តោះទៅមើលកម្មវិធីតាំងបង្ហាញទូរស័ព្ទ R17 Pro ទាំងអស់គ្នា

“អ្នកជំនាញថតរូបពេលយប់” គឺជាចំណងជើងមួយដែលធ្លាប់ទទួលបានការងឿងឆ្ងល់ និង ការបង្ហាញមុខជាសាធារណៈនៅលើបណ្តាញ សង្គមនាពេលថ្មីៗនេះ តាមរយៈការ Post និង ការ Share របស់ក្រុមតារាសម្តែងល្បីៗនៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ក៏មានអ្នកចង់ដឹង និង ចាប់អារម្មណ៍អំពីសមត្ថភាពនៃការថតរូបពេលយប់ដ៏ជំនាញដែលមនុស្សគ្រប់គ្នាតែងតែលើកឡើងនោះ។ ​ទូរស័ព្ទ R17 Pro គឺជាប្រភេទម៉ូឌែលស្មាតហ្វូនថ្មីដែលក្រុមហ៊ុន OPPO បានផលិត ដើម្បីជាតម្រូវការរបស់មនុស្សទាន់សម័យ និង សម្រាប់អ្នកដែលស្រលាញ់ការថតរូបពេលយប់។ យោងតាមការ Post របស់ក្រុមអ្នកតារាសម្តែង និង ពិធីករ ពិធីការិនីល្បីៗ ទៅលើរូបថតមួយសន្លឹកដោយមានបុរសម្នាក់កាន់   កាមេរ៉ាថតរូប ទន្ទឹមគ្នាជាមួយនឹងទូរស័ព្ទ R17 Pro បានឲ្យដឹងថា នៅថ្ងៃសុក្រ ថ្ងៃសៅរ៍ ទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នឹងមានកម្មវិធីការតាំងបង្ហាញម៉ូឌែលទូរស័ព្ទ R17 Pro នៅផ្សារទំនើប AEON 1, LIVELY PLAZA (ជាន់ផ្ទាល់ដី) ដើម្បីបង្ហាញពីសមត្ថភាពពិត នៃទូរស័ព្ទម៉ូឌែលនេះ ។ យោងតាមការឲ្យដឹងរបស់ក្រុមហ៊ុន OPPO

តើគួរជូនអ្វីដល់មនុស្សជាទីស្រលាញរបស់លោកអ្នក សម្រាប់ទិវានៃក្តីស្រលាញ់

ទិវានៃក្តីស្រលាញ់ ឬ Valentine day គឺជាទិវាបុណ្យមួយសម្រាប់បង្ហាញក្តីស្រលាញ់ទៅឲ្យគ្នាទៅវិញទៅមក របស់បណ្តាប្រទេសលោកខាងលិច និង អឺរ៉ុប ហើយដោយសារតែប្រទេសកម្ពុជាយើងជាប្រទេសកំពុងអភិវឌ្ឃន៍ដូច្នេះការហូរចូលវប្បធម៌បរទេស ជារឿងដែលចៀសមិនផុតនោះទេ ប៉ុន្តែមិនមានន័យថាយើងខ្ញុំគាំទ្រឲ្យចំលងវប្បធម៌បរទេសទាំងស្រុងនោះដែរ នៅពេលយើងម្នាក់ៗស្គាល់នូវវប្បធម៌ ប្រពៃណីខ្លួនឯងយ៉ាងច្បាស់ប្រាកដនោះ។ ទិវានៃក្តីស្រលាញ់ មិនមែនធ្វើឡើងសម្រាប់តែស្រទាប់យុវវ័យប៉ុណ្ណោះទេ ប៉ុន្តែមនុស្សគ្រប់រូបអាចធ្វើវាបានគ្រប់ៗគ្នា ហើយលោកអ្នកក៏អាចបង្វែរទិវានៃក្តីស្រលាញ់របស់លោកអ្នកនៅថ្ងៃទី១៤កុម្ភៈ ខាងមុខនេះទៅជាទិវាមួយដែលពោរពេញដោយក្តីស្រលាញ់ចំពោះមនុស្សជាទីស្រលាញ់របស់លោកអ្នកដូចជាឪពុកម្តាយ គូស្វាមីភរិយា បងប្អូនប្រុសស្រីរបស់លោកអ្នក និង គូស្នេហ៍ដ៏យល់ចិត្តបំផុតរបស់លោកអ្នកថែមទៀតផង តាមរយៈការជូនថវិការដល់អ្នកមានគុណទាំងទ្វេ នាំពួកគាត់ហូបអាហាឆ្ងាញ់ៗ ទិញសំលៀកបំពាក់ថ្មីៗជូនពួកគាត់ជាដើម។ សតវត្សទី២១ហើយ អ្នកណាក៏ស្គាល់ទូរស័ព្ទដែរ និង ចង់បានទូរស័ព្ទទំនើបប្រើដែរ ដូច្នេះលោកអ្នកសាកល្បងជូនកាដូទូរស័ព្ទថ្មីស្រឡាងមួយគ្រឿងទៅឲ្យពួកគាត់មើល៍ ថាតើពូកគាត់ពេញចិត្តអត់? ថាមិនត្រូវពួកគាត់អាចពេញចិត្ត និង សប្បាយចិត្តជាងកាដូផ្សេងៗក៏អាចថាបាន ព្រោះទូរស័ព្ទសម័យនេះមិនត្រឹមតែ Call លឺសំលេងបានទេ តែវាអាចមើលមុខគ្នានៅពេលសន្ទនាផងដែរ ដែលភាគច្រើនអ៊ុំៗ ពូមីងចាស់ៗ គាត់ចង់បានណាស់ពីកូនៗរបស់ពូកគាត់។ នៅពេលនេះយើងខ្ញុំសូមណែនាំលោកអ្នកនូវទូស័ព្ទប្រភេទថ្មី និង ងាយស្រួលប្រើប្រាស់សម្រាប់មនុស្សគ្រប់វ័យនោះគឺ ទូរស័ព្ទ F9 ដែលមានពណ៌ចម្រុះ ក្រហម ស្វាយ ខៀវ និង ទូរស័ព្ទ R17 Pro ដែលកំពុងពេញនិយមពីសំណាក់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា