GUCCI ជាប្រេនដែលមានភាពទាន់សម័យនិងល្បីល្បាញនៅក្នុងពិភពហ្វេសហ្សិន ហើយមានអ្នកគាំទ្រពាសពេញពិភពលោក ដ្បិតប្រេននេះបានលេចឈ្មោះឡើងជិតមួយសតវត្សរ៍ ហើយត្រូវបានបង្កើតឡើងដោយលោក Guccio Gucci ដែលជាអ្នកជំនួញនិងអ្នកជារចនាម៉ូដ នៅឆ្នាំ១៩២១។ ទន្ទឹមនឹងភាពល្បីល្បាញរបស់ខ្លួន ប្រេន GUCCI ក៏មានទីផ្សារមួយចំនួនជាពិសេសនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍លួចចម្លងស្នាដៃពីផលិតផលរបស់ខ្លួន ដោយជនខិលខូចរកសុីខុសច្បាប់បានបន្លំផលិតនូវផលិតផលដែលមានភាពស្រដៀងគ្នានឹងផលិតរបស់ GUCCI ដែលរបស់ទាំងនោះគឺជាប្រេនក្លែងក្លាយ ឬអាចហៅបានថាជារបស់គូពីនោះទេ។ ដោយសាររឿងរាវទាំងនេះហើយហើយដែលនាំឱ្យមានការយល់ច្រឡំក្នុងក្នុងចំណោមអ្នកដែលគាំទ្រផលិតផលរបស់ប្រេនមួយនេះ។
អតិថិជនមួយចំនួនក៏មានខកចិត្តក្រោយពីបានទិញផលិតផល GUCCI រួច ដ្បិតពួកគាត់បានទិញប៉ះចំផលិតផលក្លែងក្លាយជាពិសេសផលិតផលកាបូបរបស់ប្រេនមួយនេះ។ ដើម្បីជៀសវាងកុំឲ្យអ្នកគាំទ្រផលិតផល GUCCI នៅក្នុងប្រទេសកម្ពុជាយើងជាវប៉ះចំផលិតផលក្លែងក្លាយ ម៉ូដអាស៊ី បានសិក្សាស្រាវជ្រាវរកព័ត៌មានពីប្រភពជាច្រើនក៏ដូចជាអង្កេតផ្ទាល់លើកាបូប GUCCI សុទ្ធ ១០០% ដើម្បីឈ្វេងយល់ពីរបៀបត្រួតពិនិត្យមើលកាបូប GUCCI អូរីជីណល។ ខាងក្រោមជាចំនុចសំខាន់ខ្លះៗដែលគួរតែត្រូវបានយកចិត្តទុកដាក់មុនសម្រេចចិត្តទិញកាបូបម៉ាក GUCCI។
ថ្នេរនៃការដេរ៖
កាបូប GUCCI ជាប្រេនដែលមានលំដាប់ខ្ពស់ ហើយគ្រប់ផលិតលផលរបស់ខ្លួនត្រូវបានផលិតយ៉ាងផ្ចិតផ្ចង់ ដោយ ចំណាយពេលវេលាយូរក្នុងការផលិតតកាកាបូបមួួយៗ។ ប្រេននេះបានដេរកាបូបរបស់ខ្លួនដោយយកចិត្តទុកដាក់ខ្ពស់ ហើយថ្នេរនៃការដេរមានភាពស៊ីសង្វាក់គ្នានិងល្អ ហើយមិនមានភាពខុសប្រក្រតីណាមួយនោះទេ។ ប្រេន GUCCI ក៏មិនដែលបញ្ចេញផលិតផលរបស់ខ្លួនលើទីផ្សារដោយគ្មានការត្រួតពិនិត្យគុណភាពយ៉ាងម៉ត់ចត់មុននោះដែរ។ សូមពិនិត្យមើលថ្នេរនៃកាបូបអរីជីណលខាងក្រោមដើម្បីមើលថ្នេររបស់កាបូបម៉ាក GUCCI។
ស្លាក៖
កាបូប GUCCI មានលេខសម្គាល់ (Serial numbers) ដែលមានបោះត្រាដោយនៅខាងក្រោយស្លាក ហើយផ្នែកខាងលើបង្អស់នៃស្លាកមានឆ្លាក់អក្សរ “G” និង “R” នៅក្នងរង្វង់មូល ហើយផ្នែកបន្ទាប់មានឆ្លាក់អក្សរ “GUCCI” ជាអក្សរធំដែលជានិមិត្តសញ្ញានៃប្រេន។ នៅខាងក្រោមអក្សរ “GUCCI” មានអក្សរតូច “made in italy” ត្រូវបានបោះត្រាភ្ជាប់នៅនឹងស្លាក។ សូមមើលរូបភាពខាងក្រោមដើម្បីឈ្វេងយល់បន្ថែម។
ម៉ូដម៉ូណូក្រាម- អក្សរគួរតែច្បាស់និងស៊ីមេទ្រីគ្នា៖
ចំពោះកាបូប GUCCI ដែលមានម៉ូដជាលក្ខណៈម៉ូណូក្រាម លោកអ្នកអាចអង្កេតមើល ពីទម្រង់នៃនិមិត្តសញ្ញាអក្សរ “GG” ពីរតួរដែលសរសេរនៅជិតគ្នា។ G នៅខាងឆ្វេងគួរតែឆ្ពោះទៅមុខហើយ G នៅខាងស្តាំគួរតែថយក្រោយនិងបែរមុខចុះក្រោម។ រីឯកាបូប GUCCI ក្លែងក្លាយដែលមានការចនាម៉ូដបែបម៉ូណូក្រាមដែរនោះនឹងមានភាពមិនប្រក្រតីខ្លះ នៅពេលមានការត្រួតពិនិត្យឱ្យបានម៉ត់ចត់លើទំហំអក្ស G និងគំលាតដែលភាពមិនស៊ីគ្នា។ សូមពិនិត្យមើលរូបភាពកាបូប GUCCI អូរីជីណលខាងក្រោមដែលមានម៉ូដជាលក្ខណៈម៉ូណូក្រាម។
ផលិតផលម៉ាក GUCCI ត្រូវបានគេទទួលស្គាល់ថាជាផលិតផលប្រណិតល្អ ហើយផលិតផលនេះមានអ្នកគាំទ្រ និងអតិថិជនទូទាំងពិភពលោក។ សម្រាប់អតិថិជនដែលនិយមប្រើបា្រស់ផលិតផលអូរីជីណលម៉ាក GUCCI ដូចជាកាបូបជាដើម អាចរកជាវបាននៅហាង ម៉ូដស្ទ័រ ដោយហាងមួយនេះបាននាំចូលផលិតផលសុទ្ធ ១០០% ពីបរទេសដូចជា សហភាពអឺរ៉ុប សហរដ្ឋអាមេ៉រិក អូស្រ្តាលី និង ជប៉ុន ជាដើម៕