• អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Monday, January 18, 2021
-18 °c
modeasia
  • ទំព័រដើម
  • ជីវិត & សង្គម
  • អប់រំ
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
No Result
View All Result
No Result
View All Result
Home សុខភាព&សម្រស់

អាថ៍​កំបាំង ១២ យ៉ាង​ធ្វើ​អោយ​ស្បែកស​ស្អាត​ភ្លឺ​រលោង

modeasia
301
VIEWS
ShareShareshare

ការ​​មាន​​ស្បែក​​ស្អាត​​ស្រស់​​ថ្លា​គឺ​​ជា​អ្វី​ដែល​​មនុស្ស​​ភាគ​​ច្រើន​​ជា​ពិសេស​​សុភាព​នារី​​ប្រាថ្នាចង់បាន តែ​​ពួក​គាត់​ហាក់​មិន​ទាន់​បាន​ស្វែងយល់​ពីវិធី​ថែទាំ​ស្បែក​ឲ្យ​បាន​ស៊ីជម្រៅ​នោះ​ទេ។ ថ្ងៃនេះ modewellness សូម​បង្ហាញ​ជូន​អាថ៍កំបាំង​មួយ​ចំនួន​ដែល​បានចេញ​ផ្សាយ​ដោយ​វេបសាយ៍ Bestlife ដើម្បី​ចែក​រំលែក​គន្លឹះ​ល្អៗក្នុង​ការ​ថែរក្សាសុខភាព​ស្បែក​របស់​លោកអ្នក​ឲ្យ​បាន​ស្រស់ស្អាត និង ក្មេងជាងវ័យ។

១. ការថែរក្សាស្បែកតាមបែបធម្មជាតិ៖

ការ​ថែ​ទាំ​សម្រស់​ស្បែក​បែប​ធម្មជាតិ​ហាក់​មិន​សូវ​មាន​ការ​ពេញ​និយម​នាពេល​បច្ចុប្បន្ន​នេះ​ទេព្រោះ​ថា​ការ​ស្វែង​រក​គ្រឿង​ផ្សំ​ដែល​គ្មាន​ជាតិ​គីមី​នោះ​គឺ​មាន​ផល​លំបាក​ណាស់​ទៅ​ហើយ​សម្រាប់​ស្ថាន​ភាព​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្​ននេះ តែ​បើ​អាច​ធ្វើបាននោះ​ជា​មធ្យោ​បាយ​ដ៏ល្អ។ មាគ៌ា​ដ៏​ប្រសើរ​ដើម្បី​ថែរក្សា​សម្រស់ និង​សុខ​ភាព​ស្បែក​គឺ​ត្រូវ​តែ​រស់​នៅ​ដោយ​ភាព​ស្រស់​បំព្រង និង​មាន​សុខភាព​ល្អ​​ហើយ វិធាន​ដ៏​ងាយ​បំផុត​គឺ​លោកអ្នក​គួរ​ចាកចេញ​ឲ្យ​ឆ្ងាយ​ពី​ផលិតផល​ថែ​រក្សា​សម្រស់​ទាំង​ឡាយ​ណា​ដែលផ្ទុក​ទៅ​ដោយ​សារធាតុ​ពុល​និង​គីមី​ខ្ពស់​ដែល​អាច​បំផ្លាញ​សុខ​ភាព​របស់​លោកអ្នក ហើយ​ជំនួស​មកវិញ​នូវ​ផលិតផល​ណា​ដែល​ជួយ​បំប៉ន​សុខភាព​ទាំង​មូល​ដែល​លើស​ពីស្បែក។

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖
លោក​អ្នក​គួរពិចារណា​ប្រើប្រាស់​ផលិតផល​ដែល​ជួយ​ជួសជុល​ស្បែក​ទ្រុឌទ្រោម​និង​ប្រយុទ្ធប្រឆាំង​នឹង​ភាព​ចាស់​ជាងវ័យ ដូចជា​ផលិតផល Mosbeau​​ Placenta Collagen

