ម៉ូដពេញនិយម

អាថ៌កំបាំងក្នុងការជ្រើសរើសទឹកអប់

អាថ៌កំបាំងក្នុងការជ្រើសរើសទឹកអប់

ទឹកអប់ជាប្រភេទគ្រឿងសំអាងមួយដែលអាចផ្តល់នូវភាពជឿជាក់ និង ផ្តល់អត្តសញ្ញាណដ៏ល្អមួយ សម្រាប់លោកអ្នក ជាពិសេសវានឹងជួយបង្កើននូវទំនាក់ទំនងដ៏ល្អ សម្រាប់លោកអ្នក និង អ្នកនៅជុំវិញខ្លួន។ ដូច្នេះដើម្បីទទួលបាននូវភាពងាយស្រួលបន្ថែមទៀត ទស្សនាវដ្តីម៉ូដ សូមបង្ហាញជូននូវគន្លឹះមួយចំនួនសម្រាប់លោកអ្នកមុនពេលជាវទឹកអប់យកទៅប្រើប្រាស់។​ ១. ជ្រើសរើសក្លិនទឹកអប់ដែលអ្នកចូលចិត្តបំផុត ចាប់ផ្តើមបង្កើតបញ្ជីរប្រភេទក្លិនទឹកអប់ដែលលោកអ្នកចូលចិត្ត។ ទោះបីជាអ្នកស្ថិតនៅកន្លែងបោកគក់សំលៀកបំពាក់  និងកន្លែងកាត់ស្មៅក្តី វានៅតែជាក្លិនដែលរក្សាបាននូវចំណង់ចំណូលចិត្តរបស់អ្នកដោយគ្មានបញ្ហាអ្វីឡើយ។ ប្រសិនបើលោកអ្នកមិនអាចស្វែងរកក្លិនដែលអ្នកចូលចិត្តបំផុតបាននោះទេ លោកអ្នកក៏អាចមានជម្រើសក្លិនទឹកអប់ដែលស្រដៀងគ្នានៅក្នុងបញ្ជីរក្លិនទឹកអប់របស់អ្នកបានដែរ។​​ ២. ជ្រើសទឹកអប់ឲ្យត្រូវនឹងចរឹកបុគ្គលិកលក្ខណៈរបស់អ្នក ប្រសិនបើលោកអ្នកជាបុគ្គលដែលចូលចិត្តតុបតែងខ្លួនបែបសាមញ្ញ  និងការផាត់មុខតិចតួច ពេលចេញមកខាងក្រៅម្តងៗ សូមជ្រើសរើសយកក្លិនទឹកអប់ដែលក្រអូបបែបស្រាល និង មិនមានក្លិនដិតជាប់ពេក។ ហើយបើលោកអ្នកគិតថាការស្លៀកពាក់របស់អ្នកមិនមានភាពទាក់ទាញនោះទេ សូមលោកអ្នកជ្រើសរើសយកក្លិនទឹកអប់ដែលក្រអូបជាប់បានយូរ ដោយក្លិនទាំងនេះនឹងជួយកំណត់អត្តសញ្ញាណរបស់អ្នកបានថែមទៀតផង។...

