លោកអ្នកប្រហែលជាដឹងរួចមកហើយមេរោគដ៏កាចសាហាវប្រភេទថ្មីឈ្មោះថា កូរ៉ូណា មានប្រភពមកពីប្រទេសចិន ដែលកំពុងវាយលុកឆ្លងរាតត្បាតដល់បណ្ដាប្រទេសមួយចំនួនក្នុង ពិភពលោកដូចជា ថៃ អូស្រ្តាលី ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី បារាំង កូរ៉េខាងត្បូង សហរដ្ឋអាមេរិក វៀតណាម ជាដើម។
ក្នុងក្ដីបារម្ភដ៏ស្រួចស្រាល់ខ្លាចជំងឺនេះរាលដាលដល់កម្ពុជាយើង នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ក៏បានចេញវិធានកាណ៍ដើម្បទប់ស្កាត់ជំងឺឆ្លងនេះដូចខាងក្រោម៖
១. ជៀសវាងធ្វើដំណើរឬផ្លាក ប្រសិនមានគ្រុនក្តៅ និងក្អក ។
២.ប្រសិនមានគ្រងក្តៅ ក្អក និងពិបាកដកដង្ហើម ត្រូវស្វែងរកការព្យាបាលជាបន្ទាន់ និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើររបស់អ្នកដល់គ្រូពេទ្យ ។
៣. ជៀសវាងការប៉ះពាល់ជាមួយអ្នកដែលមានគ្រុនក្តៅ និងក្អក ។
៤. លាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុលហ្សែល និងជៀសវាងប៉ះពាល់ភ្នែកច្រមុះ ឬមាត់ ។
៥. នៅពេលក្អក ឬកណ្ដាស់ត្រូវខ្ទប់មាត់ និងច្រមុះអ្នកដោយប្រើកែងដៃ ឬក្រដាស រួចបោះចោលក្នុងធុងសំរាមភ្លាម និងលាងដៃរបស់អ្នក ។
៦. ប្រសិនអ្នកពាក់ម៉ាស់ ត្រូវប្រាកដថា ពាក់គ្របលើមាត់ និងច្រមុះ ប៉ុន្តែជៀសវាងការប៉ះម៉ាស់ផ្ទៃខាងក្រៅនៅពេលកំពុងពាក់ និងពេលដោះ ។
៧. ត្រូវបោះចោលភ្លាមនូវម៉ាស់ដែលបានប្រើរួច និង លាងដៃឲ្យស្អាតបន្ទាន់ពីដោះម៉ាស់ ។
៨. ប្រសិនអ្នកចាប់ផ្តើមឈឺពេលកំពុងធ្វើដំណើរត្រូវប្រាប់អ្នកបំរើលើយន្តហោះ និងស្វែងរកការព្យាបាលឲ្យបានឆាប់ និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើរដល់គ្រូពេទ្យ
៩. បរិភោគតែអាហារណាដែលឆ្អិនល្អ ។
១០. មិនត្រូវខាកស្តោះនៅទីសាធារណៈ ។
១១. ជៀងវាងការប៉ះពាល់ និងធ្វើដំណើរជាមួយសត្វដែលឈឺ ។
បន្ថែមពីនេះ ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ប្រពលរដ្ឋឱ្យទាក់ទងសួរព័ត៌មានបន្ថែមនិងបន្ទាន់ តាមទូរស័ព្ទ៖ 115 ឥតគិតថ្លៃផងដែរ ។
សូមថែរក្សាសុខភាពផ្ទាល់ខ្លួននិងមនុស្សជាទីស្រឡាញ់ដោយការអនុវត្តិនូវវិធានការទាំងនេះ ឱ្យបានខ្ជាប់ខ្ជួន ឆ្ពោះទៅរកសុខភាពល្អមាំមួន អនាគតបវររុងរឿង៕