ឧបករណ៍សាមញ្ញ ១០មុខ ដែលមេផ្ទះភាគច្រើនតែងមើលរំលង

សម័យបច្ចុប្បន្ន មិនថាតែឧបករណ៍អេឡិចត្រូនិចទេ សូម្បីតែឧបករណ៍ផ្ទះបាយ និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃក៏ត្រូវបានអភិវឌ្ឍជារៀងរាល់ថ្ងៃដែរ។ ថ្ងៃនេះ Mode Asia សូមណែនាំឧបករណ៍ផ្ទះបាយ 10 មុខ ដែលមានតម្លៃក្រោម$20 ប្រកបដោយគំនិតច្នៃប្រឌិត និងមានលក់នៅលើវេបសាយអាម៉ាហ្សូនថែមទៀតផង។ ចង់ដឹងឧបករណ៍ទាំងនេះគួរឲ្យចាប់អារម្មណ៍យ៉ាងណាសូមទស្សនារូបភាព និងវីដេអូដូចខាងក្រោម៖

1.    ឆ្នាំងចំហុយស៊ុត (Maxi-Matic Egg Poacher & Egg Cooker)៖

ឆ្នាំងចំហុយស៊ុតនេះមានភ្ជាប់មកជាមួយនូវចានសម្រាប់ដាក់ពងទាប្រកបដោយភាពច្នៃប្រឌិត និងងាយស្រួល។

2.    ដបក្រឡុកម្សៅ ឬប័រ (Whiskware Batter Mixer)៖

អ្នកប្រើប្រាស់មួយចំនួន ប្រហែលជាមិនដឹងពីការប្រើប្រាស់ដុំរឺស័រតូច (Blender Ball) នោះឡើយ។ ការពិត ដុំរឺស័រនោះអាចប្រើប្រាស់សម្រាប់ក្រឡុកម្សៅ ឬប័រ​បានយ៉ាងងាយស្រួល ហើយដបក្រឡុកប័រ​នោះ ក៏ងាយស្រួលក្នុងការលាយ និងច្របាញ់ចេញមកទៀតផង។

3.    កាំបិតហាន់ជី (Zylizz fast cut herb tool)៖

 

កាំបិតតូចនេះ ងាយកាន់ និងប្រើប្រាស់សម្រាប់ហាន់ជីគ្រប់ប្រភេទបានងាយស្រួល និងឆាប់រហ័ស ព្រមទាំងមានគម្របសម្រាប់បិទមុខកាំបិត និងអាចដោះលាយបានយ៉ាងងាយស្រួលទៀតផង។

4.    ឧបករណ៍ច្របាច់ក្រូច (Freshforce Juicer)៖

អ្នកគ្រាន់តែដាក់ក្រូចចូល ហើយច្របាច់វា ជាមួយដៃសង្កត់ដ៏រឹងមាំ អ្នកក៏បានទឹកក្រូចស្រស់ៗភ្លាមតែម្តង។

5.    កាំបិតចិតសម្បកគ្រប់ប្រភេទ (Select-A-Peel)៖

 

កាំបិតតូចនេះមានច្រើនគ្រលាក់ និងអាចប្រើប្រាស់បានច្រើនយ៉ាងដូចជា កាំបិតឃ្វៀល កាំបិតចិតសម្បកស្តើង សម្បកក្រាស់ ឬចិតជាម៉ូតផ្សេងៗបានយ៉ាងងាយស្រួល។

6.    កាំបិតកាត់ប័រ ឬឈីស (Butter knife)៖

កាំបិតនេះអាចធន់នឹងភាពត្រជាក់ និងកម្តៅបានយ៉ាងល្អ ដូច្នេះ វាងាយស្រួលក្នុងការកាត់របស់រឹងៗ មិនថា ក្តៅ ឬត្រជាក់ បានយ៉ាងងាយរួមទាំងទឹកកកផងដែរ។

7.    កាំបិត OXO Blade Spiralizer ៖

វាមានរាងដូចម៉ាស៊ីនក្រឡុកខ្នាតតូច តែវាជាកាំបិតមួលដ៏ជំនាញក្នុងការចិត្តបន្លែផ្លែឈើច្រើនប្រភេទ។

8.    ប្រអប់រលាស់បន្លែ (PL18 Salad Spinner)៖

វាមានកញ្ជ្រែងសម្រាប់លាងសម្អាត និងរលាស់បន្លែបានស្អាត ដោយគ្រាន់តែបិទគម្រប ចុចហើយរុញចុះឡើងៗ។

9.    ចានពហុប្រយោជន៍ (Multi-function bowl with integrated colander)៖

ចានគោមដ៏ស្រស់ស្អាតនេះត្រូវបានរចនាឡើងសម្រាប់អ្នកចូលចិត្តហូបបន្លែ ផ្លែឈើ ងាយស្រួលក្នុងការលាង និងលាយគ្រឿងបានយ៉ាងល្អ។

10. កាំបិត Smarter Grater៖

កាំបិតពហុប្រយោជន៍មួយនេះរឹតតែងាយស្រួលថែមទៀតសម្រាប់មេផ្ទះគ្រប់រូបក្នុងការចិត ហាន់ ឈូស បន្លែ ផ្លែឈើ គ្រប់ប្រភេទ។

ចង់ដឹងការប្រើប្រាស់នៃឧបករណ៍នីមួយៗឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

You may also like

Popular News