• អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Friday, January 22, 2021
-18 °c
modeasia
  • ទំព័រដើម
  • ជីវិត & សង្គម
  • អប់រំ
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
No Result
View All Result
No Result
View All Result
Home ព័ត៌មានផ្សេងៗ

តើអ្នកដឹងអ្វីខ្លះពីជំងឺកូរ៉ូណាឬកូវីដ១៩?

មេរោគកូរ៉ូណាឬកូវីដ១៩ កំពុងរាលដាលយ៉ាងគំហុកនៅលើបណ្ដាប្រទេសមួយចំនួនក្នុងពិភពលោក។ ទន្ទឹមនឹងក្ដីបារម្ភក្នុងកម្រិតប្រកាសអាសន្ននេះ តើលោកអ្នកជ្រាបទេថាមេរោគ នេះវាកាចសាហាវកម្រិតណា? អ្វីទៅជារោគសញ្ញានៃការឆ្លង ហើយតើយើងអាចការពារវាដោយវិធីណាខ្លះ?

covid19
118
VIEWS
ShareShareshare

មេរោគកូរ៉ូណាឬកូវីដ១៩ គឺជាប្រភេទជំងឺឆ្លងតាមរយៈផ្លូវដង្ហើមដែលអាចកើតលើមនុស្សផងលើសត្វផងដូចជា ប្រចៀវ គោ អូដ្ឋ ឆ្មា ជាដើម។ មេរោគប្រភេទនេះ ឆ្លងពី​​​មនុស្ស​ម្នាក់ទៅមនុស្សម្នាក់ទៀតដោយបង្ក​ឱ្យ​មាន ជំងឺ​ផ្លូវ​ ដង្ហើម ពី​ផ្តាសាយ​ហៀរសំបោរ ក្នុង​​​ទម្រង់​ស្រាល ទៅជា​ជំងឺ​រលាក​សួតធ្ងន់ធ្ងរ​ រហូតបណ្ដាល​ដល់​ស្លាប់បាន។​

ប្រភពនិងការឆ្លង​
ប្រភពដើមចមនៃការរីករាលដាលជំងឺនេះគឺមានប្រភពនៅទីក្រុងវូហានប្រទេសចិន ហើយក៏បន្ដរាលដាលដល់បណ្ដាប្រទេសជាច្រើននៅទូទាំងពិភពលោកយ៉ាងឆាប់រហ័សរហូតអង្គការសុខភាពពិភពលោកចេញសេចក្ដីថ្លែងការណ៍ប្រកាសអាសន្នជាសាកលចាត់ទុកជំងឺនេះក្នុងកម្រិតក្ដៅរបស់ពិភពលោក។​

គួរបញ្ជាក់ថា ​កូរ៉ូណា ជា​អម្បូរមេរោគ​ដែល​ចែក​ជា​ចង្កោម​គ្រួសារ​បួនសំខាន់ៗគឺ អាល់ហ្វា បេតា ហ្កាម៉ា និង​ដែលតា។ កូរ៉ូណាវីរុស ​មាន​​ ៧​ប្រភេទ​​ខុសៗគ្នា​ ក្នុង​នោះ​បួន​ប្រភេទ​មិន​សូវ​កាចខ្លាំងប៉ុន្មាននោះ​ទេ ប៉ុន្តែបី​ប្រភេទ​ទៀតគឺកំណាច​ខ្លាំង​ដែលមួយក្នុងចំណោមនោះគឺជាប្រភេទដែលកំពុងវាយលុកបង្កហានិភ័យដល់មនុស្សជាតិនេះឯង។​

