សុខភាព&សម្រស់

មូលហេតុ៦យ៉ាងដែលអ្នកគួរប្រើទឹកធូន័រដើម្បីជូតសម្អាតផ្ទៃមុខ

មូលហេតុ៦យ៉ាងដែលអ្នកគួរប្រើទឹកធូន័រដើម្បីជូតសម្អាតផ្ទៃមុខ

ការថែរក្សាសុខភាពស្បែក ជាពិសេសស្បែកផ្ទៃមុខឱ្យបានល្អគឺជារឿងសំខាន់ចាំបាច់ដែលត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់​ មិនថាបុរសឬស្រ្តីនោះទេ។ លោកអ្នកប្រហែលជាធ្លាប់ដឹង ធ្លាប់ឮ ឬក៏ជាបទពិសោធន៍ផ្ទាល់ខ្លួនក៏ថាបានដែរថា គ្រាន់តែលាងមុខនឹងទឹកស្អាតគឺវាគ្រប់គ្រាន់ហើយ។ ប៉ុន្តែបើនិយាយពីក្បួននៃការថែរក្សាស្បែកមុខវិញគឺ ការធ្វើបែបនេះនៅមិនទាន់គ្រប់គ្រាន់នោះទេ ដ្បិតការលាងមុខជាមួយទឹកតែមួយមុខមិនអាចជម្រះភាពកខ្វក់តូចៗដែលនៅកប់យ៉ាងជ្រៅក្នុងស្បែកមុខ ដូចជាធូលី គ្រឿងម៉ាកាយ៉េ (Make-up) បានជ្រះស្អាតល្អនោះទេ។ ប្រការនេះយើងគួរប្រើផលិតផលជំនួយដើម្បីលាងសម្អាតដូចជាទឹកធូន័រដើម្បីជម្រះភាពកខ្វក់ចេញពីផ្ទៃមុខរបស់យើងជាពិសេសនៅពេលយប់មុនពេលចូលគេង។ ទស្សនាវដ្ដីម៉ូដ សូមណែនាំពីហេតុផលចម្បងៗ ៦យ៉ាង ក្នុងការប្រើប្រាស់ទឹកធូន័រសម្រាប់ជូតសម្អាតផ្ទៃមុខ ដែលលោកអ្នកគួរតែយល់ដឹង៖   ១.​ ជួយបង្រួមរន្ឋញើស នៅពេលដែលយើងលាងសម្អាតផ្ទៃមុខជាមួយទឹកធូន័រដោយបន្តក់វានៅលើសំឡីកប្បាស  ឬក៏ក្រណាត់ជូតដែលទន់ស្អាត ហើយយកមកជូតសម្អាតលើផ្ទៃមុខ វានឹងជួយសម្អាតជាតិខ្លាញ់ ធ្វើឲ្យរន្ធញើសលើផ្ទៃមុខមើលទៅរួមតូច។ ២. ជួយស្តារឡើវវិញនូវតុល្យភាពនៃកម្រិត...

Read more

អ្វីទៅជាអាថ៌កំបាំងនៃជនជាតិជប៉ុនដែលមានសុខភាពល្អនិងអាយុវែង?

