• អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Friday, January 22, 2021
-18 °c
modeasia
  • ទំព័រដើម
  • ជីវិត & សង្គម
  • អប់រំ
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
No Result
View All Result
No Result
View All Result
Home ម៉ូដពេញនិយម

របៀបមើលលេខសម្គាល់របស់់កាបូប Chanel សុទ្ធ

modeasia
1.4k
VIEWS
ShareShareshare

កាបូប Chanel’s Classic Flap Bag  គឺជាម៉ូដមួយក្នុងចំណោមម៉ូដដ៏ល្បីបំផុតក្នុងពិភពហ្វេស្សិន។ ម៉ូដនេះត្រូវបានបង្ហាញខ្លួនភ្លាមៗ បន្ទាប់ពីអ្នករចនាម៉ូដដ៏ល្បីជនជាតិអាឡឺម៉ង់ លោក Karl Lagerfeld បានចូលបម្រើការងារជាមួយប្រេន Chanel នៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៨០។ ម៉ូដនេះត្រូវបានរចនាឡើងដើម្បីផ្តល់នូវភាពស៊ីវិល័យដល់នារីសម័យថ្មី។​ ម៉ូដ Classic Flap នេះ បានភ្ជាប់នូវសញ្ញាសម្គាល់ «CC»។​ កាបូប Chanel ម៉ូដនេះ​ទទួលបានប្រជាប្រិយភាពភ្លាមៗ​ក្រោយពីបានដាក់តាំងបង្ហាញ ប៉ុន្តែទន្ទឹមនឹងភាពល្បីល្បាញរបស់ម៉ូដនេះ​ វាក៏បានក្លាយជាការព្រួយបារម្ភពីការក្លែងបន្លំទៅលើម៉ូដនេះផងដែរ។​

ដើម្បីកាត់បន្ថយការក្លែងបន្លំ​ ដំបូងក្រុមហ៊ុន Chanel​ បានចាប់ផ្តើមផលិតកាបូបដៃនិងគ្រឿងតែងលម្អរដែលមានលេខសម្គាល់​ (Serial numbers)​ ក្នុងឆ្នាំ ១៩៨៦។​ លេខសម្គាល់ដែលត្រូវបានប្រើជាគោលក្នុងការសម្គាល់ពីផលិតផលសុទ្ធ ​គឺត្រូវបានភ្ជាប់ទៅនឹងផ្នែកខាងក្នុងកាបូប និងដើម្បីបញ្ជាក់ពីពេលវេលានៃការផលិត។​

លេខសម្គាល់នីមួយៗគឺមានតែមួយគត់ចំពោះកាបូបឬផលិតផល Chanel ​មួយ​ ហើយមិនមានលេខសម្គាល់ណាមួយដែលត្រូវបានប្រើម្តងទៀតលើផលិតលដទៃទៀតនោះទេ។​

ក្រុមហ៊ុន Chanel បានចាប់ផ្តើមប្រើស្ទីកឃឺលេខសម្គាល់​ (serial numbers) នៅជាប់នឹងកាបូប​ ជាមួយនឹងកាតបញ្ជាក់ពីផលិតផលសុទ្ធ​ (authenticity cards)​ ដែលមានលេខសម្គាល់ត្រូវគ្នា។​

កាតបញ្ជាក់ពីផលិតផលសុទ្ធមានការផ្លាស់ប្តូរបន្តិចបន្តួចពីមួយពេលទៅមួយពេល ប៉ុន្តែកាតទាំងនោះគឺត្រូវបានធ្វើពីប្លាស្ទិចខ្មៅដែលមានតួអក្សរពណ៌សនិងគែមពណ៌មាស។​ ខាងក្រោមគឺជា គំរូលេខសម្គាល់ដែលមានលេខសម្គាល់ត្រូវគ្នានឹងលេខក្នុងកាតបញ្ជាក់ពីផលិតផលសុទ្ធ។​ កាបូបទី ១ ដែលមានលេខសម្គាល់ជាស៊េរីលេខសូន្យ ចំណែកកាបូបមួយទៀតដេលមានលេខសម្គាល់ដែលផ្តើមដោយលេខស៊េរី ១៦។

