ជារឿងដែលមិនអាចបដិសេធបាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងនាពេលបច្ចុប្បន្នគឺ យើងហាក់មិនសូវចូលចិត្តញ៉ាំបន្លែឱ្យបានច្រើននោះទេក្នុងរបបអាហារប្រចាំថ្ងៃ។ ផ្ទុយទៅវិញ យើងចូលចិត្តញ៉ាំអាហារដែលចម្អិនទុកស្រាប់ (Fast food) ឬអាហារបែបងាយៗដូចជា Burger, Dougnat, Pizza, និងស្លាបមាន់បំពង ដ្បិតអាហារទាំងនោះមានរសជាតិឆ្ងាញ់ ហើយមិនត្រូវចំណាយពេលច្រើន។ អាហារទាំងនោះក៏ជាកត្តារួមផ្សំដែលបង្កឱ្យសុខភាពមិនល្អនាពេលក្រោយ ដ្បិតពពួកអាហារទាំងនោះមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ហើយសម្បូរខ្លាញ់ និងជាតិកាបូអីដ្រាតច្រើនជ្រុល ដែលខុសពី បន្លែ ផ្លែឈើ និងជាតិហ្វាយបឺរ (Fiber)។ បច្ចេកវិទ្យាកាន់តែជឿនលឿន សង្គមកាន់តែរីកចម្រើន មនុស្សម្នាកាន់តែមានពេលវេលាហាក់តិចតួចទៅៗក្នុងចម្អិនម្ហូបអាហារដែលសម្បូរទៅសារធាតុចិញ្ចឹមហើយមានបន្លែចម្រុះគ្នាច្រើនមុខណាស់។ យ៉ាងណាម៉ិញ បច្ចេកវិទ្យាជឿនលឿនក៏អនុញ្ញាតឱ្យមនុស្សយកបន្លែទៅកែច្នៃជាអាហារជំនួយសុខភាពដើម្បីបំពេញភាពខ្វះខាតដល់រាងកាយដែលត្រូវការសារធាតុចិញ្ចឹមដែលមាននៅក្នុងបន្លែផ្សេងគ្នាៗ។ តួយ៉ាង អ្នកវិទ្យាសាស្ត្រជប៉ុនបានផលិតអាហារបំប៉នដែលឈ្មោះ អ័រជីរ៉ូ Aojiru...
Read moreបេសកកម្មអាប៉ូឡូទី១១ទៅឋានព្រះចន្ទរបស់អវកាសយានិកបីនាក់របស់សហរដ្ឋអាមេរិកកាលពីជាងពាក់កណ្តាលសតវត្សរ៍មុនពោលគឺនៅឆ្នាំ១៩៦៩ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមនុស្សជាតិចងចាំហើយស្ងើចសរសើរ។ អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងបេសកកម្មទៅឋានព្រះចន្ទរបស់អវកាសយានិកទាំងបីនាក់នោះគឺ លោក Buzz Aldrin បានពាក់នាឡិកាអូមេហ្គា Speedmaster ខណៈពេលលោកស្ថិតក្នុងបេសកកម្មអាប៉ូឡូទី១១ ឡើងទៅឋានព្រះចន្ទ។ នៅក្នុងសៀវភៅដែលមានចំណងជើងថា “Return To Earth” ឬប្រែជាភាសាខ្មែរថា «ត្រឡប់មកកាន់ភពផែនដីវិញ» អវកាសយានិកលោក Buzz Aldrin បានសរសេរពីការសម្រេចចិត្តរបស់លោកក្នុងការពាក់នាឡិកា Omega Speedmaster យ៉ាងដូច្នេះថា៖ «ការពាក់នាឡិកាឡើងឋានព្រះចន្ទជាជម្រើសមិនសូវចាំបាច់ ប៉ុន្តែនៅពេលដែលយើងកំពុងតែដើរលើឋានព្រះចន្ទហើយបានដឹងពីម៉ោងពេលនៅទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ នោះអ្វីៗមួយចំនួនលែងសំខាន់ជាងនេះទៀតហើយ។ យ៉ាងណាមិញ ខ្ញុំជាមនុស្សដែលចូលចិត្តនិងស្រលាញ់នាឡិកា ដូច្នេះខ្ញុំបានសម្រេចចិត្តពាក់នាឡិកា...