Mode Wellness

២.​ គួរទទួលទានទឹកឲ្យបានច្រើន

ទឹក​មិន​ត្រឹម​តែ​ជួយ​ឱ្យ​រាងកាយ​របស់​អ្នក​មាន​ថាមពល​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​ជួយ​សម្រួល​ដល់​អ្វី​គ្រប់យ៉ាង​ក្នុង​ខ្លួន​មនុស្ស​យើង​ឱ្យ​ដំណើរ​ការ​បាន​ប្រសើរ ហើយ​ថែម​ទាំង​ជា​ធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​ស្បែក​របស់​អ្នក​ឲ្យ​មាន​សំណើម​និង​ភ្លឺ​ស្រស់​ថ្លាផងដែរ ដ្បិត​ស្បែក​ត្រូវ​ការជាតិ​ទឹក​ប្រមាណ ៦៤ ភាគរយ។ ប្រសិន​បើ​អ្នក​មិន​ទទួល​ទាន​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ នោះ​ទេ​ស្បែក​របស់​អ្នក​ហាក់​មាន​សភាព​ស្ងួត​ហើយ​ស្តើង និង​អាច​ប្រឈម​នឹង​ភាព​ជ្រាវជ្រួញ​កាន់​តែ​ខ្លាំង។

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

គួរ​ទទួល​ទាន​​ទឹក​យ៉ាង​​ហោច​ណាស់​ឲ្យ​បាន ៨ កែវ ក្នុង​មួយថ្ងៃ។ ប៉ុន្តែលោក​អ្នក​អាច​ជ្រើស​រើស​ប្រើកូឡាចែន (Collagen​) ញាំ​ផង​ដែរ​ព្រោះ​ថា​វា​មាន​សារសំខាន់ ស្ទើរ​តែ​ប្រហាក់​ប្រហែល​ជា​មួយ​នឹង​ទឹក​ដែរ ដោយ​សារ​វាជា​សារធាតុ​ដែល​ផ្តល់នូវ ហេដ្ឋារចនា​សម្ព័ន្ឋក្នុង​រាងកាយ​មនុស្ស។

      1. ៧៥%នៃស្បែកបង្កើតដោយ ​កូឡាចែន (Collagen​) ដែល​​មាន​​តួនាទី យ៉ាង​សំខាន់ ដើម្បី​ធានា ឲ្យ​​បាន​​នូវ​​ការ​​ត​ភ្ជាប់​​គ្នា និង​​ភាព​​បត់​​បែន ព្រម​​ទាំង​​ការ​​បង្កើត​​ថ្មីនៃ​កោ​សិកា​​ស្បែក។
      2. ក្នុងវ័យ ៣០​ឆ្នាំ​​ការផលិត​កូឡាចែន​ ដែល​ផលិត​ដោយ​ស្បែក​របស់​មនុស្សយើង នឹងធ្លាក់ចុះ។ ប្រសិនបើ ជា កូឡាចែន មិន​ត្រូវ​បាន​ជួសជុល ឬ​បំពេញ​បន្ថែមទេ ចន្លោះ​ប្រហោង​នៃ​ស្បែក​ចាប់​ផ្តើម​កើត​ឡើង ដែល​ធ្វើ​ឲ្យ​មនុស្ស​មើល​ទៅ​ងាយចាស់​ជាងវ័យ។ លោក​អ្នក​អាច​ជ្រើស​រើសយក Collagen​ របស់​ជប៉ុន​ដែល​អាច​ទុក​ចិត្តបាន១០០%ពីគុណភាព និងសុវត្ថិភាព។

Mode Wellness

៣. កាត់បន្ថយការទទួលអាហារដែលមានជាតិស្ករខ្ពស់

ស្ករប្រៀប​បាន​នឹង​សត្រូវ​ដែល​តាម​យាយី​និង​បៀតបៀនរាងកាយ​មនុស្ស​យើង ហើយ​វាបង្កការ​រំខាន​និង​ផ្តល់ផល​អវិជ្ជមាន​ដល់​សុខភាព​ស្បែក​ផងដែរ​។​ ស្ករមិន​ត្រឹម​តែ​អាច​បង្ក​ការ​រលាក​ដែល​នាំ​ឲ្យស្បែក​ឆាប់​ជ្រាវ​ជ្រួញ​ប៉ុណ្ណោះទេ តែ​វា​ថែម​ទាំង​ជា​មូលហេតុ​បណ្តាល​ឲ្យ​កើតមុន និង​ស្បែក​គ្រើម​ផងដែរ។

