• អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Thursday, January 21, 2021
-18 °c
modeasia
  • ទំព័រដើម
  • ជីវិត & សង្គម
  • អប់រំ
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
No Result
View All Result
No Result
View All Result
Home ម៉ូដពេញនិយម

ចំនុច​ពិសេស​ដែល​ស្មាន​មិន​ដល់​នៃ​នាឡិកា​ដៃ​លំដាប់​ខ្ពស់

modeasia
142
VIEWS
ShareShareshare

នាឡិកាដៃ គឺជាសម្ភារៈដែលជួយបង្កើនភាពសុីវិល័យ បង្កើនសម្រស់ ភាពស្រស់សង្ហាបានមួយកម្រិត និងអាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សផងដែរ។ វាមិនមែនជាគ្រឿងលម្អខ្លួនសាមញ្ញៗដែលអ្នកគិតថា ចេះតែទិញឲ្យតែបានៗនោះឡើយ។ ថ្ងៃនេះសូមអញ្ជើញលោកអ្នកមកស្គាល់ពីនាឡិកាដៃដ៏ប្រណិតដែលមានគុណភាពខ្ពស់ និងការរចនាម៉ូដដ៏ល្អពិសេសដែលអ្នកមិននឹកស្មានដល់។

នាឡិកាដៃម៉ាក Concord C1 មានតម្លៃប្រមាណ €15,200 ($17,320) ។ អ្នកអាចគិតថាវាមានតម្លៃថ្លៃ ប៉ុន្តែបើអ្នកបានជ្រាបពីចំនុចពិសេសរបស់ម៉ាកនាឡិកាដៃនេះវិញនោះ លោកអ្នកនឹងមិនខ្វល់ពីតម្លៃរបស់វាទៀតឡើយ។

ការរចនាយ៉ាងហ្មត់ចត់ ល្អឥតខ្ចោះ គ្រប់ចំនុចគ្រប់ផ្នែកនៃតួនាឡិកា។

ក្បាលនាឡិកាត្រូវបានផលិតឡើងពីលោហៈស្រោបមាសហើយកញ្ចក់​វិញ ជាប្រភេទកញ្ចក់ Sapphire Crystal (កញ្ចក់មិនឆ្កូត) កម្រាស់២មីល្លីម៉ែត្រ​ ដែលអាចទប់ស្កាត់ចំណាំងផ្លាតបានល្អ។ ចំណែកក្បាលរុយនាឡិកាវិញផលិតពី សេរាមិចពណ៌ខ្មៅ ស្រោបមាស​ បង្ហាញពីភាពទាក់ទាញនិងរឹងមាំ។

លើសពីនេះ ខ្សែនាឡិកាដៃផលិតមកពីស្បែកក្រពើសុទ្ធសាធប្រភេទ PVD ក្រឡាពណ៌ខ្មៅមានទំហំ ៤៧ មីលី្លម៉ែត្រ។ នៅផ្នែកខ្សែខាងក្រោមមានដាប់អក្សរ  Concord ព្រមជាមួយនឹងការបញ្ជាក់ពីគុណភាពខ្សែដោយឆ្លាក់ថា “Genuine alligator” មានន័យថា ជាស្បែកក្រពើសុទ្ធ១០០%។  ចំណែកគន្លឹះវិញក៏មានការច្នៃផលិតពី ដែកសេរ៉ាមិចពណ៌ខ្មៅយ៉ាងរលើបរលោង បង្ហាញពីភាពឥតខ្ចោះ និងគុណភាពហ្មត់ចត់នៃនាឡិកាម៉ាក Concord C1។

មុខងារកាន់តែពិសេស ទោះបីជាអ្នកត្រូវជ្រមុជទឹកជ្រៅ ឬក៏ចុះទៅបាតសមុទ្រក៏ដោយគឺមិនមានការព្រួយបារម្ភពីការជ្រាបទឹកនោះទេ ដោយសារវាមានសក្តានុពលពិសេស គឺធន់នឹងទឹកដល់ទៅ ២០០ម៉ែត្រ។   មិនតែប៉ុណ្ណោះ វាមានគ្រឿងម៉ាស៊ីនស្វ័យប្រវត្តិ (Automatic) Caliber A07.211 ដែលអាចទប់ខ្យល់និងរំញ័របានដល់ទៅ ៤ហឺត ក្នុងមួយម៉ោង។ កាន់តែអស្ចារ្យនោះគឺ នាឡិកាលំដាប់ខ្ពស់នេះមានថ្មបម្រុងដែលមានថាមពលខ្លាំងដល់ទៅ ៤៨ម៉ោង។