Read moreទឹកអប់មិនត្រឹមតែជាគ្រឿងសម្អាងមួយប្រភេទដែលជួយលួងលោមផ្គាប់ផ្គុនដល់ឃានវិញ្ញាណរបស់យើងឱ្យទទួលបាននូវក្លិនក្រអូបពោរពេញទៅដោយភាពស្រស់ស្រាយប៉ុណ្ណោះទេ វាដើរតួនាទីយ៉ាងសំខាន់ក្នុង ជីវភាពរស់នៅប្រចាំថ្ងៃមិនថាបុរសឬស្រ្តីនោះឡើយ ដ្បិតវាបង្ហាញពីភាពទាក់ទាញ ភាពសុីវិល័យ ព្រមទាំងផ្តល់នូវការជឿជាក់និងទំនុកចិត្តលើខ្លួនឯង។ នឹកឃើញដល់គ្រឿងក្រអូប modeasia សូមណែនាំគ្រឿងក្រអូបមួយប្រភេទមានឈ្មោះល្បីល្បាញដែលមនុស្សភាគច្រើនតែងតែចង់ប្រើវានោះគឺ ទឹកអប់ម៉ាក Chanel N°19។ ទឹកអប់ប្រភេទនេះមានក្លិនក្រអូបស្រាលស្រទន់បែបទាក់ទាញ ហើយមានការគាំទ្រពីសំណាក់តារាល្បីៗ និងបុគ្គលជោគជ័យជាច្រើនផងដែរ។ លេខ N°19 ដែលនៅលើដបទឹកអប់តំណាងឱ្យថ្ងៃកំណើតរបស់លោកស្រី Gabrielle Bonheur Chanel ដែលជាអ្នករចនាម៉ូដជនជាតិបារាំងនិងជាស្ថាបនិករបស់ក្រុមហ៊ុន Chanel។ លោកស្រី Gabrielle Chanel កើតនៅថ្ងៃទី ១៩ សីហា ១៨៨៣...
Read moreពីធីបុណ្យចូលឆ្នាំខ្មែរ ឬមហាសង្ក្រាន្ត គឺជាពិធីបុណ្យប្រពៃណីជាតិ ដ៏ធំដែលប្រជាជនខ្មែរយើង ប្រារព្ធធ្វើជារៀងរាល់ឆ្នាំប្រកបដោយអត្ថន័យជ្រាលជ្រៅនិងពេញដោយសាមគ្គីភាព។ “សង្ក្រាន្ត” មានន័យថាដំណើរដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។ ក្នុងឱកាសនៃការប្រារព្ធពីធីបុណ្យចូលឆ្នាំថ្មីនេះប្រជាពលរដ្ឋខ្មែរតែងតែមានទម្លាប់រៀបចំសម្អាតផ្ទះសំបែង និងតុបតែងរចនាប្រកបដោយសិល្បៈទៅតាមធនធាន ព្រមទាំងទៅតាមការនិយមតាមតំបន់នីមួយៗផងដែរ។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋខ្មែរក៏និយម ក្នុងការតុបតែងខ្លួនឲ្យបានស្អាតបាត និងប្រើប្រាស់សម្លៀកបំពាក់ថ្មីៗ ទាំងតាមបែបប្រពៃណី និងតាមសង្គមសុីវិល័យ ដើម្បីត្រៀមទទួលពរជ័យពីទេវតាឆ្នាំថ្មីដោយគ្រប់គ្នារមែងតែងតែតាំងចិត្តគិតថា ឆ្នាំថ្មី ចិត្តគំនិតថ្មី កិច្ចការថ្មី ជោគជ័យថ្មី។ តើមូលហេតុអ្វីបានជាប្រជាជនតែងមានទម្លាប់ប្រើប្រាស់របស់របរ និងស្លៀកសម្លៀកបំពាក់ ថ្មីៗក្នុងឱកាសបុណ្យចូលឆ្នាំថ្មី? ទាក់ទិននឹងរឿងនេះម៉ូដអាស៊ីសូមលើកមូលហេតុ ៥ យ៉ាង ដែលប្រពលរដ្ឋខ្មែរតែងតែស្លៀកពាក់ថ្មីក្នុងឱកាសបុណ្យចូលឆ្នាំ៖ ១/ មនុស្សរមែងចង់ស្អាត៖...