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

គួរជៀសវាង​ការទទួលទាន​អាហារ​ដែល​មាន​កម្រិត​ជាតិ​ស្ករខ្ពស់ និង អាហារ​ដែល​ផ្ទុក​សារធាតុ​កាបូអ៊ីដ្រាត (Carbohydrates)ច្រើន ព្រោះ​កាបូអ៊ីដ្រាត​អាច​បម្លែង​ទៅ​ជាស្ករ​នៅ​ក្នុងខ្លួនបាន ដូចជា ពពួកបាយ ម៉ី គុយទាវ ភីស្សា (Pizza) នំបុ័ង (White Bread) ប៉ាស្តារ (White Pasta) ជាដើម។

Mode Wellness

៤. ប្រើប្រាស់ផលិតដែលមានគុណភាពខ្ពស់

នៅ​ពេល​ដែល​អ្នក​កាន់​តែចាស់ ស្បែក​របស់​អ្នក​ត្រូវ​ការការយក​ចិត្​តទុក​ដាក់​បំផុត​ក្នុង​ការ​ថែរក្សា​ឲ្យបាន​ល្អ​ប្រសើរ ហើយ​អ្នក​គួរ​ចំណាយ​ប្រាក់​បន្ថែម​បន្តិចបន្តួច​ទៅ​លើ​ផលិតផល​ដែល​មានគុណភាព​ល្អ​ដែល​នឹង​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ស្រស់​ស្អាត និងមាន​សុវត្ថិភាព​រយៈពេលយូរ។

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

អ្នក​គួរពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ ហើយ​ត្រូវ​ជ្រើស​រើស​ផលិតផល​ដែល មានគុណភាព និង​សុវត្ថិភាព​ខ្ពស់​ដូចជា​ផលិតផល ម៉ូសប្យូ (Mosbeau) ជាដើម។

Mode Wellness

៥. ទទួលទានតែបៃតង

តែបៃតង​មិនមែន​ត្រឹម​តែ​ធ្វើ​ឲ្យ​សុខភាព​ល្អនិង​ជំនួស​ជាតិ​កាហ្វេ​អ៊ីន​ប៉ុណ្ណោះទេ តែ​វា​ក៏​ជាវិធី​យ៉ាង​ឆាប់​រហ័ស​ដើម្បីផ្តល់​ឱ្យ​ស្បែក​របស់អ្នក​មាន​សុខភាព​ល្អ​ផងដែរ។ គ្រូពេទ្យ​ជំនាញ​ខាង​ស្បែក​បាន​រក​ឃើញថា  តែ​បៃតង​អាច​ជួយ​ប្រឆាំង​នឹង​ការរលាក ព្រមទាំង​អាច​ជួយ​ដល់​បញ្ហាស្បែក​ផ្សេងៗ​ផងដែរ។ លើស​ពីនេះ​ទៅទៀត​ផលិតផល​ថែរក្សាស្បែក​ដែល​ផ្សំពីតែបៃតង​ក៏​ផ្តល់​អត្ថប្រយោជន៍​ខ្ពស់​ដល់​ការថែទាំ និង​ភាព​រីកលូតលាស់​កោសិកាថ្មីរបស់​ស្បែក​ផងដែរ។

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

លោក​អ្នក​គួរ​កាត់​បន្ថយ​ការ​ទទួល​ទាន​ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈ​ដែល​មានជាតិ​ស្ករ​ខ្ពស់ និង​ជាតិអាកុល ហើយជ្រើស​យក​តែបៃតង​ជំនួសវិញ។ modewellness សូមណែនាំ​ផលិតផល​ដែល​ផ្សំពី​តែបៃតង​ដែល​ទទួល​ស្គាល់ និង​ប្រើប្រាស់​៥០​ប្រទេសនៅ​លើពិភពលោក។

