ជីវិត & សង្គម

សូម្បីកំពូលតារាចម្រៀង​​ Jennifer Lopez​ ក៏គាំទ្រ​ប្រែនសម្លៀកបំពាក់​​ Roberto Cavalli​ ​…​​

សូម្បីកំពូលតារាចម្រៀង​​ Jennifer Lopez​ ក៏គាំទ្រ​ប្រែនសម្លៀកបំពាក់​​ Roberto Cavalli​ ​…​​

សម្លៀកបំពាក់ជាគ្រឿងតែងកាយដើម្បីប្រែរូបប្រែរាងរបស់យើងឱ្យស្រស់ស្អាតគួរឱ្យគយគន់ ហើយមានម៉ូដ​​ម៉ាកសម្លៀកបំពាក់ល្បីៗជាច្រើនដែលត្រូវបានរចនាឡើងនិងដាក់លក់នៅតាមហាងទំនើបៗនានាទាំងក្នុងនិងក្រៅប្រទេស តួយ៉ាងដូចជាហាង ម៉ូដស្ទ័រ ជាហាងដែលត្រូវបានមហាជនទទួលស្គាល់ហើយជឿជាក់ថាជាហាងលក់ផលិតផលអូរីជីណលនាំចូលពីអឺរ៉ុបនិងអាម៉េរិកជាដើម​។ ហាងមួយនេះបាននាំចូលគ្រឿងលម្អកាយាជាច្រើនដូចជាសម្លៀកបំពាក់ កាបូប នាឡិកា ទឹកអប់ -ល- ក្នុងនោះក៏មានយីហោសម្លៀកបំពាក់ល្បីៗលើពិភពលោកក៏មានវត្តមាននៅហាងម៉ូដស្ទ័រផងដែរ ដូចជាម៉ាក Roberto Cavalli ជាដើម ដោយយីហោមួយនេះដាក់ឈ្មោះស្ថានិករបស់ខ្លួនគឺលោក Roberto Cavalli ដែលជាអ្នករចនាម៉ូដជនជាតិអ៊ីតាលីដ៏ល្បីម្នាក់។ ប្រែននេះត្រូវបានបង្កើតដោយរូបលោក Roberto Cavalli ផ្ទាល់ក្នុងឆ្នាំ១៩៧០។​​  មិនខុសពីប្រែនល្បីៗដ៏ទៃទៀត ដែលមានវត្តមាននៅហាងម៉ូដស្ទ័រ សម្លៀកបំពាក់យីហោ Roberto Cavalli នេះមានការរចនាឡើងល្អឥតខ្ចោះមិនចាញ់គេប៉ុន្មានទេ ដោយប្រែនមួយនេះទទួលបានការនិយមគាំទ្រពីមហាជនគ្រប់ស្រទាប់វណ្ណៈនៅទូទាំងពិភពលោក។​...

