បច្ចុប្បន្ននេះមានមនុស្សជាច្រើនបានជោគជ័យក្នុងការងារ និងជំនួញលើវិស័យឌីជីថលដែលការ ប្រកបរបរទទួលទានរបស់ពួកគេដោយការលក់ចំណេះដឹងនិងជំនាញដ៏ពិតប្រាកដ ប៉ុន្តែមានមនុស្សតិច តួចណាស់ដែលសម្រេចចិត្តចែករំលែកចំណេះជំនាញរបស់ពួកគេដោយមិនគិតកម្រៃ ឬមិនបានទទួល ផលប្រយោជន៍អ្វីសោះត្រលប់មកវិញនោះឡើយ។
សម័យនេះមានស្រ្តីជាច្រើនទទួលបានភាពជោគជ័យនៅលើមុខរបរលក់ទំនិញតាមប្រព័ន្ធអុីនធើណែតរបស់ពួកគេនៅក្នុងនោះដែរ យើងសង្កេតឃើញមានស្រ្តីមា្នក់គឺលោកស្រី ខេង ពិទូពុធធីតា ដែលបានប្រកបរបរលក់ទំនិញម៉ាកល្បីៗដូចគ្នាដែរ។
ប៉ុន្តែកាយវិការ សំដីសំដៅ និងចំណេះដឹងនៃការលក់ទំនិញតាមអុីនធើណែតរបស់គាត់ហាក់ដូចជាខុសប្លែកគេ ហើយ ទទួលបានការគាំទ្រច្រើនព្រោះគាត់មិនត្រឹមតែលក់ទំនិញម៉ាកល្បីៗដែលនាំចូលពីបរទេស តែមួយផ្នែក ប៉ុណ្ណោះទេ ប៉ុន្តែគាត់ហាក់បាននឹងកំពុងបង្រៀន និងចែករំលែកចំណេះដឹងរបស់គាត់ទៅកាន់អតិថិជន និងទីផ្សារទាំងមូលឲ្យយល់ដឹងពីរបៀបចេះពិនិត្យមើលទំនិញសុទ្ធ ឬ (Original) និងរបស់ដែលមាន ម៉ាកពិតប្រាកដឲ្យបានជាក់លាក់ទៀតផង។
ជាទូទៅលោកស្រី ខេង ពិទូពុធធីតា តែងតែនាំមកនូវ ទំនិញដែលមានគុណភាព និង គុណតម្លៃសម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ហើយបើយើងក្រឡេក មើលពីការបញ្ចេញយោបល់របស់អតិថិជនជាច្រើនដែលធ្លាប់បានជាវទំនិញពីហាង ម៉ូដស្ទ័រ របស់លោកស្រីវិញ ហាក់ដូចជាមានទំនុកចិត្តខ្លាំងជាមួយនឹងគុណភាពទំនិញនិងសេវាកម្ម។ សារអតិថិជន៖ «ខ្ញុំជឿលើរបស់គាត់ថាល្អៗ ព្រោះធ្លាប់ទិញទឹកអប់គាត់រួចហើយគឺជាប់បានយូរល្អ ទិញនៅហ្នឹងដូចជាទិញនៅស្រុកក្រៅអ៊ីចឹង សំខាន់ស៊ីនហើយថោកទៀត»…ជាដើម។
ក្រៅពីតួនាទីជានាយិកាហាងម៉ូដស្ទ័រដែលជាហាងលក់ទំនិញម៉ាក(ប្រែន)ផលិតផលសុទ្ធ១០០%នាំចូលពីបរទេសហើយនោះ លោកស្រី ពិទូពុធធីតា គឺជាស្រ្តីម្នាក់ដែលមានឆន្ទៈមុះមុតក្នុងការផ្តល់ និងកសាងទំនុកកចិត្តដល់អតិថិជន ហើយគាត់គឺជាបុគ្គលដែលបើកទូលាយលើសេវាកម្មលក់ចេញទិញដូរ និងមានជំនាញខាងទីផ្សារឌីជីថល និងយុទ្ធសាស្ត្រខាងកសាងម៉ាកផលិតផលយ៉ាងច្បាស់លាស់ថែមទាំងមានជំនាញលើប្រព័ន្ធផ្សព្វផ្សាយប្រាកដប្រជាផងដែរ។ ដោយសារតែគាត់មានបទពិសោធន៍ក្នុងវិស័យនេះអស់រយៈពេលជាងដប់ឆ្នាំមកហើយមិនតែប៉ុណ្ណោះហាងម៉ូដស្ទ័រមានទស្សនៈវិស័យ៖ #ម៉ូដស្ទ័រ ផ្តល់ជូនលោកអ្នកនូវដំណោះស្រាយដែលមានភាពជឿជាក់ខ្ពស់ និងសុចរិតភាពលើសគេ។