មេរោគនេះចម្លង​ពីមនុស្ស​ទៅមនុស្សទៀត​តាម​រយៈទំនាក់ទំនង​ដ៏​ជិត​ដិតខ្លាំង​ ដូច​ជា​​ការ​ប៉ះពាល់​គ្នា​​ឬចាប់​ដៃគ្នា​​ និង​តាមខ្យល់ដង្ហើម​​នៅ​ពេល​អ្នក​ផ្ទុកមេរោគ ក្អក ឬ​កណ្តាស់នៅ​ចម្ងាយ​តិច​ជាង​មួយ​ម៉ែត្រ​ពី​យើង។​ ការប៉ះ​ផ្ទៃ​ នៃវត្ថុ​អ្វី​មួយ​ដែល​មាន​វីរុស​​​​​តោង​នៅ​ជាប់​លើ​នោះ​រួច​មក​ប៉ះមាត់ ច្រមុះ ឬ​ភ្នែក ក៏​អាច​ចម្លង​មេរោគ​កូរ៉ូណា​ចូល​ ក្នុង​ខ្លួន​ បាន​ដែរ។​ សូមបញ្ជាក់​ថា​កូរ៉ូណាវីរុសថ្មី​​​ ឬ​កូវីដ១៩នេះ​អាច​រស់​មាន​ជីវិត​ក្នុង​ខ្យល់​បរិយាកាស រយៈ​ពេល​ពីរ-​បី​ម៉ោង និង​ដល់​ពី​រ-បី​ថ្ងៃ បើ​ជា​បរិស្ថានឬ​តំបន់​នោះមានសភាពសើម​។​​

តាមការស្រាវជ្រាវបានឱ្យដឹងទៀតថា នៅ​ពេល​មេរោគ​ចូល​ដល់​ក្នុង​ខ្លួនមនុស្ស​​ហើយ វា​មិន​បង្ក​ឱ្យ​មាន​រោគ​សញ្ញា​ភ្លាមនោះ​ទេ។​ មេរោគកូវីដ១៩ អាច​សំងំ​នៅ​ក្នុង​ខ្លួនរហូត​ដល់ ១០​ ទៅ​១៤​ថ្ងៃ​ ឯណោះ​​ទើប​បង្ហាញ​អាការៈ​ដំបូង​​ក្នុង​ទម្រង់​ស្រាលដូច​ជា​​ ឈឺក្បាល​ ក្តៅ​ខ្លួន​ ផ្តាសាយ​ មាន​អារម្មណ៍​នឿយហត់មិន​ស្រណុកក្នុង​ខ្លួនជាដើម។​​ ​​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ អ្នក​ជំងឺ​មាន​អាការៈ​ក្តៅ​ខ្លួនហើយ​ក្អក​ពិបាក​ដក​ដង្ហើម​ និង​​អាច​​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​​ដូច​ជា​រលាក​ទង​សួតឬ​រលាក​សួត។​

coronavirus

តើ​ត្រូវ​ធ្វើ​ដូចម្តេចដើម្បីបង្ការកុំ​ឱ្យ​ឆ្លងមេរោគកូវីដនេះ?​​​
ក្រៅពីការចេះការពារខ្លួនដោយការមិនធ្វើដំណើរទៅតំបន់ដែលមេរោគកំពុងវាយលុក  ឬប៉ះពាល់ជាមួយអ្នកជំងឺ ដោយផ្ទាល់ហើយនោះ យើងក៏អាចអនុវត្តនូវវិធីសាសន៍មួយចំនួនដើម្បីកាត់បន្ថយហានិភ័យដូចខាងក្រោម៖ 

  •  ចៀស​វាង​កុំ​យក​ដៃ​មិន​ស្អាត ដែលមិនទាន់លាង​​សាប៊ូ ទៅ​​ញី ទៅ​ប៉ះភ្នែក ឬ​ច្រមុះ និង​មាត់។
  • ខ្ទប់​មាត់​ពេល​កណ្តាស់​និ​ងក្អក ដោយ​ប្រើ​កែង​ដៃ ក្រមា ឬក្រដាស​ រួចយកទៅបោកទឹកបោះ ចោល​ក្នុង​ធុង​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ។
  • លាង​ដៃ​នឹង​សាប៊ូ ដុស​ឱ្យស​ព្វគ្រប់​ម្រាម រយៈ​ពេល​ពេល​យ៉ាងហោច​​២០​វិនាទី​ ឱ្យ​បាន​ញឹកញាប់។ បើ​គ្មាន​ទឹក​និងសាប៊ូ​ទេ លោក​អ្នក​អាចប្រើ​ល្បាយអាល់​កុល​ ជា​ជែល​សម្លាប់​មេរោគ​​ដែលមានបរិមាណអាល់ កុលហោច ណាស់ ៦០% ក៏បាន។ 
  • ចៀសវាង​កុំ​ទៅ​ជួប​មនុស្ស​មាន​ជំងឺ
  • បើ​អ្នក​សង្ស័យ​ថា​ខ្លួន​ឯង​មិន​ស្រួល​ខ្លួន មាន​អាការៈ​ក្តៅ​ខ្លួន ផ្តាសាយ​ ក្អក កណ្តាស់ សូម​ពាក់​ម៉ាសឱ្យបានត្រឹមត្រូវ។