Read more

តើមានដឹងពីអត្ថប្រយោជន៍ទឹកធូន័រ​​ជូតសម្អាតផ្ទៃមុខដែរឬទេ?​​​​

តើមានដឹងពីអត្ថប្រយោជន៍ទឹកធូន័រ​​ជូតសម្អាតផ្ទៃមុខដែរឬទេ?​​​​

ការថែរក្សាសុខភាពស្បែកគឺជាកាតព្វកិច្ចរួមចំណែកមួយដែរ សម្រាប់បុគ្គលម្នាក់ៗ ជាពិសេសស្បែកផ្ទៃមុខឱ្យបានល្អគឺជារឿងសំខាន់ចាំបាច់ដែលត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់​ មិនថាបុរសឬស្រ្តីនោះទេ។ លោកអ្នកប្រហែលជាធ្លាប់ដឹង ធ្លាប់ឮ ឬក៏មានបទពិសោធន៍ផ្ទាល់ខ្លួនក៏ថាបានដែរថា គ្រាន់តែលាងមុខនឹងទឹកស្អាតគឺវាគ្រប់គ្រាន់ហើយ។ ប៉ុន្តែបើនិយាយពីក្បួននៃការថែរក្សាស្បែកមុខវិញគឺ ការធ្វើបែបនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ថ្វីដ្បិតការលាងមុខជាមួយទឹក តែមួយមុខមិនអាចជម្រះភាពកខ្វក់តូចៗដែលនៅកប់យ៉ាងជ្រៅក្នុងស្បែកមុខ​ ដូចជាធូលី គ្រឿងម៉ាកាយ៉េ (Make-up) បានជ្រះស្អាតល្អនោះទេ។ ប្រការនេះយើងគួរប្រើផលិតផលជំនួយបន្ថែមទៀតដើម្បីលាងសម្អាតដូចជាទឹកធូន័រដើម្បីជម្រះភាព កខ្វក់ចេញពីផ្ទៃមុខរបស់យើងជាពិសេសនៅពេលយប់មុនពេលចូលគេង។ ទស្សនាវដ្ដីម៉ូដ សូមណែនាំពីហេតុផលចម្បងៗ ៦យ៉ាង ក្នុងការប្រើប្រាស់ទឹកធូន័រសម្រាប់ជូតសម្អាតផ្ទៃមុខ ដែលលោកអ្នកគួរតែយល់ដឹង៖​ ១. ជួយបង្រួមរន្ឋញើស នៅពេលដែលយើងលាងសម្អាតផ្ទៃមុខជាមួយទឹកធូន័រដោយបន្តក់វានៅលើសំឡីកប្បាស  ឬក៏ក្រណាត់ជូតដែលទន់ស្អាត ហើយយកមកជូតសម្អាតលើផ្ទៃមុខ វានឹងជួយសម្អាតជាតិខ្លាញ់ ធ្វើឲ្យរន្ធញើសលើផ្ទៃមុខមើលទៅរួមតូច។​...

Read more

មានដឹងអត់ថា​​ របៀបនៃការយួរកាបូបបង្ហាញពីអត្តចរឹកផ្ទាល់ខ្លួនរបស់យើង​

មានដឹងអត់ថា​​ របៀបនៃការយួរកាបូបបង្ហាញពីអត្តចរឹកផ្ទាល់ខ្លួនរបស់យើង​

តើលោកអ្នកនាងជាស្រ្តីដែលចូលចិត្តស្ទាយកាន់កាបូប ឬស្ពាយកាបូបរបៀបណា? ការស្ពាយ ការកាន់ ឬ ការយួរកាបូបដែលទស្សនាវដ្តីម៉ូដលើកឡើងនាពេលនេះ មិនមានជាបញ្ហាអ្វីនោះទេ ប៉ុន្តែគ្រាន់តែជាកំណត់សំគាល់សម្រាប់មិត្តនារីៗតែប៉ុណ្ណោះ! តើលោកអ្នកនាងជាមនុស្សដែលតែងតែរៀប ចំខ្លួនរួចរាល់ហើយ  ចាប់កាន់កាបូបនៅជាប់ដៃ ឬ ព្យួរនៅលើស្មាជាការស្រេចមែនទេ? យោងទៅតាមអ្នក ជំនាញខាងភាសារាងកាយបានឲ្យដឹងថា វាមិនមែនជាការសម្រេចចិត្តដោយចៃដន្យទាំងស្រុងនោះទេ គឺវាផ្អែកទៅលើចំណង់ចំណូលចិត្តនិងបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗផងដែរ។​ លោកស្រីសាស្រ្តាចារ្យ Kathlyn Hendricks បានបន្សល់ទុកនូវស្នាដៃនិពន្ធសៀវភៅចុងក្រោយរបស់លោកស្រីដែលមានចំណង ជើងថា Conscious Loving Ever After ហើយនៅក្នុងនោះលោកស្រីក៏បានសរសេរចំណុចមួយចំនួនទាក់ទងនឹងទម្លាប់ នៃការកាន់កាបូបរបស់បងប្អូនស្រ្តីយើងផងដែរ។​ របៀបទី១៖ និយមស្ពាយកាបូបភ្នាក់ខ្សែនឹងស្មាម្ខាង...