Mode Wellness- Mosbeau

៦. មិនគួរចូលគេងយប់ពេកជ្រៅនោះទេ

តាម​ការសង្កេត មនុស្ស​ភាគច្រើន​ជាពិសេស ស្ត្រីដែលមាន​មុខ​ងារ​ជា​មេផ្ទះផង ជាម្តាយផង ជាភរិយាផង ជាអ្នកជំនួញផង ឬក៏​ជា​និយោជិត​នៅ​ស្ថាប័ន្ថផ្សេងៗ ផង គ្មាន​ពេលវេល​គ្រប់គ្រាន់​​ក្នុង​ការ​សម្រាក​ឡើយ ហើយ​ពួកគាត់​ហាក់អស់​កម្លាំង​និង​មានអារម្មណ៍​មិន​សូវ​ល្អពេលដែល​ក្រោក​ពីដំណេក​។ យោងទៅ​តាម​អ្នកជំនាញ​សុខភាព​ស្បែក Melissa Piliang បាន​ឲ្យដឹង​ថា​ការបង្អង់​ពេលវេលា​នៃការ​សម្រាក​អាច​រួមចំណែក​និង​ធ្វើឲ្យរាងកាយទ្រុឌទ្រោម​ហើយ​ឆាប់​ចាស់​ជាងវ័យ​។ ដូច​ពាក្យស្លោកភាសាអង់គ្លេស លើក​ឡើង​ដោយ​លោក Benjamin Franklin ថា៖ “Early to bed and early to rise, makes a man healthy, wealthy, and wise“។ modewellness សូម​បក​ប្រែ​ក្រៅផ្លូវការជូន  «ចូលគេងពីព្រលប់ ក្រោកពីព្រលឹម សុខភាពមាំទាំ បញ្ញាឈ្លាសវៃ ទ្រព្យកើនលើសលប់សម្បូរក្រាស់ក្រៃ។»

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

គួរគេង​ឲ្យ​បានយ៉ាង​ហោច​ណាស់ពី ៧ ទៅ ៨ ម៉ោងក្នុង​មួយយប់ ហើយ​ព្យាយាម​ចូលគេង​ពីព្រលប់​ហើយ​ក្រោក​ពីព្រលឹម​រៀងរាល់ថ្ងៃ។ ចូរ​កុំញាំ​អាហារពេលយប់ ជាពិ​សេស​សាច់ច្រើន​ពេកព្រោះ​ថាក្រពះ​លោក​អ្នកត្រូវការ​ពេលវេលាច្រើន​ដើម្បីកិនអាហារ ហើយអាចបណ្តាលឲ្យការគេងមិនស្ងប់។

Mode Wellness Mosbeau

៧. ផ្តល់សំណើមដល់ស្បែក

អ្នកគួរផ្តល់សំណើមដល់ស្បែក បើទោះបីជាអ្នកគិតថាស្បែករបស់អ្នកមើលទៅហាក់មានសំណើមគ្រប់គ្រាន់ក៏ដោយ តែការផ្តល់សំណើ​មបន្ថែមដល់ស្បែកជាតម្រូវការចាំបាច់ក្នុងការរក្សាតុល្យភាពសំណើម ក្នុងសារពាង្គកាយដើម្បីឱ្យផ្តល់ភាពសើមដល់ស្បែកជាប្រចាំ។

ការរស់នៅក្នុងបរិស្ថានមិនស្អាត ការទទួលរងនូវកាំរស្មីអ៊ុលត្រាវីយូឡេត៍ និងកង្វះការគាំពារស្បែកសុទ្ធសឹងតែជាបុព្វហេតុធ្វើឲ្យស្បែកខូចខាត។​

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

គួរប្រើប្រាស់ផលិតផលថែរក្សាស្បែក ដែលមានសាធាតុបំប៉ន និងការពារប្រសិទ្ធិភាពខ្ពស់ដើម្បីភាពស្រស់ថ្លា។​

