អាថ៌កំបាំងថែរក្សាសម្រស់ឱ្យស្រស់ស្អាតនារដូវក្តៅ!

អាថ៌កំបាំងថែរក្សាសម្រស់ឱ្យស្រស់ស្អាតនារដូវក្តៅ!

ការឡើងកម្តៅពិភពលោកគឺជាបញ្ហាសកល ប៉ុន្តែប្រទេសកម្ពុជាយើងមានបែបផែនផ្សេងពីប្រទេសដទៃទៀត ពីព្រោះយើងមានតែពីរដូវនោះទេ ពោលគឺរដូវប្រាំងនិងរដូវវស្សា។ បើនិយាយពីស្ថានភាពទូទៅនៅក្នុងប្រទេសយើងវិញមិនថារដូវប្រាំងឬរដូវវស្សានោះទេ ធាតុអាកាសពិតជាក្តៅ ជាពិសេសនៅពេលថ្ងៃ។ តើយើងអាចហាមព្រះអាទិត្យមិនឲ្យរះបានទេ? ចុះយើងអាចបញ្ជាឱ្យព្រះភិរុណបង្អុរភ្លៀងគ្រប់ពេលបានទេ? ចម្លើយគឺពិតជាមិនអាចទេ​។  ប៉ុន្តែអ្វីដែលយើងអាចធ្វើបាននោះគឺយើងអាចរិះរកវិធីការពារដែលជាដំណោះស្រាយដែលសមស្របក្នុងការរស់នៅដែលពោពេញទៅដោយភាពសុីវិល័យ។ បើទោះបីជា មនុស្សយើងមានចំណង់ចំនូលចិត្តមិនដូចគ្នា ប៉ុន្តែយើងជឿជាក់ថាសេចក្តីប្រាថ្នារបស់ស្រ្តីគ្រប់រូបគឺមានភាពស្រដៀងគ្នាគឺ ស្រ្តីចង់បានស្បែកស្អាត ចង់ស្លៀកសំលៀកបំពាក់ដែលមានភាពទាក់ទាញ ពេលខ្លះត្រូវការស្លៀកពាក់បែបលាក់កំបាំង ហើយពេលខ្លះទៀតត្រូវការស្លៀកពាក់ខើចខ្លីដែលវាជាកង្វល់រហូតដល់ធ្វើឲ្យពួកនាងខ្លាចរអាមិនហានចេញក្រៅពីព្រោះតែពន្លឺព្រះអាទិត្យក្តៅខ្លាំង។ នឹកគិតដល់ចំនុចទាំងអស់ខាងលើ​ ម៉ូដអាស៊ីសូមណែនាំផលិលថែរក្សាសុខភាពនិងសប្រស់ម៉ាកម៉ូសប្យូដេលជាផលិតផលផលជប៉ុសុទ្ធ...

Read more

តើអ្នកដឹងអ្វីខ្លះពីជំងឺកូរ៉ូណាឬកូវីដ១៩?

covid19

មេរោគកូរ៉ូណាឬកូវីដ១៩ គឺជាប្រភេទជំងឺឆ្លងតាមរយៈផ្លូវដង្ហើមដែលអាចកើតលើមនុស្សផងលើសត្វផងដូចជា ប្រចៀវ គោ អូដ្ឋ ឆ្មា ជាដើម។ មេរោគប្រភេទនេះ ឆ្លងពី​​​មនុស្ស​ម្នាក់ទៅមនុស្សម្នាក់ទៀតដោយបង្ក​ឱ្យ​មាន ជំងឺ​ផ្លូវ​ ដង្ហើម ពី​ផ្តាសាយ​ហៀរសំបោរ ក្នុង​​​ទម្រង់​ស្រាល ទៅជា​ជំងឺ​រលាក​សួតធ្ងន់ធ្ងរ​ រហូតបណ្ដាល​ដល់​ស្លាប់បាន។​ ប្រភពនិងការឆ្លង​ ប្រភពដើមចមនៃការរីករាលដាលជំងឺនេះគឺមានប្រភពនៅទីក្រុងវូហានប្រទេសចិន ហើយក៏បន្ដរាលដាលដល់បណ្ដាប្រទេសជាច្រើននៅទូទាំងពិភពលោកយ៉ាងឆាប់រហ័សរហូតអង្គការសុខភាពពិភពលោកចេញសេចក្ដីថ្លែងការណ៍ប្រកាសអាសន្នជាសាកលចាត់ទុកជំងឺនេះក្នុងកម្រិតក្ដៅរបស់ពិភពលោក។​ គួរបញ្ជាក់ថា ​កូរ៉ូណា...