Read more

មូលហេតុធ្វើឲ្យស្បែកខ្មៅស្រអាប់​និងវិធីថែរក្សា….

Mode Asia

ដំណើរកំសាន្តលក្ខណៈមិត្តភាពឬគ្រួសារក្នុងឱកាសថ្ងៃឈប់សម្រាកសងចូលឆ្នាំបានបញ្ចប់ទៅហើយ តែវាក៏បានបន្សល់នូវអនុស្សាវរីយជាច្រើនសម្រាប់ពួកយើងគ្រប់គ្នាដែរ​ ហើយអ្វីដែលបន្សល់ទុក នៅជាប់នឹងខ្លួនរបស់យើងមួយបែបទៀតនោះគឺស្នាមគ្រើមខ្មៅស្រអាប់នៅលើស្បែកខ្លួននិងមុខរបស់មនុស្សយើង។ ដូច្នេះក្រុមការងារទស្សនាវដ្តីម៉ូដសូមណែនាំលោកអ្នកនូវវិធីសាស្រ្តមួយដែលអាចជួយស្រោចស្រង់ភាពស្រស់ស្អាតរបស់លោកអ្នកមកវិញបាន​ឬជាជំនួយខ្លះៗដូចខាងក្រោម៖ ១. ស្បែកខ្មៅគ្រើមបណ្តាលមកពីពន្លឺព្រះអាទិត្យ ព្រះអាទិត្យមានសមត្ថភាពធ្វើឱ្យស្បែកធម្មជាតិរបស់អ្នកកាន់តែចាស់ ប្រសិនបើលោកអ្នកមិនខ្វល់ក្នុងការថែរក្សា ស្បែកទេនោះវានឹងធ្វើឲ្យស្បែកកើតមានស្នាមជីវជ្រួញ​ និងអាចឈានដល់បញ្ហាធ្ងន់ធ្ងរជាងមុនដូចជាជំងឺមហារីកស្បែកជាដើម។ ប៉ុន្តែប្រសិនបើលោកអ្នកចេះជ្រើសរើសផលិតផលប្រើប្រាស់ឲ្យបានត្រឹមត្រូវដូចជាឡេលាបស្បែកដែលមានសារធាតុផ្តល់សំណើម និង ការពារពន្លឺដ៏ចែងចាំងពីរស្មីព្រះអាទិត្យបានយូរ អង្វែង។ មានផលិផលគុណដែលលោកអ្នកអាចជ្រើសរើសបានដូចជាឡេលាបស្បែកម៉ូសប្យូ Mosbeua Body lotion ជាដើម។ វាជាផលិតផលមកពីប្រទេសជប៉ុន​ ហើយមានគុណភាពខ្ពស់ ដោយវាជួយធ្វើឲ្យស្បែកសទន់រលោង មានសំណើម ព្រមទាំងផ្តល់នូវក្លិនក្រអូបស្រាលស្រទន់បែបធម្មជាតិ។ ២. ស្បែកមុខស្រអាប់ដោយសារស្ទះរន្ធញើស ការប្រមូលផ្តុំសំណើមញើសកខ្វក់ៗដែលមកពីការទទួលទានអាហារមិនល្អនិងការផ្លាស់ប្តូរទម្លាប់ក្នុងការធ្វើអនាម័យ គឺជាកត្តារួមចំណែកធ្វើឲ្យស្ទះដំណើរការរន្ធញើសបាន។ ហើយវាក៏គ្មានអ្វីពិបាកក្នុងការដោះ...

