តោះទៅមើលកម្មវិធីតាំងបង្ហាញទូរស័ព្ទ R17 Pro ទាំងអស់គ្នា

“អ្នកជំនាញថតរូបពេលយប់” គឺជាចំណងជើងមួយដែលធ្លាប់ទទួលបានការងឿងឆ្ងល់ និង ការបង្ហាញមុខជាសាធារណៈនៅលើបណ្តាញ សង្គមនាពេលថ្មីៗនេះ តាមរយៈការ Post និង ការ Share របស់ក្រុមតារាសម្តែងល្បីៗនៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ក៏មានអ្នកចង់ដឹង និង ចាប់អារម្មណ៍អំពីសមត្ថភាពនៃការថតរូបពេលយប់ដ៏ជំនាញដែលមនុស្សគ្រប់គ្នាតែងតែលើកឡើងនោះ។ ​ទូរស័ព្ទ R17 Pro គឺជាប្រភេទម៉ូឌែលស្មាតហ្វូនថ្មីដែលក្រុមហ៊ុន OPPO បានផលិត ដើម្បីជាតម្រូវការរបស់មនុស្សទាន់សម័យ និង សម្រាប់អ្នកដែលស្រលាញ់ការថតរូបពេលយប់។ យោងតាមការ Post របស់ក្រុមអ្នកតារាសម្តែង និង ពិធីករ ពិធីការិនីល្បីៗ ទៅលើរូបថតមួយសន្លឹកដោយមានបុរសម្នាក់កាន់   កាមេរ៉ាថតរូប ទន្ទឹមគ្នាជាមួយនឹងទូរស័ព្ទ R17 Pro បានឲ្យដឹងថា នៅថ្ងៃសុក្រ ថ្ងៃសៅរ៍ ទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នឹងមានកម្មវិធីការតាំងបង្ហាញម៉ូឌែលទូរស័ព្ទ R17 Pro នៅផ្សារទំនើប AEON 1, LIVELY PLAZA (ជាន់ផ្ទាល់ដី) ដើម្បីបង្ហាញពីសមត្ថភាពពិត នៃទូរស័ព្ទម៉ូឌែលនេះ ។ យោងតាមការឲ្យដឹងរបស់ក្រុមហ៊ុន OPPO

អ្នកជំនាញថតរូបពេលយប់ បង្ហាញខ្លួនហើយ

បន្ទាប់ពីមានការផ្ទុះរូបភាពស្វែងរកអ្នកជំនាញថតរូបភាពពេលយប់ ដែលបានបង្ហោះដោយតារាសម្តែងដ៏មានប្រជាប្រិយភាព និង តារានិយមលេងបណ្តាញសង្គមហ្វេកបុកដ៏ល្បីៗ ដូចជា លោក កែវ សុខផេង កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា លោក ឈឹមសក្កដា កញ្ញា ហ៊ិនច័ន្ទនីរត្ន័ លោក ជាសុវណ្ណារឹទ្ធ អ្នកនាង សុខសុម៉ាវតី អ្នកនាង នាងសុវ៉ាតនា ហៅ DJ Nana  លោក ហៃប៉ាវហុង  កញ្ញា ស៊ីនយូប៊ីន និង កញ្ញ សាឡាត់ស្រីឡាងជាដើម កាលពីប៉ុន្មានថ្ងៃមុនរួចមក ដោយនៅ Status ដែលពួកគាត់បានសរសេរថា “ ខ្ញុំចូលចិត្តថតរូបណាស់ ជាពិសេសការថតរូបពេលយប់ បើសិនជាមានអ្នកជំនាញថតរូបពេលយប់ផ្ទាល់ខ្លួន មិនដឹងជាល្អយ៉ាងណាទេ! តើនណាជាអ្នកជំនាញថតរូបពេលយប់របស់ខ្ញុំទៅ? អាចទាយបានទេ?”  ដែល Caption ទាំងអស់នេះ ពួកគាត់សរសេរ និង បង្ហោះដោយភ្ញាប់ជាមួយនឹងរូបភាពមួយស្លឹកដែលគួរឲ្យទាក់ទាញ នៅពេលនោះមានក្រុមអ្នកគាំទ្រខ្លះបាន Comment ប្លែកៗ និង ខ្លះទៀតបាន Comment ជាលក្ខណៈលេងសើចទៅតាមរបៀបដែលពួកគេចូលចិត្ត និង ស្រលាញ់រាប់អាន

