• អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Friday, January 22, 2021
-18 °c
modeasia
  • ទំព័រដើម
  • ជីវិត & សង្គម
  • អប់រំ
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
No Result
View All Result
No Result
View All Result
Home ព័ត៌មានផ្សេងៗ

របៀបត្រួតពិនិត្យមើលនាឡិកាម៉ាក MK ពិតឬក្លែងក្លាយ!

a handsome man wears MK watch
389
VIEWS
ShareShareshare

នាឡិកាម៉ាក Michael Kors (MK) មានភាពគួរឱ្យទាក់ទាញនិងល្បីល្បាញដោយសារស្ទីលរបស់ខ្លួនដែលរចនាឡើងតាមគន្លងរវាងភាពថ្លៃថ្នូរនិងភាពក្លាហាន។ នាឡិកាម៉ាក MK រចនាឡើងស្របតាមរបត់សង្គមជាន់ខ្ពស់និងជាមូលដ្ឋានដែលមានការជំរុញឆ្ពោះទៅរកម៉ាកប្រណីតទំនើប។

ភាពល្បីល្បាញនិងទាក់ទាញរបស់នាឡិកាម៉ាក​ MK នេះ ហាក់បីដូចជាផ្តល់ឱកាសឱ្យការចម្លងម៉ាកផលិតផលផងដែរ។ អតិថិជនមួយ​ចំនួនបានទិញប៉ះចំនាឡិកាម៉ាក MK​ ក្លែងក្លាយផងដែរ។ ដើម្បីជាសវាងការទិញនាឡិកា MK ក្លែងក្លាយ ម៉ូដអាស៊ីសូមលើកយកគន្លះមួយចំនួនក្នុងការត្រួតពិនិត្យមើលថា តើនាឡិកាម៉ាក MK ដែលអតិថិជនបានទិញនោះជាផលិតផលសុទ្ធឬក៏ក្លែងក្លាយ។

១. ទម្រង់មុខនាឡិកា

ដើម្បីត្រួតពិនិត្យមើលនាឡិកាម៉ាក MK សុទ្ធ យើងគួរពិចារណានិងពិនិត្យមើលនិមិត្តសញ្ញាឬឡូហ្គូ និងទ្រនិចនាឡិកា។ ចំពោះឡូហ្គូនាឡិកាម៉ាក MK នីមួយៗ មានភាពស៊ីសង្វាក់គ្នាយ៉ាងល្អឥតខ្ចោះទៅនឹងឡូហ្គូរបស់ម៉ាកសញ្ញារបស់ក្រុមហ៊ុន។ តួអក្សរមានមានចន្លោះនិងត្រូវបានដាក់តម្រៀបស្មើគ្នាយ៉ាងល្អខ្ចោះ ហើយតួអក្សរនីមួយៗត្រូវបានផលិតឡើងពីលោហធាតុដែលមានគុណភាពខ្ពស់។​ ជាពិសេស​ លោកអ្នកគួរត្រួតពិនិត្យមើល​ ការប្រកបពាក្យនៃម៉ាកសញ្ញានៃផលិតផលថាតើវាមានភាពត្រឹត្រូវឬអត់។​ ផលិតផលក្លែងបន្លំអាចនឹងមានកាធ្វេសប្រហេសចំពោះរឿងនេះដែលធ្វើឱ្យយើងចាប់កំហុសឬបញ្ជាក់ថាវាជាផលិតផលក្លែងក្លាយបាន។

ចំពោះទ្រនិចនាឡិកាវិញ សូមពិនិត្យមើលទ្រនិចតូចៗ (សម្រាប់ម៉ូដដែលមានទ្រនិចតូចៗផ្សេងទៀតក្រៅពីទ្រនិចចម្បង) ដើម្បីឱ្យប្រាកដថាវាដំណើរការបានល្អហើយស៊ីសង្វាក់គ្នានឹងទ្រនិចចម្បង។ ទ្រនិចតូចៗនៃផលិផលក្លែងបន្លំជួនកាលមិនមានដំណើរការល្អ ឬមិនមានភាពស៊ីសង្វាក់នឹងទ្រនិចចម្បង ដ្បិតអ្នកក្លែងបន្លំមានការធ្លោះធ្លោយឬអាចគិតថា អតិថិជនអាចនឹងមិនចាប់អារម្មណ៍ចំពោះភាពចំនុចតូចៗទាំងនេះ។​