Read moreជប៉ុនមិនត្រឹមតែល្បីល្បាញតែខាងបច្ចេកវិទ្យារីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែប្រទេសដែលមាន ប្រជាជនពេញដោយគុណធម៌និងវិន័យមួយនេះ ក៏មានភាពល្បីល្បាញខ្លាំងមិនធម្មតាពីរឿងថែរក្សា សុខភាពនិងសម្រស់ផងដែរ។ មានវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពជាច្រើនដែលពួកគេបានអនុវត្តដើម្បីទទួលបានសុខភាពល្អ និង សម្រស់កាន់តែក្មេងជាវ័យ។ ទស្សនាវដ្ដីម៉ូដ សូមលើកយកចំនុចសំខាន់ៗមួយចំនួនដែលជា វិធីសាស្រ្តនិងរូបមន្តរបស់ជនជាតិជប៉ុនជូនដល់មិត្តអ្នកអានទាំងអស់គ្នា៖ ១. របបអាហារ ៖ ជប៉ុនជាជនជាតិដែលមិននិយមញ៉ាំអាហារកែច្នៃដែលចេញពីរោងចក្រនោះឡើយ ព្រោះតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា អាហារទាំងនោះអាចបង្កទៅជាជំងឺផ្សេងៗដូចជាមហារីកជាដើម។ មូលហេតុនេះហើយ ទើបជនជាតិជប៉ុននិយមញ៉ាំតែបន្លែត្រីសាច់ ផ្លែឈើ បែបធម្មជាតិ ព្រោះវាសម្បូរវីតាមីន ជាតិរ៉ែ និងកាត់បន្ថយសម្ពាធឈាមខ្ពស់។ របបអាហាររបស់ជនជាតិជប៉ុន មានតុល្យភាព ជួយឱ្យសុខភាពល្អ រួមមានគ្រឿងសមុទ្រ ជាពិសេសត្រីស្រស់ៗ សារាយសមុទ្រ គ្រាប់ធញ្ញជាតិ...
Read moreក្នុងកាលៈទេសៈដែលវីរុស Covid19 កំពុងវាយលុក ដែលតួលេខនៃការឆ្លងកើនឡើងជាលំដាប់គួរឱ្យ បារម្ភនេះ បុគ្គលម្នាក់ៗក្រៅពីខំការពារពីការឆ្លងនិងអនុវត្តវិធីសាស្រ្តផ្សេងៗទប់ទល់នឹងការចម្លងដូច ដែលក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានណែនាំហើយនោះ យើងក៏អាចចែក រំលែកសេចក្ដីស្រឡាញ់រវាងគ្នានឹងគ្នាដូចខាងក្រោម ៖ ១/ ចែករំលែកព័ត៌មានពិតនិងច្បាស់ការ៖ ក្នុងកាលៈទេសៈនេះ ម្នាក់ៗច្បាស់ជាមានអារម្មណ៍ជ្រួល ច្របល់ ខ្វល់ខ្វាយ បារម្ភពីសុខភាពខ្លួនឯងនិងអ្នកដទៃ។ ប្រការនេះ ការមិនជឿទុកចិត្តព័ត៌មាន គ្រប់មជ្ឈដ្ឋាន ហើយផ្ដោតនិងចែករំលែកតែប្រភពព័ត៌មានច្បាស់ការដែលចេញពីក្រសួងសុខាភិបាល ឬចេញពីអង្គការសុខភាពពិភពលោក គឺជាកត្តាវិជ្ជមានជួយកាត់បន្ថយសំពាធផ្លូវចិត្តសម្រាប់យើងម្នាក់ៗ ផងដែរ។ ២/ ផ្ដល់ជាសម្ភារការពារផ្សេងៗ៖ មានវិធីសាស្រ្តជាច្រើនដែលអាចកាត់បន្ថយការចម្លងវីរុស Covid 19...
