គន្លឹះ៧ចំនុចពិសេសសម្រាប់នារីៗដែលចង់តែងខ្លួនអោយស្រស់ស្អាតទាន់សម័យជានិច្ច

នៅពេលត្រូវចេញទៅក្រៅ ឬចូលរួមកម្មវិធីម្តងៗ អ្នកអាចនឹងគិតដល់ខោ និងអាវដែល មានម៉ូដ ឬពណ៌ស្រដៀងគ្នា ឬជាឈុតជាមួយនឹងស្បែកជើង កាបូប ឬកន្សែងបង់ក ជាដើម។ ការគិតបែបនេះនឹងធ្វើឲ្យការស្លៀកពាក់តុបតែងខ្លួនរបស់អ្នកមើលទៅដដែលៗ ដូច្នេះ អ្នកគួរផ្លាស់ប្តូរគំនិតបុរាណដូចខាងក្រោមនេះចេញទៅ។

 

  1. កុំពាក់តែស្បែកជើងកែង ពេលស្លៀករ៉ូប ឬពាក់ស្បែកជើងឃ្លុប ពេលស្លៀកខោ៖

បើសិនជាអាចសាកល្បងផ្លាស់ប្តូរទម្លាប់នេះ ដោយពាក់ស្បែកជើងឃ្លុប នៅពេលស្លៀករ៉ូប ឬពាក់ស្បែកជើងកែងនៅពេលស្លៀកខោខាវប៊ូយ អ្នកនឹងមានអារម្មណ៍ថា ខ្លួនឯងស្អាតប្លែកភ្នែកជាមិនខាន។

2. កុំពាក់គ្រឿងលម្អច្រើនពេក៖
តិចតែខ្លឹម (Less for more) គឺជាអ្វីដែលមនុស្សសម័យបច្ចុប្បន្ននិយម មិនថាពេលចេញទៅក្រៅ ឬនៅក្នុងកម្មវិធីផ្សេងៗ មនុស្សភាគច្រើនមិនសូវជាពេញនិយមក្នុងការពាក់គ្រឿងលម្អច្រើនពេកទេ គេច្រើនជ្រើសរើសពាក់តែអ្វីដែលមានលក្ខណៈពិសេសសម្រាប់គេ ដូចជា នាឡិកា ខ្សែដៃ ឬ ខ្សែក ម៉ាកល្បី Rគុណភាពខ្ពស់តែមួយ ឬពីរទៅបានហើយ។

3. កុំរើសតែឈុត និងគ្រឿងលម្អពណ៌ដូចគ្នា៖

មិនមានច្បាប់ណាតម្រូវឲ្យស្លៀកពាក់ត្រូវពណ៌ជាមួយគ្រឿងលម្អនោះឡើយ។ ដូច្នេះ សូមសាកល្បងជ្រើសរើសអ្វីដែលអ្នកពេញចិត្ត រួចសាកល្បងពាក់ចូលគ្នាមើល អ្នកនឹងអាចបង្កើតស្តាយ៍ថ្មីសម្រាប់ខ្លួនឯងបាន។

4. អត់មានខោអាវពណ៌ស្រស់ក្នុងទូសោះ៖ឲ្យតែបើកទូខោអាវឡើង ឃើញតែពណ៌ស និងខ្មៅ ទោះលេងម៉ូតយ៉ាងណា ក៏មើលទៅមិនខុសពីសេះបង្កង់ឡើយ។ អ្នកគួរសាកល្បងរក អាវពណ៌បៃតង ឬ ស្បែកជើងពណ៌ក្រហម  ដែលមើលទៅស្រស់ស្រាយ ហើយអាចប្រើនៅពេលណាមួយដែលអ្នកត្រូវការ ដូចជាពេលដើរកម្សាន្តតាម មាត់សមុទ្រជាដើម។

5. កុំគោរពឯកសណ្ឋានពេក៖

បើសិនជាអ្នកតម្រូវឲ្យពាក់ឯកសណ្ឋានអាវបិទកយ៉ាងណា ក៏មិនគួរបិទឡេវតឹងផ្អឹះ រហូតដល់បំពង់កនោះឡើយ អ្នកគួរស្វែងរកគំនិតច្នៃប្រឌិត ដោយសាកល្បង ទុកឡេវមួយ ឬពីរ ហើយចងកន្សែងបង់កតូចមួយជំនួស ប្រហែលល្អមើលជាង។

6. កុំចងសក់ជាប់ជានិច្ច៖

ចងសក់ ជាវិធីងាយ លឿន និងមើលទៅរៀបរយ តែបើវាដដែលពេក អ្នកគួរសាកល្បងទម្លាក់សក់បែបធម្មជាតិ មូររួញតិចៗ ឬក្រងក៏បានដែរ ដើម្បីឲ្យប្លែកភ្នែក។

7. បន្ថែមភាពរញ៉េរញ៉ៃបន្តិចបន្តួច៖

អ្នកអាចនឹងមិនចូលចិត្តភាពរញ៉េរញ៉ៃជាមួយសម្លៀកបំពាក់ច្រើនជាន់ តែជួនកាល ជាមួយនឹងខោអាវដដែលៗ អ្នកអាចបង្កើតស្តាយ៍ថ្មី ដោយបង់កន្សែងពីលើអាវវាល ក ឬ តានុយរ៉ូបខ្លី ជាមួយសំពត់ជាដើម។ សាកល្បងមើលទៅ ម៉ូដថ្មីរបស់អ្នក ប្រាកដជាលេចធ្លោប្លែកភ្នែកជាក់ជាមិនខាន។

 

 

 

 

You may also like

Popular News