តើគួរជូនអ្វីដល់មនុស្សជាទីស្រលាញរបស់លោកអ្នក សម្រាប់ទិវានៃក្តីស្រលាញ់

ទិវានៃក្តីស្រលាញ់ ឬ Valentine day គឺជាទិវាបុណ្យមួយសម្រាប់បង្ហាញក្តីស្រលាញ់ទៅឲ្យគ្នាទៅវិញទៅមក របស់បណ្តាប្រទេសលោកខាងលិច និង អឺរ៉ុប ហើយដោយសារតែប្រទេសកម្ពុជាយើងជាប្រទេសកំពុងអភិវឌ្ឃន៍ដូច្នេះការហូរចូលវប្បធម៌បរទេស ជារឿងដែលចៀសមិនផុតនោះទេ ប៉ុន្តែមិនមានន័យថាយើងខ្ញុំគាំទ្រឲ្យចំលងវប្បធម៌បរទេសទាំងស្រុងនោះដែរ នៅពេលយើងម្នាក់ៗស្គាល់នូវវប្បធម៌ ប្រពៃណីខ្លួនឯងយ៉ាងច្បាស់ប្រាកដនោះ។

ទិវានៃក្តីស្រលាញ់ មិនមែនធ្វើឡើងសម្រាប់តែស្រទាប់យុវវ័យប៉ុណ្ណោះទេ ប៉ុន្តែមនុស្សគ្រប់រូបអាចធ្វើវាបានគ្រប់ៗគ្នា ហើយលោកអ្នកក៏អាចបង្វែរទិវានៃក្តីស្រលាញ់របស់លោកអ្នកនៅថ្ងៃទី១៤កុម្ភៈ ខាងមុខនេះទៅជាទិវាមួយដែលពោរពេញដោយក្តីស្រលាញ់ចំពោះមនុស្សជាទីស្រលាញ់របស់លោកអ្នកដូចជាឪពុកម្តាយ គូស្វាមីភរិយា បងប្អូនប្រុសស្រីរបស់លោកអ្នក និង គូស្នេហ៍ដ៏យល់ចិត្តបំផុតរបស់លោកអ្នកថែមទៀតផង តាមរយៈការជូនថវិការដល់អ្នកមានគុណទាំងទ្វេ នាំពួកគាត់ហូបអាហាឆ្ងាញ់ៗ ទិញសំលៀកបំពាក់ថ្មីៗជូនពួកគាត់ជាដើម។ សតវត្សទី២១ហើយ អ្នកណាក៏ស្គាល់ទូរស័ព្ទដែរ និង ចង់បានទូរស័ព្ទទំនើបប្រើដែរ ដូច្នេះលោកអ្នកសាកល្បងជូនកាដូទូរស័ព្ទថ្មីស្រឡាងមួយគ្រឿងទៅឲ្យពួកគាត់មើល៍ ថាតើពូកគាត់ពេញចិត្តអត់?

ថាមិនត្រូវពួកគាត់អាចពេញចិត្ត និង សប្បាយចិត្តជាងកាដូផ្សេងៗក៏អាចថាបាន ព្រោះទូរស័ព្ទសម័យនេះមិនត្រឹមតែ Call លឺសំលេងបានទេ តែវាអាចមើលមុខគ្នានៅពេលសន្ទនាផងដែរ ដែលភាគច្រើនអ៊ុំៗ ពូមីងចាស់ៗ គាត់ចង់បានណាស់ពីកូនៗរបស់ពូកគាត់។ នៅពេលនេះយើងខ្ញុំសូមណែនាំលោកអ្នកនូវទូស័ព្ទប្រភេទថ្មី និង ងាយស្រួលប្រើប្រាស់សម្រាប់មនុស្សគ្រប់វ័យនោះគឺ ទូរស័ព្ទ F9 ដែលមានពណ៌ចម្រុះ ក្រហម ស្វាយ ខៀវ និង ទូរស័ព្ទ R17 Pro ដែលកំពុងពេញនិយមពីសំណាក់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា និង បណ្តាប្រទេសនានានៅលើសកលលោក។ លើសពីនេះទៅទៀតស៊េរីទូរស័ព្ទ F9 Sunrise Red   ដែលមានពណ៌ក្រហមស្រស់បំព្រងដូចផ្កាកូលាប ពិតជាសាកសមខ្លាំងណាស់ជាមួយនឹងស្រ្តីជាម្តាយ ជាភរិយា ជាគូស្នេហ៍ និង ជាមិត្តគម្រោង១០០ឆ្នាំរបស់លោកអ្នក ព្រោះវាជាវត្ថុអនុស្សាវរីយ៍ដែលអាចដាក់តាមខ្លួនគ្រប់ពេលវេលា គ្រប់ទីកន្លែង និង លើកចាប់កាន់ប្រើប្រាស់ពេលណា តែងនឹកដល់អ្នកជូនជានិច្ច ហើយស្រ្តីភាគច្រើនចង់បានកាដូពណ៌ក្រហមនៅថ្ងៃនៃក្តីស្រលាញ់ ជំនួសដោយផ្កាកូលាបពណ៌ក្រហម បង្ហាញពីក្តីស្រលាញ់បរិសុទ្ធផងដែរ។ សូមជូនពរទិវានៃក្តីស្រលាញ់របស់លោកអ្នក មានតែភាពរីករាយ និង សុភមង្គលគ្រប់ៗគ្នា៕

 

 

You may also like

Popular News