Read more

សម្រាប់អ្នកស្រឡាញ់របស់ប្រេនៗ! វិធីសាស្រ្តមើលកាបូបម៉ាក Coach សុទ្ធ

សម្រាប់អ្នកស្រឡាញ់របស់ប្រេនៗ! វិធីសាស្រ្តមើលកាបូបម៉ាក Coach សុទ្ធ

លោកអ្នកប្រហែលជាបានជ្រាបខ្លះៗមកហើយអំពីកាបូបម៉ាក Coach ដែលមានស្ថាបនិកជាប្តីប្រពន្ធមួួយគូគឺ លោក Miles Cahn និងលោកស្រី Lillian Cahn នៅក្នុងទឹកដីសហរដ្ឋអាមេរិក។  ម៉ាកសញ្ញាមួយនេះចាប់ផ្តើមមានភាពលេចធ្លោក្នុងពិភពហ្វេស្សិន ដ្បិតការរចនានៃម៉ាកផលិតផល Coach ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជននៅប្រទេសផ្សេងៗក្នុងពិភពលោក។ ទន្ទឹមនឹងភាពលេចធ្លោហើយនឹងមានអតិថិជនគាំទ្រច្រើន ម៉ាកមួយនេះក៏ត្រូវបានគេថតចម្លងផលិតផលរបស់ខ្លួនផងដែរ។ ការណ៍នេះហាក់ធ្វើឱ្យអតិថិជនមានការលំបាកក្នុងការកំណត់សម្គាល់ផលិតផលម៉ាក Coach សុទ្ធ។ តែទោះជាយ៉ាងណា...

Read more

ពណ៌នៃកាបូបប្រាប់ពីអត្តចរិតរបស់អ្នក

ពណ៌នៃកាបូបប្រាប់ពីអត្តចរិតរបស់អ្នក

ពិតណាស់! មិត្តៗនារីតែងតែមានកាបូបប្រើប្រាស់ទោះតិចឬច្រើនទៅតាមធនធានដែលខ្លួនមាននិងអត្តចរិតបែបធម្មជាតិ។​ ប៉ុន្តែពេលខ្លះមិត្តនារីមួយចំនួនមិនបានដឹងឡើយថាហេតុម្ដេចក៏ខ្លួនជ្រើសយកកាបូបពណ៌នេះ ឬពណ៌នោះ គ្រាន់តែដឹងម្យ៉ាងគឺស្រឡាញ់។ ប៉ុន្តែបើតាមក្បួនចិត្តសាស្ត្របានឱ្យដឹងថា​ គ្រាន់តែពណ៌កាបូបដែលលោកអ្នកចូលចិត្តប្រើប្រាស់ក៏អាចបញ្ជាក់ពីអត្តចរិតរបស់អ្នកបានដែរ។​ ១/ កាបូបពណ៌ក្រហម៖ ស្រ្តីដែលចូលចិត្តប្រើកាបូបពណ៌ក្រហម គឺអាចបញ្ជាក់ថានាងជាមនស្សស្រីម្នាក់ដែលរឹងមាំ មានមហិច្ឆតាខ្ពស់អាចប្រឈមនឹងឧបសគ្គគ្រប់យ៉ាងដោយមិនរាថយ។​ ២/ កាបូបពណ៌លឿង៖ បង្ហាញថានាងជាមនុស្សដែលជឿជាក់ខ្ពស់លើខ្លួនឯង ចូលចិត្តភាពសប្បាយរីករាយ និងមានគំនិតច្នៃប្រឌិតខ្ពស់ប្រកបដោយភាពឥតខ្ចោះផងដែរ។  ៣/ កាបូបពណ៌បៃតង៖ បង្ហាញថានាងជាមនុស្សដែលស្រឡាញ់ចូលចិត្តធម្មជាតិ...

Read more

រឿងពិតនៃថ្ងៃ ២៩ កុម្ភៈ

February 29

តើលោកអ្នកដឹងទេថា ២៩ កុម្ភៈ ឆ្នាំនេះគឺជាថ្ងៃដ៏ពិសេសកម្រមាន? ខែកុម្ភៈគឺជាខែដ៏ពិសេសជាងគេក្នុងចំណោមខែទាំង ១២ ព្រោះវាមានតែចំនួន ២៨ ឬ ២៩ ថ្ងៃប៉ុណ្ណោះ ខុសពីខែដទៃដែលមានរហូតដល់ ៣០ ទៅ ៣១ ថ្ងៃ។ ដោយហេតុថា ប្រទេសកម្ពុជានិងប្រទេសជាច្រើនទៀតនៅលើពិភពលោកបានប្រើប្រាស់ប្រព័ន្ធប្រតិទិនសុរិយគតិមួយដែលមានឈ្មោះថា The Gregorian...