Mode Wellness-Mosbeau

៨.​ កាត់បន្ថយការទទួលទានអាហារដែលមានជាតិទឹកដោះ

អ្នក​គួរកាត់​បន្ថយ​កា​រញ៉ាំក្រែមខាប់ ឈីស​(ប្រូម៉ា) និង​ទឹក​ដោះគោ បើ​ទោះបី​ជាពួក​អាហារ​ទាំង​នេះ​មាន​រសជាតិ​ឆ្ងាញ់ និង​សម្បូរ​ទៅ​ដោយ​វីតាមីន ប្រូតេអីន និងកាល់ស្យូម…ក៏ដោយ តែបើញាំច្រើនជ្រុល វានឹង​ហុចផល​មិន​ល្អដល់​ស្បែក​របស់​អ្នកផងដែរ។​ យោងទៅតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​បានបញ្ជាក់ថា ទឹក​ដោះគោ​អាច​ធ្វើ​ឲ្យ​អ្នក​កើត​មុន​បានដែរ ដោយ​សារតែ​អរម៉ូន​និង​សារធាតុ​លូតលាស់​នៅក្នុង​ទឹកដោះគោ។ នៅពេល​ដែល​សារធាតុ​ទាំងនោះ​ចូលក្នុង​ខ្លួន​របស់អ្នក វាអាច​ផ្តល់​ភាព​បម្រែបម្រួលដល់អរម៉ូន ដែល​អាច​បណ្តាល​ឲ្យកើត​មុន​ក៏ដូចជា​បញ្ហា​ស្បែក​ផ្សេង​ទៀត​ផងដែរ។

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

អ្នកគួរប្រើផលិតផលបែបអាហារបំប៉ន ដូចជា ម៉ូសប្យូ (Mosbeau) ដើម្បីជំនួយបន្ថែម។

Mode Wellness

៩. គ្រប់គ្រងកម្រិតស្ត្រេសរបស់អ្នក

មិនថា​លោកអ្នក​ប្រឈម​នឹង​ជំងឺ​ស្ត្រេស​ឬធុញ​ថប់​ដែល​បណ្តាល​មក​ពី​ការសិក្សា​រៀនសូត្រ ធ្វើការងារ ឬ​មកពី​កត្តា​ផ្សេង​ទៀត​នោះទេ វាសុទ្ធតែ​ហុចផល​មិនល្អដល់​សុខភាព​ស្បែក ក៏ដូចជា​សុខភាព​ទាំងមូល​ផងដែរ។
ការ​សិក្សា​​មួយ​​របស់​​អ្នក​​ជំនាញ​​បញ្ហា​​ស្បែក​​បាន​​រកឃើញថា បញ្ហា​ស្បែក​​នឹង​​មាន​​សភាព​​កាន់​​តែអាក្រក់​ទៅៗ នៅ​​ពេល​ដែល​​យើង​​មាន​​ការធុញថប់ បញ្ហា​បាក់ស្បាត ឬជំងឺថប់ដង្ហើម។

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

គួររកអ្វីដែលអ្នកចូលចិត្តធ្វើដើម្បីបន្ធូរអារម្មណ៍របស់អ្នក ដូចជា អានសៀវ​ភៅ​ដែល​អ្នក​ចូលចិត្ត​ ឬដើរ​កំសាន្ត​ជា​មួយ​​មនុស្សជាទី​ស្រឡាញ់​របស់អ្នក ឬធ្វើសមាធិរយៈពេល ១០ នាទីក្នុងមួយថ្ងៃ។

Mode Wellness

១០.​ អ្នកគួរកុំស្ទាបអង្អែលមុខរបស់អ្នកញឹកពេក

វាជារឿងធម្មតាទេដែលអ្នកចូលចិត្តប៉ះ ឬស្ទាបអង្អែលផ្ទៃមុខរបស់អ្នក ជាពិសេសនៅពេលដែលអ្នកមានអារម្មណ៍ធុញទ្រាន់។ នៅពេលខ្លះ​អ្នកប៉ះ​ផ្ទៃមុខ​ដោយ​មិនបានគិត ឬនឹកស្មាន​ថាមាន​មេរោគ និង​បាក់តេ​រី​ជាប់​នឹងដៃ​របស់​អ្នកឡើយ។

