អ្នកណាខ្លះដែលចង់ឃើញប្រព័ន្ធ 5G ក្នុងទូរស័ព្ទ OPPO?

កម្មវិធី Mobile World Congress ឆ្នាំ២០១៩ ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុង Barcelona ប្រទេស     អេស្ប៉ាញបានបើកទំព័រថ្មីទៅកាន់ពិភពលោក ដោយការដាក់បង្ហាញនូវបច្ចេកវិទ្យាថ្មី 5G សឹងតែគ្រប់ទីតាំងថ្មីនិង ទំនើប ដែលធ្វើឲ្យមានកាចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ផលិតករទូរស័ព្ទ និង អ្នកបច្ចេកវិទ្យានិយម និង អ្នកជំនួញជាច្រើនមកពីជុំវិញពិភពលោក ដែលក្នុងនោះមានការបង្ហាញខ្លួននៃស្មាតហ្វូនល្បីៗជាច្រើន បានអនុវត្តន៍ការបំពាក់នូវប្រព័ន្ធ 5G ដែលក្នុងនោះក្រុមហ៊ុនស្មាតហ្វូន Oppo   ដែលជាស្មាតហ្វូនដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនៅប្រទេសចិន ក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏អស្ចា   រ្យនោះដែរ ។

តើ 5G គឺជាអ្វីទៅ?  5G  គឺជាបច្ចេកវិទ្យានៃប្រព័ន្ធអ៊ីនធើណែតឥតខ្សែជំនាន់ទីប្រាំដែលពិភពលោកតែងតែស្រម៉ៃ និង ប្រាថ្នាចង់បានក្នុងការបញ្ជូនទិន្នន័យក្នុងល្បឿនលឿន ដែលមានទំហំធំៗ អាចទាញយកដោយគ្មានភាពរំខាន ឬ គាំងក្នុងករណីណាមួយឡើយ អ្នកប្រើប្រាស់ទូរស័ព្ទទាំងអស់អាចទស្សនារាល់កម្មវិធីនានា បានយ៉ាងងាយស្រួល ដោយភាពរីករាយ និងអាចទុកចិត្តបានគ្រប់ពេលវេលា និង គ្រប់ទីកន្លែង។ ក្រោយពីបានបង្ហាញបច្ចេកវិទ្យា 10X Optical Zoom ជាសាធារណៈរួចមក ក្នុងឱកាសនោះដែរ ក្រុមហ៊ុនស្មាតហ្វូន OPPO ក៏បានចូលរួមចំណែកក្នុងការបំពាក់ប្រព័ន្ធ 5G ដ៏ស៊ីវីល័យ សម្រាប់បំពេញសេចក្តីត្រូវការនៃអតិថិជនរបស់ខ្លួន និង ការប្រកួតប្រជែងបច្ចេកវិទ្យានៅលើពិភពលោកដូច្នេះដែរ ជាពិសេស OPPO នឹងគ្រោងបង្កើតទូរស័ព្ទថ្មី និង ដំបូងបំផុតមិនធ្លាប់មាន ដែលបានបំពាក់ប្រព័ន្ធបច្ចេកវិទ្យា 5G ដ៏ទំនើបនិងគូរឲ្យចាប់អារម្មណ៍បំផុត។ វាបានស្ថិតនៅក្នុងផ្នត់គំនិតមនុស្សគ្រប់ៗគ្នា​ដែលថា “អ៊ីនធឺរណិតល្បឿនលឿនគឺជាអ្វីៗគ្រប់យ៉ាង បច្ចេកវិទ្យាគឺស្ថិតក្នុងដៃយើងគ្រប់គ្នា គ្មានអ្វីដែលជាអាថ៌កំបាំងទៀតទេ វានឹងកាន់តែខិតមកជិតភាពពិតហើយ ព្រោះវាបានជួយសម្រួលដល់ការធ្វើការងារ និង សកម្មភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិផងដែរ។

(ដូច្នេះសូម ទស្សនារូបភាពដែល OPPO បានបំពាក់ប្រព័ន្ធ5G នៅក្នុងព្រឹត្តិការណ៍នោះទាំងអស់គ្នា) ។ សូមបញ្ជាក់ថាកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ មន្ទីរពិសោធន៍ផលិតផលទូរស័ព្ទរបស់ OPPO បានប្រកាសត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់ការចេញផ្សាយការធ្វើពាណិជ្ជកម្មអ៊ីនធើ   ណែត 5G របស់ពួកគេ ។ ហើយនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ OPPO បានប្រកាសព័ត៌មាននៃការបំពាក់​ 5G   ទៅលើ Video Call នៃ WeChat ដែលរចនាឡើងដោយ 5G’s OPPO Prototype ផងដែរ។ បន្ទាប់មកនៅថ្ងៃទី ៦ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងកម្មវិធី China Mobile Partner Conference ក្រុមហ៊ុនស្មាតហ្វូន បានបញ្ចេញទូរស័ព្ទ Find X ដែលបានភ្ជាប់ជាមួយបច្ចេកវិទ្យា 5G Prototype ជាលើកដំបូងរបស់ខ្លួនដែលមានល្បឿនលឿន ទោះបីស្ថិតក្នុងថាមពលថ្មតិចក៏ដោយ ។ ដូច្នេះការប្រកាសរបស់ក្រុមហ៊ុនស្មាតហ្វូន OPPO គឺជាការពិត ។ ស្របពេលដែលស្ថិតនៅក្នុងព្រឹត្តិការណ៍កម្មវិធី Mobile World Congress ឆ្នាំ២០១៩ នោះដែរ លោក Anyi Jiang ប្រធានផ្នែកធនធានមនុស្ស និង យុទ្ធសាស្រ្តទីផ្សារនៃក្រុមហ៊ុន OPPO បានឲ្យដឹងថា៖ យើងខ្ញុំជឿជាក់ថាលោកអ្នកប្រាកដជាកំពុងរង់ចាំ OPPO’s First 5G Smartphone យ៉ាងអន្ទះសារហើយ ដូច្នេះនៅពេលនេះយើងខ្ញុំបានកំពុងធ្វើការងារទាំងអស់នេះ លើការផលិតវាចេញមកហើយ ។ នេះជាការអះអាងរបស់ស្ថានិក OPPO លើបច្ចេកវិទ្យារបស់ខ្លួន ដូច្នេះយើងរង់ចាំមើលទាំងអស់គ្នាថាតើ OPPO នឹងមានអ្វីថ្មី សម្រាប់អតិថិជនរបស់ពួកគេ! ហើយតើ OPPO ពិតជានឹងមានស្មាតហ្វូនផ្សារភ្ជាប់ជាមួយ 5G ពិតប្រាកដមែនឬទេ!៕

 

You may also like

Popular News