Read more

របៀបត្រួតពិនិត្យមើលនាឡិកាម៉ាក MK ពិតឬក្លែងក្លាយ!

a handsome man wears MK watch

នាឡិកាម៉ាក Michael Kors (MK) មានភាពគួរឱ្យទាក់ទាញនិងល្បីល្បាញដោយសារស្ទីលរបស់ខ្លួនដែលរចនាឡើងតាមគន្លងរវាងភាពថ្លៃថ្នូរនិងភាពក្លាហាន។ នាឡិកាម៉ាក MK រចនាឡើងស្របតាមរបត់សង្គមជាន់ខ្ពស់និងជាមូលដ្ឋានដែលមានការជំរុញឆ្ពោះទៅរកម៉ាកប្រណីតទំនើប។ ភាពល្បីល្បាញនិងទាក់ទាញរបស់នាឡិកាម៉ាក​ MK នេះ ហាក់បីដូចជាផ្តល់ឱកាសឱ្យការចម្លងម៉ាកផលិតផលផងដែរ។ អតិថិជនមួយ​ចំនួនបានទិញប៉ះចំនាឡិកាម៉ាក MK​ ក្លែងក្លាយផងដែរ។ ដើម្បីជាសវាងការទិញនាឡិកា MK ក្លែងក្លាយ ម៉ូដអាស៊ីសូមលើកយកគន្លះមួយចំនួនក្នុងការត្រួតពិនិត្យមើលថា តើនាឡិកាម៉ាក...

Read more

លម្អិត​​ពីនាឡិកា​ម៉ាក​ល្បីៗ Montblanc, Tissot ​និង Michael Kors 

លម្អិត​​ពីនាឡិកា​ម៉ាក​ល្បីៗ Montblanc, Tissot ​និង Michael Kors 

នាឡិកាមិនត្រឹមតែជាឧបករណ៍សម្រាប់កំណត់ថិរវេលាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគ្រឿងអលង្ការ ដ៏ពេញនិយមសម្រាប់បុរសនិងស្រ្តីនៅទូទាំងពិភពលោកផងដែរ។ បច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែរីកចម្រើន ចំណែកឯម៉ូដម៉ាកនាឡិកាក៏កាន់តែមានភាពសម្បូរបែបនិងល្អឥតខ្ចោះ ដែលអាចជួយបំពេញតម្រូវការដល់អ្នកប្រើប្រាស់គ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈទៅតាមនោះដែរ។ ខណៈនេះ modeasia សូមលើកយកម៉ូដនាឡិកាដ៏ពេញនិយមចំនួន ៣ ប្រភេទមកបង្ហាញជូន៖​ ១/ MONTBLANC​ ៖ ជាសមិទ្ធផលលំដាប់ជួរមុខមួយរបស់ក្រុមហ៊ុន MONTBLANC​ ដែលជាក្រុមហ៊ុនមួយផលិតសម្ភារប្រើប្រាស់ប្រណីតៗជាច្រើនមានដូចជា នាឡិកា ទឹកអប់...

Read more

រឿងខ្លី៖ ភ្លៀងកក់ខែ

រឿងខ្លី៖ ភ្លៀងកក់ខែ

«ម៉ាក់! ថ្ងៃហ្នឹង​ ១៤ កុម្ភៈ ខ្ញុំចង់នាំមិត្តភក្ដិមកធ្វើពិធីដោះដូរកាដូគ្នានៅផ្ទះយើង។»​ ខ្ញុំដកគន្លឹះបង្អួចរុញបើកឱ្យពន្លឺជះចូលបន្ដិចហើយនិយាយបន្ដ។​ «មិនជាធំដុំអីទេ តែជាង១០នាក់អីទេម៉ាក់ ហើយប្រហែលជាមានការហូបចុកអីតិចតួចដែរ។»​ និយាយបណ្ដើរខ្ញុំឈ្ងោកក្បាលទៅកៀកកញ្ចក់ទូ ហើយញិចមុននៅកៀកនឹងស្លាបច្រមុះបណ្ដើរ។​  «ធ្វើស្អីក៏ធ្វើទៅ កុំតែអាឡូអាឡាផ្អើលគេផ្អើលឯងទៅបានហើយ» បោសផ្ទះបណ្ដើរ ម៉ាក់និយាយបណ្ដើរ ធ្វើឫកធម្មតាព្រោះមិនមែនជាលើកទីមួយឯណាដែលខ្ញុំនាំមិត្តភក្ដិមកផឹកស៊ីនៅផ្ទះ ហើយក៏មិនដែលមានរឿងរ៉ាវមិនល្អអីកើតឡើងដែរ។​​​ ម៉ាក់ក៏ដឹងថាមិត្តភក្ដិកូនពៅគាត់មិនមែនជាមនុស្សបាតផ្សារឯណា។​​ «កេះឱ្យរលួយឱ្យអស់ទៅមុខហ្នឹង»​ ម៉ាក់ស្រែកដាក់ខ្ញុំ។​​...

