កម្ម​វិធី U.S. Foods Week នៅ​ក្នុង​កម្ពុជា ផ្តល់​នូវ​ភាព​រំជើប​រំជួល​ដល់​អ្នក​ដែល​ចូល​ចិត្តម្ហូប​អាហារ​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​អាមេរិក

[រាជធានីភ្នំពេញ, 30th November 2018] ដូច​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​រួច​មក​ហើយ បើ​យើង​និយាយ​ពី​សហរដ្ឋអាមេរិក គឺ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​គេ​តែង​តែ​និយាយ​ដូចជា ខ្សែ​ភាពយន្តហូលីវូដ ការ​ងារ​វិស្វកម្ម​ធំៗ អគារ​ខ្ពស់ៗ ​និង​ជា​ទី​កន្លែង សម្រាប់​ដំណើរ​កម្សាន្តទេសចរណ៍។ តែទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកគឺមានអ្វីលើសនេះជាច្រើនសន្ធឹកសន្ធាប់ទៀត។ សព្វថ្ងៃនេះអាហារ​ជាច្រើនធ្វើឡើងពីគ្រឿងទេស ដែលនាំចូលពីអាមេរិក បានកំពុងបង្កើតភាពភ្ញាក់ទាញទៅក្នុងប្រទេសកម្ពុជា។ ដូច្នោះហើយបានជា កម្មវិធីដែលមានឈ្មោះថា U.S. Food Week ត្រូវបានចាប់ផ្តើមសម្ភោធជារូបរាងឡើងនៅទីក្រុងភ្នំពេញ ។

អស់រយៈពេលជាង ៥ឆ្នាំកន្លងមកហើយ ដែលគ្រប់សកម្មភាពទាំងអស់ត្រូវបានធ្វើឡើងដើម្បីនាំយកមកនូវ គ្រឿងផ្សំដើមពិតប្រាកដពី អាមេរិក មកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បី ទាក់ទាញចំណាប់អារម្មណ៍របស់អ្នករស់នៅទីក្រុង និងម្ចាស់ភោជនីយដ្ឋាន នានា។ ពិភពលោកបានសរសើរមិន​ដាច់ពីមាត់ថា សាច់គោ និង ដំឡូងបារាំងអាមេរិកគឺមានរសជាតិឆ្ងាញ់ ។ បន្លែនៅរដ្ឋកាលីហ្វ័រញ៉ា សណ្តែកខៀវស្ងួត សណ្តែក និងសណ្តែកស្ងួត ដែលមានប្រភពពីអាមេរិក ក៏មានស្រាផងដែរនោះ គឺត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំ ដើម្បីធ្វើមានចំណង់ក្នុងការបរិភោគអាហារកាន់តែកើនឡើង​ ពីអ្នករស់នៅទីក្រុង និង​ប្រជាជននៅក្នុងប្រទេសកម្ពុជា។

ការនាំចូលចំណីអាហារពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជាត្រូវបានកើនឡើងទ្វេដង គឺចាប់ពី១០.៣លានដុល្លា ក្នុងឆ្នាំ ២០១៣ ដល់​១៩.៦លានដុល្លា ក្នុងឆ្នាំ២០១៧។ ការកើនឡើងនូវតម្រូវការនេះគឺបញ្ជាក់ឱ្យឃើញពីការកើនរីកលូតលាស់ពីបណ្តា ចុងភៅទាំងឡាយក្នុងការផ្តល់ម្ហូបអាហារ ដើម្បីបំពេញតម្រូវការខុសៗគ្នារបស់អតិថិជន​នៅក្នុងប្រទេសកម្ពុជា។

សប្តាហ៍នេះ កម្មវិធីនេះបានចាប់ផ្តើមនៅ វិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC) ជាមួយនឹងសក្ខាសាលាបណ្តុះបណ្តាល​បច្ចេកទេសចំនួនពីរដង សម្រាប់មេចុងភៅដែលចង់បង្កើនជំនាញរបស់ខ្លួន។ កម្មវិធីទាំងអស់នេះត្រូវបានរៀបចំឡើងដោយ សហព័ន្ធនាំចេញសាច់របស់​សហរដ្ឋអាមេរិក និងវិទ្យាស្ថានម្ហូបអាហារអាមេរិក ដែលជាសេវាកម្មឧស្សាហកម្មទៅកាន់ក្រុមប្រឹក្សាសណ្តែកបារាំងស្ងួតរបស់សហរដ្ឋអាមេរិក (U.S. Dry Bean Council)។ សក្ខាសាលាបណ្តុះបណ្តាលនីមួយៗ ត្រូវបានចូលរួមដោយមេចុងភៅប្រហែលជាង ២០នាក់ ។

ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១២ ខែធ្នូ អ្នករៀបចំកម្មវិធី U.S. Foods Week នឹងធ្វើការយ៉ាងសកម្មជាមួយបណ្តាដៃគូអ្នកនាំចូល មេចុងភៅនិងភោជនីយដ្ឋាន​នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាញពីសកម្មភាពជាបន្តបន្ទាប់ដែលបង្ហាញពីផលិតផលម្ហូបអាហាររបស់សហរដ្ឋអាមេរិក។

ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៩ ខែធ្នូ ភោជនីយដ្ឋានឈានមុខចំនួន ១៦ កន្លែងនៅទូទាំងរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីពិសេសប៉្រូម៉ូសិនទៅលើមុខម្ហូបសម្រាប់ អាហារនិងស្រារបស់អាមេរិក។

ក្នុងអំឡុងពេលចុងសប្តាហ៍ថ្ងៃទី ១ និងទី ២ ខែធ្នូ ក្រុមការងារគណកម្មការនឹងទៅធ្វើទស្សនកិច្ចនៅភោជនីយដ្ឋាននីមួយៗដើម្បីភ្លក់រសជាតិអាហារទាំងអស់នោះ។ ភោជនីយដ្ឋាននីមួយៗនឹងត្រូវបានវាយតម្លៃទៅតាមលក្ខខណ្ឌដូចជា៖ ភាពច្នៃប្រឌិតក្នុងការប្រើប្រាស់ផលិតផលអាហារអាមេរិកនៅក្នុង ម៉ឺនុយម្ហូបអាហារដែលពួកគេបង្កើតនិងផ្តល់ជូនទៅដល់អតិថិជន។

នៅថ្ងៃទី ៤ ធ្នូ ការប្រកួតមេចុងភៅវ័យក្មេងនឹងប្រព្រឹត្តទៅ នៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា។ មេចុងភៅក្មេងៗមកពីបណ្តាភោជនីយដ្ឋាននិងសណ្ឋាគារនៅទូទាំងរាជធានីភ្នំពេញត្រូវបានអញ្ជើញឱ្យចូលរួម និងបង្ហាញពីជំនាញរបស់ពួកគេក្នុង ការចំអិន និងរៀបចំម្ហូបអាហារដែលមានគ្រឿងផ្សំអាហារសហរដ្ឋអាមេរិក។ ពានរង្វាន់ពិសេសនឹងត្រូវប្រគល់ជូនមេចុងភៅវ័យក្មេងចំពោះសមិទ្ធផលរបស់ពួកគេ។

ទាំងអស់នឹងបញ្ចប់នៅក្នុងពិធីបិទវគ្គមួយដែល ត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី 12 ខែធ្នូនេះ។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងដើម្បីថ្លែងអំណរគុណដល់បណ្តាក្រុមហ៊ុន និងអ្នកដែលពាក់ព័ន្ធទាំងអស់នៅក្នុងការផ្សព្វផ្សាយកម្មវិធី U.S. Foods Week ក៏ដូចជាការប្រកាសផងដែរនូវលទ្ធផល អ្នកឈ្នះរបស់កម្មវិធី U.S. Food Week ប៉្រូម៉ូសិនម៉ឺនុយម្ហូបអាហារ និងការប្រកួតប្រជែងមេចុងភៅវ័យក្មេងផងដែរ។

សកម្មភាពទាំងអស់នេះត្រូវបានរៀបចំឡើង ដោយមានការចូលរួមពី សំណាក់មេចុងភៅតាមបណ្តាដៃគូភោជនីយដ្ឋាន អ្នកនាំចូលនិង អ្នកលក់ គ្រឿងម្ហូបអាហារពីសហរដ្ឋអាមេរិក និង​សេវាកម្មឧស្សាហកម្មដែលមានរៀបរាប់នៅខាងក្រោម។
ជាចុងក្រោយ ការសហការគ្នាបានដំណើរការយ៉ាងល្អ ក្រោមការជួយជ្រោមជ្រែងពីដៃគូសហការដែលមានដូចជា៖