Read more

តួឯកក្នុងរឿងទេពធីតាព្ពុលមាសបានផ្លាស់ប្តូរហើយ……

Roza

កញ្ញា អឿន រ៉ូហ្សា គឺជាតួអង្គឯកក្នុងរឿង ទេពធីតាព្ពុលមាសដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងទទួលបានការគាំទ្រច្រើនពីសំណាកក់មហាជនក្នុងភាពយន្តខ្មែរបែបបុរាណមួយនេះ។ ការសម្តែងជាតួអង្គឯក(ពេលដឹងក្តី)ក្នុងរឿងភាគនេះគឺផលិតករតម្រូវឲ្យកញ្ញា រ៉ូហ្សា សម្តែងជាតួអង្គទេពធីតាដែលមានចរឹកលក្ខណៈស្លូតបូត ស្មោះត្រង់ ពូកែអត់ធ្មត់ ចេះជួយយកអាសារអ្នកភូមិជាដើម ត្រូវចុះមកឋានកណ្តាលដើម្បីទទួលទោស។​    ក្នុងនាមជាតារាសម្តែងរលកថ្មីនេះដែរ រ៉ូហ្សា បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងទេពកោសល្យសម្តែងក្នុងទម្រង់មុខជាស្រ្តីខ្មែរពិតៗ ជាមួយនឹងសម្បុរស្រអែមថែមទៀតផង ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍មួយចំនុចទៀតនោះ គឺសម្រស់របស់ រ៉ូហ្សា កាន់តែស្អាតប្លែក និង មានស្បែកម៉ដ្ឋរលោងជាងមុន និងបានក្លាយជាតារាតំណាងផលិត ម៉ូសប្យូជប៉ុនដែលនាំចូលផ្តាច់មុខដោយហាង  ម៉ូដស្ទ័រ។​  ក្រោពីរ៉ូហ្សាបានប្រើផលិផលតម៉ូសប្យូរបស់ជប៉ុនដែលដែលជាផលិតផលមានគុណភាពខ្ពស់រួចមក...

Read more

អាថ៌កំបាំងក្នុងការជ្រើសរើសទឹកអប់

អាថ៌កំបាំងក្នុងការជ្រើសរើសទឹកអប់

ទឹកអប់ជាប្រភេទគ្រឿងសំអាងមួយដែលអាចផ្តល់នូវភាពជឿជាក់ និង ផ្តល់អត្តសញ្ញាណដ៏ល្អមួយ សម្រាប់លោកអ្នក ជាពិសេសវានឹងជួយបង្កើននូវទំនាក់ទំនងដ៏ល្អ សម្រាប់លោកអ្នក និង អ្នកនៅជុំវិញខ្លួន។ ដូច្នេះដើម្បីទទួលបាននូវភាពងាយស្រួលបន្ថែមទៀត ទស្សនាវដ្តីម៉ូដ សូមបង្ហាញជូននូវគន្លឹះមួយចំនួនសម្រាប់លោកអ្នកមុនពេលជាវទឹកអប់យកទៅប្រើប្រាស់។​ ១. ជ្រើសរើសក្លិនទឹកអប់ដែលអ្នកចូលចិត្តបំផុត ចាប់ផ្តើមបង្កើតបញ្ជីរប្រភេទក្លិនទឹកអប់ដែលលោកអ្នកចូលចិត្ត។ ទោះបីជាអ្នកស្ថិតនៅកន្លែងបោកគក់សំលៀកបំពាក់  និងកន្លែងកាត់ស្មៅក្តី វានៅតែជាក្លិនដែលរក្សាបាននូវចំណង់ចំណូលចិត្តរបស់អ្នកដោយគ្មានបញ្ហាអ្វីឡើយ។ ប្រសិនបើលោកអ្នកមិនអាចស្វែងរកក្លិនដែលអ្នកចូលចិត្តបំផុតបាននោះទេ លោកអ្នកក៏អាចមានជម្រើសក្លិនទឹកអប់ដែលស្រដៀងគ្នានៅក្នុងបញ្ជីរក្លិនទឹកអប់របស់អ្នកបានដែរ។​​ ២. ជ្រើសទឹកអប់ឲ្យត្រូវនឹងចរឹកបុគ្គលិកលក្ខណៈរបស់អ្នក ប្រសិនបើលោកអ្នកជាបុគ្គលដែលចូលចិត្តតុបតែងខ្លួនបែបសាមញ្ញ  និងការផាត់មុខតិចតួច ពេលចេញមកខាងក្រៅម្តងៗ សូមជ្រើសរើសយកក្លិនទឹកអប់ដែលក្រអូបបែបស្រាល និង មិនមានក្លិនដិតជាប់ពេក។ ហើយបើលោកអ្នកគិតថាការស្លៀកពាក់របស់អ្នកមិនមានភាពទាក់ទាញនោះទេ សូមលោកអ្នកជ្រើសរើសយកក្លិនទឹកអប់ដែលក្រអូបជាប់បានយូរ ដោយក្លិនទាំងនេះនឹងជួយកំណត់អត្តសញ្ញាណរបស់អ្នកបានថែមទៀតផង។...

