គុណភាពកាម៉េរា 10X Lossless Zoomរបស់ OPPO ដាក់ឲ្យធ្វើតេស្តសាកល្បងនៅអេស្ប៉ាញ!

យោងតាមសារពត៌មានបរទេសជាច្រើនបានចុះផ្សាយលើការបង្ហាញខ្លួនស្មាតហ្វូន ដែលបំពាក់ដោយសេនស័រកាម៉េរា 10X Lossless Zoom របស់ក្រុមហ៊ុន Oppo នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយ Mobile World Congress (MWC) 2019 នៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ដោយក្នុងនោះក្រុមហ៊ុន Oppo បានដាក់បង្ហាញស្មាតហ្វូន ដ៏ពិសេសមួយគ្រឿងបង្អួតដល់ពិភពលោក។  អ្វីដែលជាចំណុចដែលធ្វើឲ្យ មនុស្យជាច្រើន​មានការ​ចាប់អារម្មណ៍ខ្លាំងនោះ គឺផ្នែកកាម៉េរាខាងក្រោយរបស់ទូរស័ព្ទប្រភេទថ្មីមួយគ្រឿងនេះវាមានសមត្ថភាព អាចធ្វើការ Zoom  ឬ ពង្រីកបានដល់ទៅកម្រិត 10 ដង ដោយ​មិន​មានការប៉ះពាល់ដល់គុណភាពរូបភាពដែលថតចេញមកឡើយ។ ក្រុមហ៊ុនស្មាតហ្វូន Oppo ក៏បានប្រកាសថាស្មាតហ្វូន ដែលបំពាក់ដោយសេនស័រកាម៉េរា 10X Lossless Zoom ថ្មីមួយគ្រឿងនាពេលនេះ នឹង​ចាប់​ផ្ដើម​​ចូលខ្លួនក្នុងទីផ្សារនាពេលខាងមុខ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនគ្រាន់តែបានបង្ហាញការធ្វើតេស្ដ ទៅលើ​ម៉ូឌែល​ស្មាតហ្វូន​ជាគម្រូប៉ុណ្ណោះ ដូច្នេះស្មាតហ្វូនដែលដាក់ឲ្យសាកល្បងថតទាំងអស់នេះ គឺមិនទាន់ផលិតរួចរាល់ 100% ​នៅឡើយ​ទេ។ នៅក្នុងព្រឹត្តិការណ៍ MWC 2019 នោះ ម៉ូឌែលស្មាតហ្វូនដែលក្រុមហ៊ុន Oppo ដាក់ឲ្យសាកល្បងនោះបានបំពាក់ Case ពីលើជុំវិញមួយតួខ្លួនទូរសព្ទតែម្តង