MK watch face
រូបទី១៖ ទម្រង់មុខរបស់នាឡិកាម៉ាក MK

២. ផ្ទៃខាងក្រោយ

នាឡិកាម៉ាក MK នីមួយៗមានលេខកូដសម្គាល់ផលិផលផលដែលសរសេរនៅផ្នែកខាងក្រោយដែលមានភាពងាយស្រួលក្នុងការបញ្ជាក់ថាតើវាជាផលិតផលសុទ្ធឬក៏ក្លែងក្លាយ។

នាឡិកាម៉ាក MK ត្រូវបានរចនាឡើងនិងផ្តល់ព័ត៌មានឱ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីបញ្ជាក់ពីគុណភាពនៃវត្ថុធាតុដើមត្រូវបានយកមកផលិត។ លោកអ្នកអាចសង្កេតឃើញមានការឆ្លាក់នៅលើផ្នែកខាងក្រោយដូចជា៖ ព័ត៌មាននៃកាលបរិច្ឆេទនៃការផលិត លេខសម្គាល់ និងពាក្យ “AL STAINLESS STEEL” ដែលត្រូវបានឆ្លាក់ភ្ជាប់ទៅផ្នែកខាងក្រោយ។

ទម្រង់នៃការសរសេរកាលបរិច្ឆេទនៃការផលិតមានលេខ ៦ខ្ទង់គឺ ថ្ងៃ ឆ្នាំ ខែ (DDYYMM format) ដោយមិនមានចន្លោះនោះទេ (សូមមើលរូបខាងក្រោមគឺរូបឆ្វេងនិងស្តាំ)។​

សម្រាប់លេខកូដសម្គាល់វិញគឺត្រូវាបានសរសេរជាទម្រង់ដែលមានតួអក្សរ MK និងលេខបួនខ្ទង់ (MK-XXXX) ឧទាហរណ៍ដូចជា MK-5693 ហើយលេខសម្គាល់នេះបញ្ជាក់ពីម៉ូឌែលរបស់ផលិតផល។ លេខសម្គាល់ត្រូវបានឆ្លាក់ភ្ជាប់យ៉ាងល្អឥតខ្ចោះ។

MK watch case back

នាឡិកាម៉ាក MK ពិតប្រាកដនឹងមានបោះត្រា MK នៅលើម្កុដហើយព័ត៌មានលម្អិតរបស់នាឡិកាត្រូវបានឆ្លាក់នៅផ្នែកខាងក្រោយ (មើលរូបភាពឆ្វេង&ស្តាំ)។ 
រូបភាពខាងឆ្វេង៖ ម៉ូឌែលនេះមានលេខសម្គាល់ MK-3230 និងត្រូវបានផលិតនៅថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០១៣ ។ 
រូបភាពខាងស្តាំ៖ ម៉ូឌែលនេះមានលេខកូដសម្គាល់ MK-5605 និងត្រូវបានផលិតនៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩។

៣. ខ្សែនាឡិកាដៃ

នាឡិកាម៉ាក MK​ តែងតែប្រើដែកអុីណុកដែលមានការភ្ជាប់ PVD សម្រាប់ខ្សែដៃនាឡិកាដែក ហើយវាមានភាពរលោងនិងល្អឥតខ្ចោះ។ ខ្សែរបស់វាក៏មានសញ្ញាព្រួញដែលឆ្លាក់ភ្ជាប់នឹងខ្សែដៃនាឡិកាដែលមានភាពជាប់ធន់ដែលមិនអាចដកចេញឬកោសលុបបាន។ ផលិតផលក្លែងក្លាយអាចនឹងមិនមានសញ្ញាព្រួញត្រូវបានឆ្លាក់ភ្ជាប់នឹងខ្សែបានល្អនោះទេ។​

