អ្នកជំនាញថតរូបពេលយប់ បង្ហាញខ្លួនហើយ

បន្ទាប់ពីមានការផ្ទុះរូបភាពស្វែងរកអ្នកជំនាញថតរូបភាពពេលយប់ ដែលបានបង្ហោះដោយតារាសម្តែងដ៏មានប្រជាប្រិយភាព និង តារានិយមលេងបណ្តាញសង្គមហ្វេកបុកដ៏ល្បីៗ ដូចជា លោក កែវ សុខផេង កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា លោក ឈឹមសក្កដា កញ្ញា ហ៊ិនច័ន្ទនីរត្ន័ លោក ជាសុវណ្ណារឹទ្ធ អ្នកនាង សុខសុម៉ាវតី អ្នកនាង នាងសុវ៉ាតនា ហៅ DJ Nana  លោក ហៃប៉ាវហុង  កញ្ញា ស៊ីនយូប៊ីន និង កញ្ញ សាឡាត់ស្រីឡាងជាដើម កាលពីប៉ុន្មានថ្ងៃមុនរួចមក ដោយនៅ Status ដែលពួកគាត់បានសរសេរថា “ ខ្ញុំចូលចិត្តថតរូបណាស់ ជាពិសេសការថតរូបពេលយប់ បើសិនជាមានអ្នកជំនាញថតរូបពេលយប់ផ្ទាល់ខ្លួន មិនដឹងជាល្អយ៉ាងណាទេ! តើនណាជាអ្នកជំនាញថតរូបពេលយប់របស់ខ្ញុំទៅ? អាចទាយបានទេ?”  ដែល Caption ទាំងអស់នេះ ពួកគាត់សរសេរ និង បង្ហោះដោយភ្ញាប់ជាមួយនឹងរូបភាពមួយស្លឹកដែលគួរឲ្យទាក់ទាញ នៅពេលនោះមានក្រុមអ្នកគាំទ្រខ្លះបាន Comment ប្លែកៗ និង ខ្លះទៀតបាន Comment ជាលក្ខណៈលេងសើចទៅតាមរបៀបដែលពួកគេចូលចិត្ត និង ស្រលាញ់រាប់អាន