តួឯ​ក​ស្រី​​ក្នុង​​រឿង Wonder Woman ឆ្លើយ​​តប​​ទៅ​​នឹង​​ប្រតិកម្ម​​រឿង​​ពាន​​រង្វាន់​​អូស្កា

តារា​​តំណាង​​ផលិតផល​​រេវឡន Gal Gadot ដែល​​ត្រូវ​បាន​ស្គាល់​​ជា​​តួឯក​​ស្រី​​ក្នុង​​រឿង Wonder Woman ដ៏​ល្បី​ល្បាញ បាន​​បង្ហាញ​​ខ្លួន​​ក្នុង​​កម្ម​វិធី​​របស់​​រេវឡន​​នៅ​ក្នុង​​ទី​ក្រុង​ញ៉ូវយក កាល​ពី​​ពេល​ថ្មីៗ​នេះ ជាមួយការ​តុបតែងខ្លួន​ក្នុង​ សម្លៀក​បំពាក់ពណ៌ខ្មៅ​យ៉ាង​ស្រស់ស្អាត​លេចធ្លោ។

Gadot តុបតែងខ្លួន​យ៉ាង​ស័ក្តិសម​ឥតខ្ចោះ​ជាមួយនឹង​ម៉ូដឈុត​ពណ៌ខ្មៅ​កជ្រៅ ដែល​ត្រូវបាន​ជ្រើសរើស​ចេញពី​កម្មវិធីបង្ហាញម៉ូដ Mugler’s spring/summer collection ប្រចាំឆ្នាំ 2018 ។ កអាវ​របស់​នាង​រំលេច​ដោយ​ម៉ូដ​ស្អាត​ប្លែក​គេ ស៊ី​ជាមួយ​ពណ៌​ក្រែម និង​ក្រចក​ដ៏​ស្រស់​ស្អាត គួរឲ្យ​ទាក់ទាញ ជាមួយ​រូបរាង​ដ៏​ស្រឡូន និង​សាច់​ស​ខ្ចី​របស់នាង។

តារា​វ័យ​៣២ឆ្នាំ​រូបនេះ បាន​ឆ្លើយ​តប​យ៉ាង​ឡូយ​ទៅនឹង​ប្រតិកម្ម​អំពី​រឿង Wonder Woman ដែល​មិនបាន​ជាប់​ពានរង្វាន់​អូស្កា​ថា «ខ្ញុំ​ពិតជា​រំជួលចិត្ត​ចំពោះ​អ្នកគាំទ្រ​ដែល​ខកបំណង​ក្នុង​រឿង Wonder Woman មិនបាន​ទទួល​ពានរង្វាន់​អូស្កា ប៉ុន្តែ​យើង​មិន​ផលិត​រឿង​ដើម្បី​ទទួល​ពាន​រង្វាន់​នោះ​ឡើយ។ យើង​មិនអាច​បាន​អ្វី​ដូច​ចិត្ត​ទាំងអស់​នោះ​ឡើយ»។

នាង​បាន​បន្ត​ថា «រឿង​បាន​ផលិត​រឿង​មួយ ដែល​ទទួល​បាន​ការ​កោត​សរសើរ វា​អស្ចារ្យ​ណាស់​ទៅ​ហើយ យើង​គួរតែ​ដាក់ខ្លួន ហើយ​អរគុណ​ដល់​អ្នក​គាំទ្រ​របស់​យើង។ ដោយសារតែ​យើង​កំពុង​ផលិត​រឿង​ផ្សេង​ទៀត នរណា​ទៅដឹង​ថា យើង​អាចនឹង​ទទួល​ពាន​សម្រាប់​រឿង​បន្ទាប់​ ក៏​អាច​ថា​បាន៕»

You may also like

Popular News