MK watch bracelet
ខ្សែដៃលោហធាតុនាឡិកាម៉ាក MK​ មានសញ្ញាព្រួញឆ្លាក់ភ្ជាប់

ផលិតផលម៉ាក MK ត្រូវបានគេទទួលស្គាល់ថាជាផលិតផលល្អហើយមានអ្នកគាំទ្រ ជាច្រើននៅលើពិភពលោក។ ចំពោះអតិថិជនដែលនិយមប្រើបា្រស់ផលិតផលអូរីជីណលម៉ាក MK មានដូចជា កាបូប គ្រឿងក្រអូប នាឡិកាដៃជាដើម​ លោកអ្នកអាចរកជាវបាននៅហាង ម៉ូដស្ទ័រ ដោយហាងមួយនេះត្រូវបានមហាជនទូទៅទទួលស្គាល់ថាជាហាងដែលបាននាំចូលផលិតផលសុទ្ធ ១០០% ពីបរទេសដូចជា សហភាពអឺរ៉ុប សហរដ្ឋអាមេ៉រិក និង អូស្រ្តាលី ជាដើម។ ហាងមួយនេះទទួលបានការគាំទ្រពីមហាជន ដ្បិតហាងនេះផ្តល់ជូនអតិថិជននូវភាពជឿជាក់និងទំនុកចិត្តខ្ពស់ ជាពិសេសហាងនេះផ្តល់ជូនអតិថិជនរបស់ខ្លួនផលិតផលម៉ាកល្បីៗរបស់ពិភពលោកហើយនឹងសុទ្ធ ១០០% ៕​​

Share54Tweet34Share14
Sokry

Sokry

Related Posts

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?
ព័ត៌មានផ្សេងៗ

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

October 20, 2020
171
សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង
ជីវិត & សង្គម

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

October 19, 2020
236
លក្ខណៈពិសេសរបស់ទឹកអប់ម៉ាកល្បីរបស់ពិភពលោក
ជីវិត & សង្គម

លក្ខណៈពិសេសរបស់ទឹកអប់ម៉ាកល្បីរបស់ពិភពលោក

October 15, 2020
156
សូម្បីកំពូលតារាចម្រៀង​​ Jennifer Lopez​ ក៏គាំទ្រ​ប្រែនសម្លៀកបំពាក់​​ Roberto Cavalli​ ​…​​
ជីវិត & សង្គម

សូម្បីកំពូលតារាចម្រៀង​​ Jennifer Lopez​ ក៏គាំទ្រ​ប្រែនសម្លៀកបំពាក់​​ Roberto Cavalli​ ​…​​

September 15, 2020
188
តើមានដឹងពីអត្ថប្រយោជន៍ទឹកធូន័រ​​ជូតសម្អាតផ្ទៃមុខដែរឬទេ?​​​​
ជីវិត & សង្គម

តើមានដឹងពីអត្ថប្រយោជន៍ទឹកធូន័រ​​ជូតសម្អាតផ្ទៃមុខដែរឬទេ?​​​​

October 20, 2020
176
មានដឹងអត់ថា​​ របៀបនៃការយួរកាបូបបង្ហាញពីអត្តចរឹកផ្ទាល់ខ្លួនរបស់យើង​
ជីវិត & សង្គម

មានដឹងអត់ថា​​ របៀបនៃការយួរកាបូបបង្ហាញពីអត្តចរឹកផ្ទាល់ខ្លួនរបស់យើង​

September 2, 2020
272
Load More
  • Trending
  • Comments
  • Latest
តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

August 14, 2020
ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

October 5, 2020
modeasia

របៀបមើលលេខសម្គាល់របស់់កាបូប Chanel សុទ្ធ

February 11, 2020
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

0
modeasia

អាថ៌​កំបាំង ៥ ធ្វើ​ឲ្យ​បុរស​ដក​ចិត្តមិន​រួច

0
modeasia

១២ ចំនុចដើម្បីសុខភាពល្អ និងភាពស្រស់បំព្រង

0
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

October 20, 2020
អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

October 19, 2020
សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

October 19, 2020
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Call us: +855 61657851

Copyright © 2019 Mode.

No Result
View All Result
  • ជីវិត & សង្គម
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព

Copyright © 2019 Mode.

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In