ទោះបីជាកាបូប Chanel ត្រូវបានផលិតនៅចន្លោះឆ្នាំ ១៩៨៦ រហូតដល់បច្ចុប្បន្ន ហើយរាល់កាបូបដែលត្រូវបានផលិតឡើងដោយមានបិទភ្ជាប់នូវស្ទីកឃឺលេខសម្គាល់ និងមានភ្ជាប់កាតបញ្ជាក់ពីផលិតផលសុទ្ធក៏ពិតមែន តែមិនមានន័យថា កាបូបដែលគ្មានស្ទីកឃឺលេខសម្គាល់សុទ្ធសឹងតែជាផលិតផលក្លែងក្លាយទាំងអស់នោះទេ​ ដ្បិតស្ទីកឃឺលេខសម្គាល់អាចត្រូវបានខូចខាតដោយប្រការណាមួយ ឬកាតបញ្ជាក់ពីផលិតផលសុទ្ធអាចត្រូវបានដាក់ច្រឡំគ្នា។​ 

លេខសម្គាល់ដំបូងគេ (Serial Numbers)៖

លេខសម្គាល់ដំបូងបំផុតត្រូវបានបិទលើស្ទីកឃឺពណ៌សដែលមាននិមិត្តសញ្ញា ឬឡូហ្គូ (Logo) «CC»។​ លេខសម្គាល់នីមួយៗមានលេខ ៧ ខ្ទង់ដែលបានបិទភ្ជាប់នៅផ្នែកខាងឆ្វេងនៃស្ទីកឃឺពណ៌ស។​ 

រូបខាងក្រោមបង្ហាញពីកាបូបដែលផលិតនៅចន្លោះឆ្នាំ ១៩៨៩ និង ១៩៩១។

នៅទសវត្សឆ្នាំ ១៩៩០ ស្ទីកឃឺលេខសម្គាល់របស់ម៉ាក Chanel បានចាប់ផ្តើមវិវដ្តន៍ជាមួយនឹងនិមិត្តសញ្ញា​ «CC» ដែលត្រូវបានបិទភ្ជាប់នៅលើស្ទីកឃឺ។​ លេខសម្គាល់ដែលបានបិទភ្ជាប់នៅលើកាបូប ហើយផ្នែកខាងក្រោមមានភ្ជាប់ ឡូហ្គូ CC ពណ៌ខ្មៅស្រអាប់នៅលើស្ទីកឃឺ។​

លេខសម្គាល់  លេខ ៥ ដំបូងគេ បង្ហាញថា កាបូបនេះត្រូវបានផលិតនៅចន្លោះឆ្នាំ ១៩៩៧-១៩៩៩ ។

ការវិវដ្តន៍នៃលេខសម្គាល់៖ ពីលេខស៊េរី ៥ រហូតដល់សព្វថ្ងៃ

ចាប់ផ្តើមនៅជិតចុងបញ្ចប់នៃផលិតផលស៊េរីលេខ ៥ ក្រុមហ៊ុន Chanel បានបន្តកិច្ចប្រឹងប្រែងប្រឆាំងនឹងការក្លែងបន្លំ ដោយបន្ថែមលក្ខណៈពិសេសបន្ថែមទៅស្ទីកឃឺលេខសម្គាល់​ (Serial number stickers)​។ លេខសម្គាល់នៅតែត្រូវបានបិទភ្ជាប់លើស្ទីកឃឺពណ៌ស ប៉ុន្តែស្ទីកឃឺទាំងនោះត្រូវបានបិទភ្ជាប់ទាំងស្រុងជាមួយនឹងបន្ទះពណ៌មាសនិងពណ៌ខៀវភ្លឺផ្លេកៗ។ លេខសម្គាល់ទាំងនេះត្រូវបានបិទលើហូឡូក្រាហ្វិចស្ទីកឃឺពីរជាន់ (ស្ទីកឃឺមានពណ៌ច្រើនភ្លឺផ្លេកៗ)។ ស្រទាប់ខាងក្រោមត្រូវបានបិទភ្ជាប់ដោយលេខសម្គាល់ (Serail number)និងឆ្លាក់ជាអក្សរ X ដែលធ្វើឲ្យមានការពិបាកក្នុងលុប បើមិនការបំផ្លាញស្ទីកឃឺទាំងស្រុង។ វាមានបន្ទាត់បញ្ឈរពណ៌ប្រផេះរត់កាត់នៅគែមខាងឆ្វេងនិងពាក្យ CHANEL ដែលមាននិមិត្តសញ្ញា “CC” បញ្ឈរតូចមួយនៅគែមខាងស្តាំ។

