កម្មវិធី U.S. Foods Week – ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​នៅ​កម្ពុជា

[ភ្នំពេញ, កម្ពុជា, ថ្ងៃទី 12 ខែធ្នូឆ្នាំ 2018] ចាប់តាំងពីថ្ងៃទី 30 ខែវិច្ឆិកា មក កម្មវិធីបង្ហាញម្ហូបអាហារប្រចាំឆ្នាំដែលមានឈ្មោះថា “U.S. Foods Weekត្រូវបាន បន្តធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញ។

សកម្មភាពលើកកម្ពស់ម្ហូបអាហាររបស់សហរដ្ឋអាមេរិកក៏បានឈានទៅដល់ទីបញ្ចប់នៃកម្មវិធី ដែលមានការចូលរួមពីសំណាក់ក្រុមហ៊ុន អង្គភាពជាប់ពាក់ព័ន្ធ ក៏មានដូចជា ម្ចាស់នាំចូលគ្រឿងទេសម្ហូបអាហារ ម្ចាស់ភោជនីយដ្ឋាន និងមេចុងភៅវ័យក្មេងដែលបានចូលរួមក្នុងការប្រកួតប្រជែង ដែលបានធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយគ្រឿងផ្សំធ្វើម្ហូបអាហារដែលមានគុណភាពខ្ពស់មកពីសហរដ្ឋអាមេរិក។

កម្មវិធីនេះត្រូវបានប្រារព្ធឡើងដើម្បីថ្លែងអរគុណដល់ស្ថាប័នដែលជាប់ពាក់ព័ន្ធ ដែលបានធ្វើការ​ផ្សព្វផ្សាយកម្មវិធី ​​ U.S. Foods Week ក៏ដូចជាប្រកាសភោជនីយដ្ឋានដែលបានឈ្នះនូវការផ្សព្វផ្សាយមុខម្ហូបរបស់សហរដ្ឋអាមេរិកក្នុងកម្មវិធី U.S. Foods Week និងការប្រកាសលទ្ធផលសម្រាប់ការប្រកួតប្រជែងផ្នែកមេចុងភៅវ័យក្មេងផងដែរ។

កម្មវិធីនេះបានចាប់ផ្តើមតាំងពីថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2018 នៅវិទ្យាស្ថានម្ហួបអាហារកម្ពុជា (ACAC) ជាមួយនឹងសិក្ខាសាលាបណ្តុះបណ្តាលបច្ចេកទេសចំនួនពីរដង សម្រាប់មេចុងភៅដែលមានបំណងចង់បង្កើនជំនាញរបស់ខ្លួនបន្ថែមទៀត ។ កាលពីកម្មវិធីនេះចាប់ផ្តើមបើក គឺរៀបចំឡើងដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន និងភ្ញៀវកិតិ្តយសដទៃទៀតបានភ្លក់នូវមុខម្ហូបផ្សេងៗដែលធ្វើឡើងពីផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក។

ចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 9 ខែធ្នូ ភោជនីយដ្ឋានឈានមុខចំនួន 16 កន្លែងនៅទូទាំងរាជធានីភ្នំពេញបានរៀបចំផ្សព្វផ្សាយមុខម្ហូប និង ស្រា របស់សហរដ្ឋអាមេរិក។

ក្នុងអំឡុងពេលចុងសប្តាហ៍ថ្ងៃទី 1 និងទី 2 ខែធ្នូក្រុមការងារវាយតម្លៃដាក់ពិន្ទុ បានមកធ្វើទស្សនកិច្ចភោជនីយដ្ឋានចំនួន 16 កន្លែង ដើម្បីភ្លក់រសជាតិម្ហូបអាហារ ដែលផ្សំឡើងពីគ្រឿងផ្សំមកពីអាមេរិក។ ភោជនីយដ្ឋានទាំងអស់នោះត្រូវបានទទួលពិន្ទុ ក៏ដូចជាការវាយតម្លៃទៅលើភាពច្នៃប្រឌិត ក្នុងការធ្វើម្ហូប ដោយប្រើប្រាស់គ្រឿងផ្សំផ្សេងៗ ដែលមកពីសហរដ្ឋអាមេរិក។

ភោជនីយដ្ឋាន 5 ដែលបានទទួលរង្វាន់សម្រាប់ភាពច្នៃប្រឌិតរបស់ពួកគេក្នុងការប្រើប្រាស់គ្រឿងផ្សំផ្សេងៗគ្នា មានដូចជា

  • ភាពច្នៃប្រឌិតប្រើប្រាស់សាច់គោអាមេរិកច្រើនបំផុតគឺបានទៅ ភោជនីយដ្ឋាន Yi San Chinese Restaurant Riverside
  • ភាពច្នៃប្រឌិតទៅលើការប្រើប្រាស់បន្លែមកពីរដ្ឋលីហ្វ័រនីញ៉ាគឺបានទៅលើ ភោជនីយដ្ឋាន KWest
  • ភាពប្រើច្នៃប្រឌិតលើការប្រើប្រាស់ដំឡូងអាមេរិកគឺបានទៅលើ ភោជនីយដ្ឋាន Blue Sky
  • ភាពប្រើច្នៃប្រឌិតលើការប្រើប្រាស់សណ្តែកស្ងួតអាមេរិកគឺបានទៅលើ: ភោជនីយដ្ឋាន Kwest
  • ភាពប្រើច្នៃប្រឌិតលើការប្រើប្រាស់សណ្ដែកខៀវស្ងួត និងគ្រាប់ធញ្ញជាតិអាមេរិកបានទៅលើភោជនីយដ្ឋាន Topaz