ម៉ូឌែលទូរស័ព្ទស្មាតហ្វូនទាំង ៥ ដែលមានភាពលេចធ្លោ

សង្រ្គាមទីផ្សារទូរស័ព្ទដៃកំពុងមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីទាក់ទាញអតិថិជនរបស់ពួកគេទាំងគុណភាព និង តម្លៃ។ តាមការសង្កេតជាទូទៅបានឲ្យដឹងថា មនុស្សដែលមានវ័យពី១៥ឆ្នាំ ឡើងដល់៤៥ឆ្នាំ សុទ្ធតែមានទូរស័ព្ទស្មាតហ្វូនប្រើប្រាស់ទាំងអស់ ដោយអ្នកខ្លះមានទូរស័ព្ទផ្ទាល់ខ្លួន១គ្រឿង ហើយអ្នកខ្លះទៀតមាន២គ្រឿង ៣គ្រឿងក៏មាន ដើម្បីបំពេញកិច្ចការងារប្រចាំថ្ងៃ និង តម្រូវការជាចំាបាច់របស់ពួកគេ ។ ដោយសង្កេតឃើញកត្តាទាំងអស់នេះ ទើបជម្រុញឲ្យក្រុមហ៊ុនទូរស័ព្ទល្បីៗទាំងអស់ ខិតខំប្រឹងប្រែងរកអ្វីដែលថ្មីសម្រាប់ផលិតម៉ូឌែលទូរស័ព្ទជំនាន់ក្រោយៗរបស់ពួកគេឲ្យកាន់តែល្អ និង ទាក់ទាញ។ អ្វីដែលផលិតករទូរស័ព្ទ និង ម្ចាស់ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនតែងតែគិតគូរនោះ ការរចនារូបរាងខាងក្រៅដែលមានភាពទាក់ទាញ និងគុណភាពផ្នែកខាងក្នុងដែលទាន់សម័យប្រកបដោយបច្ចេកវិទ្យាទំនើប និង តម្លៃសមរម្យអាចទទូលយកបានក្នុងទីផ្សារទូរស័ព្ទ ។ មានក្រុមហ៊ុនស្មាតហ្វូនចំនួន៥ ដែលកំពុងមានភាពលេចធ្លោខ្លាំងក្នុងទីផ្សារទូរស័ព្ទ មិនថានៅក្នុងប្រទេសកម្ពុជា ឬ បណ្តាប្រទេសនៅលើសកលលោកនោះទេ ដែលក្នុងនោះមានស្មាតហ្វូន Apple, Samsung,  OPPO, LG និង Sony ជាដើម។ Apple, Samsung ជាប្រភេទស្មាតហ្វូនជំនាន់ចាស់ទុំជាងគេដែលមានការគាំទ្រច្រើន។ ចំណែកម៉ូឌែល LG និង Sony វិញជាប្រភេទស្មាតហ្វូនដែលបានកសាងកេរ្ត៍ឈ្មោះយូរមកហើយដែរ ហើយមនុស្សជំនាន់ថ្មីមួយចំនួននៅតែប្រើប្រាស់ម៉ូឌែលទូរស័ព្ទទាំងនេះទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ ស្របពេលជាមួយគ្នានេះដែរ បើយើងក្រលេកមើលស្មាតហ្វូនម៉ូឌែលជំនាន់ថ្មីៗអីឡូវនេះវិញ ហាក់មានចំណុចលេចធ្លោកាន់តែខ្លាំងបន្ថែមទៀត ដែលអាចអន្ទោងចិត្តអ្នកប្រើប្រាស់ទូរស័ព្ទសឹងតែគ្រប់វ័យ នោះគឺស្មាតហ្វូនរបស់ OPPO

