• អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Monday, January 18, 2021
-18 °c
modeasia
  • ទំព័រដើម
  • ជីវិត & សង្គម
  • អប់រំ
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
No Result
View All Result
No Result
View All Result
Home ព័ត៌មានផ្សេងៗ

ប្រការចាំបាច់ដើម្បីកាត់បន្ថយមហារីក ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល

breast cancer
133
VIEWS
ShareShareshare

ការសិក្សាស្រាវជ្រាវមួយរបស់ក្រុមហ៊ុន Feedback Research បានរកឃើញថាប្រជាពលរដ្នកម្ពុជាមានទំលាប់មួយចំនួនខុសពីលោកខាងលិច៖ 

១)​ ភាគច្រើនមិនត្រួតពិនិត្យសុខភាពជាប្រចាំទេ 

២) ប្រសិនបើឈឺនៅដើរបានគឺតែងតែទៅទិញថ្នាំនៅឱសថស្ថាន

៣) នៅឱសថស្ថានមួយចំនួនគ្មានឱសថការីប្រចាំការតែជំនួសដោយអ្នកលក់ប៉ុណ្ណោះ

៤) ជាទំលាប់អ្នកបម្រើការនៅឱសថស្ថានមិនសូវដែលសាកសួររកវេជ្ជបញ្ជាពីអ្នកទិញទេ

៥)​ ពេលខ្លះអ្នកទិញឱសថ ជាអ្នកបញ្ជាឲ្យឱសថការីផ្តល់ឱសថឲ្យខ្លួនប្រើប្រាស់តាមចំណាំ

៦) ​ ប្រជាពលរដ្នភាគច្រើនទៅមន្ទីរពេទ្យនៅតែពេលដែលឈឺប៉ុណ្ណោះ

ក្រោយពីអានគំហើញនៃការអង្កេតនេះរួច ម៉ូដអាស៊ី សូមលើកយកពាក្យស្លោកដ៏ពេញនិយមមួយរបស់ខ្មែរយើងមកជម្រាបជូន “ការពារប្រសើរជាងព្យាបាល”។ ទន្ទឹមនឹងនេះផងដែរ ក្រុមអ្នកស្រាវជ្រាវខាងសុខភាពសាធារណៈបានធ្វើការណែនាំថា ការទទួលទានអាហារត្រឹមត្រូវ និងការធ្វើលំហាត់ប្រាណជាប្រចាំ គឺជាវិធីដ៏ប្រសើរមួយក្នុងការទប់ស្កាត់ និងជួយការពារពីជំងឺផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។ 

បើនិយាយពីការទទួលទានអាហារឲ្យបានត្រឹមត្រូវនោះ ម៉ូដអាស៊ី សូមលើកយកការសិក្សាស្រាវជ្រាវរបស់ School of Public Health នៃសកលវិទ្យា Harvard ក្នុងសហរដ្ឋអាមេរិកដែលបានរកឃើញថា​ការទទួលទានបន្លែនិងផ្លែឈើបានគ្រប់គ្រាន់អាចជួយកាត់បន្ថយជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺ​សរសៃឈាម​បេះដូង សម្ពាធ​ឈាម ជំងឺមហារីក ជំងឺក្រពះពោះវៀន និងជំងឺខ្សោយចក្ខុវិស័យ។ 

របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ជំងឺមហារីកគឺជាបុព្វហេតុឈានមុខគេទី ២ នៃការស្លាប់ទូទាំងពិភពលោក ហើយមានអត្រាអ្នកស្លាប់ប្រមាណ ៩.១ លាននាក់ក្នុងឆ្នាំ ២០១៨។ នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយទៀតរបស់អង្គការដដែលនេះដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានអះអាងថា យ៉ាងហោចណាស់មនុស្សចំនួន ២,២ ពាន់លាននាក់នៅលើពិភពលោកមានបញ្ហាខ្សោយភ្នែកឬពិការភ្នែក។

អ្នកឯកទេសខាងអាហារូបត្ថម្ភ បានអះអាងថា ការបរិភោគបន្លែផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពជាច្រើន ដ្បិតវាផ្តល់នូវសារធាតុចិញ្ចឹមដ៏សំខាន់ៗសម្រាប់សុខភាពនិងថែរក្សារាងកាយឱ្យមានតុល្យភាព។ អ្នកដែលញ៉ាំបន្លែច្រើនមានសុខភាពល្អ ដោយសារបន្លែជួយកាត់ហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួនដែលយាយីសុខភាពយើង។ ការសិក្សាស្រាវជ្រាវជាច្រើនក៏បានបង្ហាញថា បន្លែគ្មានផ្ទុកនូវកូលេស្តូរ៉ុល ប៉ុន្តែវាសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនដែលរាងកាយយើងត្រូវការ ហើយបន្លែកផ្ទុកទៅដោយសារធាតុជាច្រើនដូចជា ប៉ូតាស្យូម ជាតិសរសៃ​ (Fiber)  អាស៊ីតហ្វូលិក វីតាមីន A វីតាមីនC និងសារធាតុសំខាន់ដទៃទៀត។

nutrient food

ថ្ងៃនេះ ម៉ូដអាស៊ី សូមលោកយកបន្លែម្យ៉ាងដែលមានគុណប្រយោជន៍ជាច្រើននឹកស្មានមិនដល់​ នោះគឺជាផ្កាខាត់ណាដែលមិនត្រឹមតែឆ្ងាញ់ទេ​ ថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខភាពមហាសាល។​ ខាងក្រោមនេះ ជាគុណប្រយោជន៍ដែលពលរដ្នគ្រប់រូបគួរដឹងពីផ្កាខាត់ណា នឹងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីឆ្លុះបញ្ចាំងខ្លឹមសារនៃពាក្យស្លោកខាងលើ៖ ​