an old man drink a glass of aojiru

ជារឿងដែលមិនអាចបដិសេធបាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងនាពេលបច្ចុប្បន្នគឺ យើងហាក់មិនសូវចូលចិត្តញ៉ាំបន្លែឱ្យបានច្រើននោះទេក្នុងរបបអាហារប្រចាំថ្ងៃ។ ផ្ទុយទៅវិញ យើងចូលចិត្តញ៉ាំអាហារដែលចម្អិនទុកស្រាប់ (Fast food)​ ឬអាហារបែបងាយៗដូចជា Burger, Dougnat, Pizza, និង​ស្លាបមាន់បំពង ដ្បិតអាហារទាំងនោះមានរសជាតិឆ្ងាញ់ ហើយមិនត្រូវចំណាយពេលច្រើន។ អាហារទាំងនោះក៏ជាកត្តារួមផ្សំដែលបង្កឱ្យសុខភាពមិនល្អនាពេលក្រោយ ដ្បិតពពួកអាហារទាំងនោះមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ហើយសម្បូរខ្លាញ់ និងជាតិកាបូអីដ្រាតច្រើនជ្រុល ដែលខុសពី​ បន្លែ ផ្លែឈើ និងជាតិហ្វាយបឺរ (Fiber)។  បច្ចេកវិទ្យាកាន់តែជឿនលឿន សង្គមកាន់តែរីកចម្រើន មនុស្សម្នាកាន់តែមានពេលវេលាហាក់តិចតួចទៅៗក្នុងចម្អិនម្ហូបអាហារ​ដែលសម្បូរទៅសារធាតុចិញ្ចឹមហើយមានបន្លែចម្រុះគ្នាច្រើនមុខ​​ណាស់។ យ៉ាងណាម៉ិញ បច្ចេកវិទ្យាជឿនលឿនក៏អនុញ្ញាតឱ្យមនុស្សយកបន្លែទៅកែច្នៃជាអាហារជំនួយសុខភាពដើម្បីបំពេញភាពខ្វះខាតដល់រាងកាយដែលត្រូវការសារធាតុចិញ្ចឹមដែលមាននៅក្នុងបន្លែផ្សេងគ្នាៗ។ តួយ៉ាង អ្នកវិទ្យាសាស្ត្រជប៉ុនបានផលិតអាហារបំប៉នដែលឈ្មោះ អ័រជីរ៉ូ Aojiru...

Read more

ទម្លាប់នៃការថែសម្រស់របស់ជនជាតិជប៉ុន 

ទម្លាប់នៃការថែសម្រស់របស់ជនជាតិជប៉ុន 

បច្ចុប្បន្ននេះ! បើនិយាយដល់បញ្ហាសុខភាពនិងសម្រស់នោះ យើងប្រហែលនឹកឃើញដល់ប្រជាជនជប៉ុនមុនគេ។ ព្រោះអ្វី? ព្រោះប្រជាជនក្នុងប្រទេសនេះមានភាពល្បីល្បាញខ្លាំងពីរឿងថែរក្សាសុខភាពជាចម្បង​ ដោយ អនុវត្តទៅតាមវិធីសាស្រ្តងាយៗ ហើយទទួលបានប្រសិទ្ធភាពខ្ពស់គួរឱ្យកត់សម្គាល់ ជាពិសេសគឺទម្លាប់ងាយៗ ផ្សេងៗក្នុងការថែរក្សាសម្រស់នេះតែម្ដង។ ទាក់ទងនឹងទម្លាប់នៃការថែករក្សាសម្រស់របស់ជនជាតិជប៉ុននេះ​ ម៉ូដអាស៊ី​ សូមលើកយកទម្លាប់ងាយៗមួយចំនួនជូនដល់មិត្តអ្នកអានទាំងអស់គ្នា៖  ១/. ការសម្អាតផ្ទៃមុខ៖ ជំហានដំបូងនៃការថែរក្សាស្បែកមុខរបស់នារីជប៉ុនគឺការផ្ដោតជាសំខាន់ទៅលើ ការសម្អាតស្បែកមុខនេះតែម្ដង។ ដូចដែលយើងដឹងហើយថា ស្បែកមុខគឺជាចំនុចប្រឈមដោយផ្ទាល់ជាមួយ ខ្យល់កខ្វក់ខាងក្រៅ។ ដូច្នេះការសម្អាតផ្ទៃមុខជាមួយនឹងទឹកស្អាតមុនពេលចូលគេង ឬក្រោយត្រឡប់ពីបំពេញ ការងារខាងក្រៅគឺជារឿងដែលចាំបាច់បំផុត ប៉ុន្តែសូមជ្រាបថា មានប្រភេទបាក់តេរីក៏ដូចជាធូលីដីមួយចំនួន បានទំជាប់ហើយជ្រាបចូលយ៉ាងជ្រៅតាមរន្ធញើសចូលទៅក្នុងស្បែកមុខដោយមិនអាចសម្អាតនឹងទឹកធម្មតាបាននោះឡើយ។ ដូច្នេះហើយបានជាជប៉ុនប្រើនូវបច្ចេកវិទ្យាចុងក្រោយផលិតនូវផលិតផលដែលបំពេញនូវគ្រប់ប្រភេទស្បែកមុខ  នោះគឺជាប្រភេទសាប៊ូដុសមុខដែលផលិតចេញពីតែបៃតង mosbeau all-in-one-green-tea-soap រួមជាមួយនឹង សាប៊ូដុសមុខ...

