តោះទៅមើលកម្មវិធីតាំងបង្ហាញទូរស័ព្ទ R17 Pro ទាំងអស់គ្នា

“អ្នកជំនាញថតរូបពេលយប់” គឺជាចំណងជើងមួយដែលធ្លាប់ទទួលបានការងឿងឆ្ងល់ និង ការបង្ហាញមុខជាសាធារណៈនៅលើបណ្តាញ សង្គមនាពេលថ្មីៗនេះ តាមរយៈការ Post និង ការ Share របស់ក្រុមតារាសម្តែងល្បីៗនៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ក៏មានអ្នកចង់ដឹង និង ចាប់អារម្មណ៍អំពីសមត្ថភាពនៃការថតរូបពេលយប់ដ៏ជំនាញដែលមនុស្សគ្រប់គ្នាតែងតែលើកឡើងនោះ។ ​ទូរស័ព្ទ R17 Pro គឺជាប្រភេទម៉ូឌែលស្មាតហ្វូនថ្មីដែលក្រុមហ៊ុន OPPO បានផលិត ដើម្បីជាតម្រូវការរបស់មនុស្សទាន់សម័យ និង សម្រាប់អ្នកដែលស្រលាញ់ការថតរូបពេលយប់។ យោងតាមការ Post របស់ក្រុមអ្នកតារាសម្តែង និង ពិធីករ ពិធីការិនីល្បីៗ ទៅលើរូបថតមួយសន្លឹកដោយមានបុរសម្នាក់កាន់   កាមេរ៉ាថតរូប ទន្ទឹមគ្នាជាមួយនឹងទូរស័ព្ទ R17 Pro បានឲ្យដឹងថា នៅថ្ងៃសុក្រ ថ្ងៃសៅរ៍ ទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នឹងមានកម្មវិធីការតាំងបង្ហាញម៉ូឌែលទូរស័ព្ទ R17 Pro នៅផ្សារទំនើប AEON 1, LIVELY PLAZA (ជាន់ផ្ទាល់ដី) ដើម្បីបង្ហាញពីសមត្ថភាពពិត នៃទូរស័ព្ទម៉ូឌែលនេះ ។ យោងតាមការឲ្យដឹងរបស់ក្រុមហ៊ុន OPPO

អ្នកជំនាញថតរូបពេលយប់ បង្ហាញខ្លួនហើយ

បន្ទាប់ពីមានការផ្ទុះរូបភាពស្វែងរកអ្នកជំនាញថតរូបភាពពេលយប់ ដែលបានបង្ហោះដោយតារាសម្តែងដ៏មានប្រជាប្រិយភាព និង តារានិយមលេងបណ្តាញសង្គមហ្វេកបុកដ៏ល្បីៗ ដូចជា លោក កែវ សុខផេង កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា លោក ឈឹមសក្កដា កញ្ញា ហ៊ិនច័ន្ទនីរត្ន័ លោក ជាសុវណ្ណារឹទ្ធ អ្នកនាង សុខសុម៉ាវតី អ្នកនាង នាងសុវ៉ាតនា ហៅ DJ Nana  លោក ហៃប៉ាវហុង  កញ្ញា ស៊ីនយូប៊ីន និង កញ្ញ សាឡាត់ស្រីឡាងជាដើម កាលពីប៉ុន្មានថ្ងៃមុនរួចមក ដោយនៅ Status ដែលពួកគាត់បានសរសេរថា “ ខ្ញុំចូលចិត្តថតរូបណាស់ ជាពិសេសការថតរូបពេលយប់ បើសិនជាមានអ្នកជំនាញថតរូបពេលយប់ផ្ទាល់ខ្លួន មិនដឹងជាល្អយ៉ាងណាទេ! តើនណាជាអ្នកជំនាញថតរូបពេលយប់របស់ខ្ញុំទៅ? អាចទាយបានទេ?”  ដែល Caption ទាំងអស់នេះ ពួកគាត់សរសេរ និង បង្ហោះដោយភ្ញាប់ជាមួយនឹងរូបភាពមួយស្លឹកដែលគួរឲ្យទាក់ទាញ នៅពេលនោះមានក្រុមអ្នកគាំទ្រខ្លះបាន Comment ប្លែកៗ និង ខ្លះទៀតបាន Comment ជាលក្ខណៈលេងសើចទៅតាមរបៀបដែលពួកគេចូលចិត្ត និង ស្រលាញ់រាប់អាន

តើគួរជូនអ្វីដល់មនុស្សជាទីស្រលាញរបស់លោកអ្នក សម្រាប់ទិវានៃក្តីស្រលាញ់

ទិវានៃក្តីស្រលាញ់ ឬ Valentine day គឺជាទិវាបុណ្យមួយសម្រាប់បង្ហាញក្តីស្រលាញ់ទៅឲ្យគ្នាទៅវិញទៅមក របស់បណ្តាប្រទេសលោកខាងលិច និង អឺរ៉ុប ហើយដោយសារតែប្រទេសកម្ពុជាយើងជាប្រទេសកំពុងអភិវឌ្ឃន៍ដូច្នេះការហូរចូលវប្បធម៌បរទេស ជារឿងដែលចៀសមិនផុតនោះទេ ប៉ុន្តែមិនមានន័យថាយើងខ្ញុំគាំទ្រឲ្យចំលងវប្បធម៌បរទេសទាំងស្រុងនោះដែរ នៅពេលយើងម្នាក់ៗស្គាល់នូវវប្បធម៌ ប្រពៃណីខ្លួនឯងយ៉ាងច្បាស់ប្រាកដនោះ។ ទិវានៃក្តីស្រលាញ់ មិនមែនធ្វើឡើងសម្រាប់តែស្រទាប់យុវវ័យប៉ុណ្ណោះទេ ប៉ុន្តែមនុស្សគ្រប់រូបអាចធ្វើវាបានគ្រប់ៗគ្នា ហើយលោកអ្នកក៏អាចបង្វែរទិវានៃក្តីស្រលាញ់របស់លោកអ្នកនៅថ្ងៃទី១៤កុម្ភៈ ខាងមុខនេះទៅជាទិវាមួយដែលពោរពេញដោយក្តីស្រលាញ់ចំពោះមនុស្សជាទីស្រលាញ់របស់លោកអ្នកដូចជាឪពុកម្តាយ គូស្វាមីភរិយា បងប្អូនប្រុសស្រីរបស់លោកអ្នក និង គូស្នេហ៍ដ៏យល់ចិត្តបំផុតរបស់លោកអ្នកថែមទៀតផង តាមរយៈការជូនថវិការដល់អ្នកមានគុណទាំងទ្វេ នាំពួកគាត់ហូបអាហាឆ្ងាញ់ៗ ទិញសំលៀកបំពាក់ថ្មីៗជូនពួកគាត់ជាដើម។ សតវត្សទី២១ហើយ អ្នកណាក៏ស្គាល់ទូរស័ព្ទដែរ និង ចង់បានទូរស័ព្ទទំនើបប្រើដែរ ដូច្នេះលោកអ្នកសាកល្បងជូនកាដូទូរស័ព្ទថ្មីស្រឡាងមួយគ្រឿងទៅឲ្យពួកគាត់មើល៍ ថាតើពូកគាត់ពេញចិត្តអត់? ថាមិនត្រូវពួកគាត់អាចពេញចិត្ត និង សប្បាយចិត្តជាងកាដូផ្សេងៗក៏អាចថាបាន ព្រោះទូរស័ព្ទសម័យនេះមិនត្រឹមតែ Call លឺសំលេងបានទេ តែវាអាចមើលមុខគ្នានៅពេលសន្ទនាផងដែរ ដែលភាគច្រើនអ៊ុំៗ ពូមីងចាស់ៗ គាត់ចង់បានណាស់ពីកូនៗរបស់ពូកគាត់។ នៅពេលនេះយើងខ្ញុំសូមណែនាំលោកអ្នកនូវទូស័ព្ទប្រភេទថ្មី និង ងាយស្រួលប្រើប្រាស់សម្រាប់មនុស្សគ្រប់វ័យនោះគឺ ទូរស័ព្ទ F9 ដែលមានពណ៌ចម្រុះ ក្រហម ស្វាយ ខៀវ និង ទូរស័ព្ទ R17 Pro ដែលកំពុងពេញនិយមពីសំណាក់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា

ម៉ូឌែលទូរស័ព្ទស្មាតហ្វូនទាំង ៥ ដែលមានភាពលេចធ្លោ

សង្រ្គាមទីផ្សារទូរស័ព្ទដៃកំពុងមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីទាក់ទាញអតិថិជនរបស់ពួកគេទាំងគុណភាព និង តម្លៃ។ តាមការសង្កេតជាទូទៅបានឲ្យដឹងថា មនុស្សដែលមានវ័យពី១៥ឆ្នាំ ឡើងដល់៤៥ឆ្នាំ សុទ្ធតែមានទូរស័ព្ទស្មាតហ្វូនប្រើប្រាស់ទាំងអស់ ដោយអ្នកខ្លះមានទូរស័ព្ទផ្ទាល់ខ្លួន១គ្រឿង ហើយអ្នកខ្លះទៀតមាន២គ្រឿង ៣គ្រឿងក៏មាន ដើម្បីបំពេញកិច្ចការងារប្រចាំថ្ងៃ និង តម្រូវការជាចំាបាច់របស់ពួកគេ ។ ដោយសង្កេតឃើញកត្តាទាំងអស់នេះ ទើបជម្រុញឲ្យក្រុមហ៊ុនទូរស័ព្ទល្បីៗទាំងអស់ ខិតខំប្រឹងប្រែងរកអ្វីដែលថ្មីសម្រាប់ផលិតម៉ូឌែលទូរស័ព្ទជំនាន់ក្រោយៗរបស់ពួកគេឲ្យកាន់តែល្អ និង ទាក់ទាញ។ អ្វីដែលផលិតករទូរស័ព្ទ និង ម្ចាស់ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនតែងតែគិតគូរនោះ ការរចនារូបរាងខាងក្រៅដែលមានភាពទាក់ទាញ និងគុណភាពផ្នែកខាងក្នុងដែលទាន់សម័យប្រកបដោយបច្ចេកវិទ្យាទំនើប និង តម្លៃសមរម្យអាចទទូលយកបានក្នុងទីផ្សារទូរស័ព្ទ ។ មានក្រុមហ៊ុនស្មាតហ្វូនចំនួន៥ ដែលកំពុងមានភាពលេចធ្លោខ្លាំងក្នុងទីផ្សារទូរស័ព្ទ មិនថានៅក្នុងប្រទេសកម្ពុជា ឬ បណ្តាប្រទេសនៅលើសកលលោកនោះទេ ដែលក្នុងនោះមានស្មាតហ្វូន Apple, Samsung,  OPPO, LG និង Sony ជាដើម។ Apple, Samsung ជាប្រភេទស្មាតហ្វូនជំនាន់ចាស់ទុំជាងគេដែលមានការគាំទ្រច្រើន។ ចំណែកម៉ូឌែល LG និង Sony វិញជាប្រភេទស្មាតហ្វូនដែលបានកសាងកេរ្ត៍ឈ្មោះយូរមកហើយដែរ ហើយមនុស្សជំនាន់ថ្មីមួយចំនួននៅតែប្រើប្រាស់ម៉ូឌែលទូរស័ព្ទទាំងនេះទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ ស្របពេលជាមួយគ្នានេះដែរ បើយើងក្រលេកមើលស្មាតហ្វូនម៉ូឌែលជំនាន់ថ្មីៗអីឡូវនេះវិញ ហាក់មានចំណុចលេចធ្លោកាន់តែខ្លាំងបន្ថែមទៀត ដែលអាចអន្ទោងចិត្តអ្នកប្រើប្រាស់ទូរស័ព្ទសឹងតែគ្រប់វ័យ នោះគឺស្មាតហ្វូនរបស់ OPPO

តើមានរឿងអ្វីកើតឡើង ចំពោះរូបភាព “ អ្នកជំនាញថតរូបពេលយប់ ?

ជាការពិតណាស់ថ្មីៗនេះយើងសង្កេតឃើញនៅលើបណ្តាញសង្គមរបស់តារាសម្តែងដ៏មានប្រជាប្រិយភាព និង តារានិយមលេងហ្វេកបុកល្បីៗជាច្រើនរូបបានបង្ហោះរូបភាពបែប​គំនូរមួយសន្លឹក ដោយមានបុរសម្នាក់កាន់កាមេរ៉ាថតរូប និងមានអក្សសរសេរនៅខាងក្រោមថា “ អ្នកជំនាញថតរូបពេលយប់ ?“ បានទទួលការ Like , Comment និង Share បន្តគ្នា។ តើលោកអ្នកមានចំងល់ដូចយើងខ្ញុំអត់? ហេតុអ្វីបានជានៅលើ Account Facebook ឬ Page Official  របស់ពួកគាត់បង្ហោះរូបនេះ? ដែលនៅក្នុងនោះរួមមានគណនេយ្យហ្វេសបុករបស់ លោក កែវ សុខផេង កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា លោក ឈឹមសក្កដា កញ្ញា ហ៊ិនច័ន្ទនីរត្ន័ លោក ជាសុវណ្ណារឹទ្ធ អ្នកនាង សុខសុម៉ាវតី អ្នកនាង នាងសុវ៉ាតនា ហៅ DJ Nana  លោក ហៃប៉ាវហុង  កញ្ញា ស៊ីនយូប៊ីន និង កញ្ញ សាឡាត់ស្រីឡាងជាដើមដែលសុទ្ធសឹងតែជាតារាសម្តែង និងជាពិធីករ ពិធីការិនីដ៏មានប្រជាប្រិយភាពប្រចាំនៅប្រទេសកម្ពុជាផងដែរ។    ប្រសិនបើលោកអ្នកក្រលេកមើលរូបភាពមួយសន្លឹកដែលពួកគាត់បានបង្ហោះតំណាលៗគ្នានោះ! តើរូបនេះមានន័យដូម្តេច? តើរូបនេះចង់សំដៅទៅលើអ្វីទៅ ? តើលោកអ្នកមានការងឿងឆ្ងល់ដូចយើងខ្ញុំទេ