កាបូបមិនត្រឹមតែជាវត្ថុសម្រាប់ផ្ទុកនូវសម្ភារប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីគុណតម្លៃនៃភាពជាម្ចាស់ការក្នុងការរស់នៅ និងជាគ្រឿងជួយបង្កើននូវទំនុកចិត្តក្នុងការបំពេញការងារផងដែរ។ ចំពោះបុរស កាបូប គឺមានសារសំខាន់ជាចាំបាច់ទាំងក្នុងវ័យសិក្សានិងវ័យបំពេញការងារ។ ការជ្រើសរើសម៉ូដម៉ាកកាបូបបានត្រឹមត្រូវដែលតម្រូវទៅតាមរូបរាងកាយនិងរដូវកាលអាចជួយលើករាសីផ្ដល់នូវសិរីសួស្ដីហើយសម្រេចលទ្ធផលការងារកាន់តែប្រសើរ។
និយាយពីកាបូបម៉ូដអាស៊ីសូមលើកយកម៉ាក Montblanc ដែលមានការរចនាម៉ូដកាបូបធ្វើការរបស់សុភាពបុរសចំនួន ៨ ម៉ូដហើយសក្ដិសមឥតខ្ចោះសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃមកបង្ហាញជូនមិត្តអ្នកអាន។
១/ Meisterstuck Urban Ultra Slim Document Case ៖
កាបូបប្រភេទនេះ សក្ដិសមឥតខ្ចោះជាមួយបងប្អូនសុភាពបុរសដែលប្រើប្រាស់ជីវិតសម័យថ្មីបែបហ្វេសសិន ព្រោះវាត្ររូវបានរចនាពណ៌ស្លាបកំភេមយ៉ាងឡូយឆាយ សាច់កាបូបធ្វើពីស្បែកស្វិតភ្លឺរលោងបង្កើនភាពទាក់ទាញបានមួយកម្រិតទៀត។
២/ Meisterstuck Sfumato Single Gusset Briefcase៖
កាបូបប្រភេទនេះមានភាពធន់មាំធំទូលាយ សក្ដិសមជាមួយសម្លៀកបំពាក់គ្រប់ពណ៌គ្រប់កាល់ទេសៈ ហើយប្រើបានទាំងក្នុងវ័យសិក្សានិងបំពេញការងារ។
៣/ Meisterstuck Sfumato Backpack៖
ក្រឡេកមកមើលប្រភេទស្ពាយនេះម្ដងមើល៍! ស្បែកនិងខ្សែមានភាពមាំល្អសក្ដិសមជាមួយសុភាពបុរសដែលមមាញឹកនឹងការធ្វើដំណើរផ្លូវឆ្ងាយ ជាពិសេសគឺសម្រាប់អ្នកដែលចូលចិត្តជីវិតបែបផ្សងព្រេង។
៤/ 4810 Westside Slim៖
កាបូបប្រភេទនេះរចនាឡើងជាពិសេសសម្រាប់សុភាពបុរសដែលធ្វើការក្នុងការិយាល័យ។ សាច់កាបូបស្វិត មាំ ភ្លឺរលោងជួយបង្កើនភាពស្រស់សង្ហាបានមួយកម្រិតទៀត។
៥/ Montblance Sartorial Portfolio ៖
កាបូបប្រភេទនេះ រចនាឡើងសក្ដិសមជាមួយសុភាពបុរសដែលធ្វើការក្នុងវិស័យទំនាក់ទំនង ការទូត ព្រោះវាមានតែមួយថត តែធំទូលាយ អាចដាក់ឯកសារសំខាន់ៗបានយ៉ាងស្រួល និងមិនសំពីងសំពោងជាពិសេសគឺល្អសម្រាប់សិស្សនិស្សិតដាក់ឯកសារទៅសាលា។
៦/ Meisterstuck Triple Gusset Briefcase with Laptop Holder៖
កាបូបប្រភេទនេះ មើលទៅត្រូវទៅលើវ័យចំណាស់បន្ដិច សមរម្យថ្លៃថ្នូរ សម្រាប់បុរសៗដែលធ្វើការក្នុងការិយាល័យ និងតម្រូវទៅតាមប្រភេទការងារដែលមានឯកសារច្រើនដាក់តាមជាប់ខ្លួនជាប្រចាំ។
៧/ My Montblance Nightflight Laptop Case៖
ឯកាបូបប្រភេទនេះវិញ ក៏មានលក្ខណៈពិសេសតម្រូវទៅគ្រប់វ័យគ្រប់កាលៈទេសៈនៃស្ថានភាពការងារផងដែរ។ សាច់កាតាបមានភាពស្វិតហើយទន់សក្ដិសមទៅនឹងបុរសៗដែលត្រូវចុះទៅបំពេញការងារនៅកន្លែងឆ្ងាយៗ។
៨/Meisterstück Soft Grain Document Case Large៖
ប្រភេទចុងក្រោយគឺជាប្រភេទស្ពាយពីចំហៀងក៏បាន យួរដៃក៏បានបត់បែនទៅតាមចំណង់ចំណូលចិត្ត។ សាច់កាបូបមានភាពរឹងមាំល្អ ផ្នែកខាងក្នុងមានច្រើនថតសម្របទៅតាមប្រភេទការងារនិងប្រភេទអ្នកប្រើប្រាស់ដែលត្រូវការផ្ទុកឯកសារច្រើនចាំបាច់ក្នុងពេលតែមួយ។
ការប្រើប្រាស់កាបូបដែលមានគុណភាពសុទ្ធល្អ ហើយសមស្របតាមតម្រូវការ គឺមិនត្រឹមតែបង្ហាញថាលោកអ្នកជាមនុស្សយកចិត្តទុកដាក់ខ្ពស់ទៅលើផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញថាលោកអ្នកជាមនុស្សមានភាពហ្មត់ចត់ក្នុងការងារផងដែរ។ គិតដល់ម៉ាកកាបូបដែលមានគុណភាពខ្ពស់ mode.asia សូមណែមិត្តអ្នកអានឱ្យស្គាល់ modestore ដែលជាហាងលក់កាបូបប្រេនៗជាផលិតផលសុទ្ធ ១០០% នាំចូលពីបរទេស ធានាទាំងគុណភាពនិងតម្លៃ ជួយឱ្យជីវិតអស់លោកអ្នកពេញដោយភាពស្រស់ថ្លានិងសុភមង្គល។ មិនត្រឹមប៉ុណ្ណោះ លោកអ្នកក៏អាចរកទិញកាបូបម៉ាក Montblanc នៅហាងម៉ូដស្ទ័របានដែរ៕