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

គួរលាងសម្អាតដៃរបស់អ្នកឲ្យបានទៀងទាត់ ហើយកាត់បន្ថយការស្ទាប ឬប៉ះផ្ទៃមុខរបស់អ្នក។ហើយគួរប្រើសាប៊ូលាងមុខបំបាត់ស្នាមអុជខ្មៅ ស្បែកស្រអាប់ (អាចម៍រុយ)​ មុន និងជួយឲ្យមុខសស្អាត​ (ប្រើបានគ្រប់ប្រភេទស្បែក)សាប៊ូ ឬ  Mosbeau All in One Spotless Whitening Green Tea Soap

Mode Wellness

១១. គួរប្រើប្រាស់អាហារបំប៉ន

អាហារបំប៉នអាចជួយជំរុញនិងធ្វើឲ្យស្បែកអ្នកមានសុខភាពល្អ ព្រោះវាសម្បូរទៅដោយសារធាតុផ្សំផ្សេងៗគ្នាជាច្រើន ដូចជាវីតាមីននិងសារធាតុរ៉ែដែលធ្វើឲ្យស្បែករលោងស្អាត។

ប្រការគួរយកចិត្តទុកដាក់ ឬផ្លាស់ប្តូរ៖

គួរជ្រើសរើសអាហារបំប៉នដែលល្អនិងមានសុវត្តិភាពខ្ពស់ដូចជា ផលិតផលអាហារបំប៉ន ម៉ូសប្យូ (Mosbeau Aojiro) ដែលជួយទប់ស្កាត់ពីជំងឺ សម្រួលដល់ប្រព័ន្ធឈាម ជួយបង្ការបញ្ហាស្បែក (បញ្ហាមុន និង ស្បែកស្ងួត) -ល-។

Mode Wellness Mosbeau

១២. ប្រើប្រាស់ផលិតផលលាបលើផ្ទៃមុខ

ការ​​ប្រើប្រាស់​ផលិតផល​លាបលើ​ផ្ទៃមុខ​អាច​ជួយ​ឲ្យស្បែក​របស់​អ្នក​មើល​ទៅ​ស្រស់​ថ្លា​ហើយ​មាន​សំណើម និង​ជួយ​ទប់​ស្កាត់​ស្បែកស្ងួត បញ្ហាមុន និង​បញ្ហា​ស្បែក​ផ្សេងៗ​ទៀត។ អ្នកអាច​ពិចារណា​ប្រើប្រាស់​គ្រីម​លាបមុខ​ពេល​ថ្ងៃ​ជំនួយ​ និង ការពារ​សម្រស់ ឬ Mosbeau Placenta White All in One (Premium Cream)។ ផលិតផល​នេះ​គឺជួយ​ឲ្យស្បែកស​ភ្លឺរលោង ជម្រុះ​កោសិកា​ស្បែកចាស់ និង បណ្តុះ​កោសិកា​ស្បែកថ្មី ផ្តល់​សំណើម​ដល់​ស្បែក​ ការពារ​កម្តៅ​អ៊ុលត្រាវីយូឡេត៍​ពីព្រះអាទិត្យ… ជាដើម។

Mosbeau

***ពាក្យស្លោក​ខ្មែរ​មួយ​ឃ្លា​បាន​លើក​ឡើងថា៖​ ការពារ​ប្រសើរ​ជាង​ព្យាបាល ហើយ modewellness យល់​ឃើញ​ថាពាក្យស្លោក​នេះនៅ​តែ​មាន​អត្ថន័យ​សមស្រប​ក្នុង​បរិបទ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ។ យើង​សង្កេត​ឃើញ​ជារួមថា ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​ហាក់​មិនសូវ​គិត​គូរ​ឬ​ខ្វល់ខ្វាយ​ពីសុខភាព​ឡើយ តួយ៉ាង​ដូចជា​មិនសូវ​ទៅ​ពិនិត្យ​សុខភាព​ជាប្រចាំទេ ហើយ​ចូលពេទ្យ​តែពេលឈឺ។ ដូចគ្នានឹង​បញ្ហា​ស្បែកដែរ ស្ត្រីភាគ​ច្រើន​មិន​សូវ​បាន​ប្រើប្រាស់​ផលិតផល​ដែលមាន​គុណភាពល្អ ​ត្រឹមត្រូវ និង​មាន​សុវត្ថិភាព​រយៈពេលយូរទេ ប៉ុន្តេ​បែជា​ជ្រើស​ប្រើ​ផលិតផល​ណា​ដែល​ធ្វើឲ្យឆាប់ស ឆាប់​ភ្លឺរលោង​នៅពេល​ដែល​ខ្លួន​ជួបប្រទះ​នឹង​បញ្ហស្បែកជាំ ខ្មៅ ជ្រីវជ្រួញ ឬ​កើត​មុន​ជា​ដើម។ ស្ត្រីដែល​មាន​អាយុ​ចាប់​ពី៣០ឆ្នាំ​ឡើង​ទៅ​បម្រែបម្រួល​នៃអរម៉ូន និង​ការ​ស្រូប​យក​សាធាតុ​បំប៉ន​ក៏​ថមថយ​ដូច្នេះគួរ​គិត​គូរ​ពីបញ្ហាសុខភាព​អ្នក​ជាប្​រចាំជាពិសេស​មុន​ការ​ធ្លាក់​ចុះ​នៃ​សម្រស់ និង​សុខ​ភាព​ទាំង​មូល៕

Share42Tweet26Share11
admin

admin

Related Posts

អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ
សុខភាព&សម្រស់

អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

October 19, 2020
78
តើមានដឹងពីអត្ថប្រយោជន៍ទឹកធូន័រ​​ជូតសម្អាតផ្ទៃមុខដែរឬទេ?​​​​
ជីវិត & សង្គម

តើមានដឹងពីអត្ថប្រយោជន៍ទឹកធូន័រ​​ជូតសម្អាតផ្ទៃមុខដែរឬទេ?​​​​

October 20, 2020
174
អាថ៌កំបាំង​​ធ្វើឱ្យស្បែកក្លៀកសស្អាតគួរឱ្យទាក់ទាញ
សុខភាព&សម្រស់

អាថ៌កំបាំង​​ធ្វើឱ្យស្បែកក្លៀកសស្អាតគួរឱ្យទាក់ទាញ

October 20, 2020
270
Mode Asia
ជីវិត & សង្គម

មូលហេតុធ្វើឲ្យស្បែកខ្មៅស្រអាប់​និងវិធីថែរក្សា….

October 20, 2020
141
សារធាតុកូឡាចែនគឺជាដៃគូដែលផ្តល់ទំនុកចិត្តខ្ពស់សម្រាប់លោកអ្នក
ជីវិត & សង្គម

សារធាតុកូឡាចែនគឺជាដៃគូដែលផ្តល់ទំនុកចិត្តខ្ពស់សម្រាប់លោកអ្នក

August 11, 2020
229
វិធី១០យ៉ាងជួយឲ្យលោកអ្នកចៀសឆ្ងាយពីបញ្ហាថប់បារម្ភអំឡុងពេលស្ថានភាពវីរុស COVID-19
ជីវិត & សង្គម

វិធី១០យ៉ាងជួយឲ្យលោកអ្នកចៀសឆ្ងាយពីបញ្ហាថប់បារម្ភអំឡុងពេលស្ថានភាពវីរុស COVID-19

August 11, 2020
90
Load More
  • Trending
  • Comments
  • Latest
តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

August 14, 2020
ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

October 5, 2020
modeasia

របៀបមើលលេខសម្គាល់របស់់កាបូប Chanel សុទ្ធ

February 11, 2020
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

0
modeasia

អាថ៌​កំបាំង ៥ ធ្វើ​ឲ្យ​បុរស​ដក​ចិត្តមិន​រួច

0
modeasia

១២ ចំនុចដើម្បីសុខភាពល្អ និងភាពស្រស់បំព្រង

0
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

October 20, 2020
អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

October 19, 2020
សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

October 19, 2020
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Call us: +855 61657851

Copyright © 2019 Mode.

No Result
View All Result
  • ជីវិត & សង្គម
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព

Copyright © 2019 Mode.

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In