• អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Thursday, January 21, 2021
-18 °c
modeasia
  • ទំព័រដើម
  • ជីវិត & សង្គម
  • អប់រំ
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
No Result
View All Result
No Result
View All Result
Home ជីវិត & សង្គម

​ហេតុ​ផល​ទាំង 9ចំនុច ដែល​ធ្វើ​ឲ្យ​អ្នក​ចេះ​តែ​គ្មាន​កម្លាំង​កំហែង​

127
VIEWS
ShareShareshare

1. មិនចូលចិត្តនូវអ្វីដែលអ្នកកំពុងធ្វើ ឬមិនដឹងថាខ្លួនឯងធ្វើអ្វីឲ្យពិតប្រាកដ។
ដំណោះស្រាយ៖ ពិចារណាឡើងវិញអំពីអ្វីដែលអ្នកកំពុងធ្វើ និងអ្វីដែលអ្នកចង់ធ្វើ ហើយចាប់ផ្តើមធ្វើអ្វីដែលអ្នកចូលចិត្ត ដើម្បីជំនួយថាមពលផ្នែកផ្លូវចិត្ត និងស្មារតី។

2. រាងកាយចុះខ្សោយ៖ ការមិនអើពើពីបញ្ហាសុខភាពរាងកាយបន្តិចបន្តួច អាចបង្កទៅជាបញ្ហាធំបាន។
ដំណោះស្រាយ៖ អ្នកគួរពិនិត្យលើបញ្ហាសុខភាពរាងកាយឲ្យបានត្រឹមត្រូវ នៅពេលមានបញ្ហាសុខភាពបន្តិចបន្តួចកើតឡើង ដូចជាឧស្សាហ៌វិលមុខ ថប់ដង្ហើម ឬចុកដៃចុកជើង ជាដើម។

  1. ការបរិភោគមិនត្រឹមត្រូវ ឬ មិនគ្រប់គ្រាន់៖ អ្នកអាចនឹងបរិភោគតែអាហារណាដែលអ្នកចូលចិត្ត ឬផ្តល់ថាមពលដល់អ្នក ប៉ុន្តែ អ្នកមិនបានដឹងថា ក្នុងខ្លួនអ្នកខ្វះ ឬលើសវីតាមីន ឬសារធាតុចិញ្ចឹមណាខ្លះនោះទេ។

ដំណោះស្រាយ៖ ពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញ ដើម្បីពិនិត្យសុខភាពឲ្យបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ។

4. គេងមិនបានគ្រប់គ្រាន់៖ អ្នកអាចនឹងគេងយូរម៉ោងមែន ប៉ុន្តែគេងមិនបានស្រួល ដោយសារកត្តាផ្សេងៗដូចជា វិទ្យុសកម្មនៃគ្រឿងអេឡិចត្រូនិច ពូកខ្នើយដែលគ្មានផាសុកភាព ឬកខ្វក់ជាដើម។

ដំណោះស្រាយ៖ បិទ ឬដាក់គ្រឿងអេឡិចត្រូនិចឲ្យនៅឆ្ងាយពីគ្រែគេង រៀបពួកខ្នើយឲ្យបានស្អាតល្អប្រកបដោយផាសុកភាព កាត់បន្ថយសម្លេងរំខាន និងពន្លឺក្នុងបន្ទប់គេង ជាដើម។

5. អារម្មណ៍តានតឹង ឬព្រួយបារម្ភខ្លាំងពេក៖ អរម៉ូននៃភាពតានតឹង និងការព្រួយបារម្ភ អាចជាមូលហេតុធំដែលធ្វើឲ្យរាងកាយអ្នកគ្មានកម្លាំងកំហែង។
ដំណោះស្រាយ៖ រៀនធ្វើគម្រោងការងារឲ្យបានច្បាស់លាស់ទៅតាមតំណាក់កាល ហាត់គ្រប់គ្រងអារម្មណ៍តានតឹង និងបែងចែកពេលវេលាធ្វើសកម្មភាពផ្សេងទៀត ដើម្បីកាត់បន្ថយភាពតានតឹង ដូចជាហាត់យូហ្គា ធ្វើសមាធិជាដើម។

6. មិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់៖ បរិយាកាសអួរអាប់នៅក្នុងទីក្រុងគឺជាបញ្ហាមួយ ហើយបញ្ហាមួយទៀត គឺអ្នកមិនបានធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។
ដំណោះស្រាយ៖ អ្នកគួរដកដង្ហើមវែងៗអាចជួយបង្កើនចរន្តអុកស៊ីសែន ទៅដល់សាច់ដុំ និងខួរក្បាលរបស់អ្នក។

