ពិតណាស់ដែលថា សត្វឃ្មុំគឺជាសត្វដែលមានពិសធ្វើឱ្យគ្រប់គ្នាខ្លាចរអា ប៉ុន្តែអំបូរសត្វដែលយកមាត់ធ្វើជាអាវុធមួយនេះ គឺមានគុណសម្បត្តិជាច្រើនពេញមួយវដ្ដជីវិតវាតែម្ដង ជាពិសេសគឺកូនៗរបស់វា។
លោកអ្នកប្រហែលជាធ្លាប់បានដឹងរួចមកហើយពីអត្ថប្រយោជន៍ទឹកឃ្មុំនិងកូនឃ្មុំ ដ្បិតអ្នកខ្លះបានយកវាមកលាបមុខឬទទួលទាន ហើយលោកអ្នកក៏ប្រហែជាធ្លាប់រីករាយក្នុងការទទួលទានផ្លិតឃ្មុំដែលមានជាប់កូនឃ្មុំតូចៗពណ៌សៗផងដែរ ជាពិសេសពេលយើងធ្វើដំណើរទៅតាមបណ្ដាខេត្ត។ កូនឃ្មុំមិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ តែថែមទាំងមានអត្ថប្រយោជន៍ដ៏លើសលប់។ អ្នកដឹកនាំក្រុមស្រាវជ្រាវរបស់សកលវិទ្យាល័យ Stanford University នៅសហរដ្ឋអាមេរិកគឺលោក Kevin Wang បានមានប្រសាសន៍ប្រាប់សារព៌ត៍មាន the Guardian ថា កូនឃ្មុំអាចជួយព្យាបាលជំងឺវង្វេងវង្វាន់ស្មារតី ខ្សោយបេះដូង និងខ្សោយសាច់ដុំ។ អ្នកស្រាវជ្រាវរូបនេះបានបន្តថា សារធាតុកូនឃ្មុំក៏ជួយបង្កើតកោសិកាស្បែកថ្មីដើម្បីជួសជុលនិងទ្រទ្រង់សារពាង្គកាយផងដែរ។
ការស្រាវជ្រាវបែបវេជ្ជសាស្រ្តជាច្រើនក៏បានរកឃើញថាសារធាតុកូនឃ្មុំមានផ្ទុក៖
- ជាតិទឹកពី ៥០ ទៅ ៦០%
- ប្រូតេអុីន ១៨%
- កាបូហាយដ្រាត (carbohydrate) ១៥%
- លីពីត (ជាតិខ្លាញ់ល្អដែលសារពាង្គកាយត្រូវការចាំបាច់) ពី ៣ ទៅ ៦%
- អំបិលរ៉ែ (mineral salts) ១.៥%
លើសពីនេះទៅទៀត សារធាតុកូនឃ្មុំក៏មានផ្ទុកបរិមាណប្រូតេអុីនវីតាមីន អង់ស៊ីម និងអាស៊ីតអាមីណូយ៉ាងច្រើន សម្រាប់ការចិញ្ចឹមនិងអភិវឌ្ឍរាងកាយ ហើយវាត្រូវបានគេចាត់ទុកថាជាសារធាតុមួយដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពនិងសម្រស់។ ដោយសារតែអត្ថប្រយោជន៍មហាសាលនេះហើយទើបសារធាតុកូនឃ្មុំត្រូវបានអ្នកឯកទេសជនជាតិជប៉ុនយកទៅផ្សំជាមួយសារធាតុសំខាន់ផ្សេងៗទៀត ដើម្បីផលិតជាផលិតផលថែរក្សាសុភាពនិងសម្រស់ដូចជា៖ គ្រីមម៉ូសប្យូ រ៉ូយ៉ាល់ វ៉ាយ ព្រីមៀម ដោយផលិតផលនេះផ្សំឡើងពីប្រូតេអុីនកូនឃ្មុំជាសារធាតុបំប៉នដែលមានអានុភាពខ្លាំងក្លា រួមជាមួយសារធាតុផ្សំសកម្ម ៤៥ មុខផ្សេងទៀតពីប្រទេសជប៉ុន ដែលមានប្រសិទ្ធភាពខ្ពស់ធ្វើឲ្យស្បែកមុខសម៉ដ្ឋភ្លឺរលោងស្អាត។ សារធាតុកូនឃ្មុំមានអត្ថប្រយោជន៍ជាច្រើនដូចជា ការពារពីប្រភេទនៃជំងឺមហារីក (មហារីកសុដន់) ការពារថ្លើម ជំនួយដល់ខួរក្បាលនិងការចងចាំ ប្រយុទ្ធប្រឆាំងនឹងកូលេស្តូរ៉ូល ពង្រឹងឆ្អឹងនិងបង្ការជំងឺពុកឆ្អឹង បង្កើនប្រព័ន្ធភាពស៊ាំ ។ល៕