• អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Friday, January 22, 2021
-18 °c
modeasia
  • ទំព័រដើម
  • ជីវិត & សង្គម
  • អប់រំ
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
No Result
View All Result
No Result
View All Result
Home សុខភាព&សម្រស់

មិនធ្លាប់នឹកស្មានសោះ! ការ៉ុតផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព

មិនធ្លាប់នឹកស្មានសោះ! ការ៉ុតផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព
762
VIEWS
ShareShareshare

ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញការបរិភោគផ្លែឈើនិងបន្លែដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា ការ៉ុត ជាដើម អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជំងឺស្ទះសរសៃរឈាមបេះដូង ហើយជំងឺនេះគឺជាបុព្វហេតុដ៏ចំបងនៃការស្លាប់នៅទូទាំងពិភពលោក។ នគរូបនីយកម្មឆាប់រហ័សនិងផលប៉ះពាល់នៃសាកលភាវូបនីយកម្មនៅកម្ពុជាកំពុងនាំមកនូវការផ្លាស់ប្តូររបៀបរស់នៅដែលបង្កើនហានិភ័យនៃជំងឺបេះដូងផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់អង្គការសុខភាពពិភពលោក WHO។

តែទោះជាយ៉ាងនេះក្តី គ្រោះថ្នាក់នៃជំងឺស្ទះសរសៃរឈាមបេះដូង និងជំងឺមួយចំនួនផ្សេងទៀតអាចត្រូវបានកាត់បន្ថយ ដោយទទួលទានផ្លែឈើ និង​បន្លែ ដូចជា ការ៉ុតឲ្យបានច្រើន ដ្បិតការ៉ុតសម្បូរទៅដោយវីតាមីន ជាតិខនិជ និងជាតិសរសៃ។

មិនត្រឹមតែប៉ុណ្ណោះ ការ៉ុតក៏ត្រូវបានគេយកទៅចម្រាញ់ធ្វើជាអាហារបំប៉ន ដូចជាផលិតផល Mosbeau AOJIRU ជាដើម ហើយផលិតផលគឺជាអាថ៌កំបាំងរបស់ជនជាតិជប៉ុនសម្រាប់សុខភាពល្អ និងអាយុវែង។ ផលិតផលអ័រជីរ៉ូនេះផ្សំឡើងដោយបន្លែ ១២ មុខ ដូចជា​​ម្សៅចម្រាញ់ចេញពីមើមការ៉ុត វីតាមីនសំខាន់ៗ ៩ ប្រភេទ ហើយវាជាអាហារបំប៉នប្រភេទភេសជ្ជៈធម្មជាតិ និងគ្មានស្ករ ដ៏ពេញនិយមបំផុតនៅប្រទេសជប៉ុន។ ម៉ូដអាស៊ី សូមលើកយកអត្ថប្រយោជន៍មួយចំនួនរបស់ការ៉ុតក្នុងការការពារជំងឺផ្សេងៗ ដែលបានចុះផ្សាយដោយ Medical News Today។

AOJIRU-ផលិតផលរក្សាសម្រស់ឲ្យក្មេងស្អាត ផលិតពីបន្លែចម្រុះ១២ប្រភេទ

ជំងឺមហារីក៖ ការសិក្សាបានរកឃើញថា របបអាហារដែលមានផ្ទុក ជាតិ​ការ៉ូតេណូអ៊ីត ​មានឥទ្ធិពលប្រឆាំងនឹងជំងឺមហារីក ដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្មនោះអាចជួយកាត់បន្ថយរ៉ាឌីកាល់សេរីនៅក្នុងខ្លួនបាន។

ជំងឺមហារីក​សួត៖ ការ៉ុតមានផ្ទុកសារធាតុបេតាការ៉ូទីន (Beta Carotene)។ ការសិក្សាស្រាជ្រាវបានបង្ហាញថា សារធាតុបេតាការ៉ូទីន beta-carotene អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត។

ជំងឺមហារីក​ពោះវៀនធំ៖ យោងតាមការស្រាវជ្រាវមួយដែលបានសិក្សាលើមនុស្សចំនួន ៨៩៣ នាក់នៅក្នុងប្រទេសជប៉ុនបានអោយដឹងថា ការបរិភោគរបបអាហារដែលមានផ្ទុកសារធាតុ beta-carotene ច្រើន អាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកពោះវៀនធំបាន។

ជំងឺមហារីកឈាម៖ ការសិក្សារស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវជីវសាស្ត្រនៃសាកលវិទ្យាល័យ Sheffield Hallam University ចក្រភពអង់គ្លេស កាលពីឆ្នាំ ២០១១ បានរកឃើញថា ការទទួលទានទឹកការ៉ុតអាចជួយសម្លាប់កោសិកាឈាមស និងរារាំងការវិវត្តរបស់វា។

