ការតុបតែងលម្អខ្លួនឱ្យបានស្រស់ស្អាតគឺជារឿងចាំបាច់សម្រាប់សេចក្តីសុខនិងសុភមង្គលជាលក្ខណៈបុគ្គលនិងគ្រួសារ។ ការតែងតួខ្លួនឱ្យសមសួនតាមស្ថានភាពដែលត្រឹមត្រូវពិតជាសំខាន់ ហើយគ្រឿងសម្រាប់តែងលម្អដែលសក្តិសមសម្រាប់ស្ត្រីមានច្រើនបែបច្រើនសណ្ឋានតាមចំណង់ចំណូលរៀងខ្លួន។ នៅពេលនិយាយអំពីគ្រឿងសម្រាប់ស្រ្តី ម៉ូដអាស៊ី សូមលើកយកកាបូបដែលសម្ភារៈដ៏ពេញនិយមស្ត្រីគ្រប់រូបមិនគួរមើលរំលង។
កាបូបដៃមិនត្រឹមតែមានភាពស្រស់ស្អាតប៉ុណ្ណោះទេ វាក៏មានប្រយោជន៍ជាច្រើន ជាពិសេសនៅក្នុងកាលៈទេសៈជាក់លាក់ណាមួយ។ និយាយដល់រឿងកាបូបដែលមានភាពប្រណីត និងមានការរចនាល្អឥតខ្ចោះដែលខាបយកបេះដូងសុភាពនារីគ្រប់រូបបាន ម៉ូដអាស៊ី សូមណែម៉ូដកាបូបថ្មីចំនួន ៤ ម៉ូដរបស់ប្រេន Givenchy ជូនដល់បងៗសុភាពនារីទាំងឡាយដែលចូលចិត្តភាពស៊ីវីល័យ ដ្បិតកាបូប Givenchy ម៉ូឌែល Mystic ជាម៉ូឌែលដែលទទួលបានការគាំទ្រពីអតិថិជនជាច្រើននៅពាសពេញពិភពលោក។ ម៉ូឌែលនេះមានការរចនាយ៉ាងល្អពិសេស ហើយត្រូវបានផលិតដោយស្បែកដែលមានគុណភាពខ្ពស់។
១. MYSTIC- MEDUIM BAG BLACK៖ កាបូប Givenchy ម៉ូឌែលនេះមាន ទំហំមធ្យមដែលត្រូវបានរចនាឡើងពីប្រភេទស្បែកពណ៌ខ្មៅទន់ ហើយគន្លឹះបិទបើកត្រូវរចនាឡើងជាលក្ខណៈអក្សរ G ពីរតួ។ កាបូបម៉ូដនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនរបស់ Givenchy ហើយម៉ូដនេះទៀតសោត អាចប្រើបានគ្រប់កាលៈទេសៈ។ ម៉ូដនេះពិតជាសក្តិសមឥតខ្ចោះជាមួយសុភាពនារីដែលតែងខ្លួនលំដាប់វីអាយភី (VIP)។
២. MYSTIC – SMALL BAG AUBERGINE៖ កាបូប Givenchy ម៉ូឌែលនេះមានទំហំតូចល្មមហើយស្អាត និងភាពទាក់ទាញខ្ពស់ ហើយគន្លឹះបិទបើកត្រូវរចនាឡើងជាលក្ខណៈអក្សរ G ពីរតួ។ កាបូបនេះមានពណ៌រាងឆើតឆាយបន្តិច ហើយសក្តិសមឥតខ្ចោះជាមួយនឹងសុភាពនារីដែលចូលតែងខ្លួនបែបលេចធ្លោ និងឆ្លុះបញ្ចាំងពីភាពឆ្នៃប្រឌិត។ មានតារាសម្តែងជាច្រើន ដូចជានាង Reese Witherspoon បានប្រើប្រាស់កាបូប Givenchy ម៉ូឌែល Mystic bag នេះផងដែរ។
៣. MYSTIC – BAG PONY BROWN៖ កាបូប Givenchy ម៉ូឌែលនេះមានទំហំតូច ការរចនាមានភាពស៊ីវីល័យ ហើយកាបូបនេះទៀតសោតមានគន្លឹះបិទបើកត្រូវរចនាឡើងជាលក្ខណៈអក្សរ G ពីរតួ។ ការបូបនេះត្រូវបានផលិតផលចេញពីស្បែកដែលមានគុណភាពខ្ពស់ មិនងាយខូច អ្នកគាំទ្រកាបូបនេះជាច្រើនពេញចិត្តស្រលាញ់ និងនិយមប្រើប្រាស់ ដ្បិតរូបរាងគួរឱ្យស្រឡាញ់និងបង្ហាញពីភាពលេចធ្លោរបស់អ្នកប្រើប្រាស់ផងដែរ។
ផលិតផលម៉ាក Givenchy គឺប្រេនរបស់ប្រទេសបារាំងដែលត្រូវបានបង្កើតឡើងដោយលោក Hubert de Givenchy នៅក្នុងឆ្នាំ ១៩៥២ ក្នុងទីក្រុងបារីស ហើយផលិតផលរបស់ប្រេន Givenchy ត្រូវបានគេទទួលស្គាល់ថាជាផលិតផលប្រណិតល្អ ហើយមានអ្នកគាំទ្រនិងអតិថិជនទូទាំងពិភពលោក។ សម្រាប់អតិថិជនដែលនិយមប្រើបា្រស់ផលិតផលអូរីជីណលម៉ាក Givenchy ដូចជាកាបូបជាដើម អាចរកជាវបាននៅហាង ម៉ូដស្ទ័រ ដោយហាងមួយនេះបាននាំចូលផលិតផលសុទ្ធ ១០០% ពីបរទេសដូចជា សហភាពអឺរ៉ុប សហរដ្ឋអាមេ៉រិក អូស្រ្តាលី និង ជប៉ុន ជាដើម៕