Read more

ព័ត៌មានទាន់ហេតុការណ៍ថ្មីពី Covid-19 

ព័ត៌មានទាន់ហេតុការណ៍ថ្មីពី Covid-19 

បច្ចុប្បន្ននេះ វីរុស Covid-19 កំពុងវាយលុក និងបានសម្លាប់មនុស្សជាច្រើននៅតាមបណ្ដាប្រទេសមួយចំនួន។ តួយ៉ាងក្នុងប្រទេសកម្ពុជាយើង វីរុសនេះ ក៏កំពុងវាយលុកឆ្លងរាលដាល បង្កើនតួលេខពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែច្រើនឡើងៗ បង្កក្ដីបារម្ភនិងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។  យោងតាមសេចក្ដីប្រកាសចុងក្រោយរបស់ក្រសួង សុខាភិបាលកាលពីយប់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២០នេះបានឱ្យដឹងថា ៖​ ទន្ទឹមនឹងក្ដីបារម្ភ ក្នុងស្ថានការណ៍ដ៏តឹងតែងនេះ ក្នុងនាមជាប្រជាពលរដ្ឋ យើងម្នាក់ៗក៏មានកាតព្វកិច្ចការពារ ខ្លួនពីការឆ្លង និងការចម្លងផ្សេងៗដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា៖  លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុល ខ្ទប់មាត់ និងច្រមុះរបស់អ្នកដោយប្រើកែងដៃ ឬក្រដាសជូតមាត់...

Read more

អ្វីទៅជាទម្លាប់របស់ជនជាតិជប៉ុនដែលសុខភាពល្អនិងសម្រស់ស្រស់ស្អាត?

Happy and small Japanese family

ជប៉ុនមិនត្រឹមតែល្បីល្បាញតែខាងបច្ចេកវិទ្យារីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែប្រទេសដែលមាន ប្រជាជនពេញដោយគុណធម៌និងវិន័យមួយនេះ ក៏មានភាពល្បីល្បាញខ្លាំងមិនធម្មតាពីរឿងថែរក្សា សុខភាពនិងសម្រស់ផងដែរ។ មានវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពជាច្រើនដែលពួកគេបានអនុវត្តដើម្បីទទួលបានសុខភាពល្អ និង សម្រស់កាន់តែក្មេងជាវ័យ។​  ទស្សនាវដ្ដីម៉ូដ សូមលើកយកចំនុចសំខាន់ៗមួយចំនួនដែលជា វិធីសាស្រ្តនិងរូបមន្តរបស់ជនជាតិជប៉ុនជូនដល់មិត្តអ្នកអានទាំងអស់គ្នា៖  ១. របប​អាហារ ៖ ជប៉ុន​ជាជនជាតិដែលមិននិយម​ញ៉ាំ​អាហារ​​កែច្នៃ​​ដែលចេញពីរោងចក្រនោះឡើយ ព្រោះតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា​ ​អាហារទាំងនោះ​អាច​បង្ក​ទៅ​ជាជំងឺ​ផ្សេងៗដូចជា​មហារីកជាដើម។ មូលហេតុនេះហើយ ទើបជនជាតិជប៉ុន​និយម​ញ៉ាំតែបន្លែត្រីសាច់ ផ្លែឈើ បែបធម្មជាតិ ព្រោះ​វា​សម្បូរវីតាមីន ​ជាតិ​រ៉ែ និង​កាត់​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់។​ របប​អាហារ​របស់​ជនជាតិ​ជប៉ុន មាន​តុល្យភាព ជួយឱ្យសុខភាព​ល្អ រួម​មាន​គ្រឿង​សមុទ្រ ជា​ពិសេស​ត្រី​ស្រស់ៗ​ សារាយ​សមុទ្រ គ្រាប់​ធញ្ញជាតិ...

