• អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Friday, January 22, 2021
-18 °c
modeasia
  • ទំព័រដើម
  • ជីវិត & សង្គម
  • អប់រំ
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
No Result
View All Result
No Result
View All Result
Home ព័ត៌មានផ្សេងៗ

៤ ចំនុចរបស់នាឡិកាដែលមិនគួរមើលរំលង

a beautiful lady wears versace watch
229
VIEWS
ShareShareshare

មនុស្សកាន់តែមានផ្នត់គំនិតច្នៃប្រឌិតថ្មីប្លែក បច្ចេកវិទ្យាកាន់តែរីកចម្រើន ម៉ូដម៉ាកនាឡិកាល្បីៗក៏កាន់តែរីក ដុះដាលដូចផ្សិតហើយមានតម្លៃខ្ពស់កប់ពពក ក្នុងនោះមានដូចជាម៉ាក Concord, Movado, Swiss, Montblanc, Versace,  ជាដើម។ នៅក្នុងន័យនេះ យើងសូមទាញចំណាប់អារម្មណ៍បង្ហាញឱ្យឃើញថា បើទោះបីជា គ្រប់សម្ភារៈដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបស្ទើរតែទាំងអស់ សុទ្ធតែបំពាក់នាឡិកាកំណត់ពេលវេលាអាចជំនួសឱ្យមុខងារនាឡិកាដៃបានយ៉ាងណាក្ដី ក៏យើងមើលឃើញថា បណ្ដាម៉ាកសញ្ញានាឡិកាដៃល្បីៗទាំងនេះ នៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំងក្លាបោះគ្រឹះយ៉ាងរឹងមាំក្នុងផ្នត់គំនិតបណ្ដាអ្នកគាំទ្រទូទាំងពិភពលោកស្ទើរ មិននឹកស្លានដល់។   

មានកត្តាវិជ្ជមានជាច្រើនយ៉ាង ដែលញ៉ាំំងឱ្យនាឡិកាដៃនៅតែដើរតួនាទី សំខាន់ក្នុងសម័យបច្ចេកវិទ្យា ដ៏ទំនើបនេះ ដែលខណៈនេះ modeasia សូមលើកយកតែចំនុចខ្លឹមសំខាន់ៗចំនួន ៤ ចំនុចតែប៉ុណ្ណោះមកបង្ហាញជូន៖ 

១/ បង្ហាញពីសិល្បៈក្នុងការរៀបចំខ្លួន៖ នាឡិកាដៃមិនត្រឹមតែជាឧបករណ៍សម្រាប់កំណត់ម៉ោង

ពេលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគ្រឿងអលង្ការដ៏ទាក់ទាញសម្រាប់តុបតែងលម្អរខ្លួនដល់សុភាពបុរស សុភាពនារី ទាំងឡាយផងដែរ។ ការជ្រើសយកប្រភេទនាឡិកាដែលសមនឹងសម្បុរស្បែក សមនឹងពណ៌ សម្លៀកបំពាក់គឺបង្ហាញពីភាពហ្មត់ចត់ក្នុងការរៀបចំខ្លួន បង្កើនភាពស្រស់ស្អាត ស្រស់សង្ហា និងបង្កើតទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង។

២/​ បង្កើតទំនុកចិត្ត៖ នាឡិកាគឺជាអ្នកឯកទេសក្នុងការជួយកំណត់គោលដៅ និងផែនការអានាគតឱ្យបានល្អ ប្រសើរ។ មាននាឡិកាដៃមួយជាប់នឹងដៃ មានន័យថាយើងជាមនុស្សដែលត្រៀមខ្លួនរួចជាស្រេចក្នុងការទំនាក់ ទំនងជាមួយអ្នកដទៃនិងឱ្យតម្លៃខ្ពស់ទៅលើពេលវេលា។ 

 

៣/ សន្សំសំចៃពេលវេលា៖ នាឡិកាដៃ នឹងក្លាយជាកល្យាណមិត្តយ៉ាងជិតស្និទ្ធសម្រាប់អស់លោកអ្នកដែល ឱ្យតម្លៃខ្ពស់ទៅលើពេលវេលា ហើយមានផែនការជីវិតច្បាស់លាស់។ មិនថាលោកអ្នកនៅកន្លែងណា ទីណា ឬរវល់យ៉ាងណាគឺគ្រាន់តែក្រឡេកភ្នែកតែមួយវិនាទីទៅលើម៉ោងពេលក្នុងនាឡិកាដៃរបស់អស់លោកអ្នកជាការស្រេច ដោយមិនចាំបាច់ចំណាយពេលទាញ ឬបើកដូចឧបរណ៍ផ្សេងនាំឱ្យខាតពេលវេលាយូរនោះឡើយ។ 