រូបភាពខាងក្រោមជាគំរូលេខសម្គាល់កាបូបដែលមានចាប់ពីស៊េរី លេខ៦ ដល់ស៊េរីលេខ ២៦។

លេខសម្គាល់ស៊េរីលេខ ៦ ខាងលើបង្ជាក់ថា កាបូបត្រូវបានផលិតនៅចន្លោះឆ្នាំ ២០០០-២០០២ ។

ស្ទីកឃឺលេខសម្គាល់ស៊េរីលេខ​ ៩ ខាងលើបង្ហាញថា កាបូបត្រូវបានផលិតនៅចន្លោះឆ្នាំ ២០០៤-២០០៥ ចំណែកឯកាបូបស៊េរី លេខ១៤ ត្រូវបានផលិតនៅឆ្នាំ ២០១១។

ស្ទីកឃឺលេខសម្គាល់លេខ ២៦ ខាងលើបង្ហាញថា កាបូបត្រូវបានផលិតនៅឆ្នាំ ២០១៩ ។

ព័ត៌មានបន្ថែមដើម្បីស្វែងយល់អំពីលេខសម្គាល់កាបូបរបស់ Chanel រួមមាន៖

  • ស្ទីកឃឺលេខសម្គាល់ត្រូវបានបញ្ចូលទៅក្នុងកាបូប Chanel​ តាមវិធីពីរយ៉ាងផ្សេងគ្នា៖
    • ស្ទីកឃឺលេខសម្គាល់ត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងស្រទាប់ខាងក្នុង
      • ផលិតផលភាគច្រើនដែលមានស្រទាប់ស្បែកខាងក្នុង នឹងមានបិទភ្ជាប់ដោយផ្ទាល់ទៅនឹងស្រទាប់នោះ។
      • ស្ទីកឃឺលេខសម្គាល់ដែលត្រូវបានបិទភ្ជាប់ដោយផ្ទាល់ទៅនឹងស្រទាប់ ឬអាចត្រូវបានដាក់ជាមួយលេខប្រឈមផ្នែកខាងស្តាំឬដាក់ត្រឡប់​ចុះក្រោម (upside-down)។
    • ស្ទីកឃឺលេខសម្គាល់ត្រូវបានភ្ជាប់ជាមួយផ្ទាំងស្បែកនៅខាងក្នុងរបស់កាបូប

តារាងលេខសម្គាល់ (Serial numbers)

ខាងក្រោមនេះ ជាតារាងលេខសម្គាល់របស់ប្រេន Chanel និងឆ្នាំនៃកាផលិត។

សម្គាល់៖ លេខសម្គាល់ស៊េរីលេខសូន្យ ដល់ស៊េរីលេខ ៩ មានលេខប្រាំពីរខ្ទង់ ចំណែកឯ លេខសម្គាល់ស៊េរីលេខ ១០ ដល់ស៊េរីលេខសម្គាល់សព្វថ្ងៃមានលេខ ៨ ខ្ទង់។