Read more

COVID-19 កំពុងវាយលុក!​ តើគួរបង្ហាញក្ដីស្រឡាញ់​រវាងគ្នាដូចម្ដេច?

COVID-19 កំពុងវាយលុក!​ តើគួរបង្ហាញក្ដីស្រឡាញ់​រវាងគ្នាដូចម្ដេច?

ក្នុងកាលៈទេសៈដែលវីរុស Covid19 កំពុងវាយលុក ដែលតួលេខនៃការឆ្លងកើនឡើងជាលំដាប់គួរឱ្យ បារម្ភនេះ  បុគ្គលម្នាក់ៗក្រៅពីខំការពារពីការឆ្លងនិងអនុវត្តវិធីសាស្រ្តផ្សេងៗទប់ទល់នឹងការចម្លងដូច ដែលក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានណែនាំហើយនោះ យើងក៏អាចចែក រំលែកសេចក្ដីស្រឡាញ់រវាងគ្នានឹងគ្នាដូចខាងក្រោម ៖  ១/ ចែករំលែកព័ត៌មានពិតនិងច្បាស់ការ៖ ក្នុងកាលៈទេ​សៈនេះ ម្នាក់ៗច្បាស់ជាមានអារម្មណ៍ជ្រួល ច្របល់ ខ្វល់ខ្វាយ បារម្ភពីសុខភាពខ្លួនឯងនិងអ្នកដទៃ។​ ប្រការនេះ ការមិនជឿទុកចិត្តព័ត៌មាន គ្រប់មជ្ឈដ្ឋាន ហើយផ្ដោតនិងចែករំលែកតែប្រភពព័ត៌មានច្បាស់ការដែលចេញពីក្រសួងសុខាភិបាល ឬចេញពីអង្គការសុខភាពពិភពលោក  គឺជាកត្តាវិជ្ជមា​នជួយកាត់បន្ថយសំពាធផ្លូវចិត្តសម្រាប់យើងម្នាក់ៗ ផងដែរ។​​ ២/ ផ្ដល់ជាសម្ភារការពារផ្សេងៗ៖ មានវិធីសាស្រ្តជាច្រើនដែលអាចកាត់បន្ថយការចម្លងវីរុស Covid 19...

Read more

តើអ្នកដឹងអ្វីខ្លះពីជំងឺកូរ៉ូណាឬកូវីដ១៩?

covid19

មេរោគកូរ៉ូណាឬកូវីដ១៩ គឺជាប្រភេទជំងឺឆ្លងតាមរយៈផ្លូវដង្ហើមដែលអាចកើតលើមនុស្សផងលើសត្វផងដូចជា ប្រចៀវ គោ អូដ្ឋ ឆ្មា ជាដើម។ មេរោគប្រភេទនេះ ឆ្លងពី​​​មនុស្ស​ម្នាក់ទៅមនុស្សម្នាក់ទៀតដោយបង្ក​ឱ្យ​មាន ជំងឺ​ផ្លូវ​ ដង្ហើម ពី​ផ្តាសាយ​ហៀរសំបោរ ក្នុង​​​ទម្រង់​ស្រាល ទៅជា​ជំងឺ​រលាក​សួតធ្ងន់ធ្ងរ​ រហូតបណ្ដាល​ដល់​ស្លាប់បាន។​ ប្រភពនិងការឆ្លង​ ប្រភពដើមចមនៃការរីករាលដាលជំងឺនេះគឺមានប្រភពនៅទីក្រុងវូហានប្រទេសចិន ហើយក៏បន្ដរាលដាលដល់បណ្ដាប្រទេសជាច្រើននៅទូទាំងពិភពលោកយ៉ាងឆាប់រហ័សរហូតអង្គការសុខភាពពិភពលោកចេញសេចក្ដីថ្លែងការណ៍ប្រកាសអាសន្នជាសាកលចាត់ទុកជំងឺនេះក្នុងកម្រិតក្ដៅរបស់ពិភពលោក។​ គួរបញ្ជាក់ថា ​កូរ៉ូណា ជា​អម្បូរមេរោគ​ដែល​ចែក​ជា​ចង្កោម​គ្រួសារ​បួនសំខាន់ៗគឺ អាល់ហ្វា បេតា ហ្កាម៉ា និង​ដែលតា។ កូរ៉ូណាវីរុស ​មាន​​ ៧​ប្រភេទ​​ខុសៗគ្នា​ ក្នុង​នោះ​បួន​ប្រភេទ​មិន​សូវ​កាចខ្លាំងប៉ុន្មាននោះ​ទេ ប៉ុន្តែបី​ប្រភេទ​ទៀតគឺកំណាច​ខ្លាំង​ដែលមួយក្នុងចំណោមនោះគឺជាប្រភេទដែលកំពុងវាយលុកបង្កហានិភ័យដល់មនុស្សជាតិនេះឯង។​...