Read more

សារធាតុកូឡាចែនគឺជាដៃគូដែលផ្តល់ទំនុកចិត្តខ្ពស់សម្រាប់លោកអ្នក

សារធាតុកូឡាចែនគឺជាដៃគូដែលផ្តល់ទំនុកចិត្តខ្ពស់សម្រាប់លោកអ្នក

បងប្អូនស្រ្តីណាខ្លះដែលបានទទួលទានសារធាតុកូឡាចែន?​ តើលោកអ្នកនាងមានអារម្មណ៍ដូចម្តេចដែរ? ជាការពិតណាស់! យោងតាមការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញផ្នែកសុខភាពបានឲ្យដឹងថា កូឡាចែន គឺជាសារធាតុប្រូតេអុីនដ៏មានសារៈសំខាន់មួយប្រភេទសម្រាប់ជួយទ្រទ្រង់សម្រស់ស្រ្តីឲ្យមានភាពក្មេងជាងវ័យ​។ វា​​មាន​​តួនាទីយ៉ាង​សំខាន់ដើម្បី​ធានាឱ្យបាន​​នូវ​​ការ​​ត​ភ្ជាប់​​គ្នា និង​​ភាព​​បត់​​បែន ព្រម​​ទាំង​​​​បង្កើត​​កោ​សិកា​​ស្បែកថ្មីៗ​។ ការសិក្សាស្រាវជ្រាវបានបញ្ជាក់ថា​ ស្បែករបស់មនុស្សយើងមានកូឡាចែនប្រហែល ៨០% ដោយវាធ្វើការជាមួយប្រូតេអុីនដទៃទៀតដែលមានឈ្មោះថាអេឡាស្ទុីន (Elastin) ដើម្បីឱ្យស្បែកមានចរន្តបត់បែនបានល្អ។ លោកអ្នកនាងធ្លាប់បានសង្កេតអំពីសភាពស្បែករបស់ខ្លួនឯងដែរឬទេ? នៅពេលដែលអាយុរបស់លោក អ្នកកាន់តែច្រើនឡើងៗនោះ ច្បាស់ណាស់ថាស្បែករបស់មនុស្សយើងនឹងចាប់ផ្តើមជ្រីវជ្រួញ ឡើងអុជខ្មៅ និងមិនរលើបរលោងដូចកាលទើបពេញវ័យឡើយ ដែលកត្តាទាំងនេះគឺបណ្តាលមកពី ភាពសឹករិចរិលនៃសារធាតុកូឡាចែនពីធម្មជាតិនៅក្នុងខ្លួនមនុស្ស។ ហេតុដូចនេះហើយទើបអ្នកឯកទេសខាងសុខភាព និងជំងឺសើស្បែកគឺលោកស្រីវេជ្ជបណ្ឌិត Whitney Bowe បានប្រាប់សារព័ត៌មាន The New...