Read more

យុវវ័យ​និងថ្ងៃ Valentine’s day

យុវវ័យ​និងថ្ងៃ Valentine’s day

យុវវ័យគឺជាវ័យមួយដែលកំពុងតែពុះកញ្ជ្រោលត្រេកត្រអាលនូវគ្រប់រឿងរ៉ាវ ចង់រៀន ចង់ស្គាល់ ចង់ភ្លក្ស ចង់សាក ចង់ម្ចាស់ការ ចង់ឯករាជ្យ ហើយក៏ប្រែប្រួលអារម្មណ៍ឆាប់រហ័សដូចផ្លេកបន្ទោរ។ អារម្មណ៍ អាកប្បកិរិយា ផ្នត់គំនិតទាំងនេះ វាគ្មានអ្វីធំដុំគួរឱ្យព្រួយបារម្ភនោះទេ ព្រោះវាជារឿងធម្មតា និងធម្មជាតិនៃការវិវដ្តនៃរូបរាងកាយរបស់មនុស្សតែប៉ុណ្ណោះ ពោលគឺ វាគ្រាន់តែជាសញ្ញាបញ្ជាក់ឱ្យយើងត្រៀមខ្លួនថា យើងដល់ពេលក្លាយជាមនុស្សធំ មនុស្សដែលអាចបង្កើតគ្រួសារ មនុស្សដែលមានទំនួលខុសត្រូវពេញលេញទាំងចំពោះខ្លួនឯង គ្រួសារនិងសង្គមជាតិ។ ...

Read more

តើទឹកអប់ប្រភេទ Eau de Toilette, Eau de Parfum និង Perfum ខុសគ្នាដូចម្ដេចខ្លះ?

a woman is wearing a perfume

ទឹកអប់ជាគ្រឿងសម្អាងប្រភេទម្យ៉ាងបម្រើដល់ឃានវិញ្ញាណឱ្យទទួលបាននូវក្លិនក្រអូបប្រហើរពោរពេញទៅដោយភាពស្រស់ស្រាយ។ បច្ចុប្បន្ន ទឹកអប់បានដើរតួនាទីយ៉ាងសំខាន់ក្នុង ជីវភាពរស់នៅប្រចាំថ្ងៃមិនថាបុរសឬស្រ្តីនោះឡើយ ព្រោះវាជាគ្រឿងកំណត់នូវគុណតម្លៃជីវិតមួយដែលបង្ហាញពីភាពទាក់ទាញនិងជឿជាក់ផងដែរ។ ទន្ទឹមនឹងនេះ ការមិនស្គាល់ឬមិនយល់ពីប្រភេទទឹកអប់នីមួយៗ អាចធ្វើឱ្យយើងមានការភាន់ច្រឡំ និងទទួលបានអារម្មណ៍មួរម៉ៅក្តៅក្រហាយទៅវិញទេ ព្រោះថាគ្រប់ប្រភេទទឹកអប់គឺសុទ្ធតែមានលក្ខណៈពិសេសរបស់វារៀងៗខ្លួន ហើយមិនមែនគ្រប់ម៉ាកទឹកអប់សុទ្ធតែស៊ីគ្នានឹងក្លិនខ្លួនឬអត្តចរិតពីធម្មជាតិរបស់អស់លោកអ្នកនោះឡើយ។  ម៉ូដអាស៊ីសូមនាំអារម្មណ៍អស់លោកអ្នកទៅស្គាល់ប្រភេទទឹកអប់ធំៗ ចំនួនបីប្រភេទ ដើម្បីឱ្យដឹងថា តើប្រភេទណាមួយដែលឆ្លើយតបនឹងតម្រូវការរបស់លោកអ្នក។​ ១/ Toilette (Eau de Toilette...

Read more
Page 1 of 3 1 2 3

Login to your account below

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.