Read more

ហេតុផលទាំង៧យ៉ាងដែលលោកអ្នកគួរពាក់នាឡិកាដៃ ​

ហេតុផលទាំង៧យ៉ាងដែលលោកអ្នកគួរពាក់នាឡិកាដៃ ​

លោកអ្នកច្បាស់ជាបានជ្រាបហើយថា នាឡិកាមិនត្រឹមតែជាឧបករណ៍សម្រាប់បម្រើដល់ភាពងាយស្រួលក្នុងការប្រាប់ពីថេរវេលាដល់លោកអ្នកប៉ុណ្ណោះទេ ប៉ុន្តែវាជាប្រភេទគ្រឿងអលង្ការដ៏ពេញនិយមសម្រាប់បុរសនារី ដែលអាចជួយបង្ហាញពីឧត្តមភាព និងកំណត់នូវអត្តសញ្ញាណរបស់យើងផងដែរ។ ទស្សនាវដ្ដីម៉ូដសូមបង្ហាញនូវហេតុផលមួយចំនួនដែលលោកអ្នកនាងគួរពាក់នាឡិកា៖ ១. នាឡិកាដៃបង្កើនភាពងាយស្រួល នាឡិកាដៃអាចជួយលោកអ្នកក្នុងការផ្ទៀងផ្ទាត់ពេលវេលាបានយ៉ាងស្រួលជាងទូរស័ព្ទដៃ ពីព្រោះវាគឺជាឧបករណ៍ជួយប្រាប់ពីពេលវេលាដែលលោកអ្នកពាក់នឹងកដៃ។ អ្នកខ្លះក៏បាននិយាយថា “ខ្ញុំមិនត្រូវការនាឡិកាដៃទេព្រោះខ្ញុំមានទូរស័ព្ទដៃហើយ” ដែលនេះគឺជាចំលើយទូទៅរបស់ក្រុមយុវវ័យនៅពេលដែលពួកគេព្យាយាមចង់បានទូរស័ព្ទ។ បើគ្រាន់តែចង់បានទូរស័ព្ទដៃមើលម៉ោង​ឬផ្ទៀងផ្ទាត់ពេលវេលា វាពិតជារឿងមួយគួរឲ្យសោកស្តាយណាស់។ ២. នាឡិកាដៃមានមុខងារច្រើន វត្ថុអ្វីដែលជម្រុញគំនិតឲ្យក្រុមយោធាឲ្យចង់ប្រើប្រាស់ក្នុងឧបករណ៍តែមួយដែលមានមុខងារច្រើនគឺជានាឡិកាដៃ។ នាឡិកាដៃត្រូវបានគេច្នៃយកមកប្រើប្រាស់ជាលើកដំបូងនៅសតវត្សរ៍ទី ១៩ ដោយក្រុមយោធាដើម្បីធ្វើការហាត់សមតាមកាលវេលាជាក់ស្តែង កំឡុងពេលសង្គ្រាម។ ចាប់តាំងពីពេលនោះមកអ្នកឯកទេស ផលិតនាឡិកា បានប្រើប្រាស់វាវាស់ជម្រៅទឹកសមុទ្រដោយក្រុមអ្នកជ្រមុជទឹកនិងវាស់ស្ទង់ទីកន្លែងដែលនៅខ្ពស់បំផុត ដូចជាភ្នំជាដើម ។ ៣. នាឡិកាដែលផ្តល់នូវសាមញ្ញភាព នាឡិកាដៃល្អបំផុតមិនចាំបាច់ប្រើបច្ចេកវិទ្យាចុងក្រោយនោះទេ ប៉ុន្តែវាត្រូវបំពាក់ដោយប្រព័ន្ធមេកានិចដែលមានភាពឆ្លាតវៃដោយស្វ័យប្រវត្តិ។...