ផលិតផលម៉ាក Chanel ត្រូវបានគេទទួលស្គាល់ថាជាផលិតផលប្រណិតល្អ ហើយផលិតផលនេះមានអ្នកគាំទ្រ និងអតិថិជនទូទាំងពិភពលោក។ ចំពោះអតិថិជនដែលនិយមប្រើបា្រស់ផលិតផលអូរីជីណលម៉ាក Chanel មានដូចជា កាបូប គ្រឿងសម្អាង គ្រឿងក្រអូប គ្រឿងអលង្ការ នាឡិកាដៃ សម្លៀកបំពាក់ …ជាដើម អាចរកជាវបាននៅហាង ម៉ូដស្ទ័រ ដោយហាងមួយនេះបាននាំចូលផលិតផលសុទ្ធ ១០០% ពីបរទេសដូចជា សហភាពអឺរ៉ុប សហរដ្ឋអាមេ៉រិក អូស្រ្តាលី និង ជប៉ុន ជាដើម៕

Share193Tweet121Share48
admin

admin

Related Posts

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?
ព័ត៌មានផ្សេងៗ

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

October 20, 2020
171
សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង
ជីវិត & សង្គម

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

October 19, 2020
236
លក្ខណៈពិសេសរបស់ទឹកអប់ម៉ាកល្បីរបស់ពិភពលោក
ជីវិត & សង្គម

លក្ខណៈពិសេសរបស់ទឹកអប់ម៉ាកល្បីរបស់ពិភពលោក

October 15, 2020
156
សូម្បីកំពូលតារាចម្រៀង​​ Jennifer Lopez​ ក៏គាំទ្រ​ប្រែនសម្លៀកបំពាក់​​ Roberto Cavalli​ ​…​​
ជីវិត & សង្គម

សូម្បីកំពូលតារាចម្រៀង​​ Jennifer Lopez​ ក៏គាំទ្រ​ប្រែនសម្លៀកបំពាក់​​ Roberto Cavalli​ ​…​​

September 15, 2020
188
មានដឹងអត់ថា​​ របៀបនៃការយួរកាបូបបង្ហាញពីអត្តចរឹកផ្ទាល់ខ្លួនរបស់យើង​
ជីវិត & សង្គម

មានដឹងអត់ថា​​ របៀបនៃការយួរកាបូបបង្ហាញពីអត្តចរឹកផ្ទាល់ខ្លួនរបស់យើង​

September 2, 2020
272
អាថ៌កំបាំងក្នុងការជ្រើសរើសទឹកអប់
ជីវិត & សង្គម

អាថ៌កំបាំងក្នុងការជ្រើសរើសទឹកអប់

August 14, 2020
239
Load More
  • Trending
  • Comments
  • Latest
តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

August 14, 2020
ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

ការធ្វើទីផ្សារឌីជីថលគ្មានអ្វីលំបាកនោះទេប៉ុន្តែ…

October 5, 2020
modeasia

របៀបមើលលេខសម្គាល់របស់់កាបូប Chanel សុទ្ធ

February 11, 2020
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

0
modeasia

អាថ៌​កំបាំង ៥ ធ្វើ​ឲ្យ​បុរស​ដក​ចិត្តមិន​រួច

0
modeasia

១២ ចំនុចដើម្បីសុខភាពល្អ និងភាពស្រស់បំព្រង

0
តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

តើហ្សាណែល(Chanel)ក្លិនណាត្រូវនឹងអ្នកជាងគេ?

October 20, 2020
អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

អត្ថប្រយោជន៍ដ៏សម្យូរបែបរបស់កូនឃ្មុំ

October 19, 2020
សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

សម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈវត្ថុប្រើប្រាស់ទាំង៥យ៉ាង

October 19, 2020
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព
  • ទំនាក់ទំនង
Call us: +855 61657851

Copyright © 2019 Mode.

No Result
View All Result
  • ជីវិត & សង្គម
  • សុខភាព&សម្រស់
  • ម៉ូដពេញនិយម
  • ព័ត៌មានផ្សេងៗ
  • អំពីយើង
  • គោលការណ៍​​ឯកជនភាព

Copyright © 2019 Mode.

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In