ក្រុម​ហ៊ុន​អូ​អិ​ឈិ​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​មាន​ការ​ផ្លាស់​ប្តូរ​ជា​ខ្លាំង​បន្ទាប់​ពី​ឈ្នះ​រង្វាន់​ដែល​មាន​តម្លៃ​១៧៨លាន​រៀល​

អតីតគ្រូបង្រៀននៅសាលាបឋមសិក្សាពោធិ៍សាត់ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រំភើបចិត្តរហូតដល់និយាយស្ទើរមិនចេញ នៅពេលដែលទទួលបានរង្វាន់រថយន្ត FORD Ranger XLT មានតម្លៃស្មើនឹង ១៧៨ លានរៀលពីក្រុមហ៊ុនតែបៃតងអូអិឈិ កាលពីខែឧសភា កន្លងទៅនេះ។

លោក  ស៊ិន គក់ ដែលឆ្នាំនេះមានអាយុ៥៥ឆ្នាំហើយនោះ រាល់ថ្ងៃនេះមានអាជីពជាអ្នករត់ម៉ូតូឌុបដែលគាត់អាចរកចំណូលបានត្រឹមតែ២០០០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់គ្រួសារដែលមានសមាជិក៥នាក់ ខណៈពេលកូនប្រសាប្រុសរបស់គាត់កំពុងចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។ គាត់បានឲ្យដឹងថា៖ «ខ្ញុំសឹងតែមិនជឿនឹងភ្នែកនៅពេលដែលខ្ញុំបើកគម្របដប ត្រូវរង្វាន់។ សម្រាប់អ្នកក្រដូចជាខ្ញុំមិនដែលហ៊ានគិតផងថាមានឡានជិះ។​ នេះមិនត្រឹមតែជារង្វាន់ដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឲ្យជិវិតខ្ញុំទទួលបានការផ្លាស់ប្តូរយ៉ាងខ្លាំង។​ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុនអូអិឈិដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់បែបនេះសម្រាប់ប្រជាជនខ្មែរយើង។​ ខ្ញុំពិតជាមិនអាចបំភ្លេចអ្វីដែលអូអិឈិផ្តល់ឲ្យខ្ញុំនៅពេលនេះឡើយ។»

រង្វាន់ដែលលោក ស៊ិន គក់ ទទួលបាននៅពេលនេះ គឺបានពីកម្មវិធី OISHI Instant Win របស់ក្រុមហ៊ុនតែបៃតងអូអិឈិ ដែលបង្កើតឡើងកាលពីចុងឆ្នាំ២០១៧ កន្លងទៅ ហើយគាត់គឺជាអ្នកទី២ហើយដែលបានទទួលរង្វាន់នេះ។

លោក សុង សាក់លី នាយកផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនអូអិឈិបានឲ្យដឹងថា៖ «ពួកយើងពិតជារីករាយដែលបានបង្កើតនូវកម្មវិធី Instant Win Promotion ដ៏ធំនេះឡើង វាមិនត្រឹមតែជាកម្មវិធីមួយដែលលើកទឹកចិត្តដល់អតិថិជនឲ្យទទួលទានទឹកតែដែលត្រូវបានផលិតចេញពីសន្លឹកតែល្អៗបីប្រភេទហើយមានប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាកម្មវិធីមួយដែលជំរុញប្រជាជនឲ្យខិតខំប្រឹងប្រែងធ្វើឲ្យជីវភាពកាន់តតែប្រសើរឡើង »។

គួររំលឹកផងដែរថា កម្មវិធីអូអិឈិ Instant Win Promotion គឺជាកម្មវិធីមួយដែលផ្ដល់ឱកាសដល់អតិថិជនដើម្បីផ្សងសំណាងយករង្វាន់នៅក្រោមគម្របដប ដែលមានដូចជា៖ រថយន្ត Ford Ranger XLT ប្រាក់សុទ្ធ ១០ លានរៀល និងរង្វាន់អូអិឈិជាច្រើនលានដបថែមទៀតផង។ មានរង្វាន់ជាច្រើនកំពុងរងចាំលោកអ្នកឈ្នះ។​​ តើអ្នកណានឹងក្លាយជាអ្នកឈ្នះរង្វាន់បន្ទាប់ក្នុងកម្មវិធី OISHI Instant Win Promotion នេះ?

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក OISHI Drink Station ឬទូរស័ព្ទមកលេខ 015 691 555 / 015 693 555 ដើម្បីទទួលរង្វាន់៕

You may also like

Popular News