7. ខ្វះលំហាត់ប្រាណ៖ ការសិក្សាជាច្រើនបានបង្ហាញថា ការធ្វើលំហាត់ប្រាណ អាចជួយបង្កើនថាមពល និងកាត់បន្ថយអាការៈនឿយហត់។
ដំណោះស្រាយ៖ ឆ្លៀតពេលខ្លះ ធ្វើយ៉ាងណាឲ្យរាងកាយអ្នកមានសកម្មភាព ដូចជាការដើរ ឬឡើងជណ្តើរនៅសាលា ឬនៅកន្លែងធ្វើការជាដើម។

8. រាងកាយអ្នកខ្វះជាតិទឹក៖ រាងកាយមនុស្សផ្គុំឡើងពីសារធាតុទឹកពី 50-65% ។ ផ្នែកខ្លះ នៃរាងកាយដូចជាខួរក្បាល បេះដូង និងសួត ត្រូវការទឹកជាង 70% ដើម្បីដំណើរការឲ្យបានល្អ ដូច្នេះ ការខ្វះជាតិទឹកនឹងអាចធ្វើឲ្យអ្នកមានអាការៈល្ហិតល្ហៃ អត់កម្លាំងកំហែង។
ដំណោះស្រាយ៖ ពិសាទឹកឲ្យបានយ៉ាងតិច 8 កែវ ក្នុងមួយថ្ងៃ ដោយមិនរាប់ទាំង ភេសជ្ជៈផ្សេងទៀតឡើយ។

9. បញ្ហាសុខភាពផ្សេងទៀត៖ បើសិនជាអ្នកបានដោះស្រាយបញ្ហាទាំង 8 ចំណុច ខាងលើហើយ អ្នកនៅតែមានអាការៈអត់កម្លាំងកំហែងទៀត វាអាចបណ្តាលមកពីបញ្ហាសុខភាពណាមួយ ដែលអ្នកមើលមិនឃើញ និងអាចត្រូវការដំណោះស្រាយបែបវេជ្ជសាស្ត្រជាចាំបាច់។
ដំណោះស្រាយ៖ ណាត់ជួបជាមួយគ្រូពេទ្យ ឬអ្នកជំនាញឲ្យពិភាក្សា និងស្វែងរកអំពីមូលហេតុនៃជំងឺឲ្យ កាន់តែច្បាស់ ដើម្បីជៀសវាងបញ្ហាធ្ងន់ធ្ងរទៅថ្ងៃមុខ។

Share18Tweet11Share4
admin

admin

Related Posts

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង
ជីវិត & សង្គម

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

October 19, 2020
236
លក្ខណៈពិសេសរបស់ទឹកអប់ម៉ាកល្បីរបស់ពិភពលោក
ជីវិត & សង្គម

លក្ខណៈពិសេសរបស់ទឹកអប់ម៉ាកល្បីរបស់ពិភពលោក

October 15, 2020
156
ពិតជាគួរឱ្យសោកស្តាយណាស់! ម្ចាស់ប្រែនដ៏ល្បីម្នាក់ស្លាប់ដោយសារឆ្លងវីរុស COVID-19
ជីវិត & សង្គម

ពិតជាគួរឱ្យសោកស្តាយណាស់! ម្ចាស់ប្រែនដ៏ល្បីម្នាក់ស្លាប់ដោយសារឆ្លងវីរុស COVID-19

October 6, 2020
408
ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…
ជីវិត & សង្គម

ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

October 5, 2020
1.4k
មានធ្លាប់ដឹងពីភាពខុសគ្នានៃប្រភេទផ្សេងៗរបស់ទឹកអប់ឬអត់?
ជីវិត & សង្គម

មានធ្លាប់ដឹងពីភាពខុសគ្នានៃប្រភេទផ្សេងៗរបស់ទឹកអប់ឬអត់?

October 21, 2020
350
សូម្បីកំពូលតារាចម្រៀង​​ Jennifer Lopez​ ក៏គាំទ្រ​ប្រែនសម្លៀកបំពាក់​​ Roberto Cavalli​ ​…​​
ជីវិត & សង្គម

សូម្បីកំពូលតារាចម្រៀង​​ Jennifer Lopez​ ក៏គាំទ្រ​ប្រែនសម្លៀកបំពាក់​​ Roberto Cavalli​ ​…​​

September 15, 2020
188
Load More
  • Trending
  • Comments
  • Latest
តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

August 14, 2020
ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

October 5, 2020
modeasia

របៀបមើលលេខសម្គាល់របស់់កាបូប Chanel សុទ្ធ

February 11, 2020
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

0
modeasia

អាថ៌​កំបាំង ៥ ធ្វើ​ឲ្យ​បុរស​ដក​ចិត្តមិន​រួច

0
modeasia

១២ ចំនុចដើម្បីសុខភាពល្អ និងភាពស្រស់បំព្រង

0
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

October 20, 2020
អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

October 19, 2020
សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

October 19, 2020
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Call us: +855 61657851

Copyright © 2019 Mode.

No Result
View All Result
  • ជីវិត & សង្គម
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព

Copyright © 2019 Mode.

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In