សម្លៀកបំពាក់ស្អាតបែបណា បានជាមហាសេដ្ឋីលំដាប់ហូលីវូត Angelina Jolie ពេញចិត្តម៉្លេះ?

មហាជនភាគច្រើនតែងកោតសរសើរនូវរូបសម្រស់ តារាហូលីវូត Angelina Jolie ទោះបីជាគាត់មានវ័យចំណាស់បន្តិចក៏ដោយ ក៏ការតុបតែងខ្លួនរបស់គាត់នៅតែស្រស់ស្អាតលេចធ្លោជានិច្ច។ អ្វីដែលគេសង្កេតឃើញគឺ ទោះបីជាមានប្រាក់វាល់លានក៏ដោយ ក៏តារារូបវ័យ៤២ឆ្នាំរូបនេះ នៅតែធ្វើខ្លួនសាមញ្ញ ដោយសម្លៀកបំពាក់ និងរបស់ប្រើប្រាស់មួយចំនួនរបស់គាត់ គឺមានតម្លៃត្រឹមក្រោម $200 ប៉ុណ្ណោះ ប៉ុន្តែមើលទៅស្រស់ស្អាត ស័ក្តិសមឥតខ្ចោះជាមួយនឹងរូបរាងរបស់គាត់។

ចង់ដឹងរបស់ទាំងនោះមានអ្វីខ្លះ សូមទស្សនារូបភាពដូចខាងក្រោម៖

១. ស្បែកជើងកែង Editor Heel តម្លៃ $155
Jolie បានបង្ហាញយើងថាវាពិតជាមានផាសុកភាពខ្លាំងណាស់នៅពេលដែលនាងពាក់វាដើរនៅឯព្រលានយន្តហោះ។

២. ស្បែកជើង Modern Loafer តម្លៃ $168
នាងក៏ជាអ្នកគាំទ្រស្បែកជើងស្បែករលោងដែលសម្រាប់ពាក់ដើម្បីអោយសុីជាមួយអាវយឺតដែរ។

៣. កាបូប Market Tote តម្លៃ $165
នេះជាកាបូបដែលគេតែងឃើញ Angelina Jolie ស្ពាយកាបូបស្បែកនេះប្រហែលជាកាបូបដែលនាងចូលចិត្តហើយមើលទៅ។

៤. Linen Tee តម្លៃ $35
មួយឈុតនេះ គឺមិនមែនមានតម្លៃថ្លៃនោះទេ តែមើលទៅសមរម្យថ្លៃថ្នូរ។

តើអ្នកទាំងអស់វិញ ពេញចិត្តស្តាយ៍របស់ Angelina Jolie ដែរទេ?

You may also like

Popular News