Read more

វិធី១០យ៉ាងជួយឲ្យលោកអ្នកចៀសឆ្ងាយពីបញ្ហាថប់បារម្ភអំឡុងពេលស្ថានភាពវីរុស COVID-19

វិធី១០យ៉ាងជួយឲ្យលោកអ្នកចៀសឆ្ងាយពីបញ្ហាថប់បារម្ភអំឡុងពេលស្ថានភាពវីរុស COVID-19

ការរាតត្បាតជាសកលនៃជំងឺ COVID-19 បាននឹងកំពុងតែធ្វើឲ្យមនុស្សនៅទូទាំងពិភពលោកមានភាពភ័យខ្លាច និង មានការព្រួយបារម្ភយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារមនុស្សមួយចំនួនត្រូវស្នាក់ នៅក្នុងផ្ទះ និង មិនហ៊ានដើរចេញទៅខាងក្រៅដើម្បីចូលរួមកាត់បន្ថយការឆ្លងរីករាលដាល នៅក្នុង ប្រទេសនីមួយៗ។ ដើម្បីជួយឲ្យលោកអ្នកមានភាពរឹងមាំទាំងរាង្គកាយនិងស្មារតី ទស្សនាវដ្ដីម៉ូដសូមចូលរួមចែក រំលែកចំណេះដឹងមួយចំនួនអំឡុងពេលដែលលោកអ្នកអាចនឹងមានជំងឺស្រ្តេស ឬ ភាពតានតឹង និង បញ្ហាថប់បារម្ភជាដើម៖ ១.ស្វែងយល់ពីហានិភ័យផ្ទាល់ខ្លួនរបស់អ្នក វានឹងកាន់តែមានភាពងាយស្រួលសម្រាប់ការគ្រប់គ្រងបញ្ហាថប់អារម្មណ៍របស់លោកអ្នក ប្រសិនបើលោកអ្នកអាចដឹងអំពីបញ្ហារបស់ខ្លួនឯង។ មានព័ត៌មានជាច្រើននិយាយអំពីវីរុសរាតត្បាត COVID-19 ដែលអាចធ្វើឲ្យអ្នកពិបាកថ្លឹងថ្លែងថាព័ត៌មានណាដែលអាចជឿទុកចិត្តបាន។ ដូច្នេះដើម្បីប្រយុទ្ធ ប្រឆាំងនឹងបញ្ហាទាំំងអស់នេះ អ្នកត្រូវប្រមូលព័ត៌មានដែលមានប្រភពច្បាស់លាស់ និង ត្រឹមត្រូវ សម្រាប់សុខភាពផ្លូវកាយ...

Read more

ហេតុផលទាំង៧យ៉ាងដែលលោកអ្នកគួរពាក់នាឡិកាដៃ ​

ហេតុផលទាំង៧យ៉ាងដែលលោកអ្នកគួរពាក់នាឡិកាដៃ ​

លោកអ្នកច្បាស់ជាបានជ្រាបហើយថា នាឡិកាមិនត្រឹមតែជាឧបករណ៍សម្រាប់បម្រើដល់ភាពងាយស្រួលក្នុងការប្រាប់ពីថេរវេលាដល់លោកអ្នកប៉ុណ្ណោះទេ ប៉ុន្តែវាជាប្រភេទគ្រឿងអលង្ការដ៏ពេញនិយមសម្រាប់បុរសនារី ដែលអាចជួយបង្ហាញពីឧត្តមភាព និងកំណត់នូវអត្តសញ្ញាណរបស់យើងផងដែរ។ ទស្សនាវដ្ដីម៉ូដសូមបង្ហាញនូវហេតុផលមួយចំនួនដែលលោកអ្នកនាងគួរពាក់នាឡិកា៖ ១. នាឡិកាដៃបង្កើនភាពងាយស្រួល នាឡិកាដៃអាចជួយលោកអ្នកក្នុងការផ្ទៀងផ្ទាត់ពេលវេលាបានយ៉ាងស្រួលជាងទូរស័ព្ទដៃ ពីព្រោះវាគឺជាឧបករណ៍ជួយប្រាប់ពីពេលវេលាដែលលោកអ្នកពាក់នឹងកដៃ។ អ្នកខ្លះក៏បាននិយាយថា “ខ្ញុំមិនត្រូវការនាឡិកាដៃទេព្រោះខ្ញុំមានទូរស័ព្ទដៃហើយ” ដែលនេះគឺជាចំលើយទូទៅរបស់ក្រុមយុវវ័យនៅពេលដែលពួកគេព្យាយាមចង់បានទូរស័ព្ទ។ បើគ្រាន់តែចង់បានទូរស័ព្ទដៃមើលម៉ោង​ឬផ្ទៀងផ្ទាត់ពេលវេលា វាពិតជារឿងមួយគួរឲ្យសោកស្តាយណាស់។ ២. នាឡិកាដៃមានមុខងារច្រើន វត្ថុអ្វីដែលជម្រុញគំនិតឲ្យក្រុមយោធាឲ្យចង់ប្រើប្រាស់ក្នុងឧបករណ៍តែមួយដែលមានមុខងារច្រើនគឺជានាឡិកាដៃ។ នាឡិកាដៃត្រូវបានគេច្នៃយកមកប្រើប្រាស់ជាលើកដំបូងនៅសតវត្សរ៍ទី ១៩ ដោយក្រុមយោធាដើម្បីធ្វើការហាត់សមតាមកាលវេលាជាក់ស្តែង កំឡុងពេលសង្គ្រាម។ ចាប់តាំងពីពេលនោះមកអ្នកឯកទេស ផលិតនាឡិកា បានប្រើប្រាស់វាវាស់ជម្រៅទឹកសមុទ្រដោយក្រុមអ្នកជ្រមុជទឹកនិងវាស់ស្ទង់ទីកន្លែងដែលនៅខ្ពស់បំផុត ដូចជាភ្នំជាដើម ។ ៣. នាឡិកាដែលផ្តល់នូវសាមញ្ញភាព នាឡិកាដៃល្អបំផុតមិនចាំបាច់ប្រើបច្ចេកវិទ្យាចុងក្រោយនោះទេ ប៉ុន្តែវាត្រូវបំពាក់ដោយប្រព័ន្ធមេកានិចដែលមានភាពឆ្លាតវៃដោយស្វ័យប្រវត្តិ។...