តើប្រការអ្វីខ្លះដែលអ្នកគួរធ្វើប្រសិនបើអ្នកសង្ស័យថាខ្លួនមានជំងឺ?

ប្រសិនជាលោកអ្នកសង្ស័យឬមានអាការថាខ្លួនមានជំងឺផ្ទុកមេរោគកូវីដ១៩ សូមប្រញាប់ទៅជួបគ្រូពេទ្យជា បន្ទាន់។ ជំហានបឋមផ្សេងៗដែលគួរអនុវត្តរួមមាន៖

១/ ជៀសវាងទៅកន្លែងសាធារណៈ
២/ ជៀសវាងការប្រើប្រាស់មធ្យោបាយសាធារណៈ
៣/ នៅឱ្យឆ្ងាយពីអ្នកដទៃ
៤/ ប្រើរបស់របរដាច់ដោយឡែកពីអ្នកដទៃ
៥/ ខ្ទប់មាត់ពេលក្អកឬកណ្ដាស់
៦/ លាងដៃជាមួយសាប៊ូឬទឹកអាល់កុលឱ្យបានញឹកញាប់
៧/ ស្នាក់នៅផ្ទះមិនចេញក្រៅមួយរយៈ
៨/ ជៀសវាងស្និទ្ធស្នាលជាមួយសត្វចិញ្ចឹមផ្សេងៗជាដើម៕

Share16Tweet10Share4
Sokry

Sokry

Related Posts

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?
ព័ត៌មានផ្សេងៗ

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

October 20, 2020
171
អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ
សុខភាព&សម្រស់

អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

October 19, 2020
79
តើមានដឹងពីអត្ថប្រយោជន៍ទឹកធូន័រ​​ជូតសម្អាតផ្ទៃមុខដែរឬទេ?​​​​
ជីវិត & សង្គម

តើមានដឹងពីអត្ថប្រយោជន៍ទឹកធូន័រ​​ជូតសម្អាតផ្ទៃមុខដែរឬទេ?​​​​

October 20, 2020
176
អាថ៌កំបាំង​​ធ្វើឱ្យស្បែកក្លៀកសស្អាតគួរឱ្យទាក់ទាញ
សុខភាព&សម្រស់

អាថ៌កំបាំង​​ធ្វើឱ្យស្បែកក្លៀកសស្អាតគួរឱ្យទាក់ទាញ

October 20, 2020
275
Mode Asia
ជីវិត & សង្គម

មូលហេតុធ្វើឲ្យស្បែកខ្មៅស្រអាប់​និងវិធីថែរក្សា….

October 20, 2020
145
Roza
ជីវិត & សង្គម

តួឯកក្នុងរឿងទេពធីតាព្ពុលមាសបានផ្លាស់ប្តូរហើយ……

August 24, 2020
331
Load More
  • Trending
  • Comments
  • Latest
តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

August 14, 2020
ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

October 5, 2020
modeasia

របៀបមើលលេខសម្គាល់របស់់កាបូប Chanel សុទ្ធ

February 11, 2020
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

0
modeasia

អាថ៌​កំបាំង ៥ ធ្វើ​ឲ្យ​បុរស​ដក​ចិត្តមិន​រួច

0
modeasia

១២ ចំនុចដើម្បីសុខភាពល្អ និងភាពស្រស់បំព្រង

0
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

October 20, 2020
អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

October 19, 2020
សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

October 19, 2020
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Call us: +855 61657851

Copyright © 2019 Mode.

No Result
View All Result
  • ជីវិត & សង្គម
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព

Copyright © 2019 Mode.

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In