ឆ្នាំថ្មី ជូនកាដូរថ្មីសម្រាប់ខ្លួនឯង ដើម្បីជោគជ័យថ្មី

ការរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗ តែងតែផ្សារភ្ជាប់ជាមួយនឹងសម្ភារៈទំនើបៗ និង ទាន់សម័យដោយខានមិនបាន ហើយជារឿយៗមនុស្សយើងម្នាក់ៗ តែងតែធ្វើការលើកទឹកចិត្តខ្លួនឯង នៅក្នុងឱកាសពិសេសនានា ដែលរួមមានពិធីចូលឆ្នាំថ្មី ពិធីខួបកំណើត និងពេលបើកប្រាក់ខែជាដើម។ ជាការកត់សំគាល់របស់យើងខ្ញុំ បានរកឃើញថាក្រៅពីសំលៀកបំពាក់ ស្បែកជើង កាបូបលុយ ម៉ាកល្បីៗ ថ្មីៗសម្រាប់ជាកាដូខ្លួនឯងនោះ មនុស្សយើងតែងតែទិញទូរស័ព្ទដៃទំនើប និង ទាន់សម័យដល់ខ្លួនឯងផងដែរ ។ ហើយអំឡុងពេលដែលពួកគេជ្រើសរើស   កាដូទូរស័ព្ទដៃទំនើបសម្រាប់ខ្លួនឯងនោះ ពួកគេតែងតែចង់ដឹងពីពិសេសចំណុចមួយចំនួនពីអ្នកលក់ទូរស័ព្ទដៃទាំងនោះ ដូចជាទំហំ(Ram)នៅក្នុងទូរស័ព្ទដៃប៉ុន្មានដែរ? ពីព្រោះថាបើទំហំវាកាន់តែធំ គឺជាទីចង់បានសម្រាប់អ្នកទិញ និង មានភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធីល្អៗ និង ទំនើបពីការទាញយកApp ទាំងឡាយ ។ ហើយសំណួរជាបន្ត ថាតើទូរស័ព្ទនោះមានទំហំកាមេរ៉ា និង បច្ចេកវិទ្យាថតរូបបានច្បាស់ និង ស្អាតដែរឬទេ ? និងថាតើទូរស័ព្ទនោះអាចកាន់ថ្មបានយូរកម្រិតណា? អាចសាកថ្មបានលឿនកម្រិតណា? ជាដើម។ នៅពេលនេះយើងខ្ញុំអាចបញ្ជាក់ជូនលោកអ្នកបានថា OPPO F9 គឺជាចំលើយដ៏សាកសមមួយសម្រាប់លោកអ្នកត្រៀមផ្តល់កាដូចំពោះខ្លួនឯង នៅក្នុងឱកាសពិសេសទាំងឡាយបានយ៉ាងអស្ចារ្យ ពីព្រោះដូចដែលលោកអ្នកបានដឹងស្រាប់ហើយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និង បណ្តាញសង្គមនានា បានលើកឡើងអំពីគុណសម្បត្តិរបស់ម៉ូឌែលទូរស័ព្ទ F9 ដែលអាចសាកថ្ម ត្រឹមតែ៥នាទីប៉ុណ្ណោះ តែអាចនិយាយគ្នាបានរយៈពេល២ម៉ោងដោយបច្ចេកវិទ្យា

គ្រាន់​តែ​វិធី​សាមញ្ញ​បែប​នេះ ក៏​អាច​ថត​រូប​បាន​ស្អាត​យ៉ាង​ហ្នឹង!?

ថ្មីៗនេះ អ្នកថតរូបម្នាក់បានចែករំលែកគន្លឹះថតរូបដ៏សាមញ្ញមួយ ប៉ុន្តែអាចទទួលបានរូបភាពឆ្លុះស្រស់ស្អាតដោយមិនបាច់កែច្នៃ ឬកាត់តរូបភាពឡើយ។ វិធីដ៏សាមញ្ញក្នុងការថតរូបនេះ ត្រូវបានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើអ៊ីនធឺណែត ខណៈដែលអ្នកខ្លះបានសាកល្បងតាម ហើយក៏ទទួលបានរូបភាពល្អប្លែកបែបនេះមែន ដោយគ្រាន់តែដាក់អេក្រង់ទូរស័ព្ទផ្តេកកៀកនឹងលែនកាម៉េរ៉ានៅពេលថត នឹងធ្វើឲ្យរូបថតដែលថតបានមកឆ្លុះគ្នា ប្រៀបបាននឹងថតនៅលើផ្ទៃទឹក។ ចង់ដឹងគន្លឹះថតរូបនោះយ៉ាងណា សូមទស្សនារូបដូចខាងក្រោម៖ រូបថតដោយ៖  Mathias Fast ដាក់អេក្រង់ទូរស័ព្ទផ្តេក នៅកៀកនឹងលែនកាមេរ៉ា អ្នកនឹងឃើញរូបភាពឆ្លុះនៅលើ view finder រូបថតដោយ៖ Mathias Fast សារ៉េអេក្រង់ទូរស័ព្ទ និងកាមេរ៉ាចុះឡើងៗ ឲ្យចេញរូបភាពឆ្លុះ ដែលអ្នកចង់បានរួចទើបចុចថត រូបថតដោយ៖ Mathias Fast រូបថតដោយ៖ Mathias Fast រូបថតដោយ៖ Mathias Fast រូបថតដោយ៖ Mathias Fast រូបថតដោយ៖ Mathias Fast