• អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Monday, January 18, 2021
-18 °c
modeasia
  • ទំព័រដើម
  • ជីវិត & សង្គម
  • អប់រំ
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
No Result
View All Result
No Result
View All Result
Home ជីវិត & សង្គម

មូលហេតុ ៥ យ៉ាងដែលត្រូវប្រើរបស់ថ្មីៗពេលចូលឆ្នាំ 

មូលហេតុ ៥ យ៉ាងដែលត្រូវប្រើរបស់ថ្មីៗពេលចូលឆ្នាំ 
162
VIEWS
ShareShareshare

ពីធីបុណ្យចូលឆ្នាំខ្មែរ ឬមហាសង្ក្រាន្ត គឺជាពិធីបុណ្យប្រពៃណីជាតិ ដ៏ធំដែលប្រជាជនខ្មែរយើង ប្រារព្ធធ្វើជារៀងរាល់ឆ្នាំប្រកបដោយអត្ថន័យជ្រាលជ្រៅនិងពេញដោយសាមគ្គីភាព។ “សង្ក្រាន្ត” មានន័យថាដំណើរដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។ ក្នុងឱកាសនៃការប្រារព្ធពីធីបុណ្យចូលឆ្នាំថ្មីនេះប្រជាពលរដ្ឋខ្មែរតែងតែមានទម្លាប់រៀបចំសម្អាតផ្ទះសំបែង និងតុបតែងរចនាប្រកបដោយសិល្បៈទៅតាមធនធាន ព្រមទាំងទៅតាមការនិយមតាមតំបន់នីមួយៗផងដែរ។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋខ្មែរក៏និយម ក្នុងការតុបតែងខ្លួនឲ្យបានស្អាតបាត និងប្រើប្រាស់សម្លៀកបំពាក់ថ្មីៗ ទាំងតាមបែបប្រពៃណី និងតាមសង្គមសុីវិល័យ ដើម្បីត្រៀមទទួលពរជ័យពីទេវតាឆ្នាំថ្មីដោយគ្រប់គ្នារមែងតែងតែតាំងចិត្តគិតថា ឆ្នាំថ្មី ចិត្តគំនិតថ្មី កិច្ចការថ្មី ជោគជ័យថ្មី។

តើមូលហេតុអ្វីបានជាប្រជាជនតែងមានទម្លាប់ប្រើប្រាស់របស់របរ និងស្លៀកសម្លៀកបំពាក់ ថ្មីៗក្នុងឱកាសបុណ្យចូលឆ្នាំថ្មី? ទាក់ទិននឹងរឿងនេះម៉ូដអាស៊ីសូមលើកមូលហេតុ ៥ យ៉ាង ដែលប្រពលរដ្ឋខ្មែរ​តែងតែស្លៀកពាក់ថ្មីក្នុងឱកាសបុណ្យចូលឆ្នាំ៖ 

១/ មនុស្សរមែងចង់ស្អាត៖​ ប្រជាពលរដ្ឋខ្មែរយើងភាគច្រើនជាប្រជាកសិករ ធ្វើស្រែចំការ ដាំដំណាំចិញ្ចឹមសត្វផ្សេងៗ ចំណាយពេលច្រើនទៅនឹងកិច្ចការកសិកម្ម ពុំសូវមានពេលទំនេរដើម្បីតុបតែងខ្លួនប្រាណនោះទេ។ ដ្បិតខែមេសាជារដូវប្រមូលភោគផលរួចរាល់ហើយ មានទាំងប្រាក់ កាសមានទាំងពេលវេលាផងនោះ វាក៏ជាពេលវេលាដ៏ល្អដើម្បីកាត់ ឬទិញសម្លៀកបំបាក់ថ្មីៗត្រៀម សម្រាប់ឆ្នាំថ្មី។ តាមទំនៀមទម្លាប់ក្នុងឱកាសចូលឆ្នាំថ្មីប្រជាពលរដ្ឋខ្មែរតែងស្លៀកសំពត់បត់ ហូល ផាមួង អាវប៉ាក់ ខោចែវ អាវអាចារ្យ ជាដើម ប៉ុន្តែក្រៅពីនោះពួកគាត់ក៏អាចប្រើរបស់ប្រេនៗ ដូចជា សម្លៀកបំពាក់ គ្រឿងអលង្ការ កាបូប ស្បែកជើង ដោយប្រើប្រាស់សម្របទៅតាមកាលៈទេសៈផងដែរ។ 

២/ ដើម្បីស្វាគមន៍ទេវតាឆ្នាំថ្មី៖ គឺមានន័យថាស្វាគមន៍សិរីសួស្ដីថ្មី ជម្រះចោលឱ្យអស់នូវ ឧបទ្របចង្រៃហ្មងសៅនៅឆ្នាំចាស់។ ដូច្នេះ ការប្រើរបស់របរក៏ដូចជាស្លៀកពាក់ថ្មីៗ គឺបង្ហាញថាយើង បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកនូវរឿងរ៉ាវល្អៗ និងភាពសុខដុមរមនាតរៀងទៅ។ 