Read more

អ្វីទៅជាគុណតម្លៃរបស់នាឡិកាដ៏ល្បីរបស់ពិភណលោកម៉ាក Hublot?​

Hublot Aerofusion Chronograph Orlinski Titanium Pavé

ក្នុងចំណោមនាឡិកាម៉ាកល្បីៗរបស់ពិភពលោក Hublot គឺជាម៉ាកនាឡិកាដ៏ល្បីល្បាញលំដាប់ខ្ពស់ជួរមុខមួយដែររបស់ពិភពលោក ដែលមានទីស្នាក់ការនៅក្នុងប្រទេសស្វីស​ ហើយម៉ាកនេះបានផលិតនាឡិកាជាច្រើនម៉ូដែលដើម្បីបំពេញទៅតាមតម្រូវការរបស់អតិជនខ្លួន ដែលជាក្រុមអភិជន អ្នកជំនួញ និងបុគ្គលល្បីៗរបស់ពិភពលោកជាដើម។ នាឡិកា​ក្លាសិកដំណើរការដោយស្វ័យប្រវត្តិ ម៉ូដែល Aerofusion Chronograph Orlinski Titanium Pavé ជាប្រភេទនាឡិកាដ៏កម្ររបស់ Hublot ដ្បិតវាត្រូវបានរចនាឡើងតាមបែបហត្ថកោសល្យកម្ម(ផលិតឡើងដោយដៃ) យ៉ាងផ្ចិតផ្ចង់និងយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត។​ ម៉ូដែលនេះរចនាឡើងតាម “Art of Fusion” ការួមបញ្ចូលគ្នានូវសិល្បៈគំនិតដែលជាចំនុចកណ្តាលនៃនាឡិកាដៃនេះ ដែលមើលទៅប្លែកទាក់ភ្នែកខុសពីនាឡិកាម៉ាកដទៃទៀត។​ ការរចនាផ្នែកខាងក្នុង  សិល្បៈនៃការលាយបញ្ចូលគ្នាត្រូវបានធ្វើឡើងយ៉ាងផ្ចិតផ្ចង់តាមរយៈចលានាផ្នែកខាងក្នុងនាឡិកា។ វាជាប្រភេទនាឡិកាដែលសាមញ្ញមួយ ប៉ុន្តែរចនាឡើងដោយគំនិតច្នៃប្រឌិតខ្ពស់ ថ្មី...

Read more

៧គន្លឹះក្នុងការកំណត់សម្គាល់ទឹកអប់អូរីជីណល

៧គន្លឹះក្នុងការកំណត់សម្គាល់ទឹកអប់អូរីជីណល

ការតុបតែងខ្លួនឱ្យស្រស់ស្អាតនិងមានក្លិនក្រអូបស្រស់ស្រាយជាប្រការដែលត្រូវយកចិត្តដាក់​ ហើយទឹកអប់ជាគ្រឿងក្រអូបដែលយើងតែងប្រើដើម្បីបម្រើដល់ឃានវិញ្ញាណរបស់យើងនិងអ្នកនៅជុំវិញខ្លួន។ មានទឹកអប់ជាច្រើនម៉ាក ច្រើនក្លិនដែលត្រូវបានលក់នៅលើទីផ្សារ ហើយក្នុងនោះក៏មានទឹកអប់សុទ្ធនិងទឹកអប់ក្លែងក្លាយដែលធ្វើឱ្យយើងហាក់មានការពិបាកក្នុងការកំណត់សម្គាល់ថាប្រភេទមួយណាជាទឹកអប់សុទ្ធ ហើយមួយណាជាទឹកអប់មិនសុទ្ធ ឬក្លែងក្លាយនោះ។  ពេលខ្លះយើងអាចនឹងឃើញមានទឹកអប់ក្លែងក្លាយជាច្រើនបានចរាចរណ៍លក់នៅតាមហាងលក់ផលិតផលតូចៗ​ ប៉ុន្តែអតិថិជនជាច្រើនគឺមិនបានដឹង ឬមិនបានចាប់អារម្មណ៍ថាវាជាផលិតផលក្លែងក្លាយឬជាទឹកអប់ចម្លងនោះទេ  ដោយសារផលិតផលទាំងនោះបានរចនាឡើងទាំងរូបរាងស្រស់ស្អាត និង មានក្លិនស្រដៀងគ្នាជាមួយនឹងទឹកអប់សុទ្ធដែរ។ ការទិញប៉ះចំទឹកអប់ក្លែងក្លាយនឹងមិនត្រឹមតែធ្វើឲ្យយើងមានអារម្មណ៍ថាចាញ់បោកគេ និងអន់ចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាកាន់តែអាក្រក់ទៅទៀតនោះគឺ វាអាចបង្កផលប៉ះពាល់ដល់សុខភាពរបស់យើងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ មានវិធីសាស្ត្រមួយចំនួនដែលអាចជួយបង្រៀនយើងឱ្យស្វែងយល់បន្ថែមបាន បើទោះបី វាជារបស់ក្លែងក្លាយនិងបានរចនាក្នុងសភាពស្រស់ស្អាតកម្រិតណាក៏ដោយចុះ។​ ដោយមានការឧបត្តម្ភពីហាងម៉ូដស្ទ័រដែលជាហាងមួយមានការទទួលច្រើនពីសំណាក់មហាជន ថាជាហាងដែលលក់ផលិផលសុទ្ធ១០០%​ ទស្សនាវដ្ដីម៉ូដ បានធ្វើការសិក្សាស្រាវជ្រាវនូវគន្លឹះពិសេសខ្លះៗដែលអាចជួយឱ្យលោកអ្នកដឹងពីរបៀបក្នុងការជ្រើសទឹកអប់សុទ្ធ ១០០% ដូចខាងក្រោម៖​ ១. ពិនិត្យមើលការវិញខ្ចប់ ទឹកអប់សុទ្ធជាទូទៅតែងតែមានការស្រោបទៅដោយប្រភេទថង់ផ្លាស្ទីកកែវ...