Read moreពិតណាស់! មិត្តៗនារីតែងតែមានកាបូបប្រើប្រាស់ទោះតិចឬច្រើនទៅតាមធនធានដែលខ្លួនមាននិងអត្តចរិតបែបធម្មជាតិ។ ប៉ុន្តែពេលខ្លះមិត្តនារីមួយចំនួនមិនបានដឹងឡើយថាហេតុម្ដេចក៏ខ្លួនជ្រើសយកកាបូបពណ៌នេះ ឬពណ៌នោះ គ្រាន់តែដឹងម្យ៉ាងគឺស្រឡាញ់។ ប៉ុន្តែបើតាមក្បួនចិត្តសាស្ត្របានឱ្យដឹងថា គ្រាន់តែពណ៌កាបូបដែលលោកអ្នកចូលចិត្តប្រើប្រាស់ក៏អាចបញ្ជាក់ពីអត្តចរិតរបស់អ្នកបានដែរ។ ១/ កាបូបពណ៌ក្រហម៖ ស្រ្តីដែលចូលចិត្តប្រើកាបូបពណ៌ក្រហម គឺអាចបញ្ជាក់ថានាងជាមនស្សស្រីម្នាក់ដែលរឹងមាំ មានមហិច្ឆតាខ្ពស់អាចប្រឈមនឹងឧបសគ្គគ្រប់យ៉ាងដោយមិនរាថយ។ ២/ កាបូបពណ៌លឿង៖ បង្ហាញថានាងជាមនុស្សដែលជឿជាក់ខ្ពស់លើខ្លួនឯង ចូលចិត្តភាពសប្បាយរីករាយ និងមានគំនិតច្នៃប្រឌិតខ្ពស់ប្រកបដោយភាពឥតខ្ចោះផងដែរ។ ៣/ កាបូបពណ៌បៃតង៖ បង្ហាញថានាងជាមនុស្សដែលស្រឡាញ់ចូលចិត្តធម្មជាតិ ចូលចិត្តភាពស្រស់បំព្រង ស្រឡាញ់បរិដ្ឋាន ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ និងជាមនុស្សមានក្ដីសង្ឃឹមខ្ពស់។ ៤/ កាបូបពណ៌ស្វាយ៖ ស្រ្តីដែលចូលចិត្តប្រើកាបូបពណ៌នេះ គឺបង្ហាញថានាងជាមនុស្សដែលមានភាព ស្រមើស្រមៃរវើរវាយច្រើន មានកម្លាំងអាថ៌កំបាងពីខាងក្នុងជាប់ទាក់ទងនឹងវិញ្ញាណផ្សេងៗ...
Read moreតើលោកអ្នកដឹងទេថា ២៩ កុម្ភៈ ឆ្នាំនេះគឺជាថ្ងៃដ៏ពិសេសកម្រមាន? ខែកុម្ភៈគឺជាខែដ៏ពិសេសជាងគេក្នុងចំណោមខែទាំង ១២ ព្រោះវាមានតែចំនួន ២៨ ឬ ២៩ ថ្ងៃប៉ុណ្ណោះ ខុសពីខែដទៃដែលមានរហូតដល់ ៣០ ទៅ ៣១ ថ្ងៃ។ ដោយហេតុថា ប្រទេសកម្ពុជានិងប្រទេសជាច្រើនទៀតនៅលើពិភពលោកបានប្រើប្រាស់ប្រព័ន្ធប្រតិទិនសុរិយគតិមួយដែលមានឈ្មោះថា The Gregorian Calendar ទើបធ្វើឱ្យកើនចំនួន ថ្ងៃពីមួយឆ្នាំមាន ៣៦៥ថ្ងៃ ទៅ ៣៦៦ថ្ងៃ រៀងរាល់៤ឆ្នាំម្ដងដែលត្រូវបានគេហៅថា «ឆ្នាំបង្គ្រប់» ហើយនេះក៏ជាហេតុដែលធ្វើឱ្យខែកុម្ភៈ មានរហូតដល់...