ក្រៅពីនោះលោកស្រីធ្លាប់បានប្រាប់ទស្សនាវដ្តីម៉ូដថា ម៉ូដស្ទ័រមិនត្រឹមជាហាងដែលលក់ទំនិញប្រែនសុទ្ធ១០០%ប៉ុណ្ណោះទេ ម៉ូដស្ទ័រគឺជាហាងលក់ទំនិញច្រើនមុខដែលមានបទពិសោធន៍ច្បាស់លាស់ប្រកបដោយក្រមសីលធម៌ មានវិជ្ជាជីវៈត្រឹមត្រូវ និងសម្បូរទៅដោយធនធានមនុស្សផ្នែកទីផ្សារឌីជីថលដូចនៅបរទេសដែរ ដោយអតិថិជនក្នុងស្រុក និង ក្រៅស្រុកអាចរកជាវទំនិញគ្រប់ប្រភេទ ព្រោះម៉ូដស្ទ័រសហការជាមួយនឹងបណ្តាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះធំៗនៅលើសកលលោក ដែលធ្វើឲ្យអតិថិជនកាន់តែពេញចិត្តនិងមានភាពងាយស្រួលក្នុងដំណើរការកម្ម៉ង់ទិញតាមរយៈបច្ចេកវិទ្យាឌីជីថល ដ៏ទាន់សម័យគ្មានដែនកំណត់ថែមទៀតផង។
លោកស្រីបានបញ្ជាក់ថា៖
ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេ អ្នកណាក៏អាចធ្វើបានដែរ ប៉ុន្តែការកសាងទំនុកចិត្តសម្រាប់អតិថិជនទើបជារឿងសំខាន់។
នៅពេលដែលអ្នកយកព័ត៌មានទស្សនាវដ្តីម៉ូដសួរថា តើអ្វីទៅជាយុទ្ធសាស្រ្តគោលក្នុងការកសាងទំនុកចិត្តរបស់អតិថិជននោះ? លោកស្រីបានបញ្ជាក់ថា៖
យើងផ្អែកលើវប្បធម៌របស់ហាង គឺយើងជឿជាក់លើភាពស្មោះត្រង់ ភាពពិតប្រាកដ សុចរិតភាពនិងសុជីវធម៌ខ្ពស់។
ដូច្នេះយើងមិនអួតពីផលិតផលរបស់យើងឲ្យហួសពីគុណភាពនិងគុណតម្លៃរបស់វាឡើយ។ ភាពសុទិដ្ឋិនិយមរបស់ លោកស្រី ពិទូពុធធីតា ក្នុងរយៈពេលជិត៤ឆ្នាំមកនេះគឺ គាត់ចង់ជួយសម្រួលដល់អតិថិជនដែលស្រលាញ់ និងនិយមម៉ាកផលិតលផលល្បីៗរបស់ពិភពលោកដោយមិនចាំបាច់ចំណាយថវិកា និងពេលវេលាដើម្បីធ្វើដំណើរទៅទិញនៅឯបរទេសទៀតនោះទេ។
ដូច្នេះហាងម៉ូដស្ទ័រគឺជាជម្រើសដ៏ល្អមួយដែលផ្តល់ជូននូវផលិតលផលដែលមានម៉ាកល្បីៗដែលនាំចូលសុទ្ធ ១០០% ពីសហរដ្ឋអាម៉េរិក អឺរ៉ុប និងជប៉ុន ជាពិសេសបាននាំយកទំនិញពីទីក្រុងដែលឈានមុខគេខាងការកែច្នៃរចនាម៉ូដ និងផលិតម៉ាកល្បីៗរបស់ពិភពលោកផ្តល់ជូនអតិថិជនកម្ពុជានូវតម្លៃសមរម្យថែមទៀតផង។ ប្រសិនបើអស់លោកអ្នកនាងកញ្ញាមានបំណងស្វែងយល់បន្ថែមអំពីហាងម៉ូដស្ទ័រសូមចូលទៅកាន់ គេហទំព័រ ឬអាច អញ្ជើញទៅកាន់ហាងផ្ទាល់នៅ អាគារលេខ 14BC ផ្លូវលេខ 337 សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
ចងក្រងដោយ៖ Sokry-Borinika