Read more

នាឡិកាដំបូងគេបង្អស់ដែលពាក់ឡើងឋានព្រះចន្ទ

នាឡិកាដំបូងគេបង្អស់ដែលពាក់ឡើងឋានព្រះចន្ទ

បេសកកម្មអាប៉ូឡូទី១១ទៅឋានព្រះចន្ទរបស់អវកាសយានិកបីនាក់របស់សហរដ្ឋអាមេរិកកាលពីជាងពាក់កណ្តាលសតវត្សរ៍មុនពោលគឺនៅឆ្នាំ១៩៦៩ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមនុស្សជាតិចងចាំហើយស្ងើចសរសើរ។ អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងបេសកកម្មទៅឋានព្រះចន្ទរបស់អវកាសយានិកទាំងបីនាក់នោះគឺ លោក Buzz Aldrin បានពាក់នាឡិកាអូមេហ្គា Speedmaster ខណៈពេលលោកស្ថិតក្នុងបេសកកម្ម​អាប៉ូឡូទី១១ ឡើងទៅឋានព្រះចន្ទ។  នៅក្នុងសៀវភៅដែលមានចំណងជើងថា​ “Return To Earth” ឬប្រែជាភាសាខ្មែរថា​ «ត្រឡប់មកកាន់ភពផែនដីវិញ» អវកាស​យានិកលោក Buzz Aldrin​​​ បានសរសេរពីការសម្រេចចិត្តរបស់លោកក្នុងការពាក់នាឡិកា Omega Speedmaster យ៉ាងដូច្នេះថា៖ «ការពាក់នាឡិកាឡើងឋានព្រះចន្ទជាជម្រើសមិនសូវចាំបាច់ ប៉ុន្តែនៅពេលដែលយើងកំពុងតែដើរលើឋានព្រះចន្ទហើយបានដឹងពីម៉ោងពេលនៅទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ នោះអ្វីៗមួយចំនួនលែងសំខាន់ជាងនេះទៀតហើយ។ ​យ៉ាងណាមិញ ខ្ញុំជាមនុស្សដែលចូលចិត្តនិងស្រលាញ់នាឡិកា ដូច្នេះខ្ញុំបានសម្រេចចិត្តពាក់នាឡិកា...

Read more

អ្វីទៅជាភាពខុសគ្នារវាងនាឡិកាប្រើថ្ម​ និង​នាឡិកាអូតូម៉ាទិក?