១. ផ្កាខាត់ណាសម្បូរទៅដោយសារធាតុចិញ្ចឹម៖

ផ្កាខាត់ណា​គឺជាប្រភពនៃជាតិសរសៃនិងប្រូតេអុីន ហើយវាមានផ្ទុកជាតិដែក ប៉ូតាស្យូម កាល់ស្យូម សេលេញ៉ូម (selenium) ម៉ាញ៉េស្យូម និងវីតាមីន A, C, E, K និងប្រភេទវីតាមីន B រួមទាំងអាស៊ីតហ្វូលិកផងដែរ។ 

២. ផ្កាខាត់ណាជួយការពារពីជំងឺបេះដូង៖

ការទទួលទានផ្កាខាត់ណាជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងជំងឺស្ទះសរសៃឈាម ដោយវាជួយកាត់បន្ថយបរិមាណកូលេស្តេរ៉ុលក្នុងរាងកាយយើង។

Heart attack on a man

៣. ផ្កាខាត់ណាជួយដល់សុខភាពភ្នែក

ការទទួលទានផ្កាខាត់ណាអាចកាត់បន្ថហានិភ័យនៃជំងឺភ្នែកផ្សេងៗ ដូចជា ជំងឺខ្វាក់មាន់ដោយសារផ្កាខាត់ណាមានផ្ទុកសារធាតុ beta-carotene ដោយបំប្លែងទៅជាវីតាមីន A។

good vision

៤. ផ្កាខាត់ណាជួយការពារពីជំងឺមហារីក

ផ្កាខាត់ណាមានផ្ទុកសារធាតុស៊ុលហ្វារ៉ាហ្វីន (sulforaphane) ហើយការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា សារធាតុ sulforaphane នេះដើរតួនាទីយ៉ាងចម្បងក្នុងការបន្សាបជាតិពុលនៅក្នុងខ្យល់ដូចជាផ្សែងបារីនិងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន។ ផ្កាខាត់ណាក៏អាចជួយប្រឆាំងនឹងជំងឺមហារីកនិងអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតផងដែរ។

breast cancer

ក្រៅពីអត្ថប្រយោជន៍ខាងលើ ផ្កាខាត់ណាក៏ត្រូវបានអ្នកជំនាញយកវាទៅផលិតទៅអាហារថែរក្សាសុខភាពនិងសម្រស់ទៀតផង។ តួយ៉ាងអ្នកជំនាញជនជាតិជប៉ុននៃក្រុមហ៊ុន MOSBEAU INC បានយកផ្កាខាត់ណាព្រមទាំងបន្លែដទៃទៀតទៅផលិតចេញជាផលិតផលម៉ូសប្យូ អ័រជីរ៉ូ​ ដោយផលិតផលនេះជាអាថ៌កំបាំងនៃជនជាតិជប៉ុនដែលមានសុខភាពល្អ និងអាយុវែង៕

Mode Wellness Mosbeau

Share19Tweet12Share5
Sokry

Sokry

Related Posts

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?
ព័ត៌មានផ្សេងៗ

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

October 20, 2020
170
អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ
សុខភាព&សម្រស់

អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

October 19, 2020
78
តើមានដឹងពីអត្ថប្រយោជន៍ទឹកធូន័រ​​ជូតសម្អាតផ្ទៃមុខដែរឬទេ?​​​​
ជីវិត & សង្គម

តើមានដឹងពីអត្ថប្រយោជន៍ទឹកធូន័រ​​ជូតសម្អាតផ្ទៃមុខដែរឬទេ?​​​​

October 20, 2020
174
អាថ៌កំបាំង​​ធ្វើឱ្យស្បែកក្លៀកសស្អាតគួរឱ្យទាក់ទាញ
សុខភាព&សម្រស់

អាថ៌កំបាំង​​ធ្វើឱ្យស្បែកក្លៀកសស្អាតគួរឱ្យទាក់ទាញ

October 20, 2020
270
Mode Asia
ជីវិត & សង្គម

មូលហេតុធ្វើឲ្យស្បែកខ្មៅស្រអាប់​និងវិធីថែរក្សា….

October 20, 2020
141
Roza
ជីវិត & សង្គម

តួឯកក្នុងរឿងទេពធីតាព្ពុលមាសបានផ្លាស់ប្តូរហើយ……

August 24, 2020
329
Load More
  • Trending
  • Comments
  • Latest
តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

August 14, 2020
ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

October 5, 2020
modeasia

របៀបមើលលេខសម្គាល់របស់់កាបូប Chanel សុទ្ធ

February 11, 2020
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

0
modeasia

អាថ៌​កំបាំង ៥ ធ្វើ​ឲ្យ​បុរស​ដក​ចិត្តមិន​រួច

0
modeasia

១២ ចំនុចដើម្បីសុខភាពល្អ និងភាពស្រស់បំព្រង

0
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

October 20, 2020
អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

October 19, 2020
សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

October 19, 2020
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Call us: +855 61657851

Copyright © 2019 Mode.

No Result
View All Result
  • ជីវិត & សង្គម
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព

Copyright © 2019 Mode.

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In