ចក្ខុវិញ្ញាណ៖ ការ៉ុតមានផ្ទុកវីតាមីន A។ កង្វះវីតាមីនអាអាចបណ្តាលឲ្យកើតជំងឺស្ងួតភ្នែក​ (xerophthalmia)។​ ជំងឺនេះបង្កអសមត្ថភាពក្នុងការមើលឃើញនៅពេលមានពន្លឺតិចឬងងឹត។

ជំងឺទឹកនោមផ្អែម៖ សារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុ Phytochemicals ក្នុងការ៉ុតអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។

សម្ពាធ​ឈាម៖ ការទទួលទានទឹកការ៉ុតកន្លះពែងមានផ្ទុកជាតិសរសៃ ១.៨ ក្រាម និងប៉ូតាស្យូម ២០៥ មីលីក្រាម។ សមាគមន៍ជំងឺបេះដូងអាម៉េរិកបានណែនាំឲ្យទទួលទានអាហារដែលសម្បូរទៅដោយជាតិសរសៃ និងបង្កើនជាតិប៉ូតាស្យូម ដើម្បីការពារនិងប្រឆាំងនឹងជំងឺលើសឈាម និងជំងឺបេះដូង ហើយការ៉ុតផ្តល់នូវសារធាតុចិញ្ចឹមទាំងនេះ។

ប្រព័ន្ធភាពស៊ាំរាងកាយ៖ ការ៉ុតមានផ្ទុកវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយបង្កើនប្រព័ន្ធភាពស៊ាំនិងការពារពីងឺជំងឺ៕

 

ប្រភព៖ Medical News Today

Share107Tweet67Share27
Sokry

Sokry

Related Posts

អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ
សុខភាព&សម្រស់

អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

October 19, 2020
79
តើមានដឹងពីអត្ថប្រយោជន៍ទឹកធូន័រ​​ជូតសម្អាតផ្ទៃមុខដែរឬទេ?​​​​
ជីវិត & សង្គម

តើមានដឹងពីអត្ថប្រយោជន៍ទឹកធូន័រ​​ជូតសម្អាតផ្ទៃមុខដែរឬទេ?​​​​

October 20, 2020
176
អាថ៌កំបាំង​​ធ្វើឱ្យស្បែកក្លៀកសស្អាតគួរឱ្យទាក់ទាញ
សុខភាព&សម្រស់

អាថ៌កំបាំង​​ធ្វើឱ្យស្បែកក្លៀកសស្អាតគួរឱ្យទាក់ទាញ

October 20, 2020
275
Mode Asia
ជីវិត & សង្គម

មូលហេតុធ្វើឲ្យស្បែកខ្មៅស្រអាប់​និងវិធីថែរក្សា….

October 20, 2020
145
សារធាតុកូឡាចែនគឺជាដៃគូដែលផ្តល់ទំនុកចិត្តខ្ពស់សម្រាប់លោកអ្នក
ជីវិត & សង្គម

សារធាតុកូឡាចែនគឺជាដៃគូដែលផ្តល់ទំនុកចិត្តខ្ពស់សម្រាប់លោកអ្នក

August 11, 2020
229
វិធី១០យ៉ាងជួយឲ្យលោកអ្នកចៀសឆ្ងាយពីបញ្ហាថប់បារម្ភអំឡុងពេលស្ថានភាពវីរុស COVID-19
ជីវិត & សង្គម

វិធី១០យ៉ាងជួយឲ្យលោកអ្នកចៀសឆ្ងាយពីបញ្ហាថប់បារម្ភអំឡុងពេលស្ថានភាពវីរុស COVID-19

August 11, 2020
91
Load More
  • Trending
  • Comments
  • Latest
តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

August 14, 2020
ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

October 5, 2020
modeasia

របៀបមើលលេខសម្គាល់របស់់កាបូប Chanel សុទ្ធ

February 11, 2020
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

0
modeasia

អាថ៌​កំបាំង ៥ ធ្វើ​ឲ្យ​បុរស​ដក​ចិត្តមិន​រួច

0
modeasia

១២ ចំនុចដើម្បីសុខភាពល្អ និងភាពស្រស់បំព្រង

0
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

October 20, 2020
អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

October 19, 2020
សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

October 19, 2020
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Call us: +855 61657851

Copyright © 2019 Mode.

No Result
View All Result
  • ជីវិត & សង្គម
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព

Copyright © 2019 Mode.

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In