Mode Asia

នាឡិកាមិនត្រឹមតែជាឧបករណ៍សម្រាប់ប្រាប់ពីម៉ោងប៉ុណ្ណោះទេ​ តែវាក៏ជាគ្រឿងអលង្ការសម្រាប់លម្អផងដែរ។​ បើនិយាយដល់នាឡិកា​ តើលោកអ្នកធ្លាប់បានដឹង ឬឆ្ងល់ពីលក្ខណៈសម្បត្តិនិងភាពខុសគ្នានៃ​ប្រភេទនាឡិកាប្រើថ្មដែលពាក្យបច្ចេកទេសហៅថា Quartz​ ឬម៉ាស៊ីនអេឡិចត្រូនិច និង​ ប្រភេទម៉ាស៊ីនអូតូម៉ាទិក (Automatic)​ដែរឬទេ?​ ហើយថាតើគួរជ្រើសរើសយកប្រភេទមួយណាមកប្រើដែលសក្កិសមជាមួយអ្នកបំផុត?​​ លោកអ្នកក៏ប្រហែលជាមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តទិញប្រភេទនាឡិកាដែលសក្តិសមនឹងលោកអ្នកក៏អាចថាបានដែរ។​​ ក្រោយពីធ្វើការស្រាវជ្រាវដោយមានការឧបត្ថម្ភដោយហាង modestore​ សារព័ត៌មាន modeasia សូមចែករំលែកចំនុចខ្លះៗពាក់ព័ន្ធនឹងប្រភេទនាឡិកា​ Quartz​ និង​ Automatic ដើម្បីជាចំណេះដឹងដល់មិត្តអ្នកអានទាំងឡាយ។​  ប្រភេទនាឡិកា Quartz ជានាឡិកាដែលដំណើរការដោយថ្មដោយវាបញ្ជូនសញ្ញាអគ្គិសនីតាមរយៈគ្រីស្តាល់តូចមួយនៅក្នុងសៀគ្វី។​ នៅពេលដែលចរន្តអគ្គិសនីដំណើរការតាមរយៈគ្រីស្តាល់​ វាអនុញ្ញាតឱ្យដំណើរនៃប្រេកង់ថេរល្អឥតខ្ចោះគឺប្រមាណ ៣២ ៧៦៨ ដង ក្នុងមួយវិនាទី។​​...

Read more

មកដឹងពីមូលហេតុដែលទឹកអប់ Chanel N°19 មានភាពពេញនិយម…….

មកដឹងពីមូលហេតុដែលទឹកអប់ Chanel N°19  មានភាពពេញនិយម…….

ទឹកអប់មិនត្រឹមតែជាគ្រឿងសម្អាងមួយប្រភេទដែលជួយលួងលោមផ្គាប់ផ្គុនដល់ឃានវិញ្ញាណរបស់យើងឱ្យទទួលបាននូវក្លិនក្រអូបពោរពេញទៅដោយភាពស្រស់ស្រាយប៉ុណ្ណោះទេ  វាដើរតួនាទីយ៉ាងសំខាន់ក្នុង ជីវភាពរស់នៅប្រចាំថ្ងៃមិនថាបុរសឬស្រ្តីនោះឡើយ ដ្បិតវាបង្ហាញពីភាពទាក់ទាញ ភាពសុីវិល័យ ព្រមទាំងផ្តល់នូវការជឿជាក់និងទំនុកចិត្តលើខ្លួនឯង។ នឹកឃើញដល់គ្រឿងក្រអូប modeasia សូមណែនាំគ្រឿងក្រអូបមួយប្រភេទមានឈ្មោះល្បីល្បាញដែលមនុស្សភាគច្រើនតែងតែចង់ប្រើវានោះគឺ ទឹកអប់ម៉ាក Chanel N°19។ ទឹកអប់ប្រភេទនេះមានក្លិនក្រអូបស្រាលស្រទន់បែបទាក់ទាញ ហើយមានការគាំទ្រពីសំណាក់តារាល្បីៗ និងបុគ្គលជោគជ័យជាច្រើនផងដែរ។​ លេខ N°19​ ដែលនៅលើដបទឹកអប់តំណាងឱ្យថ្ងៃកំណើតរបស់លោកស្រី Gabrielle Bonheur Chanel ដែលជាអ្នករចនាម៉ូដជនជាតិបារាំងនិងជាស្ថាបនិករបស់ក្រុមហ៊ុន Chanel។  លោកស្រី Gabrielle Chanel កើតនៅថ្ងៃទី​​ ១៩ សីហា ១៨៨៣...