Read more

អ្វីទៅជាគុណតម្លៃរបស់នាឡិកាដ៏ល្បីរបស់ពិភណលោកម៉ាក Hublot?​

Hublot Aerofusion Chronograph Orlinski Titanium Pavé

ក្នុងចំណោមនាឡិកាម៉ាកល្បីៗរបស់ពិភពលោក Hublot គឺជាម៉ាកនាឡិកាដ៏ល្បីល្បាញលំដាប់ខ្ពស់ជួរមុខមួយដែររបស់ពិភពលោក ដែលមានទីស្នាក់ការនៅក្នុងប្រទេសស្វីស​ ហើយម៉ាកនេះបានផលិតនាឡិកាជាច្រើនម៉ូដែលដើម្បីបំពេញទៅតាមតម្រូវការរបស់អតិជនខ្លួន ដែលជាក្រុមអភិជន អ្នកជំនួញ និងបុគ្គលល្បីៗរបស់ពិភពលោកជាដើម។ នាឡិកា​ក្លាសិកដំណើរការដោយស្វ័យប្រវត្តិ ម៉ូដែល Aerofusion Chronograph Orlinski Titanium Pavé ជាប្រភេទនាឡិកាដ៏កម្ររបស់ Hublot ដ្បិតវាត្រូវបានរចនាឡើងតាមបែបហត្ថកោសល្យកម្ម(ផលិតឡើងដោយដៃ) យ៉ាងផ្ចិតផ្ចង់និងយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត។​ ម៉ូដែលនេះរចនាឡើងតាម “Art of Fusion” ការួមបញ្ចូលគ្នានូវសិល្បៈគំនិតដែលជាចំនុចកណ្តាលនៃនាឡិកាដៃនេះ ដែលមើលទៅប្លែកទាក់ភ្នែកខុសពីនាឡិកាម៉ាកដទៃទៀត។​ ការរចនាផ្នែកខាងក្នុង  សិល្បៈនៃការលាយបញ្ចូលគ្នាត្រូវបានធ្វើឡើងយ៉ាងផ្ចិតផ្ចង់តាមរយៈចលានាផ្នែកខាងក្នុងនាឡិកា។ វាជាប្រភេទនាឡិកាដែលសាមញ្ញមួយ ប៉ុន្តែរចនាឡើងដោយគំនិតច្នៃប្រឌិតខ្ពស់ ថ្មី...

Read more
Page 1 of 3 1 2 3

Login to your account below

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.