ស្ងាត់ៗ មាសសុខសោភា ហោះទៅដល់អូស្ត្រាលីដើម្បីយកថវិកាជួយកុមារកម្ពុជា

មាស សុខសោភា មិនត្រឹមតែជាតារាចម្រៀងល្បី ដែលមានសំនៀងផ្អែមពិរោះប៉ុណ្ណោះទេ នាងក៏ជាតារាម្នាក់ ដែលតែងតែសកម្មក្នុងការចូលរួមកសកម្មភាពសង្គម និងកិច្ចការមនុស្សធម៌ផងដែរ។ កាលពីពេលថ្មីៗនេះ មាស សុខសោភា បានប្រកាសនៅលើផេកផ្លូវការរបស់ខ្លួន អំពីការចូលរួមច្រៀងក្នុងការប្រគំតន្រ្តីសប្បុរសធម៌ ប្រចាំឆ្នាំ 2018 (2018 Charity Concert Tour) ដើម្បីយកថវិកាទៅជួយទំនុកបម្រុងការសិក្សាដល់កុមារជនបទនៅកម្ពុជា។

កម្មវិធីតន្ត្រីសប្បុរសធម៍នេះ ត្រូវបានរៀបរៀងឡើងដោយអង្គការ Save Cambodian Children Fund Australia ហៅកាត់ថា SCCFA បានរៀបចំឡើងនៅក្នុងទីក្រុងចំនួន៣គឺ Melbourne, Adelaide និង Sydney ចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី២៣មិថុនា ជារៀងរាល់ថ្ងៃសៅរ៍ ជាមួយនឹងក្រុមតន្ត្រី The Stormz Band, កញ្ញា អ៊ុន ស្រីលីស, លោក សាល់ ចាន់ស៊ី និង លោក ជិន វឌ្ឍនា ដែលមានតម្លៃសំបុត្រ ចាប់ពី $70 ឡើងទៅ

បន្ទាប់ពីបានទៅដល់ប្រទេសអូស្ត្រាលី មាស សុខសោភា អំពាវនាវនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដល់បងប្អូនខ្មែរនៅក្នុងទីក្រុងទាំងបីនៃប្រទេសអូស្ត្រាលី ឲ្យចូលរួមនៅក្នុងកម្មវិធីសប្បុរសធម៌នេះ ដើម្បីជួយដល់កុមារកម្ពុជា។ «សូមបងប្អូនចូលរួមឲ្យបានកុះករ ព្រោះថវិកានៃការលក់សំបុត្រនេះ និងការចូលរួមរបស់បងប្អូនគឺជាការចូលរួមចំណែកមួយ នៃការងារសប្បុរសធម៌ ដើម្បីជួយទៅដល់ប្អូនៗនៅឯជនបទ និងការសាងសង់សាលារៀន និងផ្តល់ចំណេះដឹងដល់ពួកគាត់។ សូមចូលរួមទាំងអស់គ្នាដើម្បីសង្គមជាតិរបស់យើង»។

ចុះបងប្អូនខ្មែរដែលរស់នៅប្រទេសអូស្រ្តាលីវិញ គិតថានឹងទៅចូលរួមទស្សនាការសម្ដែងរបស់ពួកគាត់ដែរឬទេ?


ក្រុម The Stormz Band ដែលចូលរួមសម្តែងជាមួយ អ្នកនាង មាស សុខសោភា នៅប្រទេសអូស្ត្រាលី (រូបថតហ្វេសប៊ុក)

 

អ្នកនាងមាស សុខសោភា ថតរូបជាមួយអ្នកគាំទ្រ និងមិត្តភក្តិបងប្អូន មុនពេលចាកចេញទៅប្រទេសអូស្ត្រាលី (រូបថតហ្វេសប៊ុក)

 

You may also like

Popular News