នៅថ្ងៃទី 4 ខែធ្នូ ការប្រកួតប្រជែងចុងភៅវ័យក្មេង បានធ្វើឡើងនៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC) ។ មេចុងភៅក្មេងៗទាំងអស់សុទ្ធតែមកពីបណ្តាភោជនីយដ្ឋាន និងសណ្ឋាគារនានានៅទូទាំងរាជធានីភ្នំពេញ ដែលត្រូវបានអញ្ជើញឱ្យចូលរួម និងបង្ហាញពីជំនាញរបស់ពួកគេក្នុងការធ្វើ និងរៀបចំមុខម្ហូ​ប ដែលបង្ហាញពីម្ហូបអាហាររបស់សហរដ្ឋអាមេរិក។ ជាលទ្ធផលចុងមេចុងភៅវ័យក្មេង 8 នាក់បានរៀបចំម្ហូបអាហារ ដែលប្រើប្រាស់ សាច់គោអាមេរិក ដំឡូងជ្វាសហរដ្ឋអាមេរិច បន្លែពីរដ្ឋកាលីហ្វ័រនីញ៉ានិង គ្រាប់ធញ្ញជាតិរបស់សហរដ្ឋអាមេរិក។

មេចុងភៅវ័យក្មេងខាងក្រោមនេះ​ គឺត្រូវបានទទួលបានរង្វាន់ សម្រាប់ជំនាញធ្វើម្ហូបរបស់ពួកគេមានដូចជា៖

  • ចំណាត់ថ្នាក់លេខ ៣ បានទៅលើ​ ខុន វណ្ណា
  • ចំណាត់ថ្នាក់លេខ ២​ បានទៅលើ អ៊ូ រចនា
  • ចំណាត់ថ្នាក់លេខ ១ បានទៅលើ ឡាយ ស្រីរ័ត្ន

លើសពីនេះទៀត ដៃគូរនាំចូលគ្រឿងផ្សំចំណីអាហារអាមេរិកចំនួន 6 ស្ថាប័ន ត្រូវបានផ្តល់ការថ្លែងអំណរគុណលើកទឹកចិត្ត ដែលពួកគាត់តែងតែគាំទ្រ និងជួយជាសម្ភារៈផ្នែកដឹកជញ្ជូន សម្រាប់កម្មវិធីនេះ មានដូចជា៖

  • LSH Cambodia
  • Auskhmer Cambodia
  • Thai Huot
  • Lee’s Frozen
  • Hung Hiep
  • Celliers d’Asie

ភោជនីយដ្ឋានចំនួន 16 ដែលបានបង្កើតនូវមុខម្ហូបពិសេស សម្រាប់ផ្សព្វផ្សាយម្ហូបអាហារ របស់សហរដ្ឋគឺត្រូវបានទទួលនូវវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់ ក្នុងការចូលរួមចំណែកក្នុងកម្មវិធី  U.S. Foods Week គឺមានដូចជា៖

  • ភោជនីយដ្ឋាន Yi Sang Chinese Restaurant Riverside
  • ភោជនីយដ្ឋាន Yi Sang Sothearos
  • ភោជនីយដ្ឋាន World Dining
  • ភោជនីយដ្ឋាន KanJi
  • ភោជនីយដ្ឋាន Sevensea
  • ភោជនីយដ្ឋាន Uy Kuyteav
  • ភោជនីយដ្ឋាន Kwest
  • ភោជនីយដ្ឋាន New York Steakhouse
  • ភោជនីយដ្ឋាន Ocean Prime Steakhouse
  • ភោជនីយដ្ឋាន Topaz
  • ភោជនីយដ្ឋាន Blue Sky
  • ភោជនីយដ្ឋាន Salt and Pepper
  • ភោជនីយដ្ឋាន Terrazza
  • ភោជនីយដ្ឋាន Hub Street Cocktails
  • ភោជនីយដ្ឋាន Botanico Wine & Beer Garden
  • ភោជនីយដ្ឋាន Exchange

ជាចុងក្រោយ ការសហការគ្នាបានដំណើរការយ៉ាងល្អ ក្រោមការជួយជ្រោមជ្រែងពីដៃគូសហការដែលមានដូចជា៖

វិទ្យាស្ថានម្ហូប អាហារកម្ពុជា​ ដែលបានជួយផ្តល់នូវគំនិត គម្រោង និងផ្តល់កន្លែងដើម្បីបើកកម្មវិធីនេះឡើង កន្លែងសម្រាប់ធ្វើសិក្ខាសាលាបណ្តុះបណ្តាល ក៏ដូចជាកន្លែងសម្រាប់ប្រកួតចុងភៅឆ្នើមវ័យក្មេងផងដែរ។

សហព័ន្ធទេសចរណ៍កម្ពុជា ដែលបានរៀបចំគម្រោង សហការ​នឹងធ្វើការទំនាក់ទំនង ជាមួយបណ្តាដៃគូភោជនីយដ្ឋាន ក្នុងការផ្សព្វផ្សាយ ម៉ឺនុយប្រូម៉ូសិន។

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពនេះនឹងនាំមកនូវភោជនីយដ្ឋានបន្ថែមទៀតសម្រាប់សកម្មភាពផ្សព្វផ្សាយមុខម្ហូប។

ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ និង​ការិយាល័យកិច្ចការកសិកម្មអាមេរិកប្រចាំទីក្រុងហូជីមិញ ដែលបានផ្តល់នូវការគាំទ្រយ៉ាងខ្លាំង ជាមួយគម្រោងនេះ ដើម្បីបង្ហាញពីកម្មវិធី   U.S. Foods Week​ នេះទៅកាន់សាធារណជន។

ក្រុមសេវាកម្មឧស្សាហកម្មអាមេរិករួមមាន៖

US Dry Bean Council

USA Dry Pea and Lentil Council

Raisin Administrative Committee

Potatoes USA

U.S. Meat Export Federation

You may also like

Popular News