Valentine’s Day ជាទិវានៃក្ដីស្រឡាញ់់និងជាថ្ងៃមួយដ៏មានប្រជាប្រិយភាពក្នុងផ្នត់គំនិត យុវជនខ្មែរ។ បន្ថែមពីលើក្ដីស្រឡាញ់ដែលយើងមានប្រចាំថ្ងៃ Valentine’s day គឺជាថ្ងៃដ៏ពិសេសមួយសម្រាប់បង្ហាញនូវក្ដីស្រឡាញ់ដល់មនុស្សជាទីស្រឡាញ់ រួមមាន ឪពុកម្ដាយ គូស្វាមីភរិយា ដៃគូស្នេហា បងប្អូន មិត្តភក្ដិជាដើម។ ក្រៅពីបង្ហាញជាពាក្យសម្ដី និងអាកប្បកិរិយាបញ្ជាក់ពីក្ដីស្រឡាញ់ហើយនោះ របស់អនុស្សាវរីយ៍ផ្សេងទៀតដូចជាផ្កា សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ឬរបស់មានតម្លៃមួយចំនួនគឺសុទ្ធតែជាគ្រឿងជំនូនទ្រាប់ដៃ បើកចំហទំហំបេះដូងញ៉ាំងឱ្យភាសាស្នេហាកាន់តែមានន័យជ្រាលជ្រៅថែមមួយកម្រិតទៀត។ ដើម្បីកុំឱ្យមិត្តអ្នកអានមានការពិបាកក្នុងការសម្រេចចិត្តជ្រើសរើសកាដូជូនមនុស្សជាទីស្រឡាញ់ mode.asia សូមលើកយករបស់ ៥ ប្រភេទដែលសក្ដិសមហើយមានប្រជាប្រិយភាពបំផុតសម្រាប់ខ្ចប់ជាកាដូ ដល់មនុស្សជាទីស្រឡាញ់ក្នុងទិវា Valentine’s day៖
១/ ទឹកអប់៖ គិតដល់បញ្ហាក្លិនខ្លួនឯងនិងមនុស្សជាទីស្រឡាញគឺមានន័យថាយើង ជាមនុស្សចេះផ្ដល់តម្លៃនិងខ្វល់ខ្វាយពីទំនាក់ទំនងនៅជុំវិញខ្លួន។ ដូច្នេះទឹកអប់ដែលមាន គុណភាពល្អដូចជាម៉ាក MONTBLANC LEGEND, La Petite Robe Noire, GUCCI Made to Measure …គឺជាកាដូដ៏សក្ដិសមបំផុតសម្រាប់ខ្លួនឯងនិងមនុស្សជាទីស្រឡាញ់ក្នុងឱកាស ទិវានៃក្ដីស្រឡាញ់នេះ។
២/ នាឡិកា៖ នាឡិកាមិនត្រឹមតែជាឧបករណ៍សម្រាប់កំណត់ម៉ោងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគ្រឿងអលង្ការបង្កប់ដោយភាពទាក់ទាញផងដែរ។ ម៉ូដម៉ាកល្បីៗពេញនិយមដូចជា Swiss Alpine Military, Calvin Klein… គឺសក្ដិសមបំផុតសម្រាប់ជាកាដូជូនខ្លួនឯងនិងមនុស្សជាទីស្រឡាញ់។
៣/ កាបូប៖ កាបូបជាសម្ភារៈប្រើប្រាស់មិនអាចខ្វះបានទាំងចំពោះបុរសនិងស្រ្តីហើយការជូនកាដូកាបូបដែលមានគុណភាពខ្ពស់គឺរឹតតែធ្វើឱ្យចំណងមិត្តភាពកាន់តែរឹងមាំថែមទៀត តួយ៉ាងដូចជាម៉ាក MK, MONTBLANC, CHANEL …ជាដើម។
៤/ វ៉ែនតា៖ នឹកដល់វ៉ែនតា យើងនឹងនឹកដល់ភាពស្រស់ស្អាត ស្រស់សង្ហានៃការតុបតែងខ្លួនក្នុងយុគសម័យថ្មីព្រោះថាវ៉ែនតាវាមិនត្រឹមតែជាឧបករណ៍សម្រាប់ការពារឬជំនួយភ្នែកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគ្រឿងតែងលំអរដ៏ទាក់ទាញផងដែរ តួយ៉ាងដូចជាម៉ាក Marc Jacobs, Salvatore Ferragamo, Burberry …ជាដើម។