៣/ ត្រៀមខ្លួនក្នុងការជួបជុំ៖ ចូលឆ្នាំថ្មី ប្រជាពលរដ្ឋប្រុសស្រីទូទាំងប្រទេសមានឱកាសឈប់ សម្រាក ដើរលម្ហែ និងធ្វើដំណើរទៅជួបជុំបងប្អូនលេងល្បែងប្រជាប្រិយកម្សាន្ត ឬចាំទទួលបងប្អូន មិត្តភក្តិមកពីគ្រប់ទិសទី។ ដូច្នេះការប្រើរបស់របរនិង ស្លៀកពាក់ថ្មីៗឱ្យបានសមរម្យ គឺដើម្បីស្វាគមន៍បង ប្អូនញាតិមិត្តជិតឆ្ងាយផង ហើយក៏ដើម្បីបង្ហាញអំពីជីវភាព និងភាពសុីវិល័យទៅវិញទៅមកផង។ គ្នុងយុគសម័យដ៏ទំនើបនេះ ក្នុងការជួបជុំផ្សេងៗបែបមិនផ្លូវការ មនុស្សសម័យទំនើបមិនបានស្លៀកពាក់ ហូល ផាមួង ខោចែវ ឬអាវអាចារ្យនោះទេ ជំនួសមកវិញ ប្រជាពលរដ្ឋនិយមប្រើរបស់ប្រេនៗ ម៉ាក ទាន់សម័យ ក្នុងនោះមានដូចជា ខោអាវ សម្លៀកបំពាក់ ស្បែកជើង ខ្សែក្រវាត់ កាបូប គ្រឿងអលង្ការ ។ល។ 

៤/ ដើម្បីចូលរួមក្នុងពិធីបុណ្យទានផ្សេងៗ៖ 

ប្រជាពលរដ្ឋកម្ពុជា ជឿលើ បុណ្យនិងបាប ដូច្នេះហើយក្នុងឱកាស បុណ្យចូលឆ្នាំថ្មី រមែងតែងតែនាំគ្នាទៅវត្តដើម្បីធ្វើពិធីរាប់បាត្រ ស្រង់ព្រះ ពូនភ្នំខ្សាច់ សូត្រមន្តរំដោះគ្រោះ បង្សុកូល ជាដើម។ ដូច្នេះ ការប្រើប្រាស់របស់របរ និងស្លៀកពាក់ថ្មី គឺជាការត្រៀមខ្លួនក្នុងការធ្វើបុណ្យដាក់ទាន ជម្រះចោលនៅភាពហ្មងសៅសម្អាតចិត្ត ឱ្យ​ជ្រះថ្លាបង្ហាញអំពីភាពស្អាតផូររផង់ ទាំងចិត្តកាយ និងគំនិត។

៥/ ​បន្ថែមរបស់ប្រើប្រាស់សម្រាប់ឆ្នាំថ្មី៖ សម្រាប់ប្រជាពលរដ្ឋខ្មែរយើង ពេលវេលានៃឱកាស បុណ្យចូលឆ្នាំថ្មី គឺជាពេលដ៏ល្អបំផុតដើម្បីទិញរបស់របរប្រើប្រាស់ចាំបាច់ក្នុងគេហដ្ឋានមួយចំនួន ដូចជា គ្រឿងសង្ហារិម ចង្ក្រានចានឆ្នាំង និងសម្លៀកបំពាក់ជាដើម។ ការប្រើប្រាស់របស់ថ្មីៗ គឺបង្ហាញពី សិរីសួស្ដី និងក៏ជាការត្រៀមទុកសម្រាប់ប្រើប្រាស់ក្នុងពេញមួយឆ្នាំផងដែរ។

Share23Tweet14Share6
admin

admin

Related Posts

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?
ព័ត៌មានផ្សេងៗ

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

October 20, 2020
170
សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង
ជីវិត & សង្គម

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

October 19, 2020
235
លក្ខណៈពិសេសរបស់ទឹកអប់ម៉ាកល្បីរបស់ពិភពលោក
ជីវិត & សង្គម

លក្ខណៈពិសេសរបស់ទឹកអប់ម៉ាកល្បីរបស់ពិភពលោក

October 15, 2020
154
ពិតជាគួរឱ្យសោកស្តាយណាស់! ម្ចាស់ប្រែនដ៏ល្បីម្នាក់ស្លាប់ដោយសារឆ្លងវីរុស COVID-19
ជីវិត & សង្គម

ពិតជាគួរឱ្យសោកស្តាយណាស់! ម្ចាស់ប្រែនដ៏ល្បីម្នាក់ស្លាប់ដោយសារឆ្លងវីរុស COVID-19

October 6, 2020
407
ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…
ជីវិត & សង្គម

ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

October 5, 2020
1.4k
មានធ្លាប់ដឹងពីភាពខុសគ្នានៃប្រភេទផ្សេងៗរបស់ទឹកអប់ឬអត់?
ជីវិត & សង្គម

មានធ្លាប់ដឹងពីភាពខុសគ្នានៃប្រភេទផ្សេងៗរបស់ទឹកអប់ឬអត់?

October 21, 2020
349
Load More
  • Trending
  • Comments
  • Latest
តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

August 14, 2020
ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

October 5, 2020
modeasia

របៀបមើលលេខសម្គាល់របស់់កាបូប Chanel សុទ្ធ

February 11, 2020
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

0
modeasia

អាថ៌​កំបាំង ៥ ធ្វើ​ឲ្យ​បុរស​ដក​ចិត្តមិន​រួច

0
modeasia

១២ ចំនុចដើម្បីសុខភាពល្អ និងភាពស្រស់បំព្រង

0
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

October 20, 2020
អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

October 19, 2020
សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

October 19, 2020
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Call us: +855 61657851

Copyright © 2019 Mode.

No Result
View All Result
  • ជីវិត & សង្គម
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព

Copyright © 2019 Mode.

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In