Read more

សូមជួយស៊ែរបន្ទាន់! វិធីបង្ការវីរុសកូរ៉ូណាប្រភេទថ្មី

Virus Corona

លោកអ្នកប្រហែលជាដឹងរួចមកហើយមេរោគដ៏កាចសាហាវប្រភេទថ្មីឈ្មោះថា កូរ៉ូណា មានប្រភពមកពីប្រទេសចិន ដែលកំពុងវាយលុកឆ្លងរាតត្បាតដល់បណ្ដាប្រទេសមួយចំនួនក្នុង​ ពិភពលោកដូចជា ថៃ អូស្រ្តាលី ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី បារាំង កូរ៉េខាងត្បូង សហរដ្ឋអាមេរិក វៀតណាម ជាដើម។  ក្នុងក្ដីបារម្ភដ៏ស្រួចស្រាល់ខ្លាចជំងឺនេះរាលដាលដល់កម្ពុជាយើង នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ នៃក្រសួងសុខាភិបាល​ ក៏បានចេញវិធានកាណ៍ដើម្បទប់ស្កាត់ជំងឺឆ្លងនេះដូចខាងក្រោម៖  ១. ជៀសវាង​ធ្វើ​ដំណើរ​ឬ​ផ្លា​ក ប្រ​សិន​មាន​គ្រុនក្តៅ និង​ក្អក ។  ២.​ប្រ​សិន​មាន​គ្រង​ក្តៅ ក្អក និង​ពិបាក​ដកដង្ហើម ត្រូវ​ស្វែងរក​ការ​ព្យាបាល​ជា​បន្ទាន់ និង​ប្រាប់​ពី​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ដល់​គ្រូពេទ្យ ។  ៣....

Read more

ឃើញ​មេឃ្មុំ​ច្បាស់​ជា​រត់​គេច​ហើយ​មែនអត់? ឈប់សិន! មក​ដឹង​ពី​អត្ថប្រយោជន៍​កូនៗ​របស់វា​បន្ដិច​មើល៍