Read more«ម៉ាក់! ថ្ងៃហ្នឹង ១៤ កុម្ភៈ ខ្ញុំចង់នាំមិត្តភក្ដិមកធ្វើពិធីដោះដូរកាដូគ្នានៅផ្ទះយើង។» ខ្ញុំដកគន្លឹះបង្អួចរុញបើកឱ្យពន្លឺជះចូលបន្ដិចហើយនិយាយបន្ដ។ «មិនជាធំដុំអីទេ តែជាង១០នាក់អីទេម៉ាក់ ហើយប្រហែលជាមានការហូបចុកអីតិចតួចដែរ។» និយាយបណ្ដើរខ្ញុំឈ្ងោកក្បាលទៅកៀកកញ្ចក់ទូ ហើយញិចមុននៅកៀកនឹងស្លាបច្រមុះបណ្ដើរ។ «ធ្វើស្អីក៏ធ្វើទៅ កុំតែអាឡូអាឡាផ្អើលគេផ្អើលឯងទៅបានហើយ» បោសផ្ទះបណ្ដើរ ម៉ាក់និយាយបណ្ដើរ ធ្វើឫកធម្មតាព្រោះមិនមែនជាលើកទីមួយឯណាដែលខ្ញុំនាំមិត្តភក្ដិមកផឹកស៊ីនៅផ្ទះ ហើយក៏មិនដែលមានរឿងរ៉ាវមិនល្អអីកើតឡើងដែរ។ ម៉ាក់ក៏ដឹងថាមិត្តភក្ដិកូនពៅគាត់មិនមែនជាមនុស្សបាតផ្សារឯណា។ «កេះឱ្យរលួយឱ្យអស់ទៅមុខហ្នឹង» ម៉ាក់ស្រែកដាក់ខ្ញុំ។ ខ្ញុំទាញក្រដាសមកជូតឈាមប្រិចៗនៅនឹងមុខបណ្ដើរ និយាយបណ្ដើរទាំងស្ទាក់ស្ទើរ។ «តែ!...ខ្ញុំធ្វើកម្មវិធីសប្បាយៗបែបក្មេងៗ... ហើយ… ហើយពួកហ្នឹងវាមិនទម្លាប់ទេ បើមានចាស់ៗនៅក្បែរនោះ! ពួកវាថាផឹកមិនថ្នឹកមាត់ណាម៉ាក់»។ «ហើយវាយ៉ាងម៉េចហា៎? ផឹកស៊ីទាល់តែដេញម៉ាក់ចេញពីផ្ទះទើបផឹកកើតមែន?» ដៃម្ខាងច្រត់...
Read moreយុវវ័យគឺជាវ័យមួយដែលកំពុងតែពុះកញ្ជ្រោលត្រេកត្រអាលនូវគ្រប់រឿងរ៉ាវ ចង់រៀន ចង់ស្គាល់ ចង់ភ្លក្ស ចង់សាក ចង់ម្ចាស់ការ ចង់ឯករាជ្យ ហើយក៏ប្រែប្រួលអារម្មណ៍ឆាប់រហ័សដូចផ្លេកបន្ទោរ។ អារម្មណ៍ អាកប្បកិរិយា ផ្នត់គំនិតទាំងនេះ វាគ្មានអ្វីធំដុំគួរឱ្យព្រួយបារម្ភនោះទេ ព្រោះវាជារឿងធម្មតា និងធម្មជាតិនៃការវិវដ្តនៃរូបរាងកាយរបស់មនុស្សតែប៉ុណ្ណោះ ពោលគឺ វាគ្រាន់តែជាសញ្ញាបញ្ជាក់ឱ្យយើងត្រៀមខ្លួនថា យើងដល់ពេលក្លាយជាមនុស្សធំ មនុស្សដែលអាចបង្កើតគ្រួសារ មនុស្សដែលមានទំនួលខុសត្រូវពេញលេញទាំងចំពោះខ្លួនឯង គ្រួសារនិងសង្គមជាតិ។ ប៉ុន្តែ! តើបញ្ហាអ្វីដែលគួរឱ្យព្រួយបារម្ភនិងជាបញ្ហាប្រឈមក្នុងភាពជាយុវវ័យនោះ? ច្បាស់ណាស់! គឺការដែលយើងបណ្ដោយតាមកម្សួលអារម្មណ៍ត្រេកត្រអាលហើយមិនបានកំណត់គោលដៅដើម្បីរៀបចំផែនការជីវិតឱ្យបានច្បាស់លាស់ទេតើ។ ការមិនស្គាល់ខ្លួនឯងច្បាស់ គ្មានផែនការជីវិត វាប្រៀបដូចជាការឈររងគ្រាប់ព្រួញនៃបញ្ហាដែលកំពុងតែរត់សំដៅមកបុកទំលុះដើមទ្រូងយើងឱ្យអន្តរធានអសាបង់យ៉ាងដូចច្នេះដែរ។ យុវវ័យដែលគ្មានផែនការជីវិតងាយនឹងបោកផ្ទប់បញ្ហាប្រះស្រាំក្នុងការទំនាក់ទំនងទាំងចំពោះខ្លួនឯង គ្រួសារនិងសង្គម ជាពិសេសក្នុងរឿងស្នេហា។ ពាក្យថាស្នេហា...
Read more