Read more

ម៉ូដកាបូបប្រេនល្បីពេញនិយមដែលអ្នកមិនគួរមើលរំលង!

modeasia

ការតុបតែងលម្អខ្លួនឱ្យបានស្រស់ស្អាតគឺជារឿងចាំបាច់សម្រាប់សេចក្តីសុខនិងសុភមង្គលជាលក្ខណៈបុគ្គលនិងគ្រួសារ។​ ការតែងតួខ្លួនឱ្យសមសួនតាមស្ថានភាពដែលត្រឹមត្រូវពិតជាសំខាន់ ហើយគ្រឿងសម្រាប់តែងលម្អ​​ដែលសក្តិសមសម្រាប់ស្ត្រីមានច្រើនបែបច្រើនសណ្ឋានតាមចំណង់ចំណូលរៀងខ្លួន។ នៅពេលនិយាយអំពីគ្រឿងសម្រាប់ស្រ្តី ម៉ូដអាស៊ី សូមលើកយកកាបូបដែលសម្ភារៈដ៏ពេញនិយមស្ត្រីគ្រប់រូបមិនគួរមើលរំលង។  កាបូបដៃមិនត្រឹមតែមានភាពស្រស់ស្អាតប៉ុណ្ណោះទេ វាក៏មានប្រយោជន៍ជាច្រើន ជាពិសេសនៅក្នុងកាលៈទេសៈជាក់លាក់ណាមួយ។ និយាយដល់រឿងកាបូបដែលមានភាពប្រណីត និងមានការរចនាល្អឥតខ្ចោះដែលខាបយកបេះដូងសុភាពនារីគ្រប់រូបបាន ម៉ូដអាស៊ី សូមណែម៉ូដកាបូបថ្មីចំនួន ៤ ម៉ូដរបស់ប្រេន Givenchy ជូនដល់បងៗសុភាពនារីទាំងឡាយដែលចូលចិត្តភាពស៊ីវីល័យ ដ្បិតកាបូប ​Givenchy​ ម៉ូឌែល Mystic ជាម៉ូឌែលដែលទទួលបានការគាំទ្រពីអតិថិជនជាច្រើននៅពាសពេញពិភពលោក។ ម៉ូឌែលនេះមានការរចនាយ៉ាងល្អពិសេស ហើយត្រូវបានផលិតដោយស្បែកដែលមានគុណភាពខ្ពស់។ ១. MYSTIC- MEDUIM BAG BLACK៖ កាបូប...