  • វិទ្យាស្ថានម្ហូប អាហារកម្ពុជា​ ដែលបានជួយផ្តល់នូវគំនិត គម្រោង និងផ្តល់កន្លែងដើម្បីបើកកម្មវិធីនេះឡើង កន្លែងសម្រាប់ធ្វើសិក្ខាសាលាបណ្តុះបណ្តាល ក៏ដូចជាកន្លែងសម្រាប់ប្រកួតចុងភៅឆ្នើមវ័យក្មេងផងដែរ។
  • សហព័ន្ធទេសចរណ៍កម្ពុជា ដែលបានរៀបចំគម្រោង សហការ​នឹងធ្វើការទំនាក់ទំនង ជាមួយបណ្តាដៃគូភោជនីយដ្ឋាន ក្នុងការផ្សព្វផ្សាយ ម៉ឺនុយប្រូម៉ូសិន។
  • សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពនេះនឹងនាំមកនូវភោជនីយដ្ឋានបន្ថែមទៀតសម្រាប់សកម្មភាពផ្សព្វផ្សាយមុខម្ហូប។
  • ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ និង​ការិយាល័យកិច្ចការកសិកម្មអាមេរិកប្រចាំទីក្រុងហូជីមិញ ដែលបានផ្តល់នូវការគាំទ្រយ៉ាងខ្លាំង ជាមួយគម្រោងនេះ ដើម្បីបង្ហាញពីកម្មវិធី  S. Foods Week​ នេះទៅកាន់សាធារណជន។

ខាងក្រោមគឺជាបញ្ជីនៃអង្គភាពដែលចូលរួម រួមមានភោជនីយដ្ឋាន អ្នកនាំចូលគ្រឿងផ្សំម្ហូបអាហារពីសហរដ្ឋអាមេរិក ដែលគ្រឿងផ្សំម្ហូបអាហារទាំងអស់នោះ ត្រូវបានធ្វើអាជីវកម្ម ហើយក្រុមការងារឧស្សាហកម្មរបស់សហរដ្ឋអាមេរិកគឺរួមគ្នាដើម្បីធ្វើកម្មវិធីនេះឡើង។ ពួកយើងសង្ឃឹមថាអ្នកនឹងទៅភោជនីយដ្ឋានទាំងឡាយនេះដែលបានចូលរូមក្នុងកម្មវិធី ផ្សព្វផ្សាយ មឺនុយប្រូម៉ូសិន របស់ម្ហូបអាហារអាមេរិក។ កុំភ្លេចសាកភ្លក់រសជាតិដ៏អស្ចារ្យទាំងនោះ។

ខាងក្រោមគឺជាបញ្ជីរាយឈ្មោះ សណ្ឋាគារនិងភោជនីយដ្ឋានឈានមុខគេដែលចូលរួមក្នុង កម្មវិធី​ U.S. Foods Week ដែលអ្នកអាចរីករាយជាមួយនឹងម៉ឺនុយអាហាររបស់សហរដ្ឋអាមេរិក៖

  • Yi Sang Riverside
  • Uy Kuyteav
  • Yi Sang Sothearos
  • World Dining
  • Kan Ji
  • Sevensea
  • Kwest
  • New York Steakhouse
  • Ocean Prime Steakhouse
  • Topaz
  • Blue Sky
  • Salt and Pepper
  • Terrazza
  • Hub Street Cocktails
  • Botanico Wine & Beer Garden
  • Exchange

ខាងក្រោមគឺជាបញ្ជីរាយឈ្មោះ ក្រុមហ៊ុននាំចូល ម្ហូបអាហាររបស់សហរដ្ឋអាមេរិក៖

  • LSH Cambodia
  • AusKhmer
  • Thai Huot Trading
  • Lee’s Foodservice
  • Hung Hiep (Cambodia)
  • Les Cellier’s D’Asie

ខាងក្រោមគឺជាបញ្ជីរាយឈ្មោះក្រុមការងារឧស្សាហកម្មរបស់សហរដ្ឋអាមេរិក៖

  • US Dry Bean Council
  • USA Dry Pea and Lentil Council
  • Raisin Administrative Committee
  • Potatoes USA
  • S. Meat Export Federation

You may also like

Popular News