ថ្ងៃបុណ្យលោកឪពុកជិតមកដល់ហើយ តើអ្នកមានអ្វីជូនលោកមានគុណឬនៅ?

ទិវាបុណ្យឪពុក ត្រូវបានប្រារព្ធនៅទូទាំងសកលលោក សម្រាប់រំលឹកគុណ លោកឪពុក ដែលបានខិតខំប្រឹងប្រែងដើម្បីគ្រួសារកន្លងមក។ សម្រាប់ឆ្នាំ ២០១៨ នេះ ថ្ងៃបុណ្យឪពុកនឹងត្រូវចំថ្ងៃអាទិត្យ ទី១៧ ខែមិថុនា តើអ្នកទាំងអស់គ្នាបានត្រៀមជ្រើសរើសកាដូ សម្រាប់លោកឪពុកហើយឬនៅ?  ថ្ងៃនេះ Mode Asia សូមណែនាំកាដូមួយចំនួនដែលស័ក្តិសមសម្រាប់ជូនលោកឪពុកជាទីគោរពស្រឡាញ់របស់លោកអ្នក ក្នុងថ្ងៃនៃទិវាបុណ្យឪពុក។

  1. សម្លៀកបំពាក់ឈុតអាវធំ៖ ដើម្បីកូនចៅ ឪពុកម្តាយភាគច្រើនមិនសូវខ្វាយខ្វល់ពីសម្លៀកបំពាក់របស់ខ្លួនឡើយ សូម្បីតែពេលមានពិធីអ្វីម្តងៗ ក៏គាត់មិនសូវចង់ចំណាយប្រាក់កាសច្រើនទៅលើសម្ភារៈផ្ទាល់ខ្លួនឡើយ ដូច្នេះ ការជ្រើសរើសសម្លៀកបំពាក់ដ៏សមរម្យ និងមានគុណភាពល្អ សម្រាប់លោកឪពុក គឺជារឿងដែលអ្នកគួរធ្វើ ព្រោះរាល់ពេលលោកស្លៀកសម្លៀកបំពាក់ដែលជាកាដូដ៏មានតម្លៃរបស់អ្នកម្តងៗ លោកនឹងមានអារម្មណ៍ថា រំភើបរីករាយ និងមានកិត្តិយសជាមិនខាន។

ទាំងនេះគឺជាសម្លៀកបំពាក់ឈុតអាវធំស្អាតៗមានគុណភាពល្អ ចុះថ្លៃពិសេសរហូតដល់៥០%

2. អាវយឺត៖ មិនថាបុរសវ័យក្មេង ឬវ័យចំណាស់ នឹងមិនចោលអាវយឺតឡើយ ហើយអាវយឺតសាច់ទន់ស្រស់ស្អាតគឺអាចពាក់បានគ្រប់កាលៈទេសៈទាំងអស់ មិនថានៅផ្ទះ ទៅក្រៅ ឬហាត់កីឡាឡើយ។​ បើសិនជាអ្នកទិញអាវយឺតជូនគាត់ គាត់នឹងពេញចិត្តហើយពាក់វាញឹកញាប់ជាមិនខាន។

ទាំងនេះគឺជាអាវយឺតស្អាតល្អៗមានគុណភាពល្អ ចុះថ្លៃពិសេសរហូតដល់៥០%

 

3. ស្បែកជើងកីឡា៖ ជាធម្មតា ស្បែកជើងកីឡាត្រូវជ្រើសរើសឲ្យបានល្អ ទើបអាចផ្តល់នូវផាសុកភាព និងការប្រើប្រាស់បានយូរ។ ប្រសិនបើអ្នកទិញស្បែកជើងកីឡាបានល្អ នោះស្មើនឹងការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ឪពុករបស់អ្នក តាមរយៈការជម្រុញឲ្យគាត់ មានសកម្មភាពផ្នែកកីឡា ឬដើរកម្សាន្ត ជាដើម។

ទាំងនេះគឺជាស្បែកជើងកីឡាស្អាតៗមានគុណភាពល្អ ចុះថ្លៃពិសេសរហូតដល់៥០%

4. នាឡិកាដៃ៖ ទោះបីបុរសមិនត្រូវការគ្រឿងអលង្កាច្រើន ប៉ុន្តែ ពួកគាត់កម្រនឹងចោលនាឡិកាដៃណាស់ ព្រោះ នាឡិកាដៃប្រៀបដូចជាគ្រឿងអលង្កាសម្រាប់ពួកគាត់ ។ កាដូនាឡិកាល្អជូនគាត់ គាត់ច្បាស់ជាពេញចិត្ត និងពាក់ជាប់ជានិច្ចជាមិនខាន។

ទាំងនេះគឺជានាឡិកាដៃបុរសស្អាតៗមានគុណភាពល្អ ចុះថ្លៃពិសេសរហូតដល់៥០%

ប្រសិនបើលោកអ្នកដែលពេញចិត្តម៉ូដណាមួយសម្រាប់លោកឪពុកជាទីស្រឡាញ់ សម្រាប់ស្វាមី ឬសម្រាប់ខ្លួនឯង សូមចូលទៅកាន់វេបសាយ www.modestore.asia ដើម្បីទិញតាមអនឡាញ ឬអញ្ជើញមកផ្ទាល់នៅហាងម៉ូដស្ទ័រ ដែលមានទីតាំង ផ្ទះ​លេខ 331-332 ផ្លូវ 430 សង្កាត់ទួល​ទំពូង ២ រាជធានី​ភ្នំពេញ ឬលេខទូរស័ព្ទ +855 (0) 61 22 1868 / +855 (0) 61 44 1868 / +855 (0) 15 88 4888 ឬក៏អ៊ីមែល៖ sales@modestore.asia or support@modestore.asia

 

You may also like

Popular News