៤/ បង្ហាញពីភាពថ្លៃថ្នូរ៖ នាឡិកាដៃ មិនត្រឹមតែជាឧបករណ៍កំណត់ពេលវេលា មិនត្រឹមតែជាគ្រឿងអលង្ការ ប៉ុន្តែវាក៏គ្រឿងមួយរំលេចភ្ញោកកែវភ្នែកអ្នកដទៃឱ្យមើលមកឃើញថាយើងជាមនុស្សរាបសារថ្លៃថ្នូរ ឱ្យតម្លៃទៅលើភាពសាមញ្ញធម្មតាតែទាក់ទាញបង្កប់ទៅដោយភាពហ្មត់ចត់ក្នុងការងារ។ 

យោងតាមទឡ្ហីករណ៍ដ៏ប្រត្យក្សនេះ យើងអាចទាញសេចក្ដីសន្និដ្ឋានបានថា នាឡិកា ពិតជាដើរតួនាទីដ៏ សំខាន់ក្នុងជីវភាពរស់នៅលើសពីតួនាទីថាជាអ្នកកំណត់ម៉ោងពេលដែលជានិយមន័យរួមរបស់វា។ យល់ដល់សារសំខាន់ដែលមិនអាចខ្វះបាន យើងក៏គួរតែនឹកដល់ភាពហ្មត់ចត់ក្នុងការជ្រើសរើសយកប្រភេទនាឡិកា ដែលមានគុណភពខ្ពស់ ជាផលិតសុទ្ធ ធានាដល់ដល់សោភ័ណភាពនិងការប្រើប្រាស់បានយូរអង្វែងផងដែរ។ នឹកដល់នាឡិកាដៃសុទ្ធ គុណភាពខ្ពស់ ស្រស់ស្អាតទាន់សម័យ modeasia សូមណែមិត្តអ្នកអានឱ្យស្គាល់ modestore ដែលជាហាងលក់គ្រឿងអលង្ការប្រេនៗសុទ្ធ ១០០% នាំចូលពីបរទេស ធានាទាំងគុណភាពនិងតម្លៃ ជួយឱ្យជីវិតអស់លោកអ្នកពេញដោយភាពស្រស់ថ្លានិងសុភមង្គល៕ 

 

 

Share32Tweet20Share8
Sokry

Sokry

Related Posts

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?
ព័ត៌មានផ្សេងៗ

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

October 20, 2020
171
សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង
ជីវិត & សង្គម

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

October 19, 2020
236
លក្ខណៈពិសេសរបស់ទឹកអប់ម៉ាកល្បីរបស់ពិភពលោក
ជីវិត & សង្គម

លក្ខណៈពិសេសរបស់ទឹកអប់ម៉ាកល្បីរបស់ពិភពលោក

October 15, 2020
156
សូម្បីកំពូលតារាចម្រៀង​​ Jennifer Lopez​ ក៏គាំទ្រ​ប្រែនសម្លៀកបំពាក់​​ Roberto Cavalli​ ​…​​
ជីវិត & សង្គម

សូម្បីកំពូលតារាចម្រៀង​​ Jennifer Lopez​ ក៏គាំទ្រ​ប្រែនសម្លៀកបំពាក់​​ Roberto Cavalli​ ​…​​

September 15, 2020
188
តើមានដឹងពីអត្ថប្រយោជន៍ទឹកធូន័រ​​ជូតសម្អាតផ្ទៃមុខដែរឬទេ?​​​​
ជីវិត & សង្គម

តើមានដឹងពីអត្ថប្រយោជន៍ទឹកធូន័រ​​ជូតសម្អាតផ្ទៃមុខដែរឬទេ?​​​​

October 20, 2020
176
មានដឹងអត់ថា​​ របៀបនៃការយួរកាបូបបង្ហាញពីអត្តចរឹកផ្ទាល់ខ្លួនរបស់យើង​
ជីវិត & សង្គម

មានដឹងអត់ថា​​ របៀបនៃការយួរកាបូបបង្ហាញពីអត្តចរឹកផ្ទាល់ខ្លួនរបស់យើង​

September 2, 2020
272
Load More
  • Trending
  • Comments
  • Latest
តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

August 14, 2020
ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

October 5, 2020
modeasia

របៀបមើលលេខសម្គាល់របស់់កាបូប Chanel សុទ្ធ

February 11, 2020
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

0
modeasia

អាថ៌​កំបាំង ៥ ធ្វើ​ឲ្យ​បុរស​ដក​ចិត្តមិន​រួច

0
modeasia

១២ ចំនុចដើម្បីសុខភាពល្អ និងភាពស្រស់បំព្រង

0
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

October 20, 2020
អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

October 19, 2020
សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

October 19, 2020
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Call us: +855 61657851

Copyright © 2019 Mode.

No Result
View All Result
  • ជីវិត & សង្គម
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព

Copyright © 2019 Mode.

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In