នាឡិកាមិនត្រឹមតែជាឧបករណ៍សម្រាប់កំណត់ថិរវេលាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគ្រឿងអលង្ការ ដ៏ពេញនិយមសម្រាប់បុរសនិងស្រ្តីនៅទូទាំងពិភពលោកផងដែរ។ បច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែរីកចម្រើន ចំណែកឯម៉ូដម៉ាកនាឡិកាក៏កាន់តែមានភាពសម្បូរបែបនិងល្អឥតខ្ចោះ ដែលអាចជួយបំពេញតម្រូវការដល់អ្នកប្រើប្រាស់គ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈទៅតាមនោះដែរ។ ខណៈនេះ modeasia សូមលើកយកម៉ូដនាឡិកាដ៏ពេញនិយមចំនួន ៣ ប្រភេទមកបង្ហាញជូន៖
១/ MONTBLANC ៖ ជាសមិទ្ធផលលំដាប់ជួរមុខមួយរបស់ក្រុមហ៊ុន MONTBLANC ដែលជាក្រុមហ៊ុនមួយផលិតសម្ភារប្រើប្រាស់ប្រណីតៗជាច្រើនមានដូចជា នាឡិកា ទឹកអប់ គ្រឿង អលង្ការ ខ្សែក្រវ៉ាត់ ប៊ិក សៀវភៅជាដើម។ នាឡិកា MONTBLANC មានច្រើនមូ៉ដច្រើនជម្រើស ហើយមានលក្ខណៈពិសេសៗខុសប្លែកគ្នា បំពេញតម្រូវការទាំងបុរសនិងស្រ្តី ប៉ុន្តែអ្វីដែលពិសេស នោះគឺវាត្រូវបានរចនាឡើងផ្ដោតទៅលើគុណភាពនិងសោភ័ណលំដាប់កំពូលជាចម្បង។ មាននាឡិកា MONTBLANC នៅលើដៃ គឺបង្ហាញពីគុណតម្លៃនិងភាពថ្លៃថ្នូរនៃអ្នកប្រើប្រាស់។
២/ TISSOT៖ នាឡិកាដៃម៉ាក TISSOT ត្រូវបានផលិតឡើងនៅក្នុងប្រទេសស្វ៊ីសតាំងពីឆ្នាំ១៨៥៣ មកម្ល៉េះ និងត្រូវបានគេនិយមប្រើប្រាស់ពាសពេញពិភពលោកផងដែរ។ ចាប់ផ្តើមពីការកកើតក្រុមហ៊ុនដំបូងក្នុងទីក្រុងតូចមួយនៅប្រទេសស្វីសក្រុមហ៊ុន Tissot ឈានដល់ឧត្តមភាពកម្រិតកំពូលដោយលេចវត្តមាននៅក្នុងប្រទេសជាង ១៥០ នៅទូទាំងពិភពលោក ហើយក៏ជាប្រភេទម៉ាកនាឡិកាដែលកំពូលតារាអន្តរជាតិល្បីៗមិនដែលមើលរម្លងផងដែរ។ ដូច្នេះ បើអស់ លោកអ្នកជាប្រភេទមនុស្សដែលឱ្យតម្លៃទៅលើភាពលេចធ្លោ ទាក់ទាញទាន់សម័យ TISSOT គឺសក្ដិសមបំផុតសម្រាប់អស់លោកអ្នក។
៣/ Micheal Kors ថ្វីដ្បិតថាស្លាកយីហោក្រុមហ៊ុននេះទើបតែលេចវត្តមានឡើងក្នុងទសវត្សទី ៨០ នេះក៏ពិតមែន ប៉ុន្តែម៉ាកយីហោនេះមានវិសាលភាពនិងទទួលបានការគាំទ្រយ៉ាងទូលំទីលាយនៅទូទាំងពិភពលោកដែលសម្រេចបានសមិទ្ធផលជាច្រើនដូចជា ទឹកអប់ កាបូប និង នាឡិកា ជាដើម។ នាឡិកា ម៉ាក Micheal Kors (MK) ក៏មិនខុសអ្វីពីម៉ាកសញ្ញាលល្បីៗក្នុងពិភពលោកដែរ គឺមានច្រើនម៉ូដច្រើនជម្រើស ហើយមានលក្ខណៈពិសេសៗដាច់ដោយឡែកពីគ្នា និងសុទ្ធតែបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត។