លោកអ្នកប្រហែលជាបានជ្រាបខ្លះៗមកហើយអំពីកាបូបម៉ាក Coach ដែលមានស្ថាបនិកជាប្តីប្រពន្ធមួួយគូគឺ លោក Miles Cahn និងលោកស្រី Lillian Cahn នៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ម៉ាកសញ្ញាមួយនេះចាប់ផ្តើមមានភាពលេចធ្លោក្នុងពិភពហ្វេស្សិន ដ្បិតការរចនានៃម៉ាកផលិតផល Coach ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជននៅប្រទេសផ្សេងៗក្នុងពិភពលោក។ ទន្ទឹមនឹងភាពលេចធ្លោហើយនឹងមានអតិថិជនគាំទ្រច្រើន ម៉ាកមួយនេះក៏ត្រូវបានគេថតចម្លងផលិតផលរបស់ខ្លួនផងដែរ។ ការណ៍នេះហាក់ធ្វើឱ្យអតិថិជនមានការលំបាកក្នុងការកំណត់សម្គាល់ផលិតផលម៉ាក Coach សុទ្ធ។ តែទោះជាយ៉ាងណា មានតិចនិចមួួយចំនួនដែលអនុញ្ញាតឱ្យយើងអាចត្រួតពិនិត្យមើលថាតើផលិតផលម៉ាក Coach ដែលយើងបានទិញនោះពិតឬក៏អត់។ ទាក់ទាងនឹងការឆែកមើលផលិផលម៉ាក Coach សុទ្ធ ម៉ូដអាស៊ី សូមចូលរួមចែករំលែកគន្លឹះសំខាន់ៗមួយចំនួនក្នុងការពិនិត្យមើលផលផលកាបូបម៉ាក Coach សុទ្ធ។
១. ពិនិត្យមើលនិមិត្តសញ្ញា ឬឡូហ្គូ
កាបូបម៉ាក Coach បានដាក់ឡូហ្គូជាប្រភេទផ្សេងគ្នាទៅតាមម៉ូឌែលដូចជាម៉ូឌែល Chalie Carryall, Top Handle, Dreamer និង Troupe Tote ជាដើម។ ចំពោះប្រភេទកាបូបម៉ូឌែល Carryall យើងអាចពិនិត្យមើលតួអក្សររបស់ម៉ាកឱ្យល្អិតល្អន់។ ការរចនាអក្សរនិងតម្រៀបពាក្យមានភាពពិសេសគឺ អក្សរ «C» ទាំងពីរនៃម៉ាកមានការរចនាឡើងដែលមានភិនភាគដូចគ្នាបេះបិទ។ តួអក្សរ «A» មានភាពស្តើងល្អិតនៃផ្នែកខាងឆ្វេងហើយក្រាស់នៅផ្នែកខាងស្តាំ ហើយតួអក្សរ «H» មានភាពក្រាស់ឃ្មឹកលើកលែងតែចំនុចកណ្តាលនៃតួអក្សរ «H» (សូមមើលរូបភាពខាងក្រោម)។
២. ពិនិត្យមើលស្លាក (Tag) ភ្ជាប់នឹងកាបូប (ផ្នែកខាងក្រៅ)
គ្រប់ម៉ូដកាបូបម៉ាក Coach ទាំងអស់តែងតែភ្ជាប់ជាមួយនូវស្លាកសញ្ញាហើយវាមាននិមិត្តសញ្ញាម៉ាកដោយស្របតាមម៉ូឌែលនីមួយៗ។ និមិត្តសញ្ញាលើស្លាកត្រូវបានដាប់ឬឆ្លាក់ជាប់យ៉ាងល្អឥតខ្ចោះ ហើយស្លាកអាចត្រូវបានផលិតឡើងពីលោហធាតុ ស្ពាន់ ឬ ស្បែកជាដើម។
សម្រាប់ផ្នែកខាងក្នុង ស្លាកត្រូវបានផលិតឡើងដោយស្បែកហើយនៅកំណាត់ស្បែកដែលជាស្លាកភ្ជាប់នឹងកាបូបនោះមានសរសេរជាអក្សរឡាតាំងទាំងអស់ហើយមិនមានពាក្យណាមួយត្រូវបានប្រកបឬសរសេរខុសនោះឡើយ។ នៅខាងក្រោមពាក្យទាំងនោះមានលេខសម្គាល់នៅពីក្រោម។
៣. ពិនិត្យមើលលេខសម្គាល់ ឬ Serial Numbers
កាបូប Coach ភាគច្រើនមានភ្ជាប់មកជាមួយនូវលេខសម្គាល់ ក៏ប៉ុន្តែមិនមែនមានន័យថាកាបូប Coach ខ្លះដែលមិនមានលេខសម្គាល់គឺជាកាបូបមិនសុទ្ធនោះទេ ដ្បិតក្រុមហ៊ុន Coach ធ្វើការផ្លាស់ប្ដូរលើការដាក់លេខសម្គាល់លើកាបូបរបស់ខ្លួនពីមួយពេលទៅមួយពេល។ ការធ្វើដូច្នេះដើម្បីបង្កឱ្យមានភាពងាយស្រួលក្នុងការសម្គាល់កាបូបទៅតាមប្រភេទដែលក្រុមហ៊ុនបានផលិត។ លេខសម្គាល់របស់កាបូបម៉ាក Coach ដែលមានទម្រង់នៃកាសរសេរ៖ № XXXXX—XXXXXX ។ លេខសម្គាល់តែងតែចាប់ផ្តើមដោយ № (ដែលជាអក្សរកាត់របស់ពាក្យលេខជាភាសាអង់គ្លេស៖ Number) បន្ទាប់មកមានតួរអក្សមួយតួដែលជាតួអក្សរធំនិងលេខបួនខ្ទង់ ហើយវាត្រូវបានភ្ជាប់ដោយសញ្ញាមួយខ័ណ្ឌភ្ជាប់គ្នានឹងអក្សរធំមួយតួទៀតនិងលេខប្រាំខ្ទង់។
ចំពោះអក្សរមួយតួនៅក្នុងលេខសម្គាល់នៅផ្នែកខាងក្រាយបន្ទាប់ពីខ័ណ្ឌភ្ជាប់ដោយសញ្ញាគឺមាន
- អក្សរ “F” មានន័យថា កាបូបត្រូវបានផលិតសម្រាប់រោងចក្រនិងត្រូវបានលក់នៅតាមហាងឬលក់តាមប្រព័ន្ធអុីនធឺណេតឬអនឡាញ។
- អក្សរ “M ឬ N” មានន័យថាកាបូបត្រូវបានផលិតឡើងយ៉ាងពិសេសសម្រាប់ហាង Macy’s ឬ Nordstrom។
- អក្សរ “P” នៅផ្នែកចុងក្រោយនៃលេខសម្គាល់ មានន័យថា កាបូបនោះជាកាបូបដែលត្រូវបានផលិតសាកល្បងដែលប្រហែលជាមិនដែលត្រូវបានផលិតដើម្បីលក់នោះទេ។
- អក្សរ “X” មានន័យថាកាបូបលំដាប់ថ្នាក់ទាបហើយត្រូវបានលក់បញ្ចុះតម្លៃ
ផលិតផលម៉ាក Coach ត្រូវបានគេទទួលស្គាល់ថាជាផលិតផលល្អហើយមានអ្នកគាំទ្រ ជាច្រើននៅលើពិភពលោក។ ចំពោះអតិថិជនដែលនិយមប្រើបា្រស់ផលិតផលសុទ្ធម៉ាក Coach មានដូចជា កាបូប គ្រឿងក្រអូប នាឡិកាដៃជាដើម លោកអ្នកអាចរកជាវបាននៅហាង ម៉ូដស្ទ័រ ដោយហាងមួយនេះត្រូវបានមហាជនទូទៅទទួលស្គាល់ថាជាហាងដែលបាននាំចូលផលិតផលសុទ្ធ ១០០% ពីបរទេសដូចជា សហភាពអឺរ៉ុប សហរដ្ឋអាមេ៉រិក និង អូស្រ្តាលី ជាដើម។ ហាងមួយនេះទទួលបានការគាំទ្រពីមហាជន ដ្បិតហាងនេះផ្តល់ជូនអតិថិជននូវភាពជឿជាក់និងទំនុកចិត្តខ្ពស់ ជាពិសេសហាងនេះផ្តល់ជូនអតិថិជនរបស់ខ្លួននូវផលិតផលម៉ាកល្បីៗរបស់ពិភពលោកហើយនឹងសុទ្ធ ១០០% ៕