គ្រាន់​តែ​វិធី​សាមញ្ញ​បែប​នេះ ក៏​អាច​ថត​រូប​បាន​ស្អាត​យ៉ាង​ហ្នឹង!?

ថ្មីៗនេះ អ្នកថតរូបម្នាក់បានចែករំលែកគន្លឹះថតរូបដ៏សាមញ្ញមួយ ប៉ុន្តែអាចទទួលបានរូបភាពឆ្លុះស្រស់ស្អាតដោយមិនបាច់កែច្នៃ ឬកាត់តរូបភាពឡើយ។ វិធីដ៏សាមញ្ញក្នុងការថតរូបនេះ ត្រូវបានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើអ៊ីនធឺណែត ខណៈដែលអ្នកខ្លះបានសាកល្បងតាម ហើយក៏ទទួលបានរូបភាពល្អប្លែកបែបនេះមែន ដោយគ្រាន់តែដាក់អេក្រង់ទូរស័ព្ទផ្តេកកៀកនឹងលែនកាម៉េរ៉ានៅពេលថត នឹងធ្វើឲ្យរូបថតដែលថតបានមកឆ្លុះគ្នា ប្រៀបបាននឹងថតនៅលើផ្ទៃទឹក។ ចង់ដឹងគន្លឹះថតរូបនោះយ៉ាងណា សូមទស្សនារូបដូចខាងក្រោម៖ រូបថតដោយ៖  Mathias Fast ដាក់អេក្រង់ទូរស័ព្ទផ្តេក នៅកៀកនឹងលែនកាមេរ៉ា អ្នកនឹងឃើញរូបភាពឆ្លុះនៅលើ view finder រូបថតដោយ៖ Mathias Fast សារ៉េអេក្រង់ទូរស័ព្ទ និងកាមេរ៉ាចុះឡើងៗ ឲ្យចេញរូបភាពឆ្លុះ ដែលអ្នកចង់បានរួចទើបចុចថត រូបថតដោយ៖ Mathias Fast រូបថតដោយ៖ Mathias Fast រូបថតដោយ៖ Mathias Fast រូបថតដោយ៖ Mathias Fast រូបថតដោយ៖ Mathias Fast