អ្នកណាខ្លះដែលចង់ឃើញប្រព័ន្ធ 5G ក្នុងទូរស័ព្ទ OPPO?

កម្មវិធី Mobile World Congress ឆ្នាំ២០១៩ ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុង Barcelona ប្រទេស     អេស្ប៉ាញបានបើកទំព័រថ្មីទៅកាន់ពិភពលោក ដោយការដាក់បង្ហាញនូវបច្ចេកវិទ្យាថ្មី 5G សឹងតែគ្រប់ទីតាំងថ្មីនិង ទំនើប ដែលធ្វើឲ្យមានកាចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ផលិតករទូរស័ព្ទ និង អ្នកបច្ចេកវិទ្យានិយម និង អ្នកជំនួញជាច្រើនមកពីជុំវិញពិភពលោក ដែលក្នុងនោះមានការបង្ហាញខ្លួននៃស្មាតហ្វូនល្បីៗជាច្រើន បានអនុវត្តន៍ការបំពាក់នូវប្រព័ន្ធ 5G ដែលក្នុងនោះក្រុមហ៊ុនស្មាតហ្វូន Oppo   ដែលជាស្មាតហ្វូនដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនៅប្រទេសចិន ក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏អស្ចា   រ្យនោះដែរ ។ តើ 5G គឺជាអ្វីទៅ?  5G  គឺជាបច្ចេកវិទ្យានៃប្រព័ន្ធអ៊ីនធើណែតឥតខ្សែជំនាន់ទីប្រាំដែលពិភពលោកតែងតែស្រម៉ៃ និង ប្រាថ្នាចង់បានក្នុងការបញ្ជូនទិន្នន័យក្នុងល្បឿនលឿន ដែលមានទំហំធំៗ អាចទាញយកដោយគ្មានភាពរំខាន ឬ គាំងក្នុងករណីណាមួយឡើយ អ្នកប្រើប្រាស់ទូរស័ព្ទទាំងអស់អាចទស្សនារាល់កម្មវិធីនានា បានយ៉ាងងាយស្រួល ដោយភាពរីករាយ និងអាចទុកចិត្តបានគ្រប់ពេលវេលា និង គ្រប់ទីកន្លែង។ ក្រោយពីបានបង្ហាញបច្ចេកវិទ្យា 10X Optical Zoom ជាសាធារណៈរួចមក ក្នុងឱកាសនោះដែរ ក្រុមហ៊ុនស្មាតហ្វូន OPPO ក៏បានចូលរួមចំណែកក្នុងការបំពាក់ប្រព័ន្ធ 5G