នេះគឺជានាឡិកាដៃបុរសលំដាប់កំពូល និងពោរពេញទៅដោយសោភ័ណភាពទំនើប និងតាក់តែងជាមួយការរចនាដ៏ប្រណិតដែលអ្នកមិនអាចរកបាននៅម៉ាកនាឡិកាដទៃ។ ពាក់នាឡិកានេះនៅលើ កដៃអ្នក ធានាថានឹងប្រកបទៅដោយភាពស្រស់ស្អាត សង្ហា ថ្លៃថ្នូរ ព្រមជាមួយនឹងការស្ងើចសរសើរពីសំណាក់មនុស្សជុំវិញជាក់ជាមិនខាន។

ម៉ាកនាឡិកាស៊េរីខ្ពស់ Concord C1 នេះ លោកអ្នកអាចរកទិញបាននៅហាង ម៉ូដ ស្ទ័រ (www.modestore.asia) ដែលជាហាងហ្វេស្សិន លក់ផលិតផលដូចជា កាបូប សម្លៀកបំពាក់ ស្បែកជើង នាឡិកា ម៉ាកល្បីៗ ទំនើបៗ និងទាន់សម័យដែលនាំចូលមកពីសហរដ្ឋអាមេរិក ប្រទេសអាឡឺម៉ង់​ អ៊ីតាលី និងអ៉ីរ៉ុប ជាដើម។ ជាពិសេស ហាង ម៉ូដស្ទ័រ  គឺសម្រាំងជ្រើសយកតែផលិតផលមានគុណភាពល្អ និងសុទ្ធៗ១០០ភាគរយ មកជូនអតិថិជន មិនឲ្យខកបំណងឡើយ។ លោកអ្នកអាចរកបានតាមអាសយដ្ឋានស្ថិតនៅ អគារលេខ ១៤BC ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ក្រុងភ្នំពេញ ឬទំនាក់ទំនងតាមលេខទូរសព្ទ 061 22 1868 / 061 44 1868 / 015 88 4888។

Mode Wellness Concord C!           

Share20Tweet13Share5
admin

admin

Related Posts

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?
ព័ត៌មានផ្សេងៗ

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

October 20, 2020
171
សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង
ជីវិត & សង្គម

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

October 19, 2020
236
លក្ខណៈពិសេសរបស់ទឹកអប់ម៉ាកល្បីរបស់ពិភពលោក
ជីវិត & សង្គម

លក្ខណៈពិសេសរបស់ទឹកអប់ម៉ាកល្បីរបស់ពិភពលោក

October 15, 2020
156
សូម្បីកំពូលតារាចម្រៀង​​ Jennifer Lopez​ ក៏គាំទ្រ​ប្រែនសម្លៀកបំពាក់​​ Roberto Cavalli​ ​…​​
ជីវិត & សង្គម

សូម្បីកំពូលតារាចម្រៀង​​ Jennifer Lopez​ ក៏គាំទ្រ​ប្រែនសម្លៀកបំពាក់​​ Roberto Cavalli​ ​…​​

September 15, 2020
188
មានដឹងអត់ថា​​ របៀបនៃការយួរកាបូបបង្ហាញពីអត្តចរឹកផ្ទាល់ខ្លួនរបស់យើង​
ជីវិត & សង្គម

មានដឹងអត់ថា​​ របៀបនៃការយួរកាបូបបង្ហាញពីអត្តចរឹកផ្ទាល់ខ្លួនរបស់យើង​

September 2, 2020
272
អាថ៌កំបាំងក្នុងការជ្រើសរើសទឹកអប់
ជីវិត & សង្គម

អាថ៌កំបាំងក្នុងការជ្រើសរើសទឹកអប់

August 14, 2020
239
Load More
  • Trending
  • Comments
  • Latest
តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

August 14, 2020
ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

October 5, 2020
modeasia

របៀបមើលលេខសម្គាល់របស់់កាបូប Chanel សុទ្ធ

February 11, 2020
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

0
modeasia

អាថ៌​កំបាំង ៥ ធ្វើ​ឲ្យ​បុរស​ដក​ចិត្តមិន​រួច

0
modeasia

១២ ចំនុចដើម្បីសុខភាពល្អ និងភាពស្រស់បំព្រង

0
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

October 20, 2020
អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

October 19, 2020
សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

October 19, 2020
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Call us: +855 61657851

Copyright © 2019 Mode.

No Result
View All Result
  • ជីវិត & សង្គម
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព

Copyright © 2019 Mode.

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In