Royal jelly and beehive

ពិតណាស់ដែលថា សត្វឃ្មុំគឺជាសត្វដែលមានពិសធ្វើឱ្យគ្រប់គ្នាខ្លាចរអា ប៉ុន្តែអំបូរសត្វដែលយកមាត់ធ្វើជាអាវុធមួយនេះ គឺមានគុណសម្បត្តិជាច្រើនពេញមួយវដ្ដជីវិតវាតែម្ដង ជាពិសេសគឺកូនៗរបស់វា។ លោកអ្នកប្រហែលជាធ្លាប់បានដឹងរួចមកហើយពីអត្ថប្រយោជន៍ទឹកឃ្មុំនិងកូនឃ្មុំ ដ្បិតអ្នកខ្លះបានយកវាមកលាបមុខឬទទួលទាន ហើយលោកអ្នកក៏ប្រហែជាធ្លាប់រីករាយក្នុងការទទួលទានផ្លិតឃ្មុំដែលមានជាប់កូនឃ្មុំតូចៗពណ៌សៗផងដែរ ជាពិសេសពេលយើងធ្វើដំណើរទៅតាមបណ្ដាខេត្ត។ កូនឃ្មុំមិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ តែថែមទាំងមានអត្ថប្រយោជន៍ដ៏លើសលប់។ អ្នកដឹកនាំក្រុមស្រាវជ្រាវរបស់សកលវិទ្យាល័យ Stanford University នៅសហរដ្ឋអាមេរិកគឺលោក  Kevin Wang បានមានប្រសាសន៍ប្រាប់សារព៌ត៍មាន the Guardian ថា កូនឃ្មុំអាចជួយព្យាបាលជំងឺវង្វេងវង្វាន់ស្មារតី ខ្សោយបេះដូង និងខ្សោយសាច់ដុំ។ អ្នកស្រាវជ្រាវរូបនេះបានបន្តថា សារធាតុកូនឃ្មុំក៏ជួយបង្កើតកោសិកាស្បែកថ្មីដើម្បីជួសជុលនិងទ្រទ្រង់សារពាង្គកាយផងដែរ។ ការស្រាវជ្រាវបែបវេជ្ជសាស្រ្តជាច្រើនក៏បានរកឃើញថាសារធាតុកូនឃ្មុំមានផ្ទុក៖ ជាតិទឹកពី ៥០ ទៅ...

Read more

ប្រការចាំបាច់ដើម្បីកាត់បន្ថយមហារីក ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល

breast cancer

ការសិក្សាស្រាវជ្រាវមួយរបស់ក្រុមហ៊ុន Feedback Research បានរកឃើញថាប្រជាពលរដ្នកម្ពុជាមានទំលាប់មួយចំនួនខុសពីលោកខាងលិច៖  ១)​ ភាគច្រើនមិនត្រួតពិនិត្យសុខភាពជាប្រចាំទេ  ២) ប្រសិនបើឈឺនៅដើរបានគឺតែងតែទៅទិញថ្នាំនៅឱសថស្ថាន ៣) នៅឱសថស្ថានមួយចំនួនគ្មានឱសថការីប្រចាំការតែជំនួសដោយអ្នកលក់ប៉ុណ្ណោះ ៤) ជាទំលាប់អ្នកបម្រើការនៅឱសថស្ថានមិនសូវដែលសាកសួររកវេជ្ជបញ្ជាពីអ្នកទិញទេ ៥)​ ពេលខ្លះអ្នកទិញឱសថ ជាអ្នកបញ្ជាឲ្យឱសថការីផ្តល់ឱសថឲ្យខ្លួនប្រើប្រាស់តាមចំណាំ ៦) ​ ប្រជាពលរដ្នភាគច្រើនទៅមន្ទីរពេទ្យនៅតែពេលដែលឈឺប៉ុណ្ណោះ ក្រោយពីអានគំហើញនៃការអង្កេតនេះរួច ម៉ូដអាស៊ី សូមលើកយកពាក្យស្លោកដ៏ពេញនិយមមួយរបស់ខ្មែរយើងមកជម្រាបជូន “ការពារប្រសើរជាងព្យាបាល”។ ទន្ទឹមនឹងនេះផងដែរ ក្រុមអ្នកស្រាវជ្រាវខាងសុខភាពសាធារណៈបានធ្វើការណែនាំថា ការទទួលទានអាហារត្រឹមត្រូវ និងការធ្វើលំហាត់ប្រាណជាប្រចាំ គឺជាវិធីដ៏ប្រសើរមួយក្នុងការទប់ស្កាត់ និងជួយការពារពីជំងឺផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។  បើនិយាយពីការទទួលទានអាហារឲ្យបានត្រឹមត្រូវនោះ ម៉ូដអាស៊ី សូមលើកយកការសិក្សាស្រាវជ្រាវរបស់ School...

Read more
Page 1 of 2 1 2

Login to your account below

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.