Read more

របៀបត្រួតពិនិត្យកាបូប GUCCI​ អូរីជីណល

CUCCI

GUCCI ជាប្រេនដែលមានភាពទាន់សម័យនិងល្បីល្បាញនៅក្នុងពិភពហ្វេសហ្សិន ហើយមានអ្នកគាំទ្រពាសពេញពិភពលោក ដ្បិតប្រេននេះបានលេចឈ្មោះឡើងជិតមួយសតវត្សរ៍ ហើយត្រូវបានបង្កើតឡើងដោយលោក Guccio Gucci ដែលជាអ្នកជំនួញនិងអ្នកជារចនាម៉ូដ នៅឆ្នាំ១៩២១។ ទន្ទឹមនឹងភាពល្បីល្បាញរបស់ខ្លួន ប្រេន GUCCI ក៏មានទីផ្សារមួយចំនួនជាពិសេសនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍លួចចម្លងស្នាដៃពីផលិតផលរបស់ខ្លួន ដោយជនខិលខូចរកសុីខុសច្បាប់បានបន្លំផលិតនូវផលិតផលដែលមានភាពស្រដៀងគ្នានឹងផលិតរបស់ GUCCI​ ដែលរបស់ទាំងនោះគឺជាប្រេនក្លែងក្លាយ ឬអាចហៅបានថាជារបស់គូពីនោះទេ។​ ដោយសាររឿងរាវទាំងនេះហើយហើយដែលនាំឱ្យមានការយល់ច្រឡំក្នុងក្នុងចំណោមអ្នកដែលគាំទ្រផលិតផលរបស់ប្រេនមួយនេះ។  អតិថិជនមួយចំនួនក៏មានខកចិត្តក្រោយពីបានទិញផលិតផល GUCCI​ រួច ដ្បិតពួកគាត់បានទិញប៉ះចំផលិតផលក្លែងក្លាយជាពិសេសផលិតផលកាបូបរបស់ប្រេនមួយនេះ។ ដើម្បីជៀសវាងកុំឲ្យអ្នកគាំទ្រផលិតផល GUCCI​ នៅក្នុងប្រទេសកម្ពុជាយើងជាវប៉ះចំផលិតផលក្លែងក្លាយ ម៉ូដអាស៊ី បានសិក្សាស្រាវជ្រាវរកព័ត៌មានពីប្រភពជាច្រើនក៏ដូចជាអង្កេតផ្ទាល់លើកាបូប GUCCI សុទ្ធ ១០០%...

Read more

មូលហេតុ ៥ យ៉ាងដែលត្រូវប្រើរបស់ថ្មីៗពេលចូលឆ្នាំ 

មូលហេតុ ៥ យ៉ាងដែលត្រូវប្រើរបស់ថ្មីៗពេលចូលឆ្នាំ 

ពីធីបុណ្យចូលឆ្នាំខ្មែរ ឬមហាសង្ក្រាន្ត គឺជាពិធីបុណ្យប្រពៃណីជាតិ ដ៏ធំដែលប្រជាជនខ្មែរយើង ប្រារព្ធធ្វើជារៀងរាល់ឆ្នាំប្រកបដោយអត្ថន័យជ្រាលជ្រៅនិងពេញដោយសាមគ្គីភាព។ “សង្ក្រាន្ត” មានន័យថាដំណើរដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។ ក្នុងឱកាសនៃការប្រារព្ធពីធីបុណ្យចូលឆ្នាំថ្មីនេះប្រជាពលរដ្ឋខ្មែរតែងតែមានទម្លាប់រៀបចំសម្អាតផ្ទះសំបែង និងតុបតែងរចនាប្រកបដោយសិល្បៈទៅតាមធនធាន ព្រមទាំងទៅតាមការនិយមតាមតំបន់នីមួយៗផងដែរ។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋខ្មែរក៏និយម ក្នុងការតុបតែងខ្លួនឲ្យបានស្អាតបាត និងប្រើប្រាស់សម្លៀកបំពាក់ថ្មីៗ ទាំងតាមបែបប្រពៃណី និងតាមសង្គមសុីវិល័យ ដើម្បីត្រៀមទទួលពរជ័យពីទេវតាឆ្នាំថ្មីដោយគ្រប់គ្នារមែងតែងតែតាំងចិត្តគិតថា ឆ្នាំថ្មី ចិត្តគំនិតថ្មី កិច្ចការថ្មី ជោគជ័យថ្មី។ តើមូលហេតុអ្វីបានជាប្រជាជនតែងមានទម្លាប់ប្រើប្រាស់របស់របរ និងស្លៀកសម្លៀកបំពាក់ ថ្មីៗក្នុងឱកាសបុណ្យចូលឆ្នាំថ្មី? ទាក់ទិននឹងរឿងនេះម៉ូដអាស៊ីសូមលើកមូលហេតុ ៥ យ៉ាង ដែលប្រពលរដ្ឋខ្មែរ​តែងតែស្លៀកពាក់ថ្មីក្នុងឱកាសបុណ្យចូលឆ្នាំ៖  ១/ មនុស្សរមែងចង់ស្អាត៖​...

Read more
Page 1 of 3 1 2 3

Login to your account below

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.