ជន​ជាតិ​ជប៉ុន​មួយ​ក្រុម​នាំ​គ្នា​សំអាត​កីឡាដ្ឋាន​របស់​រុស្សី ក្រោយ​ប្រទេស​របស់​ខ្លួន​ឈ្នះ​កូឡុំប៊ី (មានវីដេអូ)

កាលពីថ្ងៃអង្គារទី១៩កន្លងទៅនេះ ប្រទេសជប៉ុនត្រូវធ្វើការប្រកួតជាមួយនិងកូឡុំប៊ីទៅតាមកាលវិភាគ Fifa World Cup 2018 ដែលបានកំណត់។ ក្នុងនោះភាគីខាងជប៉ុនធ្វើបានយ៉ាងល្អដោយពុំមានទទួលបានកាត ឬការពិន័យអីដែលធ្ងន់ធ្ងរនោះទេ រីឯភាគីខាងកូឡុំប៊ីវិញទទួលបាននូវកាតលឿងមួយ និងកាតក្រហមមួយរួមទាំងបាលពិន័យជាច្រើនទៀត។ ក្រោយបញ្ចប់ការប្រកួតជប៉ុនបានទទួលជ័យជំនះ លើភាគីខាងកូឡុំប៊ី ក្នុងលទ្ធផលពីរទល់នឹងមួយ(2-1)។ រឿងដែលកាន់តែគួរអោយស្ងើចសរសើរទៀតនោះ ក្រោយពេលប្រកួតភ្លាម ក្នុងយប់ថ្ងៃអង្គារនោះ គឺអ្នកគាំទ្រដែលជាជនជាតិជប៉ុនបាននាំគ្នាសំអាតកីឡាដ្ឋានរបស់ប្រទេសរុស្សីថែមទៀតផង។ បើចង់ដឹងអោយកាន់តែច្បាស់ តោះមកទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

You may also like

Popular News