តើលោកអ្នកដឹងទេថា ២៩ កុម្ភៈ ឆ្នាំនេះគឺជាថ្ងៃដ៏ពិសេសកម្រមាន?
ខែកុម្ភៈគឺជាខែដ៏ពិសេសជាងគេក្នុងចំណោមខែទាំង ១២ ព្រោះវាមានតែចំនួន ២៨ ឬ ២៩ ថ្ងៃប៉ុណ្ណោះ ខុសពីខែដទៃដែលមានរហូតដល់ ៣០ ទៅ ៣១ ថ្ងៃ។ ដោយហេតុថា ប្រទេសកម្ពុជានិងប្រទេសជាច្រើនទៀតនៅលើពិភពលោកបានប្រើប្រាស់ប្រព័ន្ធប្រតិទិនសុរិយគតិមួយដែលមានឈ្មោះថា The Gregorian Calendar ទើបធ្វើឱ្យកើនចំនួន ថ្ងៃពីមួយឆ្នាំមាន ៣៦៥ថ្ងៃ ទៅ ៣៦៦ថ្ងៃ រៀងរាល់៤ឆ្នាំម្ដងដែលត្រូវបានគេហៅថា «ឆ្នាំបង្គ្រប់» ហើយនេះក៏ជាហេតុដែលធ្វើឱ្យខែកុម្ភៈ មានរហូតដល់ ២៩ ថ្ងៃជារៀងរាល់ ៤ ឆ្នាំម្ដងផងដែរ។

ឱកាសដ៏កម្រនេះបានមកដល់ទៀតហើយព្រោះឆ្នាំ ២០២០ នេះគឺជា «ឆ្នាំបង្គ្រប់» នៃរយៈ ៤ ឆ្នាំម្ដងដែលធ្វើឱ្យប្រតិទិនប្រចាំខែ កុម្ភៈ ឆ្នាំនេះមានរហូតដល់ ២៩ ថ្ងៃ។ ដោយហេតុថាថ្ងៃនេះជាថ្ងៃកម្រទើបវាក្លាយទៅជាថ្ងៃពិសេសដែលគូស្នេហ៍មួយចំនួនកំណត់យកធ្វើជាចំណងអាពាហ៍ពិពាហ៍ ឬជូនកាដូផ្ដល់នូវក្ដីស្រឡាញ់ឱ្យគ្នា ហើយអ្វីដែលកាន់តែពិសេសនោះគឺសម្រាប់អស់លោកអ្នកដែលមានថ្ងៃកំណើតក្នុង ថ្ងៃ ២៩ កុម្ភៈ នេះតែម្ដង ព្រោះថាទាល់តែរយៈពេល ៤ ឆ្នាំទើបអាចធ្វើពិធីខួបកំណើត បានម្ដង៕