូវជាតិកូឡាចែន ដែលមិនត្រឹមតែងាយស្រួលក្នុងការទទួលទានប៉ុណ្ណោះទេ​​​ តែថែមទាំងមានរសជាតិឈ្ងុយឆ្ងាញ់ពិសាទៀតផង។ 

ម៉ូសប្យូ អ័រជីរ៉ូ កូឡាចែនជាស្នាដៃនិងបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ក្រុមហ៊ុនម៉ូសប្យូ​ Mosbeau Inc របស់ប្រទេសជប៉ុន។​ អ័រជីរ៉ូកូឡាចែន ផ្សំឡើងពីបន្លែ ១២ មុខ​​ វីតាមីនសំខាន់ៗ ៩ ប្រភេទ​ និងសារធាតុផ្សំសំខាន់ៗផ្សេងៗមួយចំនួនចំនួនទៀត។​​

New aojiru collagen

អង្គការសុខភាព​ពិភពលោកបានអះអាងថា ការទទួលទានបន្លែផ្លែឈើមិនគ្រប់គ្រាន់អាចប្រឈមនឹងហានិភ័យដែលបណ្តាលឱ្យកើតមានផ្សេងៗ ហើយស្ថាប័នអន្តរជាតិដដែលនេះបានផ្តល់អនុសាសន៍ថា យើងគួរទទួលទានបន្លែផ្លែឈើយ៉ាងហោចឱ្យបានប្រមាណ ៤០០ក្រាមក្នុងមួយថ្ងៃ។ យ៉ាងណាម៉ិញ មានកត្តាជាច្រើនធ្វើឱ្យយើងហាក់មមាញឹកហើយគ្មានពេលវេលាគ្រប់គ្រាន់ ដែលនាំឱ្យយើងកម្រញ៉ាំបន្លែផ្លែឈើឱ្យបានគ្រប់គ្រាន់តាមតម្រូវការរាងកាយបាន។ 

an old man drink a glass of aojiru

យើងគ្រាន់តែទទួលទានភេសជ្ជៈប្រភេទបន្លែអ័រជីរ៉ូកូឡាចែនមួយកញ្ចប់តូចរបស់ម៉ូសប្យូជារៀងរាល់ព្រឹក ស្មើនឹងយើងញ៉ាំបន្លែចម្រុះ១២មុខផ្សេងៗគ្នាដែលរាងកាយត្រូវការ រួមបញ្ចូលនឹងសារធាតុផ្សំសំខាន់ៗរួមមាន វីតាមីនសំខាន់ៗ ៩មុខ ម្សៅទឹកឃ្មុំ ម្សៅផ្សំពីក្រូច កូនឃ្មុំ សារធាតុ Dextrin (ឌិចទ្រីន)​ ជាដើម។ ភេស្ជៈប្រភេទបន្លែបំប៉នធម្មជាតិនិងគ្មានស្ករនេះមានកូឡាចែន ១០០០មិល្លីក្រាម និងមានរសជាតិតែ Matcha ដ៏ឈ្ងុយឆ្ងាញ់ពិសា។ 

វេបសាយ​ (WebMD)បានបញ្ជាក់ថា Dextrin ជាប្រភេទហ្វាយបឺរដែលជួយគ្រប់គ្រងការឡើងជាតិស្ករ និងទប់ស្កាត់ជំងឺទឹកនោមផ្អែម ជួយកាត់បន្ថយខ្លាញ់អាក្រក់ និងជាពិសេសជួយសម្អាតជាតិអាហារអាក្រក់ឲ្យស្អាតល្អពីក្នុងពោះវៀន ដែលមានលទ្ធភាពកាត់បន្ថយហានិភ័យជាច្រើនដល់សុខភាព។ លើសពីនោះទៅទៀតវាជួយដល់បញ្ហាទល់លាមកផងដែរ។

លោកអ៊ំ ឈាងអាយុ៦៥ឆ្នាំរស់នៅសង្កាត់ច្រាំងចំរេះ ដែលមានបញ្ហាឫសដូងបាតរុាំរ៉ៃ ហើយលំបាកបត់ជើងធំបានប្រាប់ភ្នាក់ងារយើងថា ក្រោយពីទទួលទាន អ័រជីរ៉ូ Aojiru ជាប្រចាំមក បញ្ហារបស់លោកអ៊ំត្រូវបានដោះស្រាយ ហើយគាត់សូមណែនាំដល់អ្នកដែលមានបញ្ហាដូចរូបគាត់ឲ្យទទួលទានផងដែរដើម្បីសុខភាពល្អ។ 

លោកស្រី ធីតាដែលធ្វើការពី១៣​ ទៅ១៥ម៉ោងក្នុងមួយថ្ងៃបានប្រាប់ភ្នាក់ងារយើងថា គាត់ញាំ អ័រជីរ៉ូ Aojiru ជំនួសបាយនៅពេលដែលគាត់រវល់ខ្លាំង ជាពិសេសវាជួយសម្រួលប្រព័ន្ធរំលាយអាហាររបស់គាត់ឲ្យដំណើរការល្អព្រោះគាត់អង្គុយច្រើន។ 

លោកអ្នកអាចរកជាវផលិតផលភេសជ្ជៈប្រភេទបន្លែអ័រជីរ៉ូកូឡាចែនដែលជាផលិតផលជប៉ុនសុទ្ធ១០០%នេះនៅហាង ម៉ូដស្ទ័រ បាន ដោយហាងនេះទទួលបានសិទ្ធិចែកចាយផលិផតផលម៉ូសប្យូបន្តពីក្រុមហ៊ុន ម៉ូសប្យូ Mosbeau Inc​ របស់ជប៉ុន ដើម្បីយកមកចែកចាយនៅកម្ពុជា។ ក្រៅពីនេះលោកអ្នកក៏អាចជាវតាមវេបសាយ ឬទំព័រហ្វេសប៊ុករបស់ម៉ូសប្យូប្រចាំប្រទេសកម្ពុជា Mosbeau Cambodia ឬអាចរកជាវបាននៅផ្សារទំនើបអ៊ីអនម៉លនៅក្នុងផ្នែក Aeon Wellness, AEON MaxValu Cambodia នៅក្នុងផ្សារទំនើប Khalandale Mall និងនៅឱសថស្ថាន ហ៊ែប ផ្លឹស (HELP+ Pharmacy) ពីរសាខាគឺ សាខារ៉េនទ្រី និងសាខា Eden Garden។  មិនត្រឹមតែប៉ុណ្ណោះលោកអ្នកអាចរកជាវផលិតផលម៉ូសប្យូផ្សេងទៀតពីហាងមួយនេះប្រកមដោយទំនុកចិត្តនិងភាពជឿជាក់ ដ្បិតហាងនេះត្រូវបានមហាជនទទួលស្គាល់ថា​ ជាងហាងដែលផ្តល់នូវទំនិញសុទ្ធនិងគុណភាពខ្ពស់៕

Share55Tweet34Share14
Sokry

Sokry

Related Posts

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?
ព័ត៌មានផ្សេងៗ

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

October 20, 2020
170
អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ
សុខភាព&សម្រស់

អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

October 19, 2020
78
សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង
ជីវិត & សង្គម

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

October 19, 2020
235
លក្ខណៈពិសេសរបស់ទឹកអប់ម៉ាកល្បីរបស់ពិភពលោក
ជីវិត & សង្គម

លក្ខណៈពិសេសរបស់ទឹកអប់ម៉ាកល្បីរបស់ពិភពលោក

October 15, 2020
154
ពិតជាគួរឱ្យសោកស្តាយណាស់! ម្ចាស់ប្រែនដ៏ល្បីម្នាក់ស្លាប់ដោយសារឆ្លងវីរុស COVID-19
ជីវិត & សង្គម

ពិតជាគួរឱ្យសោកស្តាយណាស់! ម្ចាស់ប្រែនដ៏ល្បីម្នាក់ស្លាប់ដោយសារឆ្លងវីរុស COVID-19

October 6, 2020
407
ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…
ជីវិត & សង្គម

ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

October 5, 2020
1.4k
Load More
  • Trending
  • Comments
  • Latest
តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

August 14, 2020
ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

October 5, 2020
modeasia

របៀបមើលលេខសម្គាល់របស់់កាបូប Chanel សុទ្ធ

February 11, 2020
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

0
modeasia

អាថ៌​កំបាំង ៥ ធ្វើ​ឲ្យ​បុរស​ដក​ចិត្តមិន​រួច

0
modeasia

១២ ចំនុចដើម្បីសុខភាពល្អ និងភាពស្រស់បំព្រង

0
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

October 20, 2020
អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

October 19, 2020
សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

October 19, 2020
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Call us: +855 61657851

Copyright © 2019 Mode.

No Result
View All Result
  • ជីវិត & សង្